កោកាលិកសូត្រ
អត្ថបទនេះ អាចស្របតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់របស់វិគីភីឌា ជាការរំលោភសិទ្ធិអ្នកនិពន្ធ(ទំព័រគំរូ:Copyvios)។ លក្ខណៈវិនិច្ឆ័យនេះអនុវត្តតែក្នុងករណីដែលមិនច្បាស់លាស់ ដែលជាកន្លែងដែលមិនមានសម្ភារៈមាតិកាឥតគិតថ្លៃនៅលើទំព័រដែលមានតម្លៃរក្សាទុក និងមិនមានការកែសម្រួលនៅពេលក្រោយដែលតម្រូវឱ្យមានគុណលក្ខណៈ – សម្រាប់ស្ថានភាពស្មុគស្មាញ សូមមើល វិគីភីឌា:ការបំពានសិទ្ធិអ្នកនិពន្ធ។ សូមមើល លក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់#G12|CSD G12។
ប្រសិនបើអត្ថបទនេះ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការលុបជាបន្ទាន់ទេ ឬអ្នកមានបំណងកែសម្រួល សូមលុបការជូនដំណឹងនេះចេញ ប៉ុន្តែកុំលុបការជូនដំណឹងនេះចេញពី ទំព័រដែលអ្នកបានបង្កើតដោយខ្លួនឯង។ ប្រសិនបើអ្នកបង្កើតទំព័រនេះ ហើយអ្នកមិនយល់ស្របនឹងហេតុផលសម្រាប់ការលុបដែលបានផ្តល់ឱ្យ អ្នកអាចធ្វើការជំទាស់ដោយចុចប៊ូតុងខាងក្រោម ហើយទុកសារពន្យល់ពីមូលហេតុដែលអ្នកជឿថាវាគួរតែមិនត្រូវបានលុប។ អ្នកអាចចូលឆែកមើលទំព័រពិភាក្សាផងដែរ ប្រសិនបើអ្នកបានទទួលការឆ្លើយតបចំពោះសាររបស់អ្នក។ សូមបញ្ជាក់ថា អត្ថបទនេះ អាចត្រូវបានលុបនៅពេលណាក៏បាន ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការលុបជាបន្ទាន់ដោយគ្មានការសង្ស័យ ឬរកឃើញថាការពន្យល់នៅក្នុងទំព័រពិភាក្សាមិនគ្រប់គ្រាន់។
If you have already posted to the talk page but this message is still showing up, try purging the page cache. Note to administrators: If declining the request due to not meeting the criteria please consider whether there are still copyright problems with the page and if so, see these instructions for cleanup, or list it at Wikipedia:Copyright problems. Please be sure that the source of the alleged copyright violation is not itself a Wikipedia mirror. Also, ensure the submitter of this page has been notified about our copyright policy.អ្នកអភិបាល: សូមពិនិត្យតំណភ្ជាប់ [ប្រវត្តិ//km.wikipedia.org/w/index.php?title=%E1%9E%80%E1%9F%84%E1%9E%80%E1%9E%B6%E1%9E%9B%E1%9E%B7%E1%9E%80%E2%80%8B%E1%9E%9F%E1%9E%BC%E1%9E%8F%E1%9F%92%E1%9E%9A&action=history] (last) និង[កំណត់ហេតុ //km.wikipedia.org/w/index.php?title=%E1%9E%96%E1%9E%B7%E1%9E%9F%E1%9F%81%E1%9E%9F:Log&page=%E1%9E%80%E1%9F%84%E1%9E%80%E1%9E%B6%E1%9E%9B%E1%9E%B7%E1%9E%80%E2%80%8B%E1%9E%9F%E1%9E%BC%E1%9E%8F%E1%9F%92%E1%9E%9A] មុនពេល[១]. Consider checking Google. ទំព័រនេះត្រូវបានកែសម្រួលចុងក្រោយ ដោយ Tiamichaelnuksu1994 (contribs| logs) at ០៨:៥២, ៩ ខែមីនា ២០២២ (UTC) (67795989 វិនាទីកន្លងទៅ) |
[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ កោកាលិកភិក្ខុ លុះអង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្ដីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្ដីប្រាថ្នាលាមក។
[៧២] លុះកោកាលិកភិក្ខុ ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកចូរធ្វើចិត្តឲ្យជ្រះថា្ល ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀត ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គជឿ គួរខ្ញុំព្រះអង្គចូលចិត្ត ពិតមែន តែថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្ដីប្រាថ្នាលាមក លុះអំណាចនៃសេចក្ដីប្រាថ្នាលាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដងទៀត ដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកចូរធ្វើចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀត ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គជឿ គួរខ្ញុំព្រះអង្គចូលចិត្ត ពិតមែន តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្ដីប្រាថ្នាលាមក លុះអំណាចនៃសេចក្ដីប្រាថ្នាលាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់បីដងទៀត ដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក ចូរអ្នកធ្វើចិត្តឲ្យជ្រះថ្លាក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ គ្រានោះ កោកាលិកភិក្ខុ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ កាលកោកាលិកភិក្ខុ ចៀសចេញទៅមិនយូរប៉ុន្មាន ស្រាប់តែរាងកាយទាំងមូល មានពកប្រមាណប៉ុនគ្រាប់ស្ពៃ ដុះដោរឡើង។ ពកប្រមាណប៉ុនគ្រាប់ស្ពៃ ក៏ធំឡើងប៉ុនគ្រាប់សណ្តែកបាយ។ ពកប្រមាណប៉ុនគ្រាប់សណ្តែកបាយ ក៏ធំឡើងប៉ុនគ្រាប់សណ្តែកខ្មៅ។ ពកប្រមាណប៉ុនគ្រាប់សណ្តែកខ្មៅ ក៏ធំឡើងប៉ុនគ្រាប់ផ្លែពុទ្រា។ ពកប្រមាណប៉ុនគ្រាប់ផ្លែពុទ្រា ក៏ធំឡើងប៉ុនផ្លែពុទ្រា។ ពកប្រមាណប៉ុនផ្លែពុទ្រា ក៏ធំឡើងប៉ុនផ្លែសម៉។ ពកប្រមាណប៉ុនផ្លែសម៉ ក៏ធំឡើងប៉ុនក្តឹបព្នៅ។ ពកប្រមាណប៉ុនក្តឹបព្នៅ ក៏ធំឡើងប៉ុនផ្លែព្នៅ។ ពកប្រមាណប៉ុនផ្លែព្នៅ ក៏បែក (ពេញទាំងសរីរៈ)។ ខ្ទុះ និងឈាម ក៏ហូរហៀរចេញ។ លំដាប់នោះ កោកាលិកភិក្ខុ ក៏ធ្វើមរណៈដោយអាពាធនោះឯង។ កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះចងចិត្តអាឃាតក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ គ្រានោះ រាត្រីបឋមយាមកន្លងទៅ សហម្បតីព្រហ្ម មានរស្មីរុងរឿង បណ្តាលវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺច្រាល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ សហម្បតីព្រហ្ម លុះឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចម្រើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតីព្រហ្ម ក្រាបបង្គំទូលសេចក្ដីនេះរួចហើយ លុះពោលពាក្យនេះហើយ ធ្វើប្រទក្សិណ រួចក៏បាត់ទៅក្នុងទីនោះឯង។ គ្រានោះ លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ នារាត្រីបឋមយាមកន្លងទៅហើយ សហម្បតីព្រហ្ម។បេ។ ម្នាលភិក្ខុទាំងឡាយ សហម្បតីព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ធ្វើប្រទក្សិណ រួចក៏បាត់ទៅក្នុងទីនោះឯង។
[៧៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ប្រមាណនៃអាយុក្នុងបទុមនរក តើយូរអង្វែងយ៉ាងណាទៅ។ ម្នាលភិក្ខុ ប្រមាណនៃអាយុក្នុងបទុមនរក យូរអង្វែងណាស់ ប្រមាណនោះ បុគ្គលមិនងាយនឹងរាប់បានថា ប៉ុណ្ណេះឆ្នាំ ឬប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចនឹងធ្វើសេចក្ដីឧបមាបានដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ តថាគតអាចនឹងធ្វើបាន ម្នាលភិក្ខុ ដូចរទេះសម្រាប់ផ្ទុកគ្រាប់ល្ងរបស់អ្នកដែនកោសល មានចំណុះ ២០ ខារី [រាប់តាមលំដាប់យ៉ាងនេះ ៤ នាឡិអ្នកស្រុកមគធៈ ជា ១នាឡិនៃអ្នកស្រុកកោសល, ៤នាឡិអ្នកស្រុកកោសល ជា ១អាឡ្ហក, ៤អាឡ្ហក គឺ១៦នាឡិ ជា១ទោណ, ៤ទោណ គឺ៦៤នាឡិ ជា១មានិកា, ៤មានិកា គឺ២៥៦នាឡិ ជា១ខារី ១អម្រែក, ២០ខារី គឺ ៥១២០នាឡិ ជា១តិសវាហៈ(១រទេះ)។] មានបុរសម្នាក់ លុះកន្លងទៅ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើសគ្រាប់ល្ង ម្តងមួយគ្រាប់ ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះសម្រាប់ផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ចំណុះ ២០ ខារីនោះ ដល់នូវការអស់ទៅដោយព្យាយាមនេះ ឆាប់ជាង ឯកាលយូរអង្វែងរបស់អព្វុទនរកមួយ [ជាឈ្មោះរបស់នរក១រណ្តៅ ដែលសត្វត្រូវរងទុក្ខយូរអង្វែង រាប់ដោយរយសែនពិន្ទុ (ឆ្នាំ) បើរាប់តាមសំខ្យា មានចំនួន ៥៦ពិន្ទុ ទើបជាអព្វុទៈ១ (ប្រហែល ៨កោដិឆ្នាំ)។ អដ្ឋកថា អភិធាន កច្ចាយនូបត្ថម្ភកៈ (តទ្ធិត)។] មិនងាយនឹងដល់នូវការអស់បានឡើយ ម្នាលភិក្ខុ អព្វុទនរក [តាំងអំពីត្រឹមអព្វុទៈរៀងទៅ យក២០គុណ ដរាបដល់នរកឈ្មោះបទុមនោះ។ (បាលីទាំងអដ្ឋកថា កច្ចាយនូបត្ថម្ភកៈ)។] ២០ ដង (យូរ) យ៉ាងណា និរព្វុទនរកតែមួយ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុ និរព្វុទនរក ២០ ដង យូរយ៉ាងណា អពពនរកតែមួយ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុ អពពនរក ២០ ដង យូរយ៉ាងណា អហហនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ អហហនរក ២០ ដង (យូរ) យ៉ាងណា អដដនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ អដដនរក ២០ ដង (យូរ) យ៉ាងណា កុមុទនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ កុមុទនរក ២០ ដង (យូរ) យ៉ាងណា សោគន្ធិកនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ សោគន្ធិកនរក ២០ ដង (យូរ) យ៉ា់ងណា ឧប្បលនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ ឧប្បលនរក ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ បុណ្ឌរីកនរក ២០ ដង (យូរ) យ៉ាងណា បទុមនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ ឯកោកាលិកភិក្ខុ ចូលទៅកើតក្នុងបទុមនរក (នោះ) ព្រោះចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គលា្លន។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីការនេះ ព្រះសុគតជាសាស្តា លុះទ្រង់ត្រាស់ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា
[៧៤] បុគ្គលពាល ពោលពាក្យទុព្ភាសិត រមែងកាត់នូវឫសគល់នៃខ្លួន (កុសលមូល) ដោយផរុសវាចាណា វាចា (នោះ) ដូចជាដឹងចាំង កើតក្នុងមាត់នៃបុរស (នោះ)។ បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទា ឬនិន្ទានូវបុគ្គលដែលគួរសរសើរវិញ បុគ្គលនោះ ឈ្មោះថាសន្សំនូវទោសកំហុសដោយមាត់ មិនបាននូវសេចក្ដីសុខ ដោយទោសកំហុសនោះទេ។ កិរិយាចាញ់ដោយទ្រព្យទាំងអស់ ឬជាមួយនឹងខ្លួនផង ព្រោះល្បែងភ្នាល់ទាំងឡាយណា ការចាញ់នេះ ជាទោសកំហុស មានប្រមាណតិចទេ បុគ្គលណា ធ្វើចិត្តប្រទូស្តក្នុងព្រះសុគត គឺព្រះសម្មាសម្ពុទ្ធ បច្ចេកពុទ្ធ ពុទ្ធសាវ័ក ការប្រទូស្តនេះឯង ជាទោសកំហុសធំជាង។
បុគ្គលតិះដៀលព្រះអរិយៈ ដំកល់វាចាចិត្តលាមក រមែងចូលទៅកាន់បទុមនរក អស់កាលណា កាលនោះ កំណត់ ១ សែននិរព្វុទៈ ៣៦ និង ៥ អព្វុទនរកទៀត។
បុគ្គលណា ពោលពាក្យមិនពិត ឬបុគ្គលណាធ្វើហើយ និយាយថា អាត្មាអញមិនធ្វើវិញ រមែងទៅនរក បុគ្គលទាំងពីរពួកនោះ ជាមនុស្សមានកម្មដ៏ថោកទាប លុះលះអត្តភាពនេះទៅ រមែងស្មើគ្នា ក្នុងលោកខាងមុខ។
បុគ្គលណា ប្រទូស្តចំពោះជនដែលមិនប្រទូស្ត ជាបុរសបរិសុទ្ធ មិនមានកិលេស បាបរមែងត្រឡប់ត្រូវបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់។
បុគ្គលណា ប្រកបរឿយ ៗ ក្នុងលោភគុណ (តណ្ហា) បុគ្គលនោះ មិនមានសទ្ធា មានតែសេចក្ដីកំណាញ់ស្វិតស្វាញ មិនស្គាល់ពាក្យឱវាទ ជាអ្នកកំណាញ់ ប្រកបរឿយ ៗ ក្នុងបិសុណាវាចា រមែងតិះដៀលនូវបុគ្គលដទៃដោយពាក្យ។
ម្នាលអ្នកមានមាត់អាក្រក់ ពោលពាក្យគ្មានពិត មិនប្រសើរ បំផ្លាញនូវសេចក្ដីចម្រើន ជាមនុស្សលាមក ធ្វើអំពើអាក្រក់ ជាបុរសថោកទាប បុរសឥតបុណ្យ មានកំណើតថោកទាប អ្នកឯងដូចជាសត្វនរក អ្នកកុំនិយាយច្រើនក្នុងទីនេះឡើយ។ អ្នករោយចុះនូវធូលីលើខ្លួន ដើម្បីមិនជាប្រយោជន៍ អ្នកតិះដៀលពួកសប្បុរស ធ្វើអំពើអាក្រក់ ប្រព្រឹត្តទុច្ចរិតច្រើនប្រការ អ្នកនឹងទៅកាន់នរក អស់កាលយូរអង្វែង។ កម្មរបស់សត្វនីមួយ ៗ មិនវិនាសទេ សត្វជាម្ចាស់ រមែងបាននូវកម្មនោះ សត្វល្ងង់ខ្លៅ អ្នកធ្វើកម្មអាក្រក់ ឃើញនូវទុក្ខចំពោះខ្លួនក្នុងលោកខាងមុខ។ អ្នកធ្វើអំពើអាក្រក់ តែងចូលទៅកាន់ចម្រូងដែកដ៏មុត ជាទីដែលនាយនិរយបាល ចាក់នឹងដែកស្រួច ទាំងដុំដែកមានសណ្ឋានប្រហែលផ្លែព្នៅដ៏ក្តៅ សមគួរដល់កម្មនោះ ជាភោជន (របស់សត្វទាំងនោះ)។ ពួកនាយនិរយបាល កាលនឹងពោល មិនពោលពាក្យពីរោះឡើយ មិនស្ទុះទៅដោយមុខរីករាយ មិនមែនចូលទៅឲ្យជាទីពឹងបានទេ ឲ្យដេកលើកម្រាលរងើកភ្លើង បញ្ចូលទៅកាន់អណ្តាតភ្លើង ដែលឆេះសន្ធោសន្ធៅ។ ពួកនាយនិរយបាល ព័ទ្ធដោយសំណាញ់ វាយដោយញញួរដែក ក្នុងទីនោះ សត្វនរក ដើរទៅកាន់នរក (ឈ្មោះធូមរោរុព) ងងឹតឈ្លប់ ដែលធ្វើឲ្យខ្វាក់ នរកនោះ ធំទូលាយដូចជាផ្ទៃផែនដី។ មួយវិញទៀត សត្វនរក ចូលទៅកាន់លោហកុម្ភីនរក ដែលមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ជាសត្វលិចអណ្តែត ៗ ឆេះនៅក្នុងលោហកុម្ភីនោះ ដែលមានភ្លើងឆេះជុំវិញ អស់កាលយូរអង្វែង។ បុគ្គលធ្វើកម្មអាក្រក់ តែងឆេះនៅក្នុងលោហកុម្ភីនរកនោះ ច្រឡំដោយខ្ទុះ និងឈាម តើដូចម្តេច សត្វនរកទៅកាន់ទិសណាៗ សឹងប៉ះពាល់ដោយខ្ទុះ និងឈាម ប្រឡូកប្រឡាក់ ក្នុងទិសនោះ ៗ។ បុគ្គលធ្វើកម្មអាក្រក់ តែងរងផលកម្ម ក្នុងទឹក (ទង់ដែង) ជាទីនៅរបស់ដង្កូវ ក្នុងគូថនរកនោះ តើដូចម្តេច ទីជម្រាល គឺច្រាំង អាចនឹងឡើងចុះបាន ពុំមានឡើយ ព្រោះថា រណ្តៅនរក (នោះ) មានអំបែងចោតស្មើជុំវិញទាំងអស់។ មួយវិញទៀត សត្វនរក ចូលទៅកាន់ព្រៃឈើ មានស្លឹកជាដាវដ៏មុត មានខ្លួនមុតជាប់សព្វអន្លើដោយដាវនោះ នាយនិរយបាល ក៏ថ្ពក់ទាញអណ្តាតដោយផ្លែសន្ទូច ហើយកាប់សំឡាប់ហើយ សំឡាប់ទៀត។ តពីនោះ សត្វនរកស្ទុះចូលទៅកាន់ស្ទឹងទឹកផ្សា (ទឹកក្រុត) ដែលសត្វហែលទៅបានដោយកម្រ ឬស្ទុះចូលទៅកាន់មុខកាំបិតកោរ មានមុខដ៏មុត សត្វល្ងង់ខ្លៅ ជាអ្នកធ្វើអំពើលាមក លុះធ្វើអំពើលាមកទាំងឡាយហើយ រមែងធ្លាក់ទៅក្នុងនរកនោះ។ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែសម្បុរលឿង សម្បុរពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹកជញ្ជែងស៊ីរូង (នូវសត្វនរក) ដែលកំពុងស្រែកយំ ក្នុងនរកនោះ។ ជនអ្នកធ្វើនូវកម្មអាក្រក់ ឃើញនូវសេចក្ដីប្រព្រឹត្តណា សេចក្ដីប្រព្រឹត្តក្នុងនរកនេះ ជាការលំបាកមែន ព្រោះហេតុនោះ កាលបើមានជីវិតរស់នៅក្នុងលោកនេះ នរជន គប្បីធ្វើកិច្ចកុំប្រមាទឡើយ។ ពួកសត្វណា ចូលទៅកើតក្នុងបទុមនរក អស់ ១ នហុត (មួយរយសែនកោដិប្បកោដិ) និង ៥ កោដិឆ្នាំទៀត ឬអស់ ១២ រយកោដិដទៃទៀត ពួកសត្វនរកទាំងនោះ អ្នកប្រាជ្ញទាំងឡាយ រាប់ហើយដោយរទេះល្ង។ សេចក្ដីទុក្ខក្នុងនរក ដែលលោកពោលហើយក្នុងទីនេះ យូរត្រឹមណា កោកាលិកភិក្ខុ គប្បីនៅក្នុងនរកនោះ អស់កាលយូរត្រឹមនោះ ព្រោះហេតុនោះ បុគ្គលគប្បីរក្សាវាចាចិត្តឲ្យល្អជាប្រក្រតី ក្នុងគុណដ៏ប្រពៃ គឺសេចក្ដីស្អាត និងសីលជាទីស្រឡាញ់ចុះ។
ចប់ កោកាលិកសូត្រ ទី១០។
ឯកសារយោង[កែប្រែ]
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត (សៀវភៅភាគ៥៤ ទំព័រទី ២២២)