Jump to content

វិគីភីឌា:ChatKhmer for Non-Khmer Speakers

ពីវិគីភីឌា

ខ្មែរ

One Laptop Per Child

[កែប្រែ]

Hello, I am an editor on English Wikibooks a sister project of Wikimedia. We are having a discussion there about how we can contribute to the One Laptop Per Child project. One Laptop Per Child has recently announced that one of the countries they will be delivering computers to is Cambodia. I wonder if anyone here would be interested in (or know someone else who would) translating some content for the project. Here is an example of a book I think would be a good candidate for inclusion in the project. Wikijunior World at Work. --Xixtas ០៩:៤៤, ២៦ កញ្ញា ២០០៧ (UTC)

hello, administrators. I'm from wikipedia indonesia. Can i make an article here, and you just translate it..

thx Anaksmudabanget 125.161.207.20 ០៧:២៧, ១២ វិច្ឆិកា ២០០៧ (UTC) to reply this message, just link here: Talk to me

If you are going to contribute in a different language article, you should write in the language. You can not just make an article in English or Indonesian and expect someone to come and translate Thas Tayapongsak (ការពិភាក្សា) ម៉ោង១៤:២៥ ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ (UTC)[ឆ្លើយតប]

ការរួមចំនែ contributions

[កែប្រែ]

Although my knowledge of Khmer is fairly limited, I wonder if the phrase "ការរួមចំនែករបស់ខ្ញុំ" in the toolbar on the left-hand side (with the default stylesheet) when viewing userpages would be better translated "ការរួមចំនែករបស់អ្នកប្រើ", seeing as the contributions are for whatever user you are viewing, rather than automatically being your own contributions.

Also, is anyone aware of a way to update the logo in the upper-left hand corner to use what I believe is now the more accepted spelling found on the front page?--រ៉ាចើ/Roger McCoy ០៨:២៥, ១៥ វិច្ឆិកា ២០០៧ (UTC)

Political party question

[កែប្រែ]

User:Political Dweeb does not know enough Khmer/Cambodian language since I seem to be able to speak mostly in English but my question I want to give to you is this. Is it possible for me to make a list of all the political parties from the website of the National Electoral Commission of Cambodia that I want and show them to you here on “វិគីភីឌា:ChatKhmer for Non-Khmer Speakers” and ask you to give me the logos and manifestos of those political parties that are on that list?

If anyone here on Khmer/Cambodian Wikipedia finds it useful they can explain their answers to me on my English Wikipedia user talk page here. [|my discussion on english wiki]

Hello,

Would a Khmer speaker be able to translate the following sentence for me in a phonetic way:

Hello I am a friend of Pin Pich. Is Vital here?

Please wait here.

Thank you very much.

Christina, Switzerland

kmer cannot be seen with mobile phone

[កែប្រែ]

i am from poland but i cant read it. I use wifi and nokia 5800 xpressmusic (now i am living in usa) but i can read it with computer but i didnt bring it 2 usa--75.149.69.165 (ពិភាក្សា) ម៉ោង០៤:៥៣ ថៃ្ងព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៩ (UTC)
update i will go back to pl in dec now i am in usa--75.149.69.165 (ពិភាក្សា) ម៉ោង០៤:៥៨ ថៃ្ងព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៩ (UTC)

Khmer names

[កែប្រែ]

Can you tell me how to write these women's names in Khmer?: Chem Lenh, Mao Nit. អរគុណ។ —Stephen ម៉ោង០៨:២០ ថៃ្ងព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០០៩ (UTC)

For Chem Lenh, nh diagraph doesn't exist in Khmer, it's Vietnamese and portuguese languages.

I will add more tomorrow--125.25.215.16 (ពិភាក្សា) ម៉ោង២១:១៣ ថៃ្ងព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០១០ (UTC)

'nh' can be generally presented with ញ as their sound. Westerners use this. --Octahedron80 ម៉ោង១៣:០៧ ថៃ្ងព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)

New layout

[កែប្រែ]

As can be seen from the top of the pages on Khmer Wikipedia, a new lay-out is going to be launched. This layout has already been launched for other versions, including en: and my home-wiki no:. When using the new vector skin (can be seen in beta), there is a drop down menu for special characters. One severe weakness with this menu is that it does not include special characters for Khmer. I am now proposing a layout for Khmer to be added to this menu. Please see my subpage: no:Bruker:V85/Alphabets#Khmer. Please leave any comments/queries you might have for it on the discussion page. I would also like to know what you think of the order in which the characters have been placed. V85 ម៉ោង២០:៥៦ ថៃ្ងព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០១០ (UTC)

On my computer Khmer letters are too small. How can I change them? Thank you

Laurentleap --Laurentleap ម៉ោង១៧:៥២ ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០១០ (UTC)[ឆ្លើយតប]

We recommend you to use Mozilla Firefox or Mekhala as a browser.

Deprecate using of this page

[កែប្រែ]

Hi Khmer Wikipedians. I must tell that you have already had the Wikimedia Embassy page for foreigners. I suggest to deprecate using of this page and use វិគីភីឌា:ស្ថានទូតខ្មែរ instead. The page has already been linked across other Wikipedia projects. Please also update the link on the main page there. (I am an advanced wiki user if you want to know.) --Octahedron80 ម៉ោង១៣:០០ ថៃ្ងព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១១ (UTC)

==Bog Hagn

==

I don't know exactly how to speak Khmer properly, I'm from Thailand

I want to know that is it correct to use ប្រជារាស្ត្រ and then province name in the category in people articles? I didn't make the category page yet, because I don't know it's correct or not. If not, then what should it be? I mean the hometown of each person.

I'm from Thailand doesn't mean I hate Cambodia. I like Cambodia very much.--110.49.249.224 (ពិភាក្សា) ម៉ោង១៩:៤០ ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២ (UTC)[ឆ្លើយតប]

Wikimeeting

[កែប្រែ]

Hello,

It seems I will be in Cambodia fom 25-th of february till 5-th of March. Drop me anote, if you want to have a wikimeeting with ukrainian wikipedian. --Alex Blokha uk:User:Alex Blokha(ការពិភាក្សា) ម៉ោង១៥:៥១ ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ (UTC)[ឆ្លើយតប]

Khmer is missing

[កែប្រែ]

Khmer is missing from this page:
https://meta.wikimedia.org/wiki/There_is_also_a_Wikipedia_in_your_language
More than 100 languages are now listed.
Thank you, Varlaam (ការពិភាក្សា) ម៉ោង២២:៤៤ ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៦ (UTC)[ឆ្លើយតប]

រឿង ស្លឹកឈើហ្វ្រេឌី

[កែប្រែ]

រដូវផ្ការីកបានកន្លងផុតទៅរដូវក្ដៅក៏បានចូលមកដល់។ ស្លឹកឈើហ្វ្រេឌីកើតនៅលើមែកឈើធំមួយដែលនៅជិតចុងឈើនៅរដូវផ្ការីកនេះ។ លុះមកដល់រដូវក្ដៅ ស្លឹកឈើហ្វ្រេឌីបានទៅជាស្លឹកឈើធំមាំមួន។ ស្លឹកឈើនេះបែកជាម្រាមប្រាំដែលមានចុងស្រួចៗមាំ។ នៅជុំវិញហ្វ្រេឌីមានស្លឹកឈើជាច្រើនរាប់មិនអស់។ មុនដំបូងហ្វ្រេឌីគិតថាស្លឹកឈើសុទ្ធតែដូចគ្នាទាំងអស់។ ប៉ុន្តែក្រោយមកគេក៏ដឹងថាគ្មានស្លឹកឈើណាដូចគ្នាទេ។ ស្លឹកឈើដែលនៅជិតហ្វ្រេឌីជាងគេឈ្មោះអាល់ហ្វ្រេត។ ស្លឹកឈើដែលនៅខាងស្ដាំវាឈ្មោះប៊េន ហើយស្លឹកឈើដែលនៅខាងលើវាឈ្មោះក្លែរ។ ក្លែរជាក្មេងស្រី។ ស្លឹកឈើទាំងអស់សុទ្ធតែកើតនៅរដូវផ្ការីកដូចគ្នាហើយធំធាត់ឡើងព្រមគ្នា។ គេទាំងឡាយនាំគ្នារៀនរាំវិលវង់តាមខ្យល់នៃរដូវផ្ការីក។ គេបានដឹងថានៅពេលគេងហាលថ្ងៃគេត្រូវតែនៅស្ងៀម។ ហើយពេលដែលភ្លៀងធ្លាក់នៅពេលល្ងាចគឺដុសលាងសម្អាតខ្លួនឲ្យគេគ្រប់ៗគ្នាតែម្ដងជាមួយគ្នា។ មិត្តដ៏ល្អបំផុតរបស់ហ្វ្រេឌីឈ្មោះដានីញែល។ ដានីញែលធំជាងអ្នកណាទាំងអស់។ វាធ្វើឫកដូចជាវានៅទីនេះតាំងពីណាពីណីមកហើយៗ វាចូលចិត្តគិតទៀតផង។ វាដឹងនិងចេះច្រើនណាស់ ហើយវាបានបង្រៀនហ្វ្រេឌីនូវអ្វីៗដែលហ្វ្រេឌីមិនដឹងមិនយល់។ ដានីញែលប្រាប់ហ្វ្រេឌីថាៈ ហ្វ្រេឌីជាស្លឹកឈើ។ ឫសឈើនៅក្រោមដី។ គេមិនអាចមើលឃើញវាទេ ប៉ុន្តែឫសឈើនេះចាក់ជ្រៅគ្រប់ទិស ហេតុនេះហើយបានជាដើមឈើមិនរលំ។ នៅខាងក្រោមឯនោះគឺឧទ្យាន។ អ្នកដែលយំចេបចេបសួស្ដីគ្នានោះគឺសត្វស្លាប។ ផ្កាយ លោកខែ និងថ្ងៃ វិលនៅក្នុងលំហតាមវេនដ៏ទៀងទាត់ត្រឹមត្រូវ។ ហើយរដូវទាំងឡាយចូលមកផ្លាស់គ្នាជាបន្តបន្ទាប់។ ពេលដែលបានដឹងបែបនេះហើយ ហ្វ្រេឌីក៏គិតថាវាមានសំណាងល្អណាស់ដោយបានកើតជាស្លឹកឈើ។ ពីព្រោះមិត្តភក្ដិក៏មានច្រើន ទេសភាពដែលនៅមុខវាក៏ល្អ ហើយមែកឈើយោលខ្លួនប្រកបដោយភាពទងវង។ លើសពីនេះទៅទៀត ខ្យល់រំភើយបក់មកបបោសអង្អែលវាឲ្យរឹតតែស្រួល។ នៅពេលថ្ងៃៗក៏ចាំងមកត្រូវល្អ ហើយពេលយប់វាទទួលពន្លឺពណ៌ប្រាក់របស់ព្រះចន្ទ។ គ្មានអ្វីធ្វើឲ្យមានមង្គលលើសពីនេះទៀតឡើយ។ នៅរដូវក្ដៅ ហ្វ្រេឌីកាន់តែរីករាយចិត្តជាងនេះទៅទៀត ពីព្រោះព្រះអាទិត្យឆាប់រះហើយយូរលិចទៅវិញ។ វាអាចលេងជាមួយមិត្តវាបានយូរ។ ថ្ងៃដែលបញ្ចេញពន្លឺព្រិចៗធ្វើឲ្យគេស្រួលណាស់។ ទោះជាដល់យប់ហើយក្ដីក៏ដោយ ដោយសារកម្ដៅនៃវេលាថ្ងៃនៅសេសសល់ខ្លះៗ ហ្វ្រេឌីនៅតែបានកក់ក្ដៅស្រួលដូចគេយល់សប្ដិ។ មនុស្សជាច្រើនមកឧទ្យានដើម្បីកម្សាន្ត។ គេមកក្រោមដើមឈើដើម្បីជ្រកម្លប់ឈើ។ ដានីញែលក្រោកឈរឡើងហើយនិយាយថាៈ តស់! យើងខិតឲ្យកៀកគ្នាដើម្បីធ្វើជាម្លប់ឲ្យមនុស្ស។ ហ្វ្រេឌីសួរដានីញែលថាៈ ហេតុអ្វីបានជាយើងធ្វើអញ្ចឹង? ដានីញែលឆ្លើយថាៈ បើយើងធ្វើជាម្លប់ត្រជាក់ឲ្យអ្នកទាំងអស់ដែលខំគេចចេញពីកម្ដៅ អ្នកទាំងនោះនឹងសប្បាយចិត្ត។ ដូចដានីញែលថាមែន! តាយាយចាស់ៗបានមកជុំៗនៅក្រោមដើមឈើ។ កូនក្មេងតូចៗក៏មក ជុំៗដែរ។ មានអ្នកខ្លះយកបាយកញ្ចប់មកញ៉ាំ។ ហ្វ្រេឌី និងមិត្តៗខិតទៅជិតគ្នា ហើយនាំគ្នាផ្លុំខ្យល់ត្រជាក់បញ្ជូនទៅឲ្យគេទាំងនោះ។ ដានីញែលប្រាប់ហ្វ្រេឌីថាៈ ហ្វ្រេឌីនេះក៏ជាការងាររបស់ស្លឹកឈើ ដែរ។ ពេលឮដានីញែលនិយាយដូច្នេះ ហ្វ្រេឌីសប្បាយចិត្តកាន់តែខ្លាំងឡើងៗ។ តាយាយចាស់ៗនៅក្រោមដើមឈើយ៉ាងយូរ ហើយនិយាយគ្នាពីរឿងនៅពេលដែលគាត់នៅក្មេងដោយសំឡេងតិចៗ។ ក្មេងៗនាំគ្នាចោះប្រហោងដើមឈើ សរសេរឈ្មោះវាលើដើមឈើ ហើយលេងដេញគ្នាសើចកញ្ជ្រៀវក្អាកក្អាយ។ ប៉ុន្តែរដូវក្ដៅដ៏រីករាយបានរត់ទៅមុខយ៉ាងលឿនទៅបាត់ហើយៗ រដូវស្លឹកឈើជ្រុះបានចូលមកដល់។ នៅយប់មួយនៃខែ១០ស្រាប់តែចាប់រងាព្រឹបតែម្ដង។ ហ្វ្រេឌីក្ដី មិត្តភក្តិគេឈ្មោះអាល់ហ្វ្រេតក្ដី ក្លែរក្ដីរងាឡើងញាក់។ នៅលើមុខរបស់គេមានម្សៅត្រជាក់សៗ។ ដល់ព្រឹកឡើងម្សៅនោះក៏រលាយហើយទៅជាដំណក់ទឹកដែលចាំងព្រិចៗ។ ដានីញែលលាន់មាត់ថាៈ ហ្អា៎! ទឹកកកទេតើ! នោះគឺជាដំណឹងដែលប្រាប់ពីការខិតមកជិតដល់នៃរដូវរងាហើយ។ ស្លឹកឈើទាំងឡាយឡើងពណ៌លឿងគ្រប់គ្នា។ ឧទ្យានឡើងល្អដូចមានឥន្ទធនូសន្ធឹងពីលើ។ អាល់ហ្វ្រេតឡើងពណ៌លឿង ស្រស់។ ក្លែរឡើងពណ៌ក្រហមឆេះ។ ដានីញែលឡើងពណ៌ស្វាយចាស់ ឯហ្វ្រេឌីឡើងពណ៌ក្រហមផង ពណ៌បៃតងផង ពណ៌មាសផង បីពណ៌។ ឱ! ស្អាតអ្វីម៉្លេះទេ? ហ្វ្រេឌីឆ្ងល់ថាៈ យើងកើតព្រមគ្នានៅលើមែកឈើជាមួយគ្នា ហេតុអ្វីបានជាយើងទៅជាពណ៌ខុសគ្នា? ដានីញែលឆ្លើយថាៈ នៅពេលកើត ទោះបីជាយើងមានពណ៌ដូចគ្នាក្ដី បើទីកន្លែងដែលយើងដុះខុសគ្នា កន្លែងដែលទទួលពន្លឺថ្ងៃក៏ខុសគ្នា កន្លែងដែលទទួលខ្យល់ក៏ខុសគ្នា។ ពន្លឺព្រះចន្ទ ពន្លឺផ្កាយ កម្ដៅក្នុងមួយថ្ងៃៗ អ្វីៗដែលយើងទទួលខុសគ្នាទាំងអស់។ អញ្ចឹងបានជានៅពេលប្រែពណ៌ យើងទាំងអស់គ្នាទៅជាមានពណ៌ខុសគ្នានោះ។ ក្រោយពីនោះមកខ្យល់ក៏ប្រែប្រួល។ នៅរដូវក្ដៅខ្យល់បក់មកទាំងមុខញញឹម ហើយរេរាំជាមួយនឹងស្លឹកឈើ។ ឥឡូវនេះ ខ្យល់បានទៅជាកាចគួរឲ្យខ្លាច។ វាកំញើញសន្ធាប់ដាក់ស្លឹកឈើទាំងឡាយ។ ស្លឹកឈើទាំងឡាយមិនអាចទ្រាំទ្របានក៏ប៉ើង ហើយហោះហើរជ្រុះជាបន្តបន្ទាប់។ រងាណាស់ ខ្លាចណាស់។ ស្លឹកឈើទាំងឡាយញ័រញាក់ខ្លួនចំប្រប់។ នៅក្នុងសំឡេងដ៏គួរឲ្យខ្លាចនៃខ្យល់ គេឮសូរសំឡេងដានីញែលដាច់ៗមកថាៈ ពួកយើង! យើងត្រូវរើផ្ទះហើយ។ រដូវធ្លាក់ទឹកកកបានចូលមកដល់ហើយ។ យើងទាំងអស់គ្នាត្រូវតែចាកចេញពីទីនេះ។ ហ្វ្រេឌីស្លុតចិត្តពីព្រោះចំពោះហ្វ្រេឌីទីនេះជាកន្លែងដ៏សុខដុមរមនាដូចនៅក្នុងសុបិនអញ្ចឹង។ ខ្ញុំក៏ត្រូវតែចេញពីទីនេះដែរឬ? ត្រូវហើយហ្វ្រេឌី។ យើងទាំងអស់គ្នាកើតមកជាស្លឹកឈើ។ យើងបានបំពេញមុខងារយើងជាស្លឹកឈើបម្រើមនុស្ស សត្វ សព្វគ្រប់ហើយ។ ដូច្នេះយើងត្រូវតែចេញដំណើរ។ ដានីញែលឆ្លើយ។ ដានីញែលឯងក៏ទៅដែរឬ? ហ្វ្រេឌីសួរ។ ហ្នឹងហើយ ខ្ញុំក៏ទៅដែរ។ ទៅអង្កាល់? នៅពេលដែលវេនខ្ញុំមកដល់ខ្ញុំនឹងទៅហើយ។ ខ្ញុំអត់ទៅណាទេ ខ្ញុំនៅទីនេះ។ ហ្វ្រេឌីស្រែកយ៉ាងខ្លាំង។ អាល់ហ្វ្រេត និងក្លែរបានចេញដំណើរទៅបាត់ហើយ ពីព្រោះវេនគេបានមកដល់។ មើលហ្ន៎! ស្លឹកឈើខ្លះខំក្រាញតស៊ូនឹងខ្យល់មិនព្រមចាកចេញពីមែកឈើឡើយ។ បន្ទាប់មកដើមឈើក៏ជ្រុះស្លឹកអស់ឡើងននល។ នៅលើមែកឈើនៅសល់តែហ្វ្រេឌី និងដានីញែលតែប៉ុណ្ណោះ។ ដានីញែលឯងបាននិយាយថាយើងនឹងរើផ្ទះ យើងនឹងចាកចេញពីទីនេះ។ ហ្វ្រេឌីនិយាយទាំងតឹងដើមទ្រូង។ តាមពិតគឺស្លាប់មែនទេ? ដានីញែលនៅស្ងៀមឈឹង។ ខ្ញុំមិនចង់ស្លាប់ទេ ខ្ញុំខ្លាចណាស់។ ហ្វ្រេឌីនិយាយ។ ត្រូវហើយ អ្វីដែលយើងមិនធ្លាប់ធ្វើ យើងខ្លាចអញ្ចឹងហើយ។ ប៉ុន្តែចូរឯងគិតមើលហ្វ្រេឌី! ពិភពលោកយើងប្រែប្រួលទៅមុខឥតឈប់ឈរ គ្មានអ្វីដែលមិនប្រែប្រួលទេ។ រដូវផ្ការីកចូលមក រួចហើយរដូវក្ដៅ បន្ទាប់មករដូវស្លឹកឈើជ្រុះ។ ស្លឹកឈើប្រែពណ៌ពីបៃតងទៅជាក្រហមហើយជ្រុះ។ ការប្រែប្រួលជាការធម្មតា។ ពេលរដូវផ្ការីកប្ដូរទៅជារដូវស្លឹកឈើជ្រុះ តើឯងមានភ័យទេ? ពេលប្រែពណ៌ពីបៃតងទៅក្រហមឯងមានភ័យទេ? អត់ភ័យទេមិនអញ្ចឹង? ពួកយើងប្រែប្រួលជានិច្ចកាលមកហើយ។ ហើយស្លាប់ក៏ជាការប្រែប្រួលមួយដែរ។ ពេលឮដានីញែលថា ប្រែប្រួលជាការធម្មតា ជាធម្មជាតិ ហ្វ្រេឌីក៏អន់ភ័យខ្លះ។ តើដើមឈើនេះនឹងស្លាប់ដែរឬ? ថ្ងៃណាមួយវានឹងស្លាប់ ប៉ុន្តែជីវិតនឹងរស់នៅរហូត។ ដានីញែលឆ្លើយ។ ស្លឹកឈើក៏ស្លាប់ដើមឈើក៏ស្លាប់ គឺថាកើតឡើងនៅរដូវផ្ការីក ហើយស្លាប់នៅរដូវធ្លាក់ទឹកកក។ តើមួយជីវិតរបស់ហ្វ្រេឌីនេះមានន័យអ្វីទៅ? ណែ៎! ដានីញែល តើខ្ញុំកើតមកនេះមិនអាក្រក់ទេឬ? ហ្វ្រេឌីសួរ។ ដានីញែលងក់ក្បាលយ៉ាងទាប ហើយនិយាយៈ យើងទាំងអស់គ្នាបានខំធ្វើការតាំងពីរដូវផ្ការីក ដល់រដូវធ្លាក់ទឹកកក ហើយបានខំលេងទៀតផង។ នៅជុំវិញខ្លួនយើងមានលោកខែ ថ្ងៃ ផ្កាយ ភ្លៀង និងខ្យល់។ យើងបានធ្វើម្លប់ផ្ដល់ឲ្យមនុស្សម្នាទាំងឡាយ។ នៅរដូវស្លឹកឈើជ្រុះ យើងបានប្រែពណ៌ឲ្យគេសប្បាយដោយសារយើង។ សប្បាយណាស់ មានមង្គលណាស់ មែនទេហ្វ្រេឌី? ថ្ងៃនោះនៅវេលាព្រះអាទិត្យអស្ដង្គត ដានីញែលបានធ្លាក់ចុះចេញពីមែកឈើនៅក្នុងពន្លឺពណ៌មាស។ លាហើយហ្វ្រេឌី។ ដានីញែលញញឹមដោយពេញចិត្ត ហើយធ្លាក់ទៅក្រោមយឺតៗ។ ហ្វ្រេឌីនៅតែឯងត្រមង់ត្រមោច។ ថ្ងៃបន្ទាប់នៅពេលព្រឹក ព្រឹលចាប់ធ្លាក់។ គឺជាព្រឹលដំបូងនៃរដូវធ្លាក់ទឹកកក។ ព្រឹលសក្បុសស្រទន់ស្ងប់ស្ងាត់ ហើយត្រជាក់ស្រឹប។ ថ្ងៃនោះមេឃស្រទំធ្ងន់ដូចជាប្រុងនឹងបាក់ធ្លាក់មកក្រោម។ ព្រះអាទិត្យលិចរហ័សជាងរាល់ដង។ នៅវេលាព្រឹកព្រលឹម ហ្វ្រេឌីដែលស្លែតពណ៌អស់ឡើងជិះខ្យល់ដែលមកទទួលគេ។ គេអត់ឈឺទេ អត់ភ័យទេ។ ហ្វ្រេឌីរេរាំនៅក្នុងលំហអាកាសមួយស្របក់ទើបធ្លាក់ទៅលើដី។ ពេលនោះជាលើកដំបូងហើយ ដែលហ្វ្រេឌីបានមើលឃើញរូបរាងរបស់ដើមឈើទាំងមូល។ ចុះដើមឈើក៏ធំមាំមួនម៉្លេះ? ដើមឈើនេះច្បាស់ជានឹងរស់នៅអញ្ចឹងរហូតមិនលែងឡើយ។ ហ្វ្រេឌីធ្លាប់ឮដានីញែលនិយាយពីពាក្យ "ជីវិត" ថា "ជីវិត" នឹងរស់នៅរហូត។ ហ្វ្រេឌីបានធ្លាក់ទៅលើកម្រាលព្រឹល ដែលកម្រាលព្រឹលនេះទន់ល្មើយ ហើយកក់ក្ដៅសឹងតែមិនគួរឲ្យជឿបាន។ កន្លែងដែលហ្វ្រេឌីមកនៅថ្មី គឺជាកន្លែងទន់ល្មើយស្រួលណាស់។ ហ្វ្រេឌីបិទភ្នែកហើយគេងលក់ទៅ។ ហ្វ្រេឌីមិនបានដឹងទេថា នៅពេលដែលរដូវធ្លាក់ទឹកកកចប់ទៅរដូវផ្ការីកនឹងចូលមក។ ព្រឹលនឹងរលាយ ហើយស្លឹកឈើក្រៀម ឈ្មោះហ្វ្រេឌី នឹងរលាយចូលជាមួយនឹងព្រឹលដែលរលាយនោះជ្រាបចូលទៅក្នុងដី រួចហើយក៏ក្លាយទៅជាជីរជាតិសម្រាប់ចិញ្ចឹមដើមឈើឲ្យរស់រានមានជីវិតតទៅមុខទៀត។ "ជីវិត" កំពុងតែប្រុងប្រៀបខ្លួនបង្កើតពន្លកថ្មី ស្លឹកថ្មីនៅពីក្រោមដីនៅត្រង់ឫសនៃដើមឈើ។ គំនូសព្រាងនៃធម្មជាតិដ៏ធំសម្បើម ប្ដូរជីវិតជានិច្ចកាលដោយគ្មានធ្វើឲ្យខុសពីក្បួនខ្នាតរបស់គេបន្តិចឡើយ។ រដូវផ្ការីកបានចូលមកជាថ្មីទៀតហើយ៕

(បកប្រែដោយ សាស្រ្តាចារ្យ អ៊ុំ រ៉ាវី​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេ ញ)

សិក្សារឿង សម្តីចុងក្រោយ

[កែប្រែ]

I-ប្រវត្តិសង្ខេបអ្នកនិពន្ធ លោក ម៉ូរី អូងៃ កើតនៅខេត្តស៊ីម៉ាណេ នៅឆ្នាំ១៨៦២ មានឈ្មោះពិតថា ម៉ូរី រីនតារ៉ូ។ ជីដូនជីតា ឪពុកម្ដាយសុទ្ធតែធ្វើពេទ្យច្រើនតំណហើយ។ ពេលមានអាយុ១០ឆ្នាំ លោកបានមកតូក្យូជាមួយឪពុក ហើយបានរៀនភាសាអាល្លឺម៉ង់។ នៅឆ្នាំ១៨៧៤ លោកអូង៉ៃ បានប្រឡងជាប់ចូលមហាវិទ្យាល័យពេទ្យ ហើយបានចេញពីមហាវិទ្យា ល័យនៅឆ្នាំ១៨៨១។ លោកបានធ្វើពេទ្យបម្រើក្នុងកងទ័ព ហើយពីឆ្នាំ១៨៨៤ បានទៅរៀននៅប្រទេស អាល្លឺម៉ង់ ចំនួន៤ឆ្នាំ។ ពេលត្រឡប់មកវិញ លោកបានទៅជាសាស្ត្រាចារ្យសាលាពេទ្យកងទ័ពថ្មើរជើង រួចទៅជាវេជ្ជបណ្ឌិ-ត នាយកត្រួតត្រាពេទ្យកងទ័ពថ្មើរជើង។ ហើយនៅឆ្នាំ១៩១៧ បានទៅជានាយកសារមន្ទីរតេស៊ីតស៊ឹ។ ធ្វើការបណ្ដើរ លោកសរសេរបណ្ដើរ បកប្រែរឿងនានាពីភាសាបរទេសមកជាភាសាជប៉ុនបណ្ដើរ។ លោកជាអ្នកអក្សរសាស្ត្រដ៏ចម្បងម្នាក់ ប្រកបដោយមនុស្សធម៌ជ្រាលជ្រៅ។ ស្នាដៃរបស់លោកអូង៉ៃ មានច្រើនណាស់ ឧទាហរណ៍ “ ទាព្រៃ ” “ទេពអប្សររបាំ” ជាដើម និង ស្នាដៃបកប្រែក៏ច្រើន។ លោកអូង៉ៃ ទទួលមរណភាពនៅឆ្នាំ១៩២២។ II-សង្ខេបរឿង តារ៉ូបេ ជាឈ្មោះទណ្ឌិតមួយរូបដែលត្រូវបានតុលាការជប៉ុន កាត់ទោសប្រហារជីវិត បន្ទាប់ពីមាន ពាក្យបណ្ដឹងមួយរបស់ឈ្មួញអង្ករនៅអាគីតា ក្នុងឆ្នាំ១៨…។ គាត់ជាថៅកែសំពៅមួយរូប ដែលមាន ស៊ីន- ស៊ីជី ជាយាននិក។ តារ៉ូបេ មិនបានចុះសំពៅរកស៊ីដោយខ្លួនឯងទេ។ គាត់អាស្រ័យការរកស៊ីដោយស៊ីនស៊ីជី ជាអ្នកមើលការខុសត្រូវក្នុងសំពៅ។ ថ្ងៃមួយ ជំនួញតាមសំពៅរបស់គាត់បានជួបនឹងព្យុះសង្ឃរាដ៏ធំមួយ បណ្ដាលឲ្យស្រូវអង្ករដែលគាត់ផ្ទុកពីផែអាគីតា ត្រូវរងការខូចខាត់អស់ជាងពាក់កណ្ដាល។ រីឯស្រូវអង្ករ ដែលនៅសល់ ស៊ីនស៊ីជី យកទៅលក់បានលុយមួយចំនួនមកប្រគល់ឲ្យតារ៉ូបេ ។ តារ៉ូបេ បានយល់ស្រប នឹងសំណើរបស់ស៊ីនស៊ីជី សុខចិត្តព្រមទុកលុយនោះដើម្បីបន្ដធ្វើដើមរកស៊ីទៅមុខទៀត ដោយមិនចាំបាច់ យកទៅសងម្ចាស់ស្រូវអង្ករវិញទេ ដ្បិតមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថាការជួញលើកនេះ ស្រូងអង្ករត្រូវ ខាតបង់ក្នុងព្យុះកណ្ដាលសមុទ្ទអស់ទៅហើយគ្មាននរណាចាប់អារម្មណ៍ឡើយ។ ផ្ទុយពីការយល់របស់ ស៊ីន ស៊ីជី ឈ្មួញអង្ករនៅអាគីតា មិនបានបំភ្លេចចោលរឿងនេះទេ។ ពួកគេបានស៊ើបស្រាវជ្រាវដឹងថា នៅមាន អង្ករខ្លះសល់ពីខូចខាត ហើយបានទាំងដឹងចំនួនទឹកលុយដែលតារ៉ូបេ ទទួលបានពីស៊ីនស៊ីជី ថែមទៀត។ បន្ទាប់មក ឈ្មួញអង្ករ បានប្ដឹងទៅតុលាការ។ ករណីតារ៉ូបេ ត្រូវជំនុំជំរះ ឯស៊ីនស៊ីជី បានគេចខ្លួនរួច។ បន្ទាប់ពីត្រូវបានគេចាប់ឃុំឃាំងរង់ចាំការប្រហារជីវិត(កាត់ក) សមាជិកគ្រួសារតារ៉ូបេដទៃទៀត មានប្រពន្ធ(រៀបការ១៧ឆ្នាំ) កូនស្រី៣នាក់(នាងអ៊ិជិ អាយុ១៦ឆ្នាំ នាងម៉ាតស៊ឹ អាយុ១៤ឆ្នាំ នាងតុគឹ អាយុ៨ឆ្នាំ) និងកូនប្រុស២នាក់(ជោតារ៉ូ អាយុ១២ឆ្នាំ និង ហាត់ស៊ឹគោរ៉ូ អាយុ៦ឆ្នាំ) បានផ្ដាច់ទំនាក់- ទំនងទាំងស្រុងពីអ្នកជិតខាង ជិត២ឆ្នាំមកហើយ។ ពួកគេ រស់នៅអាស្រ័យផលដោយការផ្គត់ផ្គង់ជាប្រចាំ របស់ដូនចាស់ម្នាក់ជាម្ដាយប្រពន្ធតារ៉ូបេដែលពួកគេតែងហៅគាត់ថា “លោកយាយសំឡាញ់”។ តាំងពីនោះ មក ភរិយាតារ៉ូបេ ធ្វើការងារប្រៀបដូចជាម៉ាស៊ីនគ្មានវិញ្ញាណ និយាយពាក្យដដែលៗ ហើយបង្ហូរទឹកភ្នែក រៀងរាល់ថ្ងៃ។ នៅថ្ងៃ២៣ វិច្ឆិកា ឆ្នាំ១៨…នៅអូសាកា រដ្ឋអំណាចបានបិទប្រកាសថា នឹងចងតារ៉ូបេ ហាល ថ្ងៃក្នុងរវាងបីថ្ងៃ ឲ្យប្រជាជនបានស្គាល់មុខ បន្ទាប់មកនឹងកាត់កពិឃាតគាត់ចោល។ ក្រោយពីដឹងយ៉ាងនេះ នៅល្ងាចមួយ លោកយាយសំឡាញ់ បានយកដំណឹងនោះមកប្រាប់កូនស្រីខ្លួន។ នាងជាប្រពន្ធតារ៉ូបេ ហាក់ គ្មានប្រតិកម្មនឹងដំណឹងប្ដីបន្ដិចសោះ។ ក្នុងកាលដែលលោកយាយសំឡាញ់ប្រាប់រឿងរ៉ាវដល់កូនស្រីខ្លួន ចៅស្រីច្បងរបស់គាត់(នាងអ៊ិជិ) បានលួចស្ដាប់ឮ។ ស្បៃអន្ធការនៃរាត្រីកាល ក៏បានឈានចូលមកដល់។ មនុស្សផងទាំងឡាយបានលង់លក់ក្នុងដំណេករៀងៗខ្លួន។ ដោយឡែក នាងអ៊ិជិ បានរិះរកមធ្យោបាយ ជួយឪពុកខ្លួនកុំឲ្យជាប់ទោស។ សញ្ជឹងគិតៗទៅ នាងរកបានដំណោះស្រាយមួយគឺ សុខចិត្តទទួលទោស ប្រហារជីវិតជំនួសតារ៉ូបេ ជាឪពុក។ នាងម៉ាតស៊ឹ ជាប្អូន ដេកក្បែរនោះបានឮបងស្រីនិយាយម្នាក់ឯងក៏សួរ ទៅបងស្រី។ ពួកគេទាំងពីរក៏សន្ទនាប្រាប់រឿងរ៉ាវដល់គ្នា។ ពួកគេសុខចិត្តស្លាប់ជួសឪពុកដូចៗគ្នា តែអ៊ិជិ ស្នើមិនឲ្យជោតារ៉ូ ចូលរួមទេ ព្រោះគេមិនមែនជាកូនបង្កើត។ ក្នុងពេលស្ទើរពេញមួយយប់ អ៊ិជិ បានសរ-សេរលិខិតសុំទទួលទោសជំនួសឪពុកខ្លួន ដើម្បីជូនទៅលោកចៅក្រម។ នៅព្រលឹមស្រាងៗ សំបុត្រក៏រួច រាល់។ អ៊ិជិ ម៉ាតស៊ឹ និងជោតារ៉ូ(ក៏សុខចិត្តស្លាប់ជួសឪពុកចិញ្ចឹមដែរ) បានបណ្ដើរគ្នាទៅសាលាកាត់ក្ដី ខាង លិច ក្រោយពីបានសួរនាំរកផ្ទះមន្ត្រីកាត់ក្ដីពីសំណាក់ពួកតាចាស់ៗ ដែលដើរគោះទ្រូយពេលយប់។ ពេល ទៅដល់សាលាកាត់ក្ដីខាងលិច កុមារទាំងបី ត្រូវពួកសន្ដិសុខបដិសេធមិនឲ្យចូលជួបមន្ត្រីកាត់ក្ដី។ អ៊ិជិ បានជំនះរត់ចូលទៅក្នុងសាលា ហើយពួកសន្ដិសុខក៏ឃាត់មិនឲ្យចូលទៀត ព្រមទាំងបណ្ដេញពួកគេឲ្យ ត្រឡប់ទៅផ្ទះវិញ។ អ៊ិជិ ប្រកែកមិនព្រមទៅវិញទេ ដរាបណាគេមិនទាន់បានដាក់លិខិតសំណូមពរជូនទៅ លោកចៅក្រមកាត់ក្ដី។ បន្ដិចមក មន្រ្តីយោរិគី បានចេញមកទទួលសំបុត្ររបស់ពួកគេ ហើយគាត់បានយក សំបុត្រនោះទៅជូនលោកសាសា ជាមន្ត្រីចៅក្រមភូមិភាគខាងលិច។ លោកចៅក្រមសាសា ជាមន្ត្រីដែល ទើបនឹងមកថ្មី រឿងអ្វីៗ គាត់តែងសួរ អ៊ីណាង៉ាគី ជាសហការី មុននឹងសម្រេច។ ហេតុនេះហើយ ករណី តារ៉ូបេ ជាបន្ទុកមួយធ្ងន់សម្រាប់គាត់ ដោយគាត់ត្រូវពិចារណាយ៉ាងយូរមុននឹងសម្រេចក្ដីបានដូចនេះ។ ដោយសារសំបុត្រមួយច្បាប់របស់អ៊ិជិ បានធ្វើឲ្យគាត់មិនសប្បាយចិត្ត ហើយនឹកសង្ស័យមិនចង់ជឿថាក្មេង ប៉ុណ្ណឹង អាចចេះសរសេរសំបុត្រសំណូមពរមានខ្លឹមសារជ្រាលជ្រៅណាស់។ គាត់បានឲ្យគេសរសេររបាយ ការណ៍ជូនថ្នាក់លើពីរឿងសំបុត្រនោះ ហើយចាត់ឲ្យយោរិគី បើកការសួរចម្លើយបញ្ជាក់ការពិតមួយអំពីអ្នក ដែលសរសេរសំបុត្រនោះ នៅរសៀលថ្ងៃចុងក្រោយនៃជីវិតតារ៉ូបេ ដោយមានការចូលរួមស្ដាប់ពីចៅក្រមភូមិ ភាគទាំងពីរ(ខាងលិច និងខាងកើត) ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ៥នាក់ ប្រពន្ធនិងកូនទាំង៥របស់តារ៉ូបេ។ ដំណើរការសួរចម្លើយបានចាប់ផ្ដើម ដោយមានរៀបចំដាក់វត្ថុសម្រាប់ធ្វើទារុណកម្មផ្សេងៗ ដើម្បីបំភ័យពួក ក្មេងៗជាកូនតារ៉ូបេឲ្យឆ្លើយការពិត។ មន្ត្រីយោរិគី សួរទៅប្រពន្ធតារ៉ូបេ តែគាត់មិនបានទទួលចម្លើយអ្វីក្រៅ ពីពាក្យ “នាងខ្ញុំមិនដឹងទេលោក នាងខ្ញុំសុំអភ័យទោស…”។ តមកទៀត គាត់សួរទៅកូនទាំង៥របស់តារ៉ូបេ អ៊ិជិ ម៉ាតស៊ឹ ជោតារ៉ូ តុគឹ និងហាត់ស៊ឹគោរ៉ូ។ នាងអ៊ិជិ បានរៀបរាប់តាមដំណើរសេចក្ដីដែលនាងបានស្នើ ជូន មន្ត្រីសួរចម្លើយសព្វគ្រប់ប្រការ។ នៅចុងបញ្ចប់នៃចម្លើយរបស់នាង អ៊ិជិ ក៏បានឆ្លើយបន្ថែមដោយប្រើកែវ ភ្នែកដ៏ត្រជាក់ ប្រកបដោយពាក្យសម្ដីរាបស្មើមិនបង្កប់នូវភាពភិតភ័យញាប់ញ័រថា៖ “ពីព្រោះ ពាក្យសម្ដី របស់អាជ្ញាធរ មិនដែលខុសទេ! ” ។ ការសួរចម្លើយក៏បានបញ្ចប់។ ប៉ុន្ដែ ក្នុងសតិអារម្មណ៍លោកចៅក្រម សាសា មិនសុខស្រួលសោះបន្ទាប់ពីឮចម្លើយចុងក្រោយរបស់អ៊ិជិ។ វាបានក្លាយទៅជាសម្ដីដែលលាន់ឮរងំ រណ្ដំត្រចៀកប្រៀបបាននឹងផ្ទាំងទឹកកក ឬមុតដូចកាំបិតកោរ។ ក្នុងកែវភ្នែកមន្ដ្រីចៅក្រមទាំងឡាយ លែង មើលឃើញនូវភាពកតញ្ញូរបស់កុមារីកំសត់ទៀតហើយ តែបែរជាគិតថានាងជាកូនស្រីចម្លែកទៅវិញ។ នៅ ក្នុងសតិអារម្មណ៍នេះ ពួកគេហាក់ដូចជាគិតថា ក្មេងនេះមានព្រាយបិសាចអ្វីចូលមកសណ្ឋិតក្នុងខ្លួនវាទេឬ ដឹង? ច្បាប់រដ្ឋបាលជំនាន់នោះ ប្រព្រឹត្តឡើងតាមរបៀបបុរាណ គេមិនដែលឮពាក្យថាទទួលទោសជំនួស ទេ ដូច្នេះហើយ សំណូមពររបស់អ៊ិជិ ពុំបានត្រូវគេអនុញ្ញាតឲ្យភ្លាមទេ គេគ្រាន់តែយកករណីតារ៉ូបេ ទៅជំនុំ ជំរះជាថ្មីម្ដងទៀតនៅអេដូ(តូក្យូ)៕

III-អត្ថន័យរឿង ខ្លឹមសាររបស់រឿងនេះ គឺចង់ផ្ដោតសំខាន់ទៅលើចំណុច៣យ៉ាង៖ ក-បង្ហាញពីលក្ខណៈនៃការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនជប៉ុន៖ តាមរយៈដំណើររឿងបានបង្ហាញថា តារ៉ូបេ ជាថៅកែសំពៅជំនួញរកស៊ីតាមសមុទ្ទ ពីកំពង់ផែ អាគីតា(នៅអូសាកា) តាមសមុទ្ទជប៉ុនទៅស្រុកប៉ែកខាងជើង។ ការរកស៊ីរបស់គាត់ទទួលបានជោគជ័យគួរជាទីមោទនៈ។ ប៉ុន្ដែនៅពេលមួយ សំពៅរបស់លោកបានជួបនឹងព្យុះសង្ឃរាដ៏ធំមួយ ជាហេតុបណ្ដាលឲ្យទំនិញក្នុងសំពៅ(អង្ករ) ត្រូវរងនូវការខូចខាតអស់ជាងពាក់កណ្ដាល។ តាមរយៈនេះ យើងអាចសន្និដ្ឋានថា ប្រជាជនជប៉ុន ជាអ្នករកប្រកបរបរធ្វើជំនួញតាមសមុទ្ទពីកំពង់ផែមួយទៅកំពង់ផែមួយទៀត ដើម្បីធ្វើការដោះដូរទំនិញរបស់ខ្លួន ប្ដូរនឹងកម្រៃសេដ្ឋកិច្ចទ្រទ្រង់ជីវភាពប្រចាំថ្ងៃនិងសំចៃទុកថ្ងៃក្រោយ ទៀត។ ខ-បង្ហាញពីស្ថានភាពលំបាកវេទនាក្នុងគ្រួសារបន្ទាប់ពីបាត់បង់ជនបង្គោល(មេគ្រួសារ)៖ ពិតណាស់ នៅពេលដែលតារ៉ូបេ បានត្រូវតុលាការកាត់ទោសប្រហារជីវិតមក គ្រួសារតារ៉ូបេ ដែល នៅសល់តែប្រពន្ធ និងកូន៥នាក់ក្នុងបន្ទុក ត្រូវរស់ក្នុងសភាពយ៉ាប់យឺនយ៉ាងខ្លាំង។ ការហូបចុកទទួលទាន របស់ពួកគេ ត្រូវពឹងផ្អែកទាំងស្រុងលើលោកយាយសំឡាញ់ដែលត្រូវជាម្ដាយប្រពន្ធតារ៉ូបេ ជាអ្នកផ្គត់ផ្គង់។ ភរិយាតារ៉ូបេ ក្លាយជាមនុស្សបាត់បង់សេចក្ដីក្លាហាននិងភាពតស៊ូក្នុងឆាកជីវិត។ គាត់រស់នៅប្រៀបបាន នឹងម៉ាស៊ីនដែលគ្មានវិញ្ញាណ។ កូនៗរស់ក្នុងភាពកំព្រាខ្លោចផ្សា បាត់បង់ភាពកក់ក្ដៅក្នុងចិត្ត។ បញ្ហានេះ កើតមានឡើងក៏ព្រោះតែស្រ្តីជាភរិយា មិនមាននូវវិជ្ជាជីវៈផ្ទាល់ខ្លួន និងស្មារតីរឹងមាំក្នុងការប្រឈមមុខនឹង បញ្ហាផ្សេងៗក្នុងជីវិត។ គ-បង្ហាញពីរដ្ឋបាលតុលាការជប៉ុនសម័យបុរាណ៖ តាមការពណ៌នាក្នុងរឿង បានប្រាប់ឲ្យដឹងថា នៅតាមភូមិភាគគឺមានសាលាជំរះក្ដីមួយ សម្រាប់ ដោះស្រាយវិវាទរបស់ប្រជាជនក្នុងតំបន់។ តួយ៉ាង អ៊ិជិ និងប្អូនៗរបស់គេ បានសរសេរលិខិតសុំទទួល ទោសជំនួសឪពុកខ្លួនទៅសាលាជំរះក្ដីភូមិភាគខាងលិច ដែលមានលោកចៅក្រមសាសា ជាអ្នកទទួលបន្ទុក និងអមការងារដោយសហការីមួយរូបគឺលោកយោរិគី។ ពួកគេទាំងនេះជាអ្នកជំនុំជំរះលើបណ្ដឹង ផ្សេងៗរបស់ប្រជាជន និងពិនិត្យលើសំណូមពរនានា ហើយធ្វើរបាយការណ៍ជូនថ្នាក់លើរបស់ខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី តុលាការអនុវត្តការងារតាមតែអ្វីដែលខ្លួនគិតឃើញតែប៉ុណ្ណោះ។ ទុក្ខសោករបស់ប្រជាជនត្រូវបានពួកគេយកចិត្តទុកដាក់ក្នុងកម្រិតមួយ។ ថ្វីបើលិខិតរបស់អ៊ិជិ បានក្លាយជាបញ្ហាមួយដែលតុលាការសម័យនោះធ្វើការពន្យាពេលការប្រហារជីវិតតារ៉ូបេ ហើយប្រកាសថានឹងសម្រេចក្ដីនេះឡើងវិញនៅពេលក្រោយក៏ដោយ ក៏លទ្ធផលពិបាកនឹងរំពឹងណាស់។ ដូច្នេះហើយ បានជាអ៊ិជិនិយាយទៅកាន់អង្គសួរចម្លើយ ជាលើកចុងក្រោយថា “ពីព្រោះពាក្យសម្ដីរបស់អាជ្ញាធរ មិនដែលមានខុសទេ”។ តាមពិតទៅ ប្រព័ន្ធតុលាការសម័យនោះ មិនមានចែងពីការទទួលទោសជំនួសនោះទេ ដែលប្រការនេះហើយជាមូលហេតុធ្វើឲ្យចៅក្រមជួបបញ្ហាក្នុងការពិចារណាករណីតារ៉ូបេ។ IV-ឧត្តមគតិរឿង ឆ្លងតាមការសិក្សាពីអត្ថន័យរួមរបស់រឿងរួចមក យើងអាចទាញនូវឧត្តមគតិមួយចំនួនដែលជាតម្លៃ អប់រំរបស់អត្ថបទដូចខាងក្រោម៖ ១- ការយំយែក និងភាពសោកសង្រេង មិនមែនជាដំណោះស្រាយនៃបញ្ហាឡើយ។ ២- ធម្មជាតិពិតនៃម្ដាយគ្រប់រូប គឺការលះបង់និងព្រហ្មវិហារធម៌ចំពោះកូនប្រុសស្រី។ ៣- ការពិត គឺនៅតែជាការពិតឥតប្រកែកប្រឆាំងបានឡើយ។ ៤-បុគ្គលគ្រប់រូប មិនថាប្រុសឬស្រីទេ គប្បីមានជំនាញអាចបម្រើជីវភាពផ្ទាល់ខ្លួនដោយខ្លួនឯងទើប ប្រសើរ និងមានឧត្តមភាព។ ៥- កតញ្ញូ កតវេទី ជាធម៌ដ៏ប្រពៃ ដែលកូនប្រុសស្រីគប្បីធ្វើចំពោះមាតាបិតា។ ៦- កូនប្រុសស្រីគប្បីរឭកចាំជានិច្ចថា ឪពុកម្ដាយមួយថ្ងៃ មានគុណតម្លៃមួយជីវិតសម្រាប់ជីវិតយើង។ ៧- ចាស់ ឬក្មេង មិនសំខាន់ តែសូមឲ្យតែមានគុណតម្លៃអាចប្រើការបាន នោះគឺជាការប្រសើរហើយ។ ៨- ស្មារតីរឹងមាំ មិនតក់ស្លុតនឹងឧបសគ្គ ជាគន្លឹះនៃដំណោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ៩- សេចក្ដីទុក្ខរបស់រាស្ត្រ ជាបញ្ហាដែលមន្ត្រីសាធារណៈត្រូវដោះស្រាយដោយតម្លាភាព។ ១០- ចៅក្រមជាទឹកចាក់រំលាយនូវភ្លើងគឺបញ្ហារបស់កូនក្ដីទាំងសងខាងឲ្យត្រជាក់សុខស្ងប់។ ១១- សាមគ្គី ជាកត្តានាំមកនូវជ័យជំនះ។ ១២- ព្យាយាមគង់បានសម្រេច។ ១៣- ត្រូវគោរពច្បាប់សង្គម។ ១៤- ត្រូវចេះសុំយោបល់ពីអ្នកដទៃ។ ១៥-ត្រូវចេះគោរពមតិភាគច្រើន។ ១៦-មុននឹងធ្វើអ្វីមួយ ត្រូវគិតឲ្យបានល្អិតល្អន់។ ត្រូវចេះបង្ការទុកជាមុននូវផ្លូវសម្រាប់ដើរនៅពេលជួបឧបសគ្គ។

(សិក្សាដោយ សួន សុធារ៉ា , និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ)

ទស្សនវិជ្ជាអារ៉ាប

[កែប្រែ]

ដើម្បីដឹកនាំសង្គមអារ៉ាប ឲ្យប្រាសចាកភាពឃោរឃៅលោកមហាម័តពោលថា៖ 1. ព្រះបានបង្កើតមនុស្សពីរនាក់ គឺប្រុសម្នាក់ស្រីម្នាក់ ដើម្បីមើលថែសួនទិព្វមួយឈ្មោះ «អេដេន» (EDEN) ។ នៅក្នុងសួននោះ បុប្ផាមានក្លិនក្រអូបខុសបុប្ផាទាំងអស់នៅលើផែនដី សព្វថ្ងៃនេះ។ ផ្កាទាំងឡាយព្រមទាំងព្រឹក្សាលតាវល្លិប្លែកៗគ្នា សុទ្ធតែចេះនិយាយភាសាមនុស្សកាន់គ្នាទៅវិញទៅមក។ 2. មនុស្សទាំងពីរនាក់នោះ បើថាជាបងប្អូនគ្នា ក៏ពុំមែន។ បើថាជាប្ដីប្រពន្ធក៏ពុំមែន បើថាជាមិត្តសម្លាញ់ក៏ពុំមែន ហើយបើសិនជាថាគេជាអ្នកដទៃក៏ពុំមែនដែរ។ មនុស្សទាំងពីរនាក់នេះ កើតមកពីព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ គេទាំាងពីរគ្មានមនោសញ្ចេតនា គ្មានកាមកិលេស និងគ្មានតណ្ហា តែគេមានសភាវគតិ (Instinct) ទៅលើព្រះជាម្ចាស់។ 3. មនុស្សទាំងពីរនេះ មានខ្លួនអាក្រាត តែពុំមានអារម្មណ៍ខ្មាសអៀនឡើយ។ 4. ពស់មួយនិមិត្តរូបសភាវៈអាក្រក់ ដោយព្រះបានបង្កើតវាមកឲ្យមានមនោសញ្ចេតនាមុនមនុស្ស។ វាមានតណ្ហា និងមានចក្ខុមើលឃើញការខ្មាសអៀន។ 5. ពស់បានប្រាប់នាងស្រី ឲ្យបរិភោគផ្លែឈើទិព្វ នៅក្នុងសួន ព្រោះវាចង់ឲ្យនាងស្រីនោះមានតណ្ហា ហើយនិងមានការខ្មាសអៀន។ 6. មនុស្សស្រីនេះជឿពស់ ក៏ញុះញង់មនុស្សប្រុស ឲ្យឡើងទៅបេះផ្លែឈើនោះមកភ្លក្ស។ ក្រោយមកគេក៏បរិភោគទាំងពីរនាក់។ 7. លុះបរិភោគផ្លែឈើនោះហើយ គេក៏មានការខ្មាសអៀនស្ទុះរកស្លឹកឈើមកបិទបាំងរាងកាយ។ 8. ដោយគេទាំងពីរធ្វើឲ្យខុសនឹងបណ្ដាំរបស់ព្រះ ទើបគេត្រូវបណ្ដាសាររបស់ព្រះអង្គ ពោលគឺចេះស្រេកឃ្លានព្រមទាំងរស់នៅដោយកម្លាំងញើសរបស់ខ្លួនឯងតាំងពីពេលនោះមក។ 9. ឱ! អារ៉ាបទាំងឡាយ! មនុស្សប្រុសនិងមនុស្សស្រីនេះជាដូនតារបស់អ្នករាល់គ្នា ហើយមនុស្សនៅក្នុងលោកទាំងអស់សុទ្ធតែម៉ែឪជាមួយគ្នា។ ការបែកបាក់វង្សត្រកូល ការធ្វើដំណើរទៅបរទេសចោលញាតិផៅសណ្ដាន ការពុំរាប់រកគ្រួសារឯងដោយប្រកាន់វណ្ណៈ ការមើលងាយបងប្អូនដែលគ្មានបុត្រប្រុសសម្រាប់តពូជពង្ស ការយកទ្រព្យសម្បត្តិឬមាស ប្រាក់ទៅទិញដូរទាសាទាសី ការរត់ចោលគ្នីគ្នានៅពេលមានសង្គ្រាម នេះហើយជាប្រភពនៃ «អវិជ្ជា» គឺភាពងងឹតអន្ធការ ស្រវឹងវិលវល់ វង្វេងផ្លូវ ប្រៀបដូចកូនចៀម ដែលដើរទេស ក្នុងព្រៃស្មសានតែឯង រង់ចាំតែពេលមរណាប៉ុណ្ណោះ។ 10. ឱអារ៉ាប! អ្នកទិញយកទាសីដ៏ល្អឯកនេះ ដោយគហាបណៈប៉ុន្មាន? ហេតុអ្វីក៏នាងមានក្លិននិងរស្មីសាច់ល្អល្អះ ព្រមទាំងមានចក្ខុម្រឹគ គួរឲ្យពិចពិលរមិលមើល។ អ្នកទិញយកនាងនេះទៅធ្វើប្រពន្ធ ទៅធ្វើជាទាសីឬក៏ទៅធ្វើជានាយចៅហ្វាយ? ចូរកាត់ក្រចកនាងនេះ ពីថ្ងៃដំបូងឲ្យអស់សិន។ 11. ផែនដីនេះរបស់អាទិទេព ឱព្រះរាជាម៉ូស្រឺស (ប៉ែស) បើទ្រង់សុខចិត្តចែកអំណាចទៅនាម៉ឺនរបស់ទ្រង់គ្រប់គ្នាទៅហើយ ហេតុអ្វីក៏ទ្រង់រុញរា ពុំហ៊ានពុះអាណាចក្រប៉ែស្សទាំង មូលឲ្យទៅអស់លោកទាំងនោះទៀត។ 12. សាច់ដែលមានឱជារសគឺសាច់អូដ្ឋ អណ្ដាតដែលបានទទួលរសជាតិឆ្ងាញ់នេះ គឺអណ្ដាត របស់ភ្ញៀវទាំងឡាយ ឱព្រះរាជា តើទ្រង់បានដឹងថាពួកចុងភៅបានភ្លក្សម្ហូបនោះហើយឬ នៅ? 13. ឯណាត្រារបស់ព្រះរាជា ឯណាដាវអាជ្ញាសឹករបស់ព្រះអង្គ ឱ! មេទ័ពភក្ដី អ្នកកំពុងដើរទៅ ឲ្យគេចាប់ទាំងរស់ហើយ ព្រះមិនសរសើរអំពើចំកួតរបស់អ្នកទេ! 14. នរណាកាន់សោឃ្លាំង នរណាកាន់សោព្រះរាជាណាចក្រ នរណាកាន់អំណាចអែបអង្គ ឱ! ព្រះរាជា ចូរទ្រង់ប្រយ័ត្នទាសីរបស់ព្រះអង្គដែលមានរង្វង់ភ័ក្រ្តផូរផង់ទាំងនេះឲ្យជាងជនដទៃ ព្រោះនាងទាំងនេះកំពុងយកនេត្រាម្រឹគរបស់នាងទៅគយគន់អ្នកទាំងបីនេះហើយ! 15. យីអើអាមាត្យ! ចូរឯងក្រលេកមើលនរណាកំពុងដើរទប់ខ្លួនដោយឈើច្រត់ មានខ្លួនដណ្ដប់ដោយកំណាត់សំពត់រហែកច្រៀកងៀត ប្រហែលជាវាមានក្លិន អសោចិ៍ក្រៃពេកណាស់ នរណាយាមទ្វារព្រះរាជវាំង នរណាយាមទីធ្លានេះ តើវាមកពីប្រទេសណា? វាជា ពូជសាសន៍អី? 16. បពិត្រមហារាជ ជននេះជាស្មូម វាតែងដើរត្រាច់រង្គាត់សុំទានគ្រប់ច្រកល្ហកក្នុងទីក្រុង វាថាវាចង់ចូលមកសុំស្បែកអូដ្ឋ ដើម្បីគ្របដណ្ដប់រាងកាយវា ព្រមទាំងសុំចំណីអាហារបន្តិចបន្តួចពីព្រះអង្គផង!។ វាជាស្មូមមានសញ្ជាតិជាប៉ែស្សដូចព្រះអង្គដែរ។ ជនដូចវានេះមានស្ទើរគ្រប់កន្លែងអាថ៌កំបាំងឆ្ងាយពីផ្លូវនៃព្រះរាជា! 17. យីអើ! អមាត្យជនជាតិប៉ែស្ស មានមនុស្សក្ររហេមរហាមដូចវានេះច្រើនដល់ម្លឹងផងឬ? ឱព្រះជាម្ចាស់! អមាត្យ ចូរឯងយកច្រវាក់ ទៅនាំលោកអគ្គមហាសេនាមកភ្លាម!!! 18. ក្នុងចំណោមទាសីទាំងប្រាំនាក់នេះ នាងម្នាក់មានភ្នែកខ្មៅយង់ ប្រៀបដូចនេត្រានៃកូនម្រឹគ ភ័ក្ត្រមូលចិញ្ចើមក្រាស់ហើយមូលខ្វង់ដូចដងកៅទណ្ឌ។ នាងទី២ មានបបូរមាត់ដូចត្របកឈូកពណ៌កូឡាប មុខស្រគត់ស្រគំតែសោភា។ នាងទី៣ មានសក់វែងក្លិនក្រអូប ដោយពុំបាច់លាបប្រេង នាងញញឹមស្រស់ជានិច្ចជាកាល។ នាងទី៤ មានដើមទ្រូងល្អ ប្រកបដោយសុដន់មូលក្បំ ចង្កេះត្រគៀកសាយ គួរជាទីត្រេកត្រអាល។ នាងទី៥ ជាកែវកបកល្យាណី ដំណើរល្វតល្វៃ សំដីពីរោះមានឫកពារជាស្រ្តីប្រកបដោយលក្ខិណាគួរស្រឡាញ់ពន់ប្រមាណ។ ឱកូនឪពុក! តើទាសីប្រភេទណា ក្នុងចំណោមនាងទាសីទាំងប្រាំដែលអ្នកត្រូវនាំយកទៅធ្វើជាមេផ្ទះបាន? 19. ក្នុងចំណោមស្រី្តទាំងប្រាំនាងណាដែលពេញចិត្តនឹងទាសភាពរបស់ខ្លួន តែងរីករាយស- ប្បាយឲ្យគេនាំខ្លួនទៅលក់នៅទីផ្សារ ត្រេកត្រអាលក្នុងការសេពមេថុននៃនាយចៅហ្វាយ ដែលពុំមែនជាស្វាមី មានថ្ងាសរលប់បាត់ស្នាមហិង្គុល ស្រ្តីនេះពុំមែនជាមេផ្ទះឡើយ! ។ 20. ស្រី្តនេះមានរូបសម្បត្តិប្រិមប្រិយឥតទាស់ ចេះភាសានិងចាំគតិអ្នកប្រាជ្ញស្ទើរតែឥតចន្លោះ នេះរឿងព្រេង១០០បែប សម្ដែងការប្រច័ណ្ឌ ពេលស្វាមីត្រឡប់មកផ្ទះវិញផ្គាប់ផ្គុនប្ដី ដោយកិរិយាមាយាខុសទំលាប់ បើអ្នកអាចទប់តណ្ហាក្នុងការសេពសន្ធវៈបាន ចូរទុកពេលឲ្យស្រី្តនេះនិយាយរឿងប្រឌិតរបស់នាងឲ្យបានបីរាត្រីសិន!។ 21. ក្រៅពីប្ដីដែលជាទីស្រឡាញ់ ស្រ្តីគ្រប់រូបអាចសង្រួមឫកពាររបស់ខ្លួន ព្រមទាំងមានភក្ដីភាពចំពោះប្រុសដទៃបានទ្វេគុណ។ 22. ទឹកចិត្តក្បត់របស់ស្រ្តី សំដីញុះញង់របស់ស្រ្តី ចិត្តបំរុងក្បត់របស់ស្រី្ត ចិត្តព្យាបាទរបស់ស្រ្តី តណ្ហារបស់ស្រ្តី វត្ថុទាំងប្រាំយ៉ាងនេះមុតជាងសាស្រ្តាវុធរបស់ប្រុស ១០០០ដង។ 23. ទ្រព្យសម្បត្តិ វិជ្ជាសម្បត្តិ រូបសម្បត្តិ ចរិយាសម្បត្តិ និងការឈ្លាសវៃក្នុងកាមសាស្រ្ត ស្វាមីទាំងឡាយទោះបីអ្នកមានគុណសម្បតិ្តទាំង ៥ យ៉ាងនេះក្ដី ក៏ជៀសពុំរួចពីចិត្តលួចមើលងាយនៃភរិយារបស់អ្នកបានឡើយ។ 24. ឱ អាណាចក្រនៃមនុស្សលោក! អ្នកផ្ទុកនូវគុណវិបត្តិសព្វបែបយ៉ាងដោយសារវត្តមាននៃ ស្ត្រីភេទ ប្រុសទាំងឡាយបើអ្នកចៀសពុំរួចពីស្រ្តីទេ មុននឹងសិក្សាពីវិជ្ជាទាំងឡាយ ចូរអ្នក សិក្សាពីចិត្តស្ត្រីជាសិន។ 25. សត្រូវមានសាស្ត្រាវុធ មិត្ដដែលមានគំនុំ ចិត្តប្រកបដោយទោសៈ ភ្លើងតណ្ហាដែលដុតរោលនៅពេលសេពសន្ធវៈជាមួយភរិយាជនដទៃ ទាំងអស់នេះពុំសាហាវជាងចិត្តបំរុងក្បត់ នៃស្ត្រីទូទៅឡើយ។ 26. បុរសមានសេចក្ដីស្នេហា ទៅលើនារី ដែលខ្លួនស្រឡាញ់ពេញចិត្តដោយទឹកចិត្តយ៉ាងណា នាងទាសីអាចមានចិត្តគំនុំទៅលើចៅហ្វាយខ្លួន ក្នុងពេលសេពសន្ធវៈដោយចិត្តយ៉ាងនោះ ស្រ្តីអារ៉ាបទាំងឡាយ មិនត្រូវលោតចូលទៅក្នុងអគ្គី ក្រោយពេលប្ដីស្លាប់ទេ តែនាងពុំត្រូវឲ្យយកប្ដីបានទៀតឡើយ។ 27. ច្រណែន ប្រចណ្ឌ ចិត្តព្យាបាទ ចិត្តក្បត់ និងគំនុំទាំងប្រាំនេះ ព្រះរាជាអ្នកកាន់អំណាចនិង ចៅក្រម ត្រូវបន្សាត់បង់ឲ្យអស់ពីខ្លួនមុននឹងចាប់កាត់ទោសជនណាមួយ។ 28. ឱជនកំហូច ចិត្តព្យាបាទគុំសម្លាប់ចិត្តផ្ដន្ទា អំពីឃាតកម្ម ដែលឯងបានធ្វើ និងបំរុងធ្វើទៅ លើរូបជន ដទៃយ៉ាងសម្ងាត់នោះគ្មាននរណាម្នាក់ដឹងឡើយ តែអំពើក្រខ្វក់របស់ឯងក៏ពុំកំបាំងនឹងព្រះនេត្ររបស់ព្រះអាទិទេពដែរ!។ 29. ជននេះបានព្យាបាទអ្នកអស់រយៈពីរដងមកហើយ! ឱកូនចំកួត ហេតុអ្វីក៏ជឿទៅលើសំដីទឹកឃ្មុំរបស់វាទៀត? កូនកំសត់! អ្វីដែលផ្អែមពេកមិនមែនជាស្ករទេ! ។ 30. នរណាបានឃើញអាទិទេពដោយភ្នែកស្រស់? ជាងចម្លាក់នោះ ធ្លាប់បានឃើញព្រះអាទិ ទេពពីកាលណា ហេតុអ្វីក៏ជាងនេះហ៊ានសាងរូបព្រះអាទិទេពភូតកុហកអ្នករាល់គ្នា! ព្រះ មានតែនៅក្នុងចិត្តរបស់អ្នកគ្រប់គ្នាប៉ុណ្ណោះ។ 31. បើគេប៉ងសម្លាប់ឯង ហេតុអ្វីក៏ឯងភ័យញ័ររន្ធត់ តក្កមាស្លន់ស្លោយ៉ាងដូច្នេះ? នេះអាវុធចូរ កូនយកទុកការពារខ្លួនចុះ!។ 32. ស្រឡាញ់ខ្លួនឯងយ៉ាងណា ជនដទៃស្រឡាញ់ខ្លួនគេយ៉ាងនោះ! ដូច្នេះ ឱ មុយស្ហុលម៉ង់ ចូរអ្នកកុំគៃប្រវ័ញ្ចលួចសម្បត្តិជនដទៃ។ កុំសម្លាប់ជនដែលពុំមែនជាសត្រូវរបស់អ្នក។ ចូរកុំភូតកុហកចាក់ដោតបង្ខូចគេដោយការច្រណែន គុំគួននិងព្យាបាទ។ កុំលួចប្រពន្ធកូនគេ ចូរដើរតាមគំនូសដែលព្រះ (អាឡាហ៍) គូសទុកមក! ។ 33. នេះឱវាទដែលចងក្រងរួចហើយ (គម្ពីរកូរ៉ាន់) ចូរកូនទាំងឡាយ រក្សាទុកសម្រាប់អនុវត្ត ក្នុងដំណើរជីវិតសព្វៗខ្លួនចុះ! យើងមហាម័តជាទូតនាំបន្ទូលនេះមកឲ្យអ្នក!។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅ មហាទស្សនវិទូ និងទស្សនវិជ្ជាអារ៉ាប ដោយលោក សុខ-សុត្ថាល់ (សាស្រ្តាចារ្យ បរិញ្ញាអភិរក្សបេតិកភ័ណ្ឌវប្បធម៌) ឆ្នាំ ១៩៧៤ ទំព័រ ៩៨ ដល់ ១០៦

(រៀបរៀងដោយ សន ឧត្តម្ភ ,និស្សិតអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ)

[កែប្រែ]

Valued wiki-Khmer collective,

My person writes to you guessing that Nyom might be certain responsible for Khmer imputs on Wikipedia or knows well how or whom to approach in this regard.

There has been added a huge amount of Tipitaka, which is violating not only Wikipedia rules but also copy right, not to speak of kamic effect.

To put the text of the Tipitaka into ownership of wikipedia and to make it in that way even to an object of commerc and trade is simply stealing.

This is written so that you might properly act, not only in regard of respect toward conventional rules of conduct, respect toward heritage and culture but also toward the tripple gems, the Buddha, the Dhamma and the Sangha.

It should be quickly deleted, since it violates in all aspects, privat law, copyright law, wiki-terms of condition, even civil law and not to speak about law of Dhamma, cause and effect.

Looking forward that you care for responsibility my person, aside of this importand issue, and possible merits you are able to accumulate by acting correct and righteous: may all your good undertakings always success and their fruits are seen quick, so that cause and effect may be visible for you.

Metta --203.144.92.81 ម៉ោង១៥:១០ ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨ (UTC)[ឆ្លើយតប]

Missing active and responsible members, Administration, on Khmer Wiki

[កែប្រែ]

My person has remared the issue on more central areas of wikimedia: https://meta.wikimedia.org/wiki/Meta:Requests_for_help_from_a_sysop_or_bureaucrat#Administration_of_Khmer-wiki_pages

May you act responsible, not careless and not misuse for certain personal desires and views. It's probably all my person could do here for a better. --សមណៈយុហាន់ (ការពិភាក្សា) ម៉ោង១៧:២៦ ថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០១៨ (UTC)[ឆ្លើយតប]

ប៉ុណ្ណឹងសិនហើយ ខ្ញុំដល់ម៉ោងធ្វើការហើយ

[កែប្រែ]

ប៉ុណ្ណឹងសិនហើយ ខ្ញុំដល់ម៉ោងធ្វើការហើយ

Question about the Khmer name of Phnom Penh neighborhoods

[កែប្រែ]

There are places in Phnom Penh I wrote about in ENwiki articles: en:Boeung Prolit, en:Chey Chumneas, en:Tuol Svay Prey II, and en:Boeung Keng Kang I. What are their Khmer names? Do they have KMwiki articles? Thanks WhisperToMe (ការពិភាក្សា) ម៉ោង២១:០០ ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ (UTC)[ឆ្លើយតប]

    • Boeng Prolit can be បឹងព្រលិត (Lake) please specific it if you focused on Quarter/Commune, Boeng Prolit Commune/Boeng Prolit Quarter, Chey Chumneas (ជ័យជំនះ) has many places name like that can be Chey Chumneas Quarter, Tuol Svay Prey II (សង្កាត់ទួលស្វាយព្រៃ២) and Boeng Keng Kang I (បឹងកេងកង១), បឹងកេងកង was the name of lake before we bury it and now become Toponymn in Administrative name.
  1. សង្កាត់បឹងកេងកងទី១
  2. សង្កាត់ជ័យជំនះ
  3. សង្កាត់ទួលស្វាយព្រៃទី២
User:Nisetpdajsankha Thank you! It seems like all three are sangkats/communes WhisperToMe (ការពិភាក្សា) ម៉ោង១០:១០ ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ (UTC)[ឆ្លើយតប]
Also if you're interested I started an English article on en:Japanese School of Phnom Penh. Do you know if there are any Cambodian newspapers that wrote about this school in Khmer? WhisperToMe (ការពិភាក្សា) ម៉ោង១០:១២ ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ (UTC)[ឆ្លើយតប]

Also I realize en:Chamkar Mon Section might be out of date... I thought en:Boeng Keng Kang 1 is now in en:Khan Boeng Keng Kang? WhisperToMe (ការពិភាក្សា) ម៉ោង១៣:៣៤ ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ (UTC)[ឆ្លើយតប]

the Khmer name of a Chinese criminal

[កែប្រែ]

May someone please check whether 'តាំង ឬគាង ខាយ' corresponds to 'Tang Kriang Kai'? This is needed for the article '東南亞開賭熱潮' in the Cantonese version of Wikipedia. You may take a look at this official document for reference: https://ocm.gov.kh/ocmwinwin20/wp-content/uploads/2018/12/Chronology-Sem-1-end.pdf --110.174.132.162 ម៉ោង១២:៤៣ ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ (UTC)[ឆ្លើយតប]