សម្រស់វង់ភក្រ្ត

ពីវិគីភីឌា

ច្រៀងដោយ នភ ហង្សផលា

និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នភ ហង្សផលា ឆ្នាំ២០០៩



១. ភក្រ្តអូនញញឹម ផ្តល់ក្តីសង្ឃឹមក្នុងជីវិតបង ញញឹម ៗ ស្រស់បំព្រង រំភើបកន្លងក្នុងចិន្តា ហ៊ឺៗៗ!!!!...

២. ភក្ត្រាស្រទន់ អោយរៀមគយគន់គួចចិត្តស្នេហា ថ្ងៃយប់សុបិនតែកនិដ្ឋា ដួងចិត្តប្រាថ្នាជួបជាគូ។

បន្ទរ.កេសាស្រស់ស្រីខ្មៅរលោង នេត្រាថ្លាយង់ចិញ្ចើមខ្វង់ដូចឥន្ទនូ ភក្រ្តាញញឹមស្រស់ប៉ប្រឹមដូចគំនូរ​ ផែនថ្ពាល់ទាំងគូ គន់មើលយូរ រឹតតែស្នេហា ហ៊ឺៗៗ!!!

៣. ឧិ! ភក្រ្តសែនស្រស់ បងលង់សម្រស់ក្រពុំបុប្ផា ផ្សងបីត្រកងក្នុងវង់ហត្ថា ប្រលោមស្នេហារៀងរាល់រាត្រី ហ៊ឺៗៗ!!!