ប្រាសាទគោករមៀត

ពីវិគីភីឌា

ប្រាសាទ​គោករមៀត​ស្ថិត​នៅ​ក្នុងភូមិសាស្ត្រ​របស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ​គោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ​ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់​ ប្រទេសសៀមប្រមាណជា ១០ គីឡូម៉ែត្រ ។ ប្រាសាទបុរាណនេះកសាងឡើងដោយឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់។