ទក្សិណ ជិនវ័ត្រ

ពីវិគីភីឌា
ទក្សិណ ជិនវ័ត្រ
ทักษิณ ชินวัตร
លោកទក្សិននៅដឹប៉ង់តាហ្គោន ក្នុងឆ្នាំ ២០០៥
នាយករដ្ឋមន្ត្រីថៃ
ក្នុងការិយាល័យ
៩ កុម្ភៈ ២០០១ – ១៩ កញ្ញា ២០០៦
ព្រះមហាក្សត្រភូមិពលអតុល្យតេជ
មុនឈួន លីកភ័យ
បន្ទាប់សន្ធិ បុណ្យរ័តក្លិន (ប្រធានគណមន្ត្រីសន្តិសុខជាតិ)
ឧបនាយករដ្ឋមន្ត្រីថៃ
ក្នុងការិយាល័យ
១៣ កក្កដា ១៩៩៥ – ៨ វិច្ឆិកា ១៩៩៧
នាយករដ្ឋមន្ត្រីបាន់ហារ សិល្បអាជា
ជវលិត យងចៃយុទ្ធ
រដ្ឋមន្ត្រីក្រសួងអប់រំ
ក្នុងការិយាល័យ
១៤ មិថុនា ២០០១ – ៩ តុលា ២០០១
នាយករដ្ឋមន្ត្រីខ្លួនលោក
មុនក្សេម វឌ្ឍនជ័យ
បន្ទាប់ស៊ុវិទ្យ គុណកិត្តិ
រដ្ឋមន្ត្រីក្រសួងការបរទេស
ក្នុងការិយាល័យ
២៥ តុលា ១៩៩៤ – ១០ កុម្ភៈ ១៩៩៥
នាយករដ្ឋមន្ត្រីឈួន លីកភ័យ
មុនប្រសង ស៊ុនសិរិ
បន្ទាប់ក្រសែ ឈ្នះវង្ស
ទីប្រឹក្សាសេដ្ឋកិច្ចពិសេសកម្ពុជា
ក្នុងការិយាល័យ
៤ វិច្ឆិកា ២០០៩ – ២៣ សីហា ២០១០
នាយករដ្ឋមន្ត្រីហ៊ុន សែន
មុនមុខតំណែងត្រូវបានបង្កើតឡើង
បន្ទាប់មុខតំណែងត្រូវបានបង្កើតឡើង
មេដឹកនាំគណបក្សថៃរ៉ាក់ថៃ
ក្នុងការិយាល័យ
១៤ កក្កដា ១៩៩៨ – ២ តុលា ២០០៦
មុនមុខតំណែងត្រូវបានបង្កើតឡើង
បន្ទាប់ចាតុរន្ត ឆាយសែង
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1949-07-26) 26 July 1949 (អាយុ 74)
សាន់កំផែង, ឈៀងម៉ៃ, ថៃ
សញ្ជាតិ
គណបក្ស​នយោបាយថៃរ៉ាក់ថៃ (១៩៩៨–២០០៦)[២]
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
ផ្លាំងធម៌ (១៩៩៤–១៩៩៨)
ពន្ធភាពពចមាន ណៈ ប៉មពេជ្រ (១៩៧៦–២០០៨)[៣]
សាច់ញាត្តិ
កូន
លំនៅដ្ឋានឌូបៃ, អេមីរ៉ាតអារ៉ាប់រួម
សាលាមាតា
វិជ្ជាជីវៈ
  • អ្នកជំនួញ
  • សហគ្រិន
  • មន្រ្តីប៉ូលីស (១៩៧៣–១៩៨៧)
  • អ្នកនយោបាយ
  • សាស្រ្តាចារ្យមកសួរសុខទុក្ខ[៤]
តម្លៃសុទ្ធ១.៨ ពាន់លានដុល្លារអាមេរិក (តុលា ២០១៨)[៥]
ហត្ថលេខា
ប៉ូលីសភូមិន្ទថៃ
ភក្ដីភាព ថៃ
នាយកដ្ឋានកងបញ្ជាការប៉ូលីសនគរបាល
ឆ្នាំសេវាកម្ម១៩៧៣–១៩៨៧
ចំណាត់ថ្នាក់វរសេនីយ៍ទោ (ត្រូវបានដកហូតនៅឆ្នាំ២០១៥)

លោក​ទក្សិណ ជិនវ័ត្រ (ថៃ: ทักษิณ ชินวัตร, IPA: [tʰáksǐn tɕʰinnawát]; អាន: ថាក់-ស៊ីន ឈីន-ណៈ-វ៉ាត ចិន: 丘達新) (២៦ កក្កដា ១៩៤៩ ដល់​បច្ចុប្បន្ន) ជា​នាយក​រដ្ឋមន្ត្រី​ទី​២៣ នៃ​ប្រទេស​ថៃ (កាន់​តំណែង​ពី​ថ្ងៃ​ទី​០៩ កុម្ភៈ ២០០១ ដល់ ១៩ កញ្ញា ២០០៦) ជា​ស្ថាបនិក និង​ជា​ប្រធាន​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ ជា​អ្នក​ជំនួយ និង​ជា​ស្ថាបនិកសាជីវកម្ម​ជិន ( Shin Corporation) ហើយ​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់ Manchester City ទៀត​ផង។

លោក​ទក្សិណ ជិនវ័ត្រ បាន​បាត់​បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ ខណៈ​ដែល​លោក​កំពុង​ចូល​រួម​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នា​ក្រុង​ញូវយ៉ក

លោក​ទក្សិណ ជិនវ័ត្រ បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​បន្ទាប់​ពី​រដ្ឋ​ប្រហារ គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨។

ប្រវត្តិ​[កែប្រែ]

លោក​ទក្សិណ ជិនវ័ត្រ កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៤៩ នៅ​ឯ​ស្រុក​សាន់កំផែង ខេត្ត​ជៀងម៉ៃ ជា​កូន​ទី​២ ក្នុង​ចំណោម​កូន​ទាំង​១០​របស់​លោក លើស និង​អ្នក​ស្រី​ យិនឌី ជិនវ័ត្រ។

ការ​សិក្សា[កែប្រែ]

លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​ Montfort College និង​បន្ត​ការ​សិក្សា​នៅ​សាលា​ត្រៀម​ទាហាន ជំនាន់​ទី​១០ (ឆ្នាំ​១៩៦៩) និង​សាលា​តម្រួត ជំនាន់​ទី​២៦ (ឆ្នាំ​១៩៧៣) និង​ប្រឡង​បាន​ពិន្ទុ​លេខ​១​ប្រចាំ​ជំនាន់។

ក្រោយ​មក​លោក​ទក្សិណ ជិនវ័ត្រ បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ក្រមការ​យុត្តិធម៌​ពី​សាកលវិទ្យាល័យ Eastern Kentucky និង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៧៥ និង​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Sam Houston State និង​បាន​ទទួល​សញ្ញាប័ត្រ​នៅ​ឆ្នាំ​១៩៧៨។

ធុរកិច្ច[កែប្រែ]

មក​ទល់​ឆ្នាំ​១៩៨០ លោក​ទក្សិណ ជិនវ័ត្រ បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួយ​ផ្ទាល់​ខ្លួន​ជា​ច្រើន​មុខ បួក​រួម​ទាំង​ការងារ​លោក​ក្នុង​រាជការ ក្នុង​តំណែង​ជា​តម្រួត​ផងដែរ ដូច​ជា​ការ​លក់​កំណាត់​សំពត់ ទិញ​លក់​ខ្សែ​ភាពយន្ត ជំនួយ​ផ្នែក​ខន់ដូ ប៉ុន្តែ​ត្រូវ​រលំ​រលាយ និង​ក្ស័យ​ទុន បន្ទាប់​មក​លោក​ក៏​លា​ចេញ​ពី​តំណែង​រាជការ។

ត​មក​នៅ​ឆ្នាំ​១៩៨៣ លោក​ទក្សិណ ជិនវ័ត្រ ក៏​បាន​ស្ថាបនា​ និង​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន ជិនវ័ត្រ កុំព្យូទ័រ ចំកាត់ (ឈ្មោះ​ដើម​ហាង​ភាគហ៊ុន អាយ​ស៊ី​អេស​អាយ (ICSI) បច្ចុប្បន្ន​បាន​ចុះ​បញ្ជី​ផ្សារ​ភាគហ៊ុន​របស់​ប្រទេស​ថៃ និង​ប្ដូរ​ឈ្មោះ​ជា ក្រុមហ៊ុន ជិន ខពើរេសិន ចំកាត់ (មហាជន) មាន​លោក បុណ្យគ្លី ប្ល័ងសិរិ ជា​ប្រធាន​គ្រប់គ្រង) ដោយ​រក​ស៊ី​ជួល​កុំព្យូទ័រ​ឲ្យ​ក្រសួង​មន្ទីរ​នានា​ និង​បន្ទាប់​មក​បាន​ពង្រីក​ទៅ​ជា​សេវាកម្ម​វិទ្យុ​ទាក់ទង ទូរស័ព្ទ​ចល័ត ផ្កាយ​រណប និង​ទូរគមនាគម រហូត​បាន​សង​បំណុល​គេ​អស់ និង​ទទួល​ជោគជ័យ​ធុរកិច្ច​នេះ​នៅ​ទី​បំផុត។

នយោបាយ[កែប្រែ]

ក្នុង​ឆ្នាំ​១៩៩៤ លោក​ទក្សិណ ជិនវ័ត្រ បាន​លា​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ហ៊ុន​ជិន ខពើរេសិន ចំកាត់ (មហាជន)។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក៏​បាន​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក្នុង​សម័យ​រដ្ឋាភិបាល​លោក ជួន ហ្លីកភ័យ និង​មួយ​ឆ្នាំ ក្រោយ​មក (១៩៩៥) បាន​កាន់​តំណែង​ប្រធាន​គណៈបក្ស​កម្លាំង​ធម៌ ត​ពី​លោក ចម្លង ស្រីមឿង និង​កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្នុង​សម័យ​រដ្ឋាភិបាល​លោក បណ្ណហារ សិល្បអាជា ក្នុង​ឆ្នាំ​១៩៩៦ កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្នុង​សម័យ​រដ្ឋាភិបាល​លោក ជវលិត យុងចៃយុទ្ធ

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​១៩៩៨ លោក​ទក្សិណ ជិនវ័ត្រ បាន​បង្កើត​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ និង​កាន់​តំណែង​ប្រធាន​គណៈបក្ស​រហូត​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០០១។

នាយករដ្ឋមន្ត្រី​អណត្តិ​ទី​១[កែប្រែ]

រដ្ឋាភិបាល​របស់​លោក​ទក្សិណ ជិនវ័ត្រ លើក​ទី​មួយ បាន​ដំណើរ​ការ​នយោបាយ​ផ្សេង​ៗ ដោយ​ទទួល​បាន​ការ​និយម​ពី​ប្រជាជន ដូច​ជា​ការ​ជម្រះ​បញ្ជី​ជំពាក់​របស់​កសិករ, គ្រោង​ការណ៍​៣០​បាត​រក្សា​គ្រប់​រោគ និង​គម្រោង​ផ្សេង​ៗ​ទៀត​ជា​ច្រើន។ លោក​ទក្សិណ ជិនវ័ត្រ​ បាន​ទទួល​ការ​និយម​ជា​ច្រើន​ពី​សំណាក់​ប្រជា​កសិករ​នៅ​តាម​ទី​ជនបទ និង​ត្រូវ​បាន​គេ​វិភាគ​ថា​នយោបាយ​របស់​លោក​គឺ​បែប​ប្រជា​និយម។

នាយករដ្ឋមន្ត្រី​អណត្តិ​ទី​២[កែប្រែ]

លោក​ទក្សិណ ជិនវ័ត្រ បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​២ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០០៥ ដោយ​សំឡេង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ជាង​១៩​លាន​សំឡេង ដោយ​បាន​អសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន​៣៧៦​កៅអី ហើយ​ដែល​កាល​នោះ​គណៈបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល​បាន​ទទួល​តែ​៩៦​កៅអី​តែ​ប៉ុណ្ណោះ។ សំឡេង​ដែល​បាន​ច្រើន​បំផុត​របស់​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ​គឺ​មក​ពី​ភាគ​ខាង​ជើង ភាគ​ឥសាន និង​ក្រុង​បាងកក។ នៅ​ក្រុង​បាងកក​ទាំង​មូល គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ​​បាន​ទទួល​រហូត​ដល់​ទី​៣២ ក្នុង​ចំណោម​៣៧​កៅអី។

រដ្ឋ​ប្រហារ​១៩​កញ្ញា[កែប្រែ]

នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ វេលា​ម៉ោង​២១:០០ គណៈ​បដិរូប​ការ​គ្រប់គ្រង​ក្នុង​របប​ប្រជាធិបតេយ្យ ដែល​មាន​ព្រះមហាក្ស័ត្រិយ៍​ជា​ប្រមុខ ដែល​មាន​លោក​ឧត្ដមសេនីយ ស៊ុនធិ បុណ្យ​រ័តក្លិន មេ​បញ្ជាការ​ទាហាន​ជើង​គោក​ជា​ប្រធាន​​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អំណាច​រដ្ឋាភិបាល​លោក ទក្សិណ ជិនវ័ត្រ ដែល​កំពុង​តែ​ទៅ​ចូល​រួម​ប្រជុំ​នៅ​អង្គការ​សហប្រជាតិ ឯ​ក្រុង​ញូយ៉ក សហរដ្ឋ​អាមេរិក

គ្រឿង​ឥស្សរិយយស[កែប្រែ]

  • ឆ្នាំ​១៩៧៤ បេញចមាភរណ៍​មកុដ​ថៃ
  • ឆ្នាំ​១៩៧៦ ចតុរថាភរណ៍​មកុដ​ថៃ
  • ឆ្នាំ​១៩៨០ ចតុរថាភរណ៍​ដំរី​ស
  • ឆ្នាំ​១៩៨៥ តរិតាភរណ៍​មកុដ​ថៃ
  • ឆ្នាំ​១៩៩៤ ប្រថមាភរណ៍​ដំរី​ស
  • ឆ្នាំ​១៩៩៥ មហា​វជិរមកុដ
  • ឆ្នាំ​១៩៩៦ មហា​ប្រថមាភរណ៍​ដំរី​ស
  • ឆ្នាំ​២០០១ បឋមតិរេកគុណាភរណ៍
  • ឆ្នាំ​២០០២ ទុតិយចុលចមក្លៅវិសេស
  • The Most Blessed Order Of Setia Negara Brunei ថ្នាក់​ទី​១ (P.S.N.B)

ឯកសារយោង[កែប្រែ]

  1. Cite error: Invalid <ref> tag; no text was provided for refs named Reuters-20100317
  2. "Deposed Thai PM quits party role". CNN. 3 October 2006. http://www.cnn.com/2006/WORLD/asiapcf/10/03/thailand.thaksin/. 
  3. "Thailand's deposed PM divorces wife". Channel NewsAsia. 15 November 2008. http://www.channelnewsasia.com/stories/afp_asiapacific/view/390047/1/.html. 
  4. "From Bangkok to Manchester". 25 May 2007.
  5. "Thaksin Shinawatra". Forbes. https://www.forbes.com/profile/thaksin-shinawatra/. 

ព័ត៌មាន​ទាក់ទង[កែប្រែ]