នភ ហង្សផលា
នភ ហង្សផលា | |||
---|---|---|---|
ជីវប្រវត្តិសង្ខេប | |||
នាមពេញ | នភ ហង្សផលា | ||
'រហស្សនាម' | កវីរុងរឿង / កវីសំនៀងមាស | ||
ថ្ងៃខែកំណើត | ៦ វិច្ឆិកា | ||
ទីកន្លែងកំណើត | ជំរំរិទ្ធិសែន, បច្ចុប្បន្នស្ថិតក្នុង ខេត្តបន្ទាយមានជ័យ | ||
នាមឪពុក | ជ័យ រដ្ឋា (ណុប សារ៉េត) | ||
នាមម្ដាយ | ហង្ស អមរា (ហង្ស យ៉ានី) | ||
ចំណង់ចំណូលចិត្ត | កវីនិពន្ធ | អប់រំ | បទភ្លេង | ||
រូបផ្សេងៗ | |||
ប្រវត្តិសង្ខេប និង ស្នាដៃរបស់លោក នភ ហង្សផលា ដែលជាកវីខ្មែរមួយរូប កំពុងទទួលការកត់សំគាល់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់សង្គមសិក្សាខ្មែរ។ ជំនាញរបស់លោក គឺនៅក្នុងការនិពន្ធកំរងកែវ និពន្ធបទភ្លេង និង ចម្រៀងអប់រំ ជាតិនិយម។
ស្នាដៃរបស់លោក មាននៅទំព័រ SmaradeyKhmer.org | ស្មារតីខ្មែរ
ជីវប្រវត្តិសង្ខេប
[កែប្រែ]កម្រងស្នាដៃនិពន្ធ
[កែប្រែ]អត្ថបទសិក្សា
[កែប្រែ]- អំពីស្នាដៃនិពន្ធប៉ិនប្រសប់ អាន[តំណភ្ជាប់ខូច]
- ភាពវិជ្ជមានក្នុងអក្សរសិល្ប៍ខ្មែរ អាន[តំណភ្ជាប់ខូច]
- សិល្បៈប្រើវោហារបង្ហូរគំនិត អាន[តំណភ្ជាប់ខូច]
- សារប្រយោជន៍នៃការអាន អាន[តំណភ្ជាប់ខូច]
បទភ្លេងនិងទំនុកច្រៀង
[កែប្រែ]កំណាព្យសិក្សា
[កែប្រែ]- ងើយស្កកឱនដាក់គ្រាប់
- ប្រុសស្អាតស្រីស្អាត
- មិត្តល្អ
- រពឹសដៃផ្ទៃឆ្អែត
- ពាក្យដាស់តឿន
- វិន័យ
- ផ្លូវវៀចមិនបង់ ផ្លូវត្រង់មិនចោល
- សម្ដីហួសជួសមិនបាន
- មាននិងក្រ
- ការពារ
- រពឹសដៃផ្ទៃឆ្អែត
- ថោកអ្វី
- អំពិលអំពែក
- បំណាច់មានជីវិត
- អ្នកគ្រប់មិនក្រ
- ចង្អៀតត្រឹមផ្ទះ
- ការពារ
- ដឹងខុសគួរកែ
- កសាងខ្លួន
- នឹងជឿ អោយជាក់
- គប្បីមិនប្រមាទ
- នឿយគំនិតរិតប្រយោជន៍
- ពាល និង បណ្ឌិត
- ភាសិត
- ងើយស្កក ឱនដាក់គ្រាប់
- សេពប្រាជ្ញបានប្រាជ្ញ
- ផ្លូវស្រាយមិនខ្វះ
- ពន្លត់ភ្លើងក្នុង
- សច្ចៈ កតញ្ញូ និង ខន្តី
- សម្ដីហួសជួសមិនបាន
- ទូកទៅកំពុងនៅ
- ទាស់អ្វីនឹងស្រែ?
- ក្ដីសង្ឃឹម
- ការអប់រំខ្លួន
- ក្រដាស
- ខ្លួនទីពឹងខ្លួន
- គុណម្តាយ
- ថោកអ្វី?
- គ្រូ
- ទីពឹង
- ពឹងលើខ្លួនឯង
- ធម៌ព្រះ
- មិត្តភាព
- វត្ថុក្រៅខ្លួន
- សុភមង្គលជីវិត
- វេទមន្តជោគជ័យ
- ស្មារតីទូន្មានខ្លួន
- ស្មោះ
- អំនួត
- កែកំហុសខ្លួនឯង
- ប្រុសស្អាត ស្រីស្អាត
- វាចា
- ចង់ចេះ
- កូនល្អ
- ខ្វាក់ត្រឹមតែភ្នែក
- ពាក្យគ្រូ
- បើចេះ
- អ្នកចេះពិត
- ស្នេហាក្នុងលោក
កំណាព្យផ្សេងៗ
[កែប្រែ]ងើយស្កកឱនដាក់គ្រាប់
កួរងើយរេរាំចំណាំច្បាស់ ភោគផលស្រលះស្កកអង្ករ
ច្រូតអស់មួយស្រែបែរមិនល្អ អង្កាមមួយគរផលមិនគាប់ ។
ស្រូវស្រែផ្លែល្អកួរពេញធ្ងន់ ឱនកបន្ទន់ពន្យោលគ្រាប់
តែងផ្ដល់ផលច្រើនបង្កើនទ្រព្យ ញាតិឆីរស់គាប់រាប់ប្រសើរ ។
រីមនុស្សក្អេងក្អានចាងអំនួត ដូចកួរស្រូវស្ងួតឥតអំពើ
មានតែសំបកស្កកសើវើ ផលវិញបែរស្ទើរប្រយោជន៍ខ្សោះ ។
ឯមនុស្សលំទោនទន់កិរិយា ឱនអង្គអាត្មាគំនិតខ្ពស់
តម្រិះពេញកាយចាយមិនអស់ ដូចស្រូវឱនព្រោះអង្ករពេញ ។
ប្រុសស្អាតស្រីស្អាត
ប្រុសស្អាត ស្អាតព្រោះមានគំនិត ចរិយាសុក្រិតដោយវិន័យ
មាយាទថ្លៃថ្នូរសមប្រពៃ វាចាស្រដីមានខ្លឹមសារ ។
ប្រុសស្អាត ស្អាតព្រោះចរិតល្អ គំនិតបវរភ្លឺថ្លៃថ្លា
មានភក្តីភាព កតញ្ញូតា សតិប្រាជ្ញា ការមិនបង់ ។ (ការពារ)
ប្រុសស្អាត ស្អាតព្រោះមានអំណត់ ព្យាយាមហ្មត់ចត់ផលផូរផង់
ពុះពារទៅមុខមិនបង្អង់ ខុស កែតម្រង់លែងពានពារ ។
រីស្រីស្អាតល្អសគំនិត គិតគូរល្អន់ល្អិតក្នុងផ្លូវជា
មានសុខសិរីដ៏រមនា ដួងចិត្តសោភាឆ្ពោះញាតិផង ។
ស្រីស្អាត ស្អាតព្រោះរសសម្តី សមសួនឥតបី ឥតឆ្គាំឆ្គង
ធ្វើសព្វការងារ មិនរំលង ថែថួនគ្រប់គ្រងទ្រព្យក្នុងក្រៅ ។
ស្រីស្អាត ស្អាតចរផ្លូវសុចរិត ប្រមើលគំនិត គិតរាក់ជ្រៅ
សាងបុណ្យកុសលទុកជាផ្លូវ ផលភ័ព្វសល់នៅ តាមរក្សា ។
នេះហើយប្រុសស្អាត និងស្រីស្អាត យើងគួរសង្វាតរាល់កាយា
ប្រៀនខ្លួនអោយស្អាតគ្រប់អាត្មា នឹងបានសុខា រស់សិរី ៕
កំណាព្យ មិត្តល្អ
មិត្តល្អ ល្អព្រោះមានសមានចិត្ត គ្រាភ័យវិបរិតមិនចោលគ្នា
សម្រាលធុរៈរាល់វេលា រក្សាការពារផុតភ័យផុង។
មិត្តល្អនាំកើនប្រយោជន៍ពិត ពូតផ្តុំគំនិតភ្លឺថ្លាយង់
ប្រយោជន៍ប្រសើរមិនអោយបង់ ព្យាយាមតម្រង់ឆ្ពោះប្រពៃ។
មិត្តល្អជួយខាំងរាំងបញ្ចៀស ចាកនូវវិនាសឆ្ងាយគ្រោះភ័យ
គេចអស់អន្តរាយមិនគប្បី ដោយអធ្យាស្រ័យអនុគ្រោះ។
មិត្តល្អតស៊ូមិនរួញរា យកខ្លួនជួយការរងកតិ្តយស
មិនអោយមិត្តខ្លួនអាប់អោនឈ្មោះ ថែនាមពិរោះខ្ពស់ចេរកាល។
កំណាព្យ រពឹសដៃផ្ទៃឆ្អែត
បុរាណបានពោលកូនអើយចាំ រពឹសដៃនាំផ្ទៃបានឆ្អែត
ព្យាយាមឧស្សាហ៍មិនបណ្តែត ឆ្លៀតធ្វើប្រយោជន៍សែនបវរ។
ធ្វើនេះចាប់នោះរៀបចំទុក ប្រឹងប្រែងតត្រុកទើបមិនក្រ
រពឹសដៃក្នុងសេចក្តីល្អ ញាតិមិត្តសាទរអោយពរជ័យ។
រពឹសកាប់គាស់កាយធរណី ដាំស្លឹកគ្រៃជីររំដេងខ្ញី
ដងទឹកស្រោចថែត្រសក់ស្ពៃ ដំណាំលាស់ខ្ចីឆីពេញស្រុក។
រពឹសកាំបិតដឹងពូថៅ ពុសកាប់ច្រៀកផ្តៅហាលគរទុក
ត្រាយផ្លូវរបងឆ្ការព្រៃស្តុក រពឹសនាំសុខសាន្តរមនា។
រៀមច្បង និង សហការីនិពន្ធក៍
[កែប្រែ]លោក ស៊ីន ស៊ីសាមុត , អ្នកស្រី រស់ សេរីសុទ្ធា , លោក គង្គ ប៊ុនឈឿន, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន, លោក ម៉ា ឡៅពី, លោក អ៊ុំ តារា, អ្នកស្រី ហួយ មាស, លោក មាស គក, អ្នកស្រី យក់ កែម, លោកគ្រូ ឡមឡាច ម្ចាស់វិបសៃ ចំប៉ាបាត់ដំបង, អ្នកស្រី កែវ ច័ន្ទបូរណ៍, សាស្រ្តាចារ្យ មៀច សុខារី, សាស្រ្តាចារ្យ យី ឆេងអ៊ួ, លោក សួង អរុណ ដេវិដ, សេន ម៉ារីយ៉ា, ខឹមច័ន្ទសុអហំ, កែវ ពិសី, ខូ តារាឬទ្ធិ, ខេង ពិទូកិត្យា, សុខគិមហេង , ប្រាង្គ អង្គារ៉ា, ស៊ឺម ចាន់ឌី, ម៉ា ច័ន្ទបញ្ញា, សួង មករា, ហេង ឧត្តម, ម៉េង សេរីរចនា, ខាន់ ច័ន្ទវិរៈ, ទិល ចាន់លីន, នៅមានត...
ឯកសារពិគ្រោះ
[កែប្រែ]វិបសៃ ស្មារតីខ្មែរ
វិបសៃ ChanboKeo.com
វិបសៃ កំណត់ហេតុមេឃា
វិបសៃ Kqube
វិបសៃ Wisdom Support Center