ទន្លេមេគង្គ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។​វាមានប្រវែងសរុបប្រហែល​៤៨៨០​គ.ម​និងជាទន្លេវែងជាងគេ​លំដាប់ទី១២​លើពិភពលោក។​ទន្លេមេគង្គមានប្រភពពី​ខ្ពង់រាបទីបេហើយហូរកាត់ប្រទេស​ចិន​ ភូមា​(ឬ​មីយ៉ាន់ម៉ា) ថៃឡាវកម្ពុជា​និង​វៀតណាម​មុននឹងហូរចូល​សមុទ្រចិនខាងត្បូង

Image:Mekong system color.png

[កែប្រែ] ឈ្មោះ

ទន្លេនេះត្រូវបានដាក់ឈ្មោះដំបូងឡើយដោយ​កុលសម្ព័ន្ឋតៃ(សូមកុំច្រលំនឹងជនជាតិថៃ)​ថា​មេណាមគុងMae Nam Khong​ឬដោយខ្លីថា​មេគុងKong River ​មានន័យថា​ទន្លេគុង​ឬ​មាតានៃទន្លេ។​នៅប្រទេសចិន​ទន្លេនេះត្រូវបានហៅថា​ទន្លេឡាងកាង​Lancang River(澜沧江, Láncāng Jiāng)​,នៅភូមាថា​មេឃួន​Mae Khaung,​នៅថៃថា​មេណាំឃុង​Mae Nam Khong ,​នៅឡាវថា​ម៉ែណាមឃុង​Mènam Khong,​នៅកម្ពុជាថា​មេគង្គ​ឬ​ទន្លេធំ​,​និងនៅវៀតណាមថា​សុងជូឡុង​Sông Cửu Long​។

ឧបករណ៍ផ្ទាល់ខ្លួន