ថេរហ្វារ៉ាដេយ

ដោយវិគីភីឌា

នៅក្នុងរូបវិទ្យានិងគីមីវិទ្យា ថេរហ្វារ៉ាដេយ (យកឈ្មោះតាមម៉ៃឃើល ហ្វារ៉ាដេយ) ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល។ គេតាងថេរហ្វារ៉ាដេយដោយអក្សរ F និងមានរូបមន្ត៖

 F = N_{A} \times e \approx 9,64853415(39) \cdot 10^{4} \, \mathrm{C}\cdot\mathrm{mol}^{-1} \,

ដែល N_A = 6,02 \cdot 10^{23} \mathrm{mol}^{-1} ជាចំនួនអាវ៉ូហ្គាដ្រូ និង e = 1,602 \cdot 10^{-19} Cជាបន្ទុកបឋម (បន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយគ្រាប់)។

តំលៃរបស់ថេរហ្វារ៉ាដេរ​ត្រូវបានកំនត់ដំបូងដោយថ្លឹងទំងន់ប្រាក់ដែលករក្នុងប្រតិកម្មអេឡិចត្រូគីមី​មួយ ដែលក្នុងនោះចរន្តអគ្គីសនីក្នុងរយៈពេលកំនត់មួយត្រូវបានប្រើ។ សូមមើលក្នុងច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ