ណាណូ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ណាណូ (និមិត្តសញ្ញា៖ n) ជាបុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ សំដៅលើ 10−9។
បុព្វបទនេះត្រូវបានដាក់អោយប្រើនៅឆ្នាំ១៩៦០។ ណាណូក្លាយពីភាសាក្រិចថា νᾶνος ដែលមានន័យថា តឿ។
គេច្រើនឃើញមានប្រើបុព្វបទនេះនៅក្នុងផ្នែកអេឡិចត្រូនិច សំរាប់ជាខ្នាតប្រវែង (ឧ៖ណាណូម៉ែត្រ nm) រយៈពេល (ឧ៖ណាណូវិនាទី ns) និង កាប៉ាស៊ីតេ (ឧ៖ណាណូហ្វារ៉ាដ nF)
ក្រៅពីនេះគេឃើញមានប្រើបុព្វបទនេះជាមួយពាក្យមួយចំនួនដែរដូចជា៖ ណាណូបច្ចេកវិទ្យា ណាណូបាក់តេរី ណាណូប្លង់តុង ជាដើម។
|
|
|---|
| យ៉ុតតា • ហ្សិតតា • អិចសា • ប៉េតា • តេរ៉ា • ហ្គីហ្គា • មេហ្គា • គីឡូ • ហិកតូ • ដេកា |
| ដេស៊ី • សង់ទី • មីល្លី • មីក្រូ • ណាណូ • ពីកូ • ហ្វង់តូ • អាត់តូ • ហ្សិបតូ • យ៉ុកតូ |