យិន ឌីកាន

ពីវិគីភីឌា

យិន ឌីកាន

រូបភាព
ជីវប្រវត្តិសង្ខេប
នាម​ពេញ យិន ឌីកាន
រហស្សនាម កវីខ្លុយដៃមាត់ទិព្វ
សញ្ជាតិ  កម្ពុជា
អាជីព
ស្នាដៃ
បទចម្រៀងរបស់លោក
ថ្ងៃខែឆ្នាំកំណើត (1944-04-04) 4 April 1944 (អាយុ 80)
ថ្ងៃទទួលមរណភាព 2 February 2004; 20 ឆ្នាំកន្លងទៅ (2004-០២-02) 21 ឆ្នាំ
ទទួលមរណភាពដោយសារ
ស្រុកកំណើត
ឪពុក យិន កណ្ដៀង
ម្តាយ ប៉ុណ្ណា រី
ភរិយា
បុត្រ

កុមារភាព[កែប្រែ]

កាលពីកុមារភាពលោក យិន ឌីកាន សិក្សានៅឯ បឋមសិក្សារមាស លុះដល់ចម្រើនវ័យមិនបានប៉ុន្មានផងឪពុកលោកដែលជាមន្ត្រីយោធាស័ក្ដិ២ បានលាឈប់ពីការងារ រួចឪពុកលោកក៏ផ្លាស់ទីលំនៅពីភូមិកំណើតមករស់នៅភ្នំពេញ រួចក៏សាងភ្នួសជាព្រះសង្ឃ គង់នៅ វត្តបុទមបតី ដែលគ្រានោះមានលោកយិន ឌីកាន មកស្នាក់នៅទីនោះដែលដើម្បីរៀនសូត្រនៅក្នុងវត្តនេះ ពេលទំនេរពីការសិក្សា និងកិច្ចការងារវត្តលោក យិន ឌីកាន បានដើរកាន់ចានស្រាក់ធ្វើជាកូនសិស្សលោក ជាមួយឪពុកដែលនិមន្តបិណ្ឌបាតតាមភូមិនៃរាជាធានីភ្នំពេញ៕

សិល្បះ[កែប្រែ]

លោក យិន ឌីកាន មានចំណង់ចំណូលចិត្តខាងសិល្បះតាំងពីក្មេងមក លុះបានមករស់នៅវត្តជាមួយឪពុក(ព្រះសង្ឃ) លោកក៏មានពេលរៀនភ្លេង។

នៅទសវត្សទី៥០ លោកបានប្រឡងចូលរៀនភ្លេងនៅសាលាវិចិត្រសិល្បះ(សាកលវិទ្យាល័យវិចិត្រសិល្បះ) ពេលរៀនលោកស្រឡាញ់ឧបរណ៍តន្ត្រី ខ្លុយ ជាគេ រួចលោកក៏ចាប់ផ្ដើមជ្រើសយកឧបករណ៍ខ្លុយដៃជាឧបករណ៍សំរាប់រៀន និងតន្ត្រី។ នៅសាលាលោករៀនផ្លុំខ្លុយដៃផង និងរៀនតែងនិពន្ធផង។ វេលាកន្លងផុតទៅ ៤ឆ្នាំនៃការសិក្សារបស់លោកនៅសាវិចិត្រសិល្បះ ដោយខិតខំសិក្សាក្រេបយកចំណេះវិជ្ជាពី គ្រូដែលជាជនជាតិខ្មែរ និងបរទេសផង លោកក៏បានក្លាយជាគ្រូភ្លេងនៅសាលាវិចិត្រសិល្បះនោះទៅដែលបារាំងហៅថា Professeur Monitor Music បន្ទាប់មកលោកក៏ឰសិក្សាបន្ត៣ឆ្នាំដើម្បីមានចំណេះដឹងជ្រៅជ្រះខាងតន្ត្រីនោះ ក្រោយពីចប់ការសិក្សា៣ឆ្នាំលោកបានក្លាយ សាស្ត្រាចារ្យតន្ត្រី ដែលបារាំងហៅថា Professeur de musique ពេលនោះប្រាក់ខែលោកក៏ទទួលបានច្រើនគួរសម ឆ្លៀតពេលពីការបង្រៀនភ្លេង លោកក៏ដើរប្រលូកនៅក្នុងវិស័យសិល្បះ ដោយធ្វើជាអ្នកចម្រៀងផង និពន្ធផង និងលេងឧបករណ៍ខ្លុយដែលរបស់លោកផង។