ឃឹម ទិត

ពីវិគីភីឌា

ឃឹម ទិត ( ១៨៩៦-១៩៧៥  ) គឺជាអ្នកនយោបាយខ្មែរដែលបម្រើការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីខែមេសា ដល់ខែកក្កដា ឆ្នាំ១៩៥៦ ។

ឃឹម ទិត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការិយាល័យ
៣ មេសា ១៩៥៦ – ២៩ កក្កដា ១៩៥៦
ព្រះមហាក្សត្រនរោត្តម សុរាម្រឹត
មុននរោត្តម សីហនុ
បន្ទាប់នរោត្តម សីហនុ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត១២ មិថុនា ១៨៩៦
ភ្នំពេញ, កម្ពុជា, បារាំងឥណ្ឌូចិន
ស្លាប់1975 (អាយុ 78–79)[ប្រភព?]
គណបក្ស​នយោបាយសង្គម


កើតូតនៅថ្ងៃី ១២ ខែ មិថុនា ឆ្នាំ១៨៩៦ នៅរាជធានីភ្នំពេញ ។ នៅឆ្នំ-១៩១៦ លោកបានផ្ដេីមសិក្សានៅប្រទេសបារាំង  ក្រោយមកលោកបានឈប់រៀនហេីយសុំចូលបម្រេីយោធារបស់បារាំងនៅសមរភូមិអឺរ៉ុ លោកប្រហែលត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៥។ប។

ឆ្នាំ១៩១៩ លោកត្រូវបានបារាំងបញ្ជូនទៅត្រួតត្រានៅប្រទេសអាល្លឺម៉ង់។  

ឆ្នាំ១៩២០ បានត្រឡប់មកប្រទេសវិញហេីយបានធ្វេីគ្រូបង្រៀន។

ឆ្នាំ ១៩២៥ ឡេីងឋានៈជារដ្ឋបាលស្រុក កំពង់សៀម ខេត្តកំពង់ចាម។

ឆ្នាំ ១៩២៧ ជាអភិបាលខេត្តក្រចេះ និង បន្ទាប់មកខេត្ត តាកែវ ។

ឆ្នាំ  ១៩៣៧ ជាអភិបាលខេត្ត  កំពង់ស្ពឺ សៀមរាប  និងកំពត។

នៅក្នុងថ្ងៃ  ១៨ សីហា-១៦ តុលា ១៩៤៥ លោកឃឹម ទិត  ចាប់ផ្ដេីមមានឥរិយាបទប្រឆាំងនឹងបារាំង បន្ទាប់មកក្នុងជួរដ្ឋាភិបាល  សឺង ង៉ុកថាញ់ បានតែងតាំងលោកជា រដ្ឋមន្ត្រីការពារជាតិ សាធារណៈការ និងសុខាភិបាល។

ក្នុងខែមករា ឆ្នាំ១៩៤៨ លោកបានបេីកកាសែតមួយឈ្មោះថា« ការពិត » ដោយមានទំនោរវាយប្រហាររាជានិយម  ដែលជារបបសកក្ដិភូមិ តែហាក់ដូចជាគាំទ្រគណបក្សប្រជាធិបតេយ្យ។

ខែមិថុនា  ១៩៥១ លោកត្រូវបានតែងតាំង ជាអភិបាលកណ្ដាល។

ក្រោយមកទៀតលោកក៏បានធ្វេីជា រដ្ឋមន្ត្រីមហាផ្ទៃ  និងការពារលេីផ្ទៃប្រទេស ក្រុមប្រឹក្សារាជបល្ល័ង ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្ត្រីសន្តិសុខជាតិ រដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យគ្រប់គ្រងបច្ចេកទេសនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី  ។

នៅថ្ងៃទី  ៣ ខែមេសា ឆ្នាំ១៩៥៦ លោកត្រូវបានជ្រេីសរេីសឲ្យធ្វេីជានាយករដ្ឋមន្រ្តី ហេីយមានមុខងារជា រដ្ឋមន្ត្រីផែនការ  និងរដ្ឋមន្ត្រីបោសសម្អាត ។

១៤ កក្កដា  ១៩៥៦ លោកបានលាលែងពីដំណែងដោយមានបញ្ហា   អំពេីពុករលួយក្នុងជួរដ្ឋាភិបាល និងនយោបាយក្នុងប្រទេស ដោយកាលនោះមានក្រុមប្រឆាំងសម្ដេចសីហនុ ។

លោកត្រូវបានខ្មែរក្រហមសំលាប់ ក្នុងឆ្នាំ១៩៧៥ ដោយមិនដឹងទីតាំងច្បាស់។

ឯកសារយោង[កែប្រែ]