វីគីប្រជុំ

ពីវិគីភីឌា
វីគីប្រជុំ
ទីតាំង ហ្គាន់ស្ស័​​ ប្រទេសប៉ូឡូញ (២០១០)
ប៉ូអេនូស​ អ៊ារេស អាហ្សង់ទីន (២០០៩)
អាឡិចសាន់ឌ្រា អេហ្ស៊ីប (២០០៨)
តៃប៊ិ សាធារណរដ្ឋប្រជាមានិតចិន នៅ តៃវ៉ាន់ (២០០៧)
ខែមប្រ៊ីច ម៉ាស្សាជូសេត (២០០៦)​
ហ្រែ្វងហ្វូត អាល្លឺម៉ង់ (២០០៥)
ធ្វើដំបូង​ ២០០៥
អ្នករៀបចំ​ មូលស្ថាបនាវីគីប្រជុំ
ស្ថានភាព​ គ្មានប្រាក់ចំនេញ
វ៉ែបសាយ​ http://wikimania.wikimedia.org]

វីគីប្រជុំ គឺជាសន្និសិទមួយសំរាប់អ្នកប្រើប្រាស់ របស់គំរោងវីគី ដែលបានប្រតិបត្ដិដោយមូលស្ថាបនា វីគីមីឌា ។ នៅក្នុងភាសាអង់គ្លេស យើងហៅវីគីប្រជុំថា វីគីម៉ានា
ប្រធាបបទនៃ ការបង្ហាញ និង ពិភាក្សារាប់បញ្ចូល ទាំងគំរោងរបស់មូលស្ថាបនាវីគីប្រជុំ, វីគីផ្សេងទៀត បង្ហាញនូវប្រភពហ្សបហ្វា ហើយនិង សេចក្ដីពេញចិត្ដផងដែរ។

សេចក្ដីសង្ខេប[កែប្រែ]

សន្និសិទ​ វីគីប្រជុំ
សន្និសិទ កាលបរិច្ឆេត ទីកន្លែង ទ្វីប អ្នកដែលចូលរួម
វីគីប្រជុំ ២០០៥ ២០០៥-០៨-០៥, ០៦, ០៧ ហ្រែ្វងហ្វូត, អាល្លឺម៉ង់ អឺរ៉ុប ៣៨០[១]
វីគីប្រជុំ ២០០៦ ២០០៦-០៨-០៤, ០៥, ០៦ ខែមប្រ៊ីច, ម៉ាស្សាជូសេត, សហរដ្ឋអាមេរិច អាមេរិចខាងជើង ៤០០
វីគីប្រជុំ ២០០៧ ២០០៧-០៨-០៣, ០៤, ០៥ តៃប៉ិ, សាធារណរដ្ឋប្រជាមានិតចិន នៅ តៃវ៉ាន់ អាស៊ី ៤៤០
វីគីប្រជុំ ២០០៨ ​​ ២០០៨-០៧-១៧, ១៨, ១៩ អាឡិចសាន់ឌ្រា, អេហ្ស៊ិប អេហ្រ្វិច ៦២៥
វីគីប្រជុំ ២០០៩ ២០០៩-០៨-២៦, ២៧, ២៨ ប៉ូអេនូស​ អ៊ារេស, អាហ្សង់ទីន អាមេរិចខាងត្បូង 559 [២]
វីគីប្រជុំ ២០១០ Archived 2010-06-18 at the វេយប៊ែខ ម៉ាស៊ីន. ២០១០-០៧-០៩, ១០, ១១ ហ្គាន់ស្ស័, ប៉ូឡូញ អឺរ៉ុប N/A
វីគីប្រជុំ ២០១១ ២០១០-០៨-០៥, ០៦, ០៧ ហាយហ្វា, អ៊ីស្រាអែល អាស៊ី N/A

ប្រវត្ថិវីគីប្រជុំ[កែប្រែ]

វីគីប្រជុំឆ្នាំ ២០០៥[កែប្រែ]

ការធ្វើសន្និសិទនៅឆ្នាំ ២០០៥ ដែលបានបង្ហាញនេះ មានដូចជា​លោក ហុសេន ដេរ៉ាក់សាន់ ,ទីង ចេន,អ៊ីសាម បាយ៉ាស៊ីឌី និង ម៉ីលតុន អានេហួរែងហ្គា

សន្និសិទលើកដំបូងរបស់វីគីប្រជុំ ត្រូវបានប្រារព្ធឡើងនៅ ហាអឺស ឌែហ្ជួហ្គិន នៅហ្រែ្វងហ្វូត ប្រទេស អាល្លឺម៉ង់ នៅថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែសីហា

ឆ្នាំ ២០០៥ ។ សប្ដាហ៍នៃការធ្វើសន្និសិទ គឺរួមបញ្ចូលទាំងថ្ងៃនៃការ​ ធ្វើការពិភាក្សាលៃលកដោះស្រាយ ពីរថ្ងៃទី ១ រហូតដល់ថ្ងៃទី៤ ខែសីហា នៅពេលសមាជិកមួយចំនួននៃអ្នកបង្កើត ទាំងឡាយក្នុងនោះមាន២៥ នាក់ បានចូលរួមដើម្បីធ្វើការទៅលើ កូដ និងពិភាក្សា អំពីរទ្រង់ទ្រាយបច្ចេកទេស របស់ប្រព័ន្ធផ្សព្វផ្សាយរបស់វីគី ហើយ ការដំនើរការរបស់គំរោង វីគីមីឌា ។ ថ្ងៃសំខាន់របស់សន្និសិទ វាមានភាពប្រទាក់ក្រលាគ្នាយ៉ាងល្អ ដូចជាដំនើរការនៅថ្ងៃទី ៤ - ៨ ខែសីហា គឺត្រូវនឹងថ្ងៃ សុក្រ ដល់ថ្ងៃអាទិត្យ នៃសប្ដាហ៍នោះ , ថ្ងៃទី​៥-៧។ ក្នុងសម័យនៃ ការធ្វើបទបង្ហាញ បានគម្រោងពេលនៅថ្ងៃទាំងអស់ ក្នុងពេលបីរថ្ងៃនោះ។​​ អ្នកនិយាយដែលសំខាន់ៗ រួមមានដូចជា ជីមី វ៉ល់ , រ៉ូស ម៉ាហ្វីល វ៉ាត កូនីងហ្គាម និង រីឆាត ស្ដលម៉ែន (ដែលនិយាយទៅលើ សិទ្ធិអ្នកនិពន្ធ ហើយប្រជាសហគមន៏ នៅក្នុងវ័យរបស់កុំព្យូទ័រ) ។ ភាគច្រើន នៅក្នុងការប្រជុំ និង កិច្ចសន្ទនា គឺជាភាសាអង់គ្លេស ​ហើយទោះជាយ៉ាងណា មានតិចតួចប៉ុណ្ណោះជាភាសាអាល្លឺម៉ង់។ អ្នកឧបត្ថមធំក្នុងឪកាសនោះ រូមមាន ដូចជា Answers.com , Social Text , Sun Microsystems, Doc Check ហើយនិង Logos Group។

វីគីប្រជុំឆ្នាំ ២០០៦[កែប្រែ]

ពេលសំរាកសំរាប់អាហារថ្ងៃត្រង់

វីគីប្រជុំ ឆ្នាំ ២០០៦ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ រហូត់ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០០៦​នៅឯ សាលាច្បាប់ហាវ៉ឺតរបស់ប៉ឹចម៉ែ​ន មជ្ឈមណ្ឌល អ៊ីនធឺណេត និង សង្គម នៅខែមប្រ៊ីច​ , ម៉ាស្សាជូសេត , សហរដ្ឋអាមេរិច។ វាមានអ្នកចូលរួមប្រហែលជា ៤០០ ទៅ ៥០០ នាក់ ។ អ្នកដែលធ្វើកិច្ចសន្ទនានៅពេលនោះមានដូចជា ជីមី វ៉ល់, ឡារេន លេស៊ីង , ប្រេស្ដ័រ កាហល, យូចា បេនក្លែរ, មីជ កាព័រ, វ៉ាត់ កូនីងហ្គាម និង​ ដាវីត វេនប័រហ្គ័រ។ ដាន ហ្គីលម័រ ជាអ្នកការសែត មិនបានចូលរួមធ្វើសន្នសិទ នៅថ្ងៃបន្ទាប់។ ការប្រជុំពេញអង្គនោះ ផ្ដោតសំខាន់ដោយការសង្កត់បញ្ចូលគ្នា​ ហើយ ការចារឹតនៅ ក្នុងទំព័រ កាសែតរបស់បណ្ដាញពិភពលោកដ៏ច្រើន ។ គាត់បានកត់ត្រា ពីររបៀបនូវការបង្កើតអោយមានការរីកចំរើន ដោយសារគាត់ដាក់ ភីស្សាម៉ា ដើម្បីដាក់រួមបញ្ចូលជារចនាសម្ព័ន្ធ ដែលជារឿយៗ ជំរុញសំរាប់គុណសម្បត្ដិ លើគុណសម្បត្ដិ ។ វីគីភីឌា និងរួមបញ្ចូល ទៅលើ​ ការខ្វះខាត់របស់កុំព្យូទ័រ ដូចជា លែបថប ចំពោះក្មេង។ ទាំង វីគីវ៉ស៊ីធី ហើយនិងការបង្កើត សេចក្ដីនែនាំ ដែលត្រូវបាន យល់ស្របដោយ គណះមូលស្ថាបនា ហើយ វីគី WYG គឺ ក្នុងការអភិវឌ្ឍន៏ជួយក្នុងការវិនិយោគ ដោយ វីគា , INC និង Social Text។ Answer.com ត្រូវបាន ម្ចាស់វីគីប្រជុំ ឆ្នាំ ២០០៦ ជាអ្នកឧបត្ថម្ភ (នៅពេលAmazon.com មជ្ឍមណ្ឌលប៉ើចមែន​សំរាប់អ៊ីនធឺណេត​ និង សង្គម ​ នៅឯសាលាច្បាប់ហាហ្វើត , ណូគា , វីគីហៅ )

វីគីប្រជុំ ឆ្នាំ២០០៧[កែប្រែ]

ការរាក់ទាក់គ្នានៅឯសន្និសិទសំរាប់ជុងវ៉ាតេលេខម អ្នកឧបត្ថម្ភ វីគីប្រជុំ ២០០៧​ ក្នុងទីក្រុងតៃប៉ិ

សេចក្ដីប្រកាសមួយនៅថ្ងៃទី ២៥ ខែ កញ្ញា​

ឆ្នាំ២០០៦ ,វីគីប្រជុំ ឆ្នាំ២០០៧ ត្រូវបានប្រារព្ធឡើង នៅក្នុងទីក្រុង តៃប៉ិ ,សាធារណរដ្ឋប្រជាមាណិតចិន ,នៅ តៃវ៉ាន់ ដោយកម្មវិធីនោះប្រារព្ធឡើងចាប់ពីរថ្ងៃទី ៣ ខែសីហា ដល់ថ្ងៃទី ៥ សីហា ឆ្នាំ ២០០៧ ។ វាជាលើកដំបូង ដែលត្រូវបានកាន់កាប់ដោយអ្នកស្ម័គ្រចិត្ដ សំរាប់ការបង្ហាត់ក្នុងដំណើរការនោះ។ មានក្រុមចំនួនបីផ្សេងគ្នា ដែលបានរង់ចាំចុះចូលចំនួនច្រើន សំរាប់ទីក្រុងមួយ ចំនួន ដូចជា ឡុនដុន , អាឡិចសាន់ឌ្រា និង ទីក្រុង តូរីន ។ មន្រ្ដីរដ្ឋការនៅទីនោះ បានដេញថ្លៃ មកពីរ ទីក្រុង ហុងកុង, ស៊ីងកាពូ , អ៊ីតានប៊ូល​ និង អូឡានដូ ប៉ុន្ដែធ្វើមិនបាន សំរេច ក្នុងការធ្វើការជ្រើសរើស។ ការដេញថ្លៃ សំរាប់ ហ្គេនេវា , ឆីកាហ្គូ ហើយនិង ឡាស វេហ្គាស មិនត្រូវបានចាត់ទុកថា ជាផ្លូវការឡើយ។ នៅថ្ងៃទី ៣ ខែ​សីហា ឆ្នាំ២០០៧ អ្នករាយការណ៏ របស់ ញូយ៉កថាម ណូអាម កូហេន បានរាយការណ៏ថាៈ ក្នុងសន្និសិទនោះ បានទាក់ទាញមនុស្សប្រហែល ៤៤០ នាក់ ចូលរួម ហើយ មិនតិចជាងពាក់កណ្ដាលទេ ដែលបានមកពីរ តៃវ៉ាន់ ដែលជាអ្នកចង់ដឹងអោយបានជ្រួតជ្រាប ដោយពួកគេផ្ទាល់តែម្ដង សំរាប់ បីថ្ងៃ នៅក្នុងគំនិត និង បញ្ហាដែលនិងកើតឡើង ជាមួយនឹងអ្នកស្មគ្រចិត្ដ ដែលគាត់បានសសេរ ជាសព្វវចនាធិប្បាយ។ កិច្ចការទាំងអស់គ្របដណ្ដប់ជាមួយ នឹងការអនុវត្ដ ទៅលើប្រធានបទ ​ដូចជា របៀបនៃការសហប្រតិបត្ដិការ ដែលមានភាពរលូន និង សន្ដិភាពល្អ ។ អ្វីដែលសំខាន់ក្នុងការផ្ដល់ ជំនាញការ នៅក្នុងគំរោងមួយ
ដែលត្រូវបានធ្វើ​ពិធី សំរាប់អោយនរណាម្នាក់ ធ្វើការចែកចេញវិភាគទាន រួមបញ្ចូលទាំងអ្នកផ្សព្វផ្សាយទាំងឡាយដែលមិនបញ្ចេញឈ្មោះ។

វីគីប្រជុំ ឆ្នាំ ២០០៨[កែប្រែ]

បដា វីគីប្រជុំ ឆ្នាំ ២០០៨ នៅ អាឡិចសាន់ឌ្រា

វីគីប្រជុំ ឆ្នាំ ២០០៨ បានប្រារព្វឡើង នៅក្នុងទីក្រុង អាឡិចសាន់ឌ្រា ប្រទេស អេហ្ស៊ីប ដោយប្រារព្វចាប់ពីរថ្ងៃទី ១៧ រហូតដល់ថ្ងៃទី​ ១៩ ខែ កក្កដា ឆ្នាំ ២០០៨ ។យុត្ដាធិការ ជា ប៊ីប្លីអូធីកា អាឡិចសាន់ឌ្រា ។ ទីក្រុងចំនួនបីរ បាននៅក្នុងដំនើរការរហូតដល់ទីបញ្ចប់ ហើយពីរផ្សេងទៀត ទីក្រុង អាឡានតា និង ទីក្រុង កាពេ ថោន ចំពោះ ទីក្រុង កាលស្រូហេ ,ឡុនដុន និង តូរុនតូ បានចុះចូលក្នុងការដេញថ្លៃ ជាផ្លូវការ ប៉ុន្ដែ មិនទាន់បានបង្ហាញជាផ្លូវការ ។ មានវាទប្បដិវាទ មួយអំពីរ សន្និសិទ ដោយសារតែការដោះសារ របស់ប្រទេស អេហ្ស៊ីប រិះគន់ នឹងការដាក់គុក របស់អ្នក ប្លក់ហ្គ័រ ។

វីគីប្រជុំ ឆ្នាំ ២០០៩[កែប្រែ]

វីគីប្រជុំ ឆ្នាំ២០០៩ ត្រូវបានប្រារព្វឡើង នៅក្នុងទីក្រុង ប៉ូអេនូស​ អ៊ារេស​ , ប្រទេស អាហ្សង់ទីន ​ នៅថ្ងៃទី ២៦ រហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០០៩ ។ ការជ្រើសរើសនៅចុងបញ្ចប់ ត្រូវបានប្រព្រឹត្ដឡើងរវាង ប៉ូអេនូស​ អ៊ារេស​ និង តូរុនតូប្រ៊ីសបានី និង កាលស្រូហ៏ ចុះចូលការដេញថ្លៃជាផ្លូវការ ប៉ុន្ដែ បន្ទាប់ពីរការពិនិត្យពិច័យអោយបានត្រឹមត្រូវជាមុនសិន។

វីគីប្រជុំ ឆ្នាំ ២០១០[កែប្រែ]

វីគីប្រជុំ ឆ្នាំ ២០១០ និងត្រូវបានប្រារព្វឡើង នៅថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១១ ខែ កក្កដា នៅ សមាគមអ្នកចូលចិត្ដភ្លេងនៃប៉ាលទិចនៃជនជាតិប៉ូឡូញ នៅក្នុងទីក្រុង ហ្គាន់ស្ស័​ , ប្រទេសប៉ូឡូញ សំរាប់ជាលើកទីពីរ សហគមអ៊ឺរ៉ុប ។ ការដេញថ្លៃ សំរាប់ អាមស័រដាម ហើយ អក់ហ្វើត បានបាត់បង់ដោយមាត់ ។ ថ្ងៃនៃការចាប់ផ្ដើមនៃថ្ងៃទី ៩ ខែ កក្កដា និង តម្រួតនៅចុងបញ្ចប់ នៃ​ សន្និសិទនៃបណ្ឌិតសភា របស់ វីគីស៊ីម

បញ្ជាក់[កែប្រែ]

ចំនាំ និង ឯកសារយោង[កែប្រែ]

  1. Main Page -Wikimania
  2. The Many voices of Wikipedia , Heard in one place
  3. wikimedia.org
  4. # Reason Magazine - The Neutrality of this Article is Disputed
  5. # MP3 of Jimmy Wales' plenary speech at Wikimania 2006
  6. # Wikimania 2006: Sponsors
  7. # ^ Wikimedia.org
  8. # ^ Wikimedia.org
  9. http://bits.blogs.nytimes.com/2007/08/03/in-taipei-wikipedians-talk-of-fundraising-and-wikiwars/
  10. # ^ Is there a boycott of Wikimania 2008? | Technology | Los Angeles Times
  11. # ^ In Egypt, Wikipedia is more than hobby - International Herald Tribune