ខេត្តកំពង់ឆ្នាំង

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

កូអរដោនេ: 12°0′N, 104°30′E


ខេត្តកំពង់ឆ្នាំង
ស្ថិតិ
ផ្ទៃដី: ៥៥២១ គម
ប្រជាជន: ៤១៧៦៩៣ (១៩៩៨)
ដង់ស៊ីតេ​: ៩១ នាក់/គម
ISO 3166-2: KH-៤
ផែនទី
Map of Cambodia highlighting ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ទីរួមខេត្តកំពង់ឆ្នាំង គឺក្រុងកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង ជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អ អំពីដី។

មាតិកា

[កែប្រែ] ភូមិវិទ្យា

ខេត្តកំពង់ឆ្នាំង​ស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជា។ ខេត្តកំពង់ឆ្នាំងមាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចំងាយប្រមាណ៩១គ.​មពីរដ្ឋធានី​ភ្នំពេញ

ខេត្តកំពង់ឆ្នាំង​មាសអាកាសធាតុក្ដៅសើមដូចនៅទូទាំង​ប្រទេសកម្ពុជាដែរ។ រដូវវស្សា​ចាប់ពីខែឧសភាដល់ខែតុលា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា សំនើម៩០%) រដូវរងារពីខែវិច្ឆិកា​ដល់ខែមិនា(សីតុណ្ហភាពពី១៨ទៅ២៨អង្សា) និងរដូវក្ដៅពីខែមិនាដល់ខែឧសភា(សីតុណ្ហភាពពី២៨ទៅ៣៦អង្សា)។

[កែប្រែ] រដ្ឋបាល

ខេត្តកំពង់ឆ្នាំង ត្រូវបានចែកចេញជា ៨ ស្រុក រួមមាន ៦៩ ឃុំ ៖

កូដស្រុក ស្រុក Name in Latin
០៤០១ បរិបូណ៌ Baribour
០៤០២ ជលគីរី Chol Kiri
០៤០៣ កំពង់ឆ្នាំង Kampong Chhnang
០៤០៤ កំពង់លែង Kampong Leaeng
០៤០៥ កំពង់ត្រឡាច Kampong Tralach
០៤០៦ រលាប្អៀរ Rolea B'ier
០៤០៧ សាមគ្គីមានជ័យ Sameakki Mean Chey
០៤០៨ ទឹកផុស Tuek Phos

[កែប្រែ] ប្រជាសាស្ត្រ

ខេត្តកំពង់ឆ្នាំង​មានប្រជាជនសរុប ៥៣៨ ១៦៣នាក់ គឺស្មើនឹង៣,៦%​នៃប្រជាជនកម្ពុជាសរុប (ទិន្នន័យរដ្ឋាភិបាលកម្ពុជាឆ្នាំ២០០៧)។ ក្នុងនោះមានបុរស ២៥៩ ៣៤៧នាក់និងស្ត្រី ២៧៨ ៨១៦នាក់។ អត្រាកំនើនប្រជាជនប្រចាំឆ្នាំគឺ ២,៤%។ ប្រជាជន៨៥,៥%ជាកសិករ ៧,៥%ជាពាណិជ្ជករ ៦%ជាអ្នកនេសាទ និង១%ទៀតជាមន្ត្រីរាជការ។

[កែប្រែ] សេដ្ឋកិច្ច

សេដ្ឋកិច្ចខេត្ត​កំពង់ឆ្នាំង​ពឹងផ្អែកទាំងស្រុង​លើការនេសាទ ការបង្កបង្កើនផលស្រូវ បន្លែផ្លែឈើ និងរោងចក្រកាត់ដេរ។ ជាពិសេសនៅតាមតំបន់ជនបទ គេចិញ្ចឹមជីវិតដោយ​ធ្វើកសិកម្ម​និងការងាររាយរងច្រើនយ៉ាងទៀត។

[កែប្រែ] តំណភ្ជាប់ខាងក្រៅ

[កែប្រែ] ឯកសារពិគ្រោះ

[កែប្រែ] អត្ថបទផ្សេងទៀត