Moon OS

ពីវិគីភីឌា
moonOS
រូប​តំណាង moonOS
រូប​តំណាង moonOS
ធីម ច័ន្ទ ឬទ្ធី
ព័ត៌មាន​មួយ​ចំនួន
អ្នក​បង្កើត៖ធីម ច័ន្ទ ឬទ្ធី
ឈ្មោះ​ប្រព័ន្ធ៖moonOS ឬ ម៉ូនអូអេស
ពេលវេលាបង្កើត2008
ទីកន្លែង​បង្កើត៖ភ្នំពេញ ,កម្ពុជា
គេហទំព័រhttp://www.moonos.org/

បញ្ជាក់៖ ចូរ​សរសេរ​ថា moonOS សរសេរ​ថា MoonOS មិន​ត្រូវ​ឡើយ។

moonOS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការលីនុច​មួយ ដែល​មាន​មុខងារ​ធ្វើ​ឲ្យ​កុំព្យូទ័រ​មាន​ដំណើរ​ការ។ moonOS ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០០៨ ដោយ​យក Ubuntu មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើត។ moonOS គឺ​កូដ​ចំហ​និង​ឥត​គិត​ថ្លៃ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស​វា​បាន​ដោយ​សេរី និង​ស្រប​ច្បាប់។ នៅ​ចុង​ឆ្នាំ ២០០៨ moonOS 1.0 បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ខែ កុម្ភៈ ឆ្នាំ ២០០៩ moonOS 2.0 បាន​ចេញ​ផ្សាយ​ហើយ​វា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្រៅ​ប្រទេស ហើយ​ព្រម​ទាំង​បាន​ចុះ​ក្នុង​បញ្ជី​លីនុច ឌីស្ត្រូ​ផ្លូវ​ការ​ទៀត​ផង។ បច្ចុប្បន្ន​នេះ moonOS មាន​កំណែ 4.0 ដែល​មាន​លក្ខណសម្បត្តិ​ថ្មីៗ​ជា​ច្រើន។

ជំនាន់ moonOS[កែប្រែ]

មក​ទល់​ពេល​នេះ moonOS មានដល់​ទៅ​៤​ជំនាន់​ហើយ ដូច​ជា៖

  • ជំនាន់​ទី១៖ moonOS 1 (Bopha) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ ចុង​ឆ្នាំ​២០០៨
  • ជំនាន់​ទី២៖ moonOS 2 (Kachana) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​កុម្ភៈ ឆ្នាំ​២០០៩
moonOS 2
  • ជំនាន់​ទី៣៖ moonOS 3 (Makara) បាន​ដាក់​ចេញឲ្យ​ប្រើ​នៅ ខែ​តុលា ឆ្នាំ​២០០៩
moonOS 3
  • ជំនាន់​ទី៤៖ moonOS 4 (Neak) បាន​ដាក់​ចេញ​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ​២០១១
moonOS 4

លក្ខណៈ​ពិសេស[កែប្រែ]

សម្រាប់ moonOS 4 (Neak) ៖

  • ភ្ជាប់​មក​ជា​មួយ​នូវ​កម្មវិធី​កំណែ​ថ្មី និង​រូបរាង​ថ្មី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាង​មុន។
  • ភ្ជាប់​មក​ជាមួយ​នូវ​ខឺនែល​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​មុន។
  • ផ្លាស់​ប្ដូរ​នូវ​កម្មវិធី​ដែល​ភ្ជាប់​មក​ជាមួយ ដោយ​ផ្ដល់​នូវ​កម្មវិធី​ដែល​ល្អៗ និង​ងាយ​ស្រួល​ប្រើ​ប្រាស់។
  • ប្រើ​រូប​រាង​អេក្រង់​ខាង​មុខ (Desktop Environment) គឺ GNOME
  • ប្រើ ហ្វ្រម​វើគ Appshell

កម្មវិធី​ដែល​មាន​ភ្ជាប់​មក​ជាមួយ​ស្រាប់​[កែប្រែ]

  • Pidgin កម្មវិធី​ជជែក​ឆ្លើយ​ឆ្លង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើនិត
  • Banshee កម្មវិធី​ចាក់​តន្ត្រី​ទំនើប
  • OpenOffice.org កម្មវិធី​ការិយាល័យ
  • Cheese កម្មវិធី​បញ្ជា​វែប​ឃែម
  • Firefox កម្មវិធី​រុក​រក​គេហទំព័រ
  • Envolution Mail កម្មវិធី​គ្រប់​គ្រង​សំបុត្រ​អេឡិច​ត្រូណិច
  • Docky ជារបារ​ក្រាហ្វិល​លម្អ​អេក្រង់​ខាង​មុខ សម្រាប់​ផ្ទុក​នូវ​រូប​តំណាង​កម្មវិធី​ផ្សេងៗ

ឯកសារ​យោង[កែប្រែ]


តំណ​បន្ថែម​ក្រៅ[កែប្រែ]