ប្រាសាទប្រាំ(ខេត្តបន្ទាយមានជ័យ)

ពីវិគីភីឌា

រូបភាពតូច ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះមានចម្ងាយប្រហែល ៧គមពីទីរួមស្រុកក្រឡាញ់។ ប្រាសាទនេះជាប្រាសាទមួយបានស្ថាបនាអំពីភក់ព័ណ៌ឈាមជ្រូក(ក្រហមក្រម៉ៅ) មានតួប៉មបីសង់តម្រាបគ្នាជើងត្បូងអំពីឥដ្ឋដុត ក្លោងទ្វាធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងកើត ហើយនៅសង្ខាងនៃតួប៉មខាងមុខមានបណ្ណាល័យពីរសាងអំពីថ្មភក់ព័ណ៌ឈាមជ្រូក។ ប្រាសាទនេះហ៑ំព័ទ្ធទៅដោយកំពែងថ្មបាយក្រៀម និងគូរទឹកពីក្រៅប្រហែល១០០មបួនជ្រុងស្មើ។ តាមការពិនិត្យលើទ្រង់ទ្រាយរបស់វានោះ ពិតណាស់វាជាប្រាសាទ ដែលបានសាងសង់នាសតវត្សទី១១នៃគសដោយព្រាហ្មណ៏ម្នាក់របស់ ព្រះបាទជ័យវរ្ម័នទី៥ និងជ័យវីរៈវរ្ម័នដើម្បីឧទ្ទឹសថ្វាយដល់សាសនាហិណ្ឌូ[១]

ឯកសារយោង[កែប្រែ]

  1. Discovery Khmer Temples