ភ្នំពេញ
| ភ្នំពេញ | |||
|
|||
| ទីតាំងរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា | |||
| ទីតាំងរាជធានីភ្នំពេញ | |||
| កូអដោនេ: 11°33′N 104°55′E / 11.550°N 104.917°E | |||
|---|---|---|---|
| ប្រទេស | |||
| រាជធានី | ភ្នំពេញ | ||
| ចែកជា | ៧ខណ្ឌ | ||
| រដ្ឋបាល | |||
| - អភិបាលរាជធានី | កែប ជុតិមា | ||
| ក្រលាផ្ទៃ | |||
| - សរុប | ៣៧៦ km² (១៤៥,២ sq mi) | ||
| ប្រជាជន (២០០៦) | |||
| - សរុប | ២០០៩២៦៤ | ||
| - ដង់ស៊ីតេ | ៥៣៤៣,៨/km² (១៣៨៤០,៤/sq mi) | ||
| ល្វែងម៉ោង | UTC/GMT +៧ (ម.ស.ស.) | ||
| កូដតំបន់ | ៨៥៥ (០២៣) | ||
| គេហទំព័រ: http://www.phnompenh.gov.kh | |||
រាជធានីភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីរាជធានី និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកន្លែងដែលបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និងសេដ្ឋកិច្ច ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក។
មាតិកា |
ប្រវត្តិរាជធានីភ្នំពេញ [កែប្រែ]
ពីមុនភ្នំពេញមានឈ្មោះថា រាជធានីចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះនេះដែរយើងបានយកមកពីការរត់ប្រសព្វគ្នានៃទន្លេ គឺមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោមទន្លេបាសាក់និង ទន្លេសាប ។ ទន្លេទាំង៤បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំងនៅ ក្រុងចតុមុខ។
ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរជ្ជកាលស្តេចពញាយ៉ាត ដែលជាស្តេចនៃអាណាចក្រខ្មែរ នាសម័យនោះ។ ស្តេចពញាយ៉ាត បានរើរាជធានី ពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីវាត្រូវបានក្តោបយក ដោយប្រទេសថៃប៉ុន្មានឆ្នាំមុននោះបន្តិច។ ក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង ។
រាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ គ្រឹស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មីនៅ ទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្ដែដោយទីទួលបាសាណនោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅគស ១៤៣៤។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញមានពីរលើក ៖
- លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនស្ថិតស្ថេរ ។
- លើកទី២ នៅគ្រិស្តសតវង្សទី១៩ រជ្ជកាលព្រះបាទនរោត្តមទើបស្ថិតស្ថេរ។
បានជាការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញមាន២លើក ព្រោះក្រោយពីការស្ថាបនាលើកទី១ គឺ គស ១៤៣៤ ដល់ ១៤៩៧ នោះព្រះរាជវាំងបានទៅស្ថាបនានៅអង្គរវិញ... ក្រោយពីអង្គរ ទៅពោធិ៏សាត់ ទៅបរិបូណ៍ ទៅលង្វែក ទៅឧត្តុង្គ ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំងត្រលប់មកស្ថាបនានៅក្រុងភ្នំពេញវិញជាលើកទី២ នៅគស១៨៦៥ ទើបបានស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ។
ប្រវត្តិរាជធានីភ្នំពេញតាមរាជពង្សាវតារខ្មែរ [កែប្រែ]
រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញដោយមានសេចក្តីសំរួលដូចតទៅ ៖
ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យ ស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ ។ ផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។
នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្តោយអោយបាក់ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះ យកទៅដំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដីពូនដំបូកភ្នំខាងឥសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២ ។
តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឥសានព្រះវិហារ រួមគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។
ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិអធម ។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំដូនពេញ ដូចយើងហៅសព្វថ្ងៃនេះ ។
គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សសាវតា និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមានពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ព្រះពុទ្ធរូប ពីរអង្គមានព្រះភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គ មានព្រះភ័ក្ត្រ តាំងសមាធិ និងរូបសិលា ១ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួកព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។
![]()
អភិបាលរាជធានីភ្នំពេញ [កែប្រែ]
- ១៩៧៩ - ១៩៨០: លោក ខាង សារិន
- ១៩៨០ - ១៩៨២: លោក ចាន់ វ៉ែន
- ១៩៨២ - ១៩៨៥: លោក កែវ ចាន់ដា
- ១៩៨៥ - ១៩៩០: លោក ថោង ខុន
- ១៩៩០ - ១៩៩២: លោក ហ៊ុក ឡង់ឌី
- ១៩៩២ - ១៩៩៣: លោក ស៊ីម កា
- ១៩៩៣ - ១៩៩៨: លោក ឈឹម សៀកលេង
- ១៩៩៩ - ២០០៣: លោក ជា សូផារ៉ា
- ២០០៣- បច្ចុប្បន្ន: លោក កែប ជុតិមា
ប្រជាសាស្ត្រ [កែប្រែ]
នៅឆ្នាំ២០១១ ភ្នំពេញមានប្រជាជន ១៥០២៧២៥ នាក់លើផ្ទៃដីសរុបរបស់ខ្លួន ៦៧៨គ.ម២ និងមានដង់ស៊ីតេប្រជាជន ២២១៣នាក់ក្នុងមួយ គីឡូម៉ែតការេ។ កំនើនប្រជាជនជាមធ្យមគឺ ៣,៩២%។
សេដ្ឋកិច្ច [កែប្រែ]
តាំងនៅមុខកាត់ប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ ហើយនិងទន្លេសាប ។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាង ពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៏ សេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិង ប្រទេសនៅលើ សកលលោក ដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋរ ដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៏ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។
ទេសភាពនិងស្ថាបត្យកម្ម [កែប្រែ]
វិស័យដែលទាក់ទាញភ្ញៀវទេសចរណ៏នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាព កម្ពុជា វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។
[[ព្រះបរមរាជវាំង]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សារជាថ្មីដោយ ព្រះបាទ នរោត្តម។
វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត ជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកំលាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតំកល់ព្រះពុទ្ឋរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាមដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។
ធាតុអាកាស [កែប្រែ]
ភ្នំពេញមានសីតុណ្ហភាពក្តៅពេញមួយឆ្នាំ។ សីតុណ្ហភាពទីក្រុងមានការប្រែប្រួលពី ១០°ទៅ ៣៨ °C (៥០° ទៅ ១០០ °F)។ ភ្នំពេញមានអាកាសធាតុត្រូពិចទទួលឥទ្ធិពលខ្យល់មូស្សុង។ ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូស្សុងពីទិសនីរតី បក់នាំខ្យល់មានសំនើមខ្ពស់ពី ឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា។ ចាប់ពីចុងខែវិច្ឆិកាទៅខែមិនា ខ្យល់មូស្សុងបក់នាំខ្យល់ស្ងួតពីទិសឦសាន។ ភ្នំពេញមានកំពស់ទឹកភ្លៀង ខ្ពស់ជាងគេនៅខែកញ្ញានិងតុលា ហើយទាបជាងគេនៅខែមករានិងកុម្ភៈ។
ភ្នំពេញមានរដូវ២ដាច់ដោយឡែកពីគ្នាគឺ រដូវប្រាំង និង រដូវវស្សា។ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែ តុលា ដែលសីតុណ្ហភាពអាចឡើងដល់ ៤០°C។ រដូវប្រាំង គឺចាប់ពី ខែវិច្ឆិកា ដល់ខែ មេសា ដែលសីតុណ្ហភាពអាចធ្លាក់ចុះត្រឹម ២២°C។ ខែដែលល្អសំរាប់ដំណើរកំសាន្តគឺចាប់ពីរខែវិច្ឆការដល់ខែមករា នៅពេលដែលសីតុណ្ហភាពនៃសំណើមបានថយចុះ។
| ខែ | មករា | កុម្ភះ | មីនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ |
|---|---|---|---|---|---|---|---|---|---|---|---|---|
| សីតុណ្ហភាពអតិបរមា (°C) | ៣១ | ៣៣ | ៣៤ | ៣៥ | ៣៤ | ៣៣ | ៣២ | ៣២ | ៣១ | ៣១ | ៣០ | ៣០ |
| សីតុណ្ហភាពមធ្យម (°C) | ២៦ | ២៧ | ២៨ | ២៩ | ២៩ | ២៨ | ២៨ | ២៨ | ២៨ | ២៧ | ២៧ | ២៦ |
| សីតុណ្ហភាពអប្បបរមា (°C) | ២២ | ២២ | ២៣ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៤ | ២៣ | ២២ |
| កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៧,៦ | ១០,២ | ៣៥,៦ | ៧៨,៧ | ១៤៤,៨ | ១៤៧,៣ | ១៥២,៤ | ១៥៤,៩ | ២២៦,១ | ២៥១,៥ | ១៣៩,៧ | ៤៣,២ |
ទីផ្សារ [កែប្រែ]
សព្វថ្ងៃនេះទីផ្សារគឺជាការពេញនិយមរបស់ភ្ញៀវទេសចរណ៏កម្ពុជា ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៏ទាំងអស់ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញគឺពួកគេទាំងនោះចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿង
អលង្កា គ្រឿងចំលាក់ រូបិយវត្ថុ សំលៀកបំពាក់ នាឡិកា ផ្កា អាហារ ហើយនិងស្បែកជើង។
បណ្តាញផ្សព្វផ្សាយពត៌មាន (Media) [កែប្រែ]
ការសែត សារពត៌មាន [កែប្រែ]
- កាសែតភ្នំពេញប៉ូសិ៍ (Phnom Penh Post) ៖ ផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ។ ចេញផ្សាយរៀងរាល់ថ្ងៃ។
- ឌឹ ឃែមបូឌា ដេលី (The Cambodia Daily)៖ ចេញផ្សាយរៀងរាល់ថ្ងៃ ជាភាសាអង់គ្លេសនិងភាសាខ្មែរ។
កាសែតសរសេរជាភាសាខ្មែរ ប្រចាំថ្ងៃរួមមាន:
- កាសែតស្រឡាញ់ខ្មែរ (Sralanh Khmer)
- កាសែតចក្រវាឡ
- កាសែតកម្ពុជាថ្មី
- កាសែតនគរវត្ត
- កាសែតដើមអម្ពិល
- កាសែតកម្ពុជាថ្ងៃនេះ
- កាសែតកញ្ចក់សង្គម
- កាសែតកោះសន្តិភាព (Kohsantepheap Daily)
- កាសែតមនសិកាខ្មែរ (Moneaksekar Khmer)
- កាសែតរស្មីកម្ពុជា (Rasmei Kampuchea Daily)
- កាសែតសំលេងយុវជនខ្មែរ (The Voice of Khmer Youth)
- កាសែតឧត្តមគតិខ្មែរ
- កាសែតវត្តភ្នំ
- កាសែតសំបុកផ្សារ
- កាសែតប៉ុបហ្សូន(Popzone News)http://www.news.popzone.asia/
- កាសែតព្រៃនគរ (ព័ត៌មានស្ដីអំពីខ្មែរក្រោមចេញផ្សាយប្រចាំសប្ដាហ៍) http://preynokornews.blogspot.com/
វិស័យអប់រំ [កែប្រែ]
សូមមើលផងដែរ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសំរាប់បំពេញតំរូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សានៅថ្នាក់ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋនិងឯកជន។ សកលវិទ្យាល័យទាំងនោះមានមុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ពត៌មានវិទ្យា គ្រប់គ្រង គណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេស អេឡិចត្រូនិច។ល។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និងមានសាស្ត្រាចារ្យ ២០០នាក់។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។
វិស័យកីឡា [កែប្រែ]
សូមមើលផងដែរ កីឡានៅកម្ពុជា
កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរិតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាដែលជាសិល្បៈនៃការប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។
យុត្តាធិការដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិច ដែលមានចំនុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ ១៩៦៤។ វាក៏ជាកន្លែងហ្វឺកហាត់សំរាប់ក្រុមកីឡាករជំរើសជាតិកម្ពុជាផងដែរនិងជាទីប្រកួតជំរើសជើងឯក (Cambodian Premier League) ដែលមានក្លឹបដូចជាហេឡូ យូនៃធីត, [ខេមរា] ហើយនិងក្រុមកងរាជអាវុធហត្ថ។
ខេមរជនគួរអោយកត់សំគាល់ [កែប្រែ]
- វណ្ណ ម៉ូលីវណ្ណ -ស្ថាបត្យករ
- ញឹក ឌឹម - វិចិត្រករ
- វ៉ាន់ ណាត - វិចិត្រករ
- ណារ៉ាត តាន់ - វិចិត្រករ
- សាំង សារុន - តួឯកប្រុស ល្ខោនបាសាក់
- ចេក ម៉ាច - តួឯកស្រី ល្ខោនបាសាក់
- ស៊ិនស៊ី សាមុត - តារាចំរៀងដែលស្ថិតក្នុងក្រឪបេះដូងប្រជាពលរដ្ឋខ្មែរ
សូមមើលផងដែរ [កែប្រែ]
តំណភ្ជាប់ខាងក្រៅ [កែប្រែ]
- គេហទំព័ររដ្ឋាភិបាលខ្មែរអំពីទីក្រុងភ្នំពេញ
- គណកម្មការជាតិរៀបចំការបោះឆ្នោត
- ក្រសួងទេសចរកម្ពុជា
- ភ្នំពេញមានកូអរដោនេ 11°33′00″N 104°55′00″E / 11.55°N 104.9167°ECoordinates: 11°33′00″N 104°55′00″E / 11.55°N 104.9167°E
ឯកសារពិគ្រោះ [កែប្រែ]
- ប្រវត្តិសាស្រ្តខែ្មរ ដោយលោកត្រឹង ងា
អត្ថបទផ្សេងទៀត [កែប្រែ]
|
||||||||||||||
|
||||||||
|
||||||||
