LibreOffice

ពីវិគីភីឌា
LibreOffice
ទីកន្លែង​ចាប់​ផ្ដើម​នៃ LibreOffice 3.4.0
អ្នកអភិវឌ្ឍThe Document Foundation
ចេញផ្សាយដំបូង25 January 2011 (2011-01-25)
ស្ថានភាពអភិវឌ្ឍសកម្ម
សរសេរក្នុងC++, ភាសា Java
ប្រព័ន្ធប្រតិបត្តិការលីនុច
Unix
Mac OS X
BSD
Windows
PlatformCross-platform
មានជាពហុ​ភាសា
ប្រភេទឈុត​កម្មវិធី​ការិយាល័យ
អាជ្ញាបណ្ណGNU LGPLv3 [១]
គេហទំព័រ[១]

LibreOffice (បញ្ចេញ​សម្លេង​ជា /ˌliː.brəˈɒ.fɪs/) គឺ​ជា​ឈុត​កម្មវិធី​ការិយាល័យ​មួយ ដែល​ជា​កំណែ​ក្រោយ និង​ជា​ឈ្មោះ​ថ្មី​របស់​កម្មវិធី OpenOffice.org ។ ហើយ LibreOffice គឺ​ជា​គម្រោង​របស់​ក្រុម The Document Foundation ដែល​ជា​គម្រោង​ថ្មី​បន្ទាប់​ពី​គម្រោង OpenOffice.org ដែល​ត្រូវ​បាន Oracle ទិញ​ផ្ដាច់​មុខ។ នៅ​ពេល​បច្ចុប្បន្ន ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោង OpenOffice.org នានា​បាន​នាំ​គ្នា​មកអភិវឌ្ឍ​លើ LibreOffice ជំនួស​វិញ។ LibreOffice ក៏​ជា​ប្រភេទ​កម្មវិធី​កូដ​បើក​ចំហ​ផង​ដែរ។ កម្មវិធី​នេះ​អាច​ប្រើ​បាន​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការទាំង​បី​គឺ៖ Mac OS X, Linux, Windows

[២][៣][៤][៥]

កម្មវិធី​អនុវត្ត​ដែល​មាន​បញ្ចូល​មក​ស្រាប់[កែប្រែ]

ផ្នែក​កម្មវិធី​របស់ LibreOffice មាន​ដូច​ទៅ​នឹង​ផ្នែក​របស់ OpenOffice.org ផង​ដែរ, ដែល​មាន​ដូច​ជា៖

  • LibreOffice សំណេរ គឺ​ជា​កម្មវិធី​សម្រាប់​វាយ​អត្ថបទ (word processor) នៅ​ក្នុង LibreOffice, ដែល​មាន​​ក្បួន​ប្រើ​ប្រាស់​ស្រដៀង​ទៅ​នឹង Microsoft WordWordPerfect ហើយ​ប្រភេទ​ឯកសារ​របស់ LibreOffice ក៏​អាច​បើក​បាន​នៅ​ក្នុង Microsoft WordWordPerfect ដែរ។ វា​ក៏​មាន​សភាព​លក្ខណៈ​ដូច​ទៅ​នឹង ឧបករណ៍កែ​សម្រួល WYSIWYG ដែរ។[៦]
  • LibreOffice Calc គឺ​ជា​កម្មវិធី សៀវភៅ​បញ្ជី (spreadsheet) ដែល​ស្រដៀង​ទៅ​នឹង Microsoft ExcelLotus 1-2-3 ដូច្នោះ​ដែរ។ ហើយ​កម្មវិធី​នេះ​ក៏​មាន​លក្ខណៈ​ពិសេស​ប្លែកៗ​មួយ​ចំនួន​ផង​ដែរ, ដែល​មាន​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ កំណត់​ក្រាប​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព័ត៌មាន​ដែល​មាន។[៦][៧] LibreOffice Calc នៅ​មាន​ក្បួន​មួយ​ហៅ​ថា "Solver" តែវា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នៅ​ក្នុង OpenOffice.org តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។[ត្រូវការអំណះអំណាង]
  • LibreOffice Base គឺ​ជា​ កម្មវិធីគ្រប់គ្រងមូលដ្ឋានទិន្នន័យ ដែល​ស្រដៀង​ទៅ​នឹង Microsoft Access។ LibreOffice Base អនុញ្ញាត​ឲ្យ​បង្កើត និង គ្រប់​គ្រង​មូលដ្ឋាន​ទិន្នន័យ, ការ​រៀប​ចំ​បែបបទ (form) ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​កាន់​ទិន្នន័យ។ ដូច​ទៅ​នឹង Access ដែរ កម្មវិធី​នេះ​អាច​ប្រើ​ជា​ផ្នែក​ខាង​មុខ (front-end) សម្រាប់​ប្រព័ន្ធ មូលដ្ឋាន​ទិន្នន័យ​ផ្សេងៗ, ដែល​មាន​រួម​បញ្ចូល​ដូច​ជា​មូលដ្ឋាន​ទិន្នន័យ​របស់ Access (JET), ប្រភព​ទិន្នន័យ ODBC, និង MySQLPostgreSQL[៦][៩]
  • LibreOffice Draw គឺ​ជា កម្មវិធីកែសម្រួលក្រាហ្វិកវ៉ិកទ័រ និង​ជា​កម្មវិធី​គូស​ដ្យាក្រាម ស្រដៀង​ទៅ​នឹង​កម្មវិធី Microsoft Visio ដែរ ហើយ​អាច​ប្រៀប​ផ្ទឹម​លក្ខណៈ​ពិសេស​ទៅ​នឹង​កំណែ​ដំបូង​របស់ CorelDRAW។ កម្មវិធី​នេះ​ផ្ដល់​នូវ​ចំណុច​ប្រទាក់​រវាង​រូបសណ្ឋាន (shape) មួយៗ, ដែល​មាន​នៅ​ក្នុង​ទីតាំង​រចនាបឋ​បន្ទាត់ និង ជួយ​សម្រួល​ដល់​ការ​គូរ​សំណង់ ដូច​ជា flowcharts ជា​ដើម។ ហើយ​ក៏​មាន​រួម​បញ្ចូល​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន ស្រដៀង​ទៅ​នឹង​កម្មវិធី​ផ្សព្វផ្សាយ ដូច​ជា Scribus និង Microsoft Publisher[១០]
  • LibreOffice Math គឺ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​សរសេរ ឬ កែ​សម្រួល​រូបមន្ត​គណិត​វិទ្យា។ កម្មវិធីនេះ​ប្រើ​នូវ variant របស់ XML ដើម្បី​បង្កើត​រូបមន្ត ដូច​ដែល​បាន​កំណត់​នៅ​ក្នុង OpenDocument ។ រូប​មន្ត​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​ភ្ជាប់​ចូល​ទៅ​ក្នុង​ឯកសារ​អត្ថបទ​ផ្សេងៗ នៅ​ក្នុង​ឈុត​កម្មវិធី LibreOffice ដូច​ជា​ឯកសារ​ដែ​បង្កើត​ដោយ Writer ឬ Calc, ដោយ​ធ្វើ​ការ​បង្កប់​រូបមន្ត​នោះ​ទៅ​ក្នុង​ឯកសារ​អត្ថបទ​ទាំង​នោះ។[១១]

LibreOffice មាន​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​បង្កើត PDF និង​ឧបករណ៍​ នាំ​ចូល PDF ។

ឯកសារ​យោង[កែប្រែ]

  1. The Document Foundation (2007). "GNU LGPL License". Retrieved 7 January 2011. {{cite web}}: Unknown parameter |month= ignored (help)
  2. "Features/LibreOffice". fedoraproject.org. Retrieved 2 April 2011.
  3. "Linux Mint 11 "Katya" released". The H. Heinz Heise. 2011-05-26. Retrieved 2011-05-29.
  4. "openSUSE 11.4 Will Be First To Roll Out With LibreOffice". opensuse.org. 2011-03-07. Retrieved 2011-05-18.
  5. "Features/Office applications". ubuntu.com. Retrieved May 3, 2011.
  6. ៦,០ ៦,១ ៦,២ ៦,៣ Cite error: Invalid <ref> tag; no text was provided for refs named LOFeatures
  7. "LibreOffice Calc". Archived from the original on 2011-11-20. Retrieved 2011-07-15.
  8. "LibreOffice Impress". Archived from the original on 2011-11-17. Retrieved 2011-07-15.
  9. LibreOffice Base Archived 2012-01-07 at the វេយប៊ែខ ម៉ាស៊ីន.
  10. "LibreOffice Draw". Archived from the original on 2011-11-20. Retrieved 2011-07-15.
  11. "LibreOffice Math". Archived from the original on 2011-11-23. Retrieved 2011-07-15.