Jump to content

ឌី សាវេត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឌី សាវ៉េត)

ឌី សាវេត

Dy Saveth at the event International Film Heritage Festival 2013 Phnom Penh
ឈ្មោះ ឌី សាវេត
ថ្ងៃ.ខែ.ឆ្នាំកំណើត (1944-05-07) 7 ឧសភា 1944 (អាយុ 80)
សញ្ជាតិ  កម្ពុជា
ទីកន្លែងកំណើត ក្រុង​ភ្នំពេញ
អជីបសិល្បៈ
  • តួសម្ដែងស្រី
  • អ្នកដឹកនាំរឿង
  • គណៈកម្មការវិនិច្ឆ័យ
ឆ្នាំសកម្មក្នុងសិល្បៈ 1960-បច្ចុប្បន្ន
ក្រុមគ្រួសារ
  • ឪពុកឈ្មោះ ឌី ណយ
  • ម្ដាយឈ្មោះ សាត់ រឹម
  • បងប្អូនបង្កើត ៧នាក់
កំណត់ត្រាពាន
  • ទទួលបានពានរង្វាន់ភាពយន្តជាតិ ១៩៦៩
  • National Film Awards (1969)

ឌី សាវេត (អង់គ្លេស: Dy Saveth) (កើត​នៅ​ថ្ងៃ​ទី ០៧ ខែ ឧសភា ឆ្នាំ ១៩៤៤) អ្នកស្រីគឺជាតារាសម្ដែង ជនជាតិខ្មែរ ដែលជារឿយៗត្រូវបានពិពណ៌នាថាជា តារាសម្ដែងល្អបំផុតក្នុងប្រទេសកម្ពុជា នាទសវត្សន៍ទី៦០ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្នកស្រី ត្រូវបានគេស្គាល់ជាពិសេសសម្រាប់ភាពប៉ិនប្រសប់នៃការសម្ដែង ជាមួយនិងការដាក់អារម្មណ៍នៃមនោសញ្ចេតនាពិតៗ ក្នុងខ្សែរភាពយន្ត ហើយអ្នកស្រី បានទទួលការអបអរសាទរជាច្រើនពេញមួយអាជីពរបស់គាត់ ដែលផ្ដោតទៅលើការឈ្នះពានរង្វាន់ភាពយន្ត និង ការតែតាំងបំពាក់មេដាយកិត្តិយសផងដែរ ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early life


ឌី សាវេត កើត​នៅ​ថ្ងៃ​ទី ០៧ ខែ ឧសភា ឆ្នាំ ១៩៤៤ នៅសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។ អ្នកស្រីមានឪពុកឈ្មោះ ឌី ណយ ជាចាងហ្វាងស្មៀននៃ សាលាឧទ្ធរណ៍-រាជធានីភ្នំពេញ និង មានម្ដាយឈ្មោះ សាត់ រឹម ជាសិល្បៈនាដរបាំ នៅក្នុងព្រះបរមរាជវាំង អ្នកស្រីមានបងប្អូនបង្កើត ៦នាក់ ហើយអ្នកស្រីជាកូនទី៧ ដែលជាកូនពៅផងដែរ រីឯបងប្អូន៥នាក់ទៀត របស់អ្នកស្រីបានស្លាប់ ក្នុងសម័កាល កម្ពុជាប្រជាធិបតេយ្យ ឬ គ្រប់គ្នាស្គាល់ថាជាសម័យកាល របស់ពួកខ្មែរក្រហម ដែលសម្លាប់ពលរដ្ឋស្លូតត្រង់អស់រាប់លាននាក់ដែលគិតចាប់ពីឆ្នាំ 1975 ដល់ឆ្នាំ 1979 មានតែបងស្រី សាវេតតែម្នាក់ប៉ុនណោះដែលនៅរស់ គាត់មានឈ្មោះថា ឌី សាវ៉ៃ បច្ចុប្បន្នគាត់រស់នៅ ប្រទេសបារាំង ។ ក្នុងវ័យកុមារភាព អ្នកស្រី ឌីសាវេត បានសិក្សានៅសាលាបឋមសិក្សា សម្ដេចសុធារស់ និង បានបន្តការសិក្សាថ្នាក់វិទ្យាល័យ នៃសាលា វិទ្យាល័យចតុមុខ ក្រោយមក សាវេត បានចូលរួមប្រឡងបវរកញ្ញាឯកថ្នាក់ជាតិ ប្រចាំក្រុងភ្នំពេញផងដែរ ហើយជាភាពជោគជ័យមួយផងដែរ ដែលសាវេតបានជាប់ជ័យលាភីលេខ១ ក្នុងឆ្នាំ ១៩៥៩ ហើយជាពេលដែល សាវេត មានភាពល្បីឈ្មោះនិងត្រូវបានផលិតករក្នុងស្រុកជាច្រើនទាក់ទងឱ្យទៅសម្ដែងធ្វើជាតារាភាពយន្ត ហើយវាជាពេលចាប់ផ្ដើមដំបូងរបស់ សាវេត ក្នុងការបោះជំហ៊ានទៅក្នុងពិភពសិល្បៈ ជាមួយនិងការថតខ្សែរភាពយន្តលើកដំបូង មានចំណងជើងថា "ក្បូនជីវិត" ក្នុងអំឡុងឆ្នាំ 1960 ។[]

អជីបសម្ដែងភាពយន្ត

[កែប្រែ]

Movie career

ភាពជោគជ័យដំបូង (១៩៦០-១៩៦៣)

[កែប្រែ]

The First Success (1960-1963)

អជីបសិល្បៈដំបូងរបស់អ្នកស្រី ឌី សាវេត ក្នុងអំឡុងឆ្នាំ 1960 គឺអ្នកស្រីបានតំណែងជាតួឯកស្រី ក្នុងរឿង "ក្បូនជីវិត" ដែលជាការដឹកនាំរឿងដោយលោក អួង កន់ធួក លោកជាចាងហ្វាងផលិតកម្ម កងចក្រភាពយន្ត ដែលបានដាក់បញ្ចាំងរឿងនេះក្នុងរោងភាពយន្ត ចំនួន៨ នៅរាជធានីភ្នំពេញ និង បានដាក់បញ្ចាំងរយៈពេល ២ខែ នាចុងឆ្នាំ ១៩៦០ ភាពល្បីល្បាញនៃខ្សែរភាពយន្តនេះ ត្រូវបានអ្នកសារពត៌មានក្នុងស្រុកយកមកចុះផ្សាយនៅលើកាសែត និង ទស្សនាវដ្តីជាបន្តបន្ទាប់ នាដើមឆ្នាំ ១៩៦១ ហើយជាពេលដែលអ្នកស្រី ឌីសាវេត ត្រូវបានគេស្គាល់ច្រើនថាជាតារាសម្ដែងដ៏សាកសមក្នុងរឿងនេះផងដែរ ។ ក្នុងអំឡុងឆ្នាំ ១៩៦១ ស្នាដៃបន្ទាប់របស់អ្នកស្រី ឌី សាវេត គឺរឿង "លលកញីឈ្មោល" របស់ផលិតកម្មចន្ទឆាយាភាពយន្ត ដែលអ្នកស្រីបានដើរតួជាក្មេងស្រីសិស្សសាលាក្នុងរឿងនេះផងដែរ ហើយរឿងនេះដែរមានភាពល្បីល្បាញក្នុងការដាក់បញ្ចូលបទភ្លេងដើម (Original Sound Track) គឺបទ លលកញីឈ្មោល បកស្រាយដោយលោក មាស ហុកសេង ។ ក្នុងអំឡុងឆ្នាំ ១៩៦៣ ឌី សាវេត បានបន្តថតខ្សែរភាពយន្តជាបន្តបន្ទាប់ ក្នុងនោះមានរឿង "ហួសហើយជាតិនេះ" (It Is Over for This Life) ដែលជាការសហការផលិតលើកដំបូងជាមួយ ផលិតករហុងកុង ហើយរឿងនេះដែរមានភាពល្បីល្បាញក្នុងការដាក់បញ្ចូលបទភ្លេងដើម (Original Sound Track) គឺបទ "ហួសហើយជាតិនេះ" បកស្រាយដោយលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី ម៉ៅ សារ៉េត បទមួយនេះផងដែរមានភាពពេញនិយមចាក់ស្ដាប់ជាច្រើនតាមបណ្ដាញវិទ្យុផងដែរ ។[]

សមិទ្ធិផល

[កែប្រែ]

Achievement

អង្គការស្ថាប័ន ឆ្នាំ ប្រភេទ លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
Apsara Golden Awards 1965 Best Actress Won National Film Festival at Krung Keb Theatre
The National Film Awards 1969 Best Actress Won National Film Festival at Preah Suramarit Theatre
6th Moscow international Film Festival 1969 Best Actress Nominated Moscow international Film Festival at Moscow Theatre Russia
19th Asian Film Festival Singapore 1973 Best Actress Nominated Federetion of Motion Picture Producer in Asia

ឯកសារយោង

[កែប្រែ]
  1. Radio France Internationale (2011) អ្នកស្រី​ឌី សាវេត ៖ តារា​ភាពយន្ត​ខ្មែរ​ល្បីឈ្មោះ​បី​ជំនាន់, Website: www.rfi.fr/kh, Publication: 21 Februry 2011 ©ចាន់ លីដា/RFI
  2. VOA Khmer (2010) ‘Golden Age’ Actress Dy Saveth on Success, Website: voacambodia.com, Publication: 01 July 2010,@Nuch Sarita VOA Khmer.
  3. South East Asian Cinema (2010) Kon The Cinema of Cambodia, Publisher: Department of Media and Communication Royal University of Phnom Penh, Website: www.dmc-cci.edu.kh Publication: Palais Royal, Phnom Penh Le 25 May 2010 (PDF)