សមុទ្រអុកហុតស្គ៍

ដោយវិគីភីឌា
សមុទ្រអុកហុតស្គ៍
Sea of Okhotsk map.png
ផ្ទៃទឹក ១ ៥៨០ ០០០គ.ម
ជំរៅ ៣ ៣៧៤ម (អតិបរមា)
៧៧៧ម (មធ្យម)
ប្រភេទ សមុទ្រស្ទើរបិទ
ទីតាំង មហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសជាប់ជុំវិញ ទំព័រគំរូ:ទិន្នន័យប្រទេសរុស្ស៊ី
ប្រទេស ជប៉ុន
Flag of Japan.svg Imperial Seal of Japan.svg
     ទង់ជាតិជប៉ុន        ត្រាព្រះចៅអធិរាជ
 ភ្លេង​ជាតិ​   ឃីមី ហ្គា យ៉ុ
 (君が代, Kimi ga Yo?)
តន្ត្រីនិងសំលេង
សំលេងថតនៅឆ្នាំ ១៩៣០

រយះពេល ១នាទី៣០វិនាទី
LocationMapJapan.png
 ភាសា​ផ្លូវ​ការ​  ភាសាជប៉ុន
 រាជធានី  បាន​រក​ឃើញ​រង្វិលជុំ​របស់ទំព័រគំរូ​៖ ទំព័រគំរូ:ទង់ជាតិ
 Tokyo
 ព្រះចៅអធិរាជ  អាគីហ៊ីតូ
 (Akihito)
 នាយករដ្ឋមន្ត្រី  ណុដា យ៉ុស្ស៊ីហ៊ីកុ
 (Yoshihiko Noda)
 ផ្ទៃដី​  ៣៧៧ ៨៣៥ គម²
 (លំដាប់ទី ៦២ ក្នុងលោក)
 សាសនា  ស៊ិនតូ ព្រះពុទ្ធ យ៉េស៊ូ
 ចំនួន​ប្រជាជន​​
 -ស្ថិតិឆ្នាំ ២០០៦
 -ដង់ស៊ីតេ/គម²
 លំដាប់ទី ១០ ក្នុងលោក
 ១២៧ ៧៦៧ ៩៤៤នាក់
 ៣៣៧ នាក់ /គម²
 រូបបិយប័ណ្ណ  យ៉េន (円) (JPY)
 ល្វែង​ម៉ោង​  UTC +៩
 កូដទូរស័ព្ទប្រទេស  +៨១
 កូដកម្មសិទ្ធិប្រទេស  .jp

សមុទ្រអុកហុតស្គ៍ (ជាភាសាអង់គ្លេស៖ Sea of Okhotsk ជាភាសារុស្ស៊ី៖ Охо́тское мо́ре) ជាផ្នែកមួយរបស់មហាសមុទ្រប៉ាស៊ីហ្វិក។ វាស្ថិតនៅចន្លោះរវាងឧបទ្វីបកាំចាត់កា(នៅខាងកើត) កំរងកោះគូរីល(នៅអាគ្នេយ៍) កោះហុកកៃដូ(នៅខាងត្បូង) កោះសាខាលីន(នៅខាងលិច) និងឆ្នេរស៊ីបេរី(នៅខាងលិចនិងខាងជើង)។ វាត្រូវបានដាក់ឈ្មោះតាមលោកអុកហុតស្គ៍​ ដែលជាជនជាតិរុស្ស៊ីដំបូងគេដែលមកតាំងទីលំនៅនៅរុស្ស៊ីចុងបូព៌ានេះ។

[កែប្រែ] ភូមិវិទ្យា

សមុទ្រអុកហុតស្គ៍ភ្ជាប់ទៅសមុទ្រជប៉ុនតាមច្រកទាំងសងខាងកោះសាខាលីន៖ គឺនៅខាងលិចតាមរយៈឈូងសមុទ្រសាខាលីននិងឈូងសមុទ្រតារតារី និងនៅខាងត្បូងតាមរយៈច្រកឡាប៉េរូស។ នៅក្នុងរដូវរងារ ការធ្វើដំនើរនៅលើសមុទ្រអុកហុតស្គ៍មានការលំបាកខ្លាំង និងជួនកាលមិនអាចធ្វើទៅបានដោយសារមានកំនទឹកកកអណ្ដែតលើផ្ទៃសមុទ្រ។ ការណ៍​នះបណ្ដាលមកពីបរិមាណទឹកសាបហូរមកពីទន្លេអាមួរដ៏ច្រើនលើសលុប ធ្វើអោយកំរិតភាពប្រៃរបស់ទឹកសមុទ្រធ្លាក់ចុះនិងធ្វើអោយសីតុណ្ហភាពចំនុចកំនក​របស់ទឹកសមុទ្រកើនឡើង។ បរិមាណនិងកំរាស់របស់ទឹកកកអណ្ដែត(អាយហ្វ្លោ)នេះប្រែប្រួលដោយកត្តា​ច្រើនយ៉ាងមាន ទីតាំង រដូវកាល ចរន្ដទឹក និងសីតុណ្ហភាពសមុទ្រ។

លើកលែងតែកោះហុកកៃដូដែលជារបស់ជប៉ុន សមុទ្រអុកហុតស្គ៍ត្រូវបានហ៊ុមព័ទ្ឋពីគ្រប់ជ្រុងដោយដែនដីក្រោមការគ្រប់គ្រងរបស់​សហព័ន្ឋរុស្ស៊ី។ ដោយហេតុនេះហើយ សមុទ្រនេះជាត្រូវបានគេសន្មតជាទូទៅថាស្ថិតនៅក្រោមអធិបតេយ្យភាពរុស្ស៊ី។


[កែប្រែ] ធនធានធម្មជាតិ

ស្រទាប់ឧស្ម័នធម្មជាតិនិងប្រេងកាតចំនួន២៩កន្លែងត្រូវបានគេរកឃើញ​នៅក្នុងធ្នើរក្បែរច្រាំងសមុទ្រក្នុងសមុទ្រអុកហុតស្គ៍នេះ។ បរិមាណឥន្ឋនៈសរុប​ត្រុវបានគេវាយតំលៃថាមានប្រហែល ៣,៥ពាន់លានតោន ដែលក្នុងនោះមានប្រេងកាត ១,២ពាន់លានតោន និងឧស្ម័នធម្មជាតិ ១,៥ពាន់លានម៉ែត្រគូប។

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត