ល្អាងភ្នំឈ្ងោក

ពីវិគីភីឌា
ល្អាងភ្នំឈ្ងោក

ល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនាស្ថិតនៅក្នុងខេត្តកំពតភាគខាងត្បូងនៃ ប្រទេសកម្ពុជា ដែលមានចំងាយប្រហែល 5 miles (8.0 km) ខាងជើងឈៀងខាងកើតនៃខេត្តកំពត ។ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​៥[១] ​ពី​ឥដ្ឋ​នៅសម័យអាណាចក្រនគរភ្នំ​ដែលឧទ្ទិស​ទៅដល់ ព្រះ​សិវៈ[២] វាត្រូវបានចូលតាមរយៈជំហានថ្ម។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញតំណាលគ្នានឹងសម័យនគរភ្នំ ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ៥០នៃគ.ស សំពៅរបស់ព្រាហ្មណ៍ឥណ្ឌាព្រះនាមកៅណ្ឌិន(ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង​ ដែលកៅណ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគព្រះនាមលីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។ [២]

ឯកសារយោង[កែប្រែ]

  1. “ល្អាងភ្នំឈ្ងោក”, ស្លាកស្នាម​អរិយធម៌​នគរភ្នំ. https://goo.gl/maps/9HMi6iVjBHnaqn8W7. {{cite web}}: Missing or empty |title= (help); zero width space character in |first= at position 11 (help)
  2. ២,០ ២,១ DK Travel Guides (1 June 2011). DK Eyewitness Travel Guide: Cambodia & Laos. Dorling Kindersley Limited. p. 115. ល.ស.ប.អ. 978-1-4053-4985-7. https://books.google.com/books?id=Xt7kQaNSPMMC&pg=PA180.