ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ ត្រូវបានរកឃើញដោយរូបវិទូនិងគីមីវិទូអង់គ្លេស ម៉ៃឃើល ហ្វារ៉ាដេយ នៅឆ្នាំ១៨៣៣។ ច្បាប់នេះនិយាយទាក់ទិននឹងអគ្គីសនីវិភាគក្នុងអេឡិចត្រូលីត។ វាចែកចេញជា២ គឺច្បាប់ទី១និងច្បាប់ទី២។

[កែប្រែ] ពំនោលច្បាប់

ច្បាប់ទី១ម៉ាស់របស់សារធាតុដែល​កកើតឡើងនៅអេឡិចត្រូតមួយ​ក្នុងពេលធ្វើអគ្គីសនីវិភាគ សមាមាត្រនឹងបរិមាណបន្ទុកអគ្គីសនីដែលបានបញ្ជូនមកកាន់អេឡិចត្រូតនោះ។
ច្បាប់ទី២ចំពោះបរិមាណបន្ទុកអគ្គីសនីណាមួយ ម៉ាស់របស់ធាតុគីមីកកើត​នៅអេឡិចត្រូតមួយ​សមាមាត្រនឹងម៉ាស់សមមូលរបស់ធាតុគីមីនោះ។ ម៉ាស់សមមូលរបស់ធាតុមួយជាផលធៀបរវាងម៉ាស់ម៉ូលរបស់វា​ជាមួយនឹងមេគុណដែលមាននៅក្នុងសមីការប្រតិកម្មរបស់វា។

[កែប្រែ] ទំរង់គណិតវិទ្យា

ច្បាប់ហ្វារ៉ាដេយទាំង២នេះអាចតាងដោយរូបមន្ត៖

m \ = \ ({ Q \over F })({ M \over z })

ដែល

m ជាម៉ាស់របស់សារធាតុកកើតនៅអេឡិចត្រូតមួយ
Q ជាបរិមាណបន្ទុកអគ្គីសនីសរុបដែលឆ្លងកាត់សារធាតុ
F = 96 485 C mol-1 ជា ថេរហ្វារ៉ាដេយ
M ជាម៉ាស់ម៉ូលរបស់សារធាតុ
z ជាចំនួនវ៉ាឡង់របស់អ៊ីយ៉ុងសារធាតុ (ចំនួនអេឡិចត្រុងសំរាប់មួយអ៊ីយ៉ុង)

ចំនាំថា M / z ជា ម៉ាស់សមមូល របស់សារធាតុកកើត។

នៅក្នុងករណីសមញ្ញ គឺករណីគេប្រើចរន្តថេរក្នុងអគ្គីសនីវិភាគ នោះ Q = It នាំអោយ

m \ = \ ({ I t\over F })({ M \over z })

ដូច្នេះ

n \ = \ ({ I t\over F })({ 1 \over z })

ដែល

n ជា ចំនួន៉ម៉ូលកកើត: n = m / M
t ជារយៈពេលសរុបដែលចរន្តថេរត្រូវបានផ្គត់ផ្គង់

នៅក្នុងករណីសាំញ៉ាំ គឺក្នុងករណីចរន្តប្រែប្រួល បន្ទុកអគ្គីសនីសរុប Q ជាអាំងតេក្រាលនៃចរន្តអគ្គីសនី I(τ) តាមអថេរពេល τ:

 Q = \int_0^t I(\tau) \ d \tau

ដែល t ជារយៈពេលធ្វើអគ្គីសនីវិភាគសរុប។

[កែប្រែ] សូមមើលផងដែរ