Jump to content

ក្រុមកន្ថឹក

ពីវិគីភីឌា

សេចក្ដី​អធិប្បាយ

[កែប្រែ]

កន្ថឹក (អង់គ្លេស៖ Treeshrew)ជា​សត្វ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ Tupaiidae ហើយ​វា​គឺ​ជា​សត្វ​ដែល​ស៊ី​សត្វ​ល្អិត​ជា​អាហារ ដែល​មាន​វត្តមាស​របស់​វា​នៅ​តាម​តំបន់​ឥណ្ឌូ​ម៉ាឡាយ៉ាន។ វា​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​សត្វ​កំប្រុក​ដែរ ពី​ព្រោះ​វា​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​មាន​ភ្នែក​ធំ កន្ទុយ​សំពោង​វែង និង​មាន​មាត់​ប្រែង​ស្រួច​វែង។ ទោះ​បី​ជា​វា​ស្ថិត​នៅ​ក្នុង​អំបូរ Tupaiidae នេះ​ក៏​ដោយ វា​ពិត​ជា​មាន​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និត​ទៅ​នឹង​អំបូរ​ពានរ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ប្រភេទ​ទាំង​នេះ​ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជី​សាយតេស​ទាំង​អស់។ ប្រភេទ​មួយ​ចំនួន​រស់​នៅ​លើ​ដើម​ឈើ ឯ​ប្រភេទ​មួយ​ចំនួន​ទៀត​រស់​នៅ និង​រក​ចំណី​អាហារ​នៅ​លើ​ដី។ កន្ថឹក គឺ​ជា​សត្វ​ដែល​រក​ចំណី​នៅ​ពេល​ថ្ងៃ ដោយ​ស៊ី​រុក្ខជាតិ និង​សត្វ​ល្អិត​ផ្សេងៗ​ជា​ច្រើន។ គេ​ប្រទះ​ឃើញ​សត្វ​ប្រភេទ​នេះ​រស់​នៅ​តាម​ទី​ជំរក​ជា​ច្រើន​ប្រភេទ ចាប់​ពី​ព្រៃ​ស្រោង រហូត​ដល់​ព្រៃ​ឫស្សី​ក្រាស់ ចំការ និង​សួន​ច្បារ។ []

ប្រភេទ​សត្វ​កន្ថឹក

[កែប្រែ]

ប្រភេទ​សត្វ​កន្ថឹក​មាន​ដូច​ជា៖

ឯកសារ​យោង

[កែប្រែ]
  1. រដ្ឋបាល​ព្រៃឈើ និង អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ, សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨