ពហុកោណ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ពហុកោណជារូបធរណីមាត្រដែលកើតឡើងពីសេរីនៃបន្ទាត់បន្តបន្ទាប់គ្នា ហើយបង្កើតបានជារូបបិទជិត។
មាតិកា |
[កែប្រែ] វាក្យស័ព្ទ
គេមាន n ចំនុច A1,A2,A3,....An ក្នុងលំហធរណីមាត្រ។ យើងអោយឈ្មោះរូប « A1A2A3....An » ដែលកើតឡើងពីស្វីតអង្កត់ [A1A2],[A2A3],...,[An − 1An] និង [AnA1] ថាជាពហុកោណ។ n ចំនុចខាងលើនេះ គេអោយឈ្មោះថា កំពូល នៃពហុកោណ ហើយ n អង្កត់ខាងលើជា ជ្រុង នៃពហុកោណ។ នៅតាមកំពូលនីមួយៗមានមុំ ដែលគេហៅថា មុំកំពូល ផ្គុំឡើងពីជ្រុង២ជាប់គ្នា។
នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងនិយាយតែពីពហុកោណប្លង់ នៅក្នុងធរណីមាត្រអឺគ្លីត។
[កែប្រែ] លំដាប់នៃពហុកោណ
លំដាប់នៃពហុកោណមួយជាចំនួនកំពូល ជ្រុង ឬ មុំកំពូល។ ឧទាហរណ៍ ពហុកោណលំដាប់៥ មាន កំពូល៥ ជ្រុង៥ និង មុំកំពូល៥។
- ប្រសិនបើពហុកោណមានលំដាប់គូ
- កំពូល២ឈមគ្នា កាលណាវាត្រូវបានចែកដោយ
ជ្រុង - ជ្រុង២ឈមគ្នា កាលណាវាត្រូវបានចែកដោយ
ចំនុច
- កំពូល២ឈមគ្នា កាលណាវាត្រូវបានចែកដោយ
- ប្រសិនបើពហុកោណមួយមានលំដាប់សេស ជ្រុងនីមួយៗ មានកំពូលឈមរបស់វារៀងៗខ្លួន។
[កែប្រែ] លក្ខណៈ
- គ្រប់អង្កត់ដែលភ្ជាប់កំពូលមិនជាប់គ្នា២របស់ពហុកោណមួយ ត្រូវបានគេអោយឈ្មោះថាអង្កត់ទ្រូង។ ពហុកោណដែលមាន n ជ្រុង មានអង្កត់ទ្រូងចំនួន
។ - ផលបូកមុំក្នុងរបស់ ពហុកោណដែលមាន n ជ្រុង គឺ

- ផលបូកមុំក្រៅរបស់ ពហុកោណដែលមាន n ជ្រុង គឺ

- ពហុកោណដែលមាន n កំពូល នោះផលបូកមុំក្នុង និង មុំក្រៅ មានរង្វាស់ស្មើនឹង
។ ដូចនេះផលបូកមុំក្រៅនៃពហុកោណស្មើនឹង 
- ផលបូកមុំក្នុងនិងមុំក្រៅត្រង់កំពូលមួយនៃពហុកោណមានរង្វាស់ស្មើនឹង

[កែប្រែ] ចំនាត់ថ្នាក់ក្រុមពហុកោណ
គេអាចចែកប្រភេទពហុកោណតាមច្រើនរបៀប៖ ចំនួនជ្រុង តាមភាពប៉ោងផត តាមភាពស៊ីមេទ្រី មុំ ជាដើម។
[កែប្រែ] ចំនាត់ថ្នាក់ក្រុមតាមចំនួនជ្រុង
| ចំនួនជ្រុង | ឈ្មោះ | ឧទាហរណ៍ |
|---|---|---|
|
|
ត្រីកោណ | |
|
|
ចតុកោណ | |
|
|
បញ្ចកោណ | |
|
|
ឆកោណ | |
|
|
សប្តកោណ | |
|
|
អដ្ឋកោណ | |
|
|
នព្វកោណ | |
|
|
ទសកោណ | |
|
|
||
|
|
ទ្វាទសកោណ |

