ខេត្តបន្ទាយមានជ័យ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

បន្ទាយមានជ័យ
ស្ថិតិ
ផ្ទៃដី: 6,679 គម
ប្រជាជន: 577,772 (1998)
ដង់ស៊ីតេ​: 86.5 នាក់/គម
ISO 3166-2: KH-1
ផែនទី
Map of Cambodia highlighting ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ជា ខេត្តនៃប្រទេសកម្ពុជា។ ខេត្តបន្ទាយមានជ័យ មានទីតាំងស្ថិតនៅ ប៉ែកពាយ័ព្យ នៃប្រទេសកម្ពុជា។ ខេត្តបន្ទាយមានជ័យ មានទីរួមខេត្តឈ្មោះសិរីសោភ័ណ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។

មាតិកា

[កែប្រែ] ភូមិវិទ្យា

ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយ ៣៦០ គីឡូម៉ែត្រ​ពី​ទីក្រុងភ្នំពេញ។ ខេត្តដែលនៅជុំវិញមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង ខេត្តសាកែវ និងខេត្តបុរីរ៉ាំ របស់ប្រទេសថៃ។ ប៉ោយប៉ែតជាទីប្រជុំជននៅជាប់ជាយដែនជាមួយថៃ។ ប៉ោយប៉ែតជាកូនសោរសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ប៉ោយប៉ែតនៅជាប់នឹងក្រុងអារញ្ញប្រាថេត (ឬហៅដោយខ្លីថាអារញ្ញដែលនៅខាងថៃ។ ផ្ទៃដីខេត្តភាគច្រើនជាតំបន់ទំនាប ជាមួយនឹងតំបន់ភ្នំខ្លះៗនៅភាគខាងជើងនិងខាងកើត។ ស្ទឹងសំខាន់ៗមាន ស្ទឹងមង្គលបុរី និង​ ស្ទឹងស៊ីសុផុន។

ព្រៃឈើខ្មែរនៅខេត្តបន្ទាយមានជ័យ

សីតុណ្ហភាព​មធ្យមរបស់​ខេត្តបន្ទាយមានជ័យ​គឺនៅចន្លោះពី​៣០ទៅ៣៣​អង្សា។ អាកាសធាតុមានលក្ខណៈ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវវស្សា​ចាប់ពីខែ​មិថុនាទៅតុលា រដូវរងារចាប់ពីខែវិច្ឆិកាដល់កុម្ភៈ និងរដូវក្ដៅចាប់ពីខែមិនាទៅខែឧសភា។

[កែប្រែ] ប្រវត្តិ

តំបន់​នេះ​ជា​ផ្នែក​មួយ​នៃ​អាណាចក្រ​ខ្មែរ ដោយសារ​នៅ​ភាគ​ខាងជើង​ខេត្ត​គេ​ឃើញ​មាន ប្រាសាទ​បន្ទាយឆ្មារ ដែល​គេ​ជឿ​ថា​ត្រូវ​បាន​សាង​ឡើង​នៅ​រវាង​សតវត្ស​ទី​១២ និង ទី​១៣​។ នៅ​សតវត្ស​ទី ១៧ សៀម​បាន​ឈ្លានពាន​កាន់កាប់​ប្រទេស​កម្ពុជា ហើយ​បាន​ប្រែ​ឈ្មោះ​ខេត្តបន្ទាយមានជ័យ​ជា​ខេត្តស៊ីសុផុន​។ នៅ​ឆ្នាំ ១៩០៧ សៀម​បាន​ប្រគល់​ខេត្ត​នេះ​ទៅ​បារាំង ដែល​ក្រោយមក​ត្រូវ​បាន​បញ្ចូល ជា​ដី​ខេត្តបាត់ដំបង​វិញ។នៅ​ឆ្នាំ ១៩៨៨ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​បំបែក​ចេញពី​ខេត្តបាត់ដំបង ដោយ​មាន​ស្រុក​ដំបូង​៥​គឺ ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និង​ស្រុកភ្នំស្រុក​។

[កែប្រែ] រដ្ឋបាល

ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យមាន ៨ស្រុក ៦៤ឃុំ និង ៦៣៤ភូមិ [១][២]

កូដស្រុក ស្រុក ឈ្មោះស្រុកជាអក្សរឡាតាំង
០១០២ ស្រុកមង្គលបុរី Mongkol Borei
០១០៣ ស្រុកភ្នំស្រុក Phnum Srok
០១០៤ ស្រុកព្រះនេត្រព្រះ Preah Netr Preah
០១០៥ ស្រុកអូរជ្រៅ Ou Chrov
០១០៦ ស្រុកសិរីសោភ័ណ Serei Saophoan
០១០៧ ស្រុកថ្មពួក Thma Puok
០១០៨ ស្រុកស្វាយចេក Svay Chek
០១០៩ ស្រុកម៉ាឡៃ Malaii

[កែប្រែ] ប្រជាសាស្ត្រ

ខេត្តបន្ទាយមានជ័យ​មានប្រជាជន​សរុប ៨១៦ ៣៨២ ឬ ៥,២៤២%នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជា​ឆ្នាំ១០០៧)។ ក្នុងនោះមានបុរស ៤០២ ២០១ (ត្រូវជា៤៩,១១%) និង ស្ត្រី ៤១៤ ១៨១ (ត្រូវជា៥០,៨៩%)។ អត្រកំនើន​ប្រជាជនស្មើនឹង ៥,៩៣%។ ប្រជាជន​ខេត្តបន្ទាយមានជ័យ៩៣%ជាកសិករ ៥%ជាពាណិជ្ជករ ១,១៧%ជាអ្នកនេសាទ និង ០.៨៣%ទៀតជាមន្ត្រីរាជការ។

[កែប្រែ] សេដ្ឋកិច្ច

សេដ្ឋកិច្ច​ខេត្ត៩៣%ពឹងផ្អែកលើ​កសិកម្មនិងនៅសល់៧%ទៀតគឺ​ការនេសាទនិងពាណិជ្ជកម្ម។ ដោយសារតែខេត្ត​នេះមានព្រំដែនជាប់​នឹងប្រទេស​ថៃ អាជីកម្មបនល្បែង (កាស៊ីណូ) កំពុងតែរីកដុះដាល​យ៉ាងខ្លាំង ដែលកំពុងក្លាយជាប្រភព​ចំនូលដ៏សំខាន់សំរាប់ខេត្ត។

[កែប្រែ] តំនភ្ជាប់ខាងក្រៅ

មាន់ដុត
ក្មេងទាំងនេះកំពុងលេងបាល់នៅសាលាដុនបូស្កូប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

[កែប្រែ] ឯកសារយោង

  1. ប្រភពពីគេហទំព័ររដ្ឋាភិបាលខ្មែរ www.cambodia.gov.kh
  2. ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា

[កែប្រែ] សូមមើលផងដែរ