សូក្រាត
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
សូក្រាត គឺជាទស្សនវិទូជនជាតិក្រិចកើតនៅក្រុងអាតែន រស់នៅប្រហែលជាឆ្នាំ ៤៧០មុនគ.ស ដល់ឆ្នាំ៣៩៩ មុនគ.ស។ សូក្រាត បានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និងល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក។ ការងាររបស់គាត់គឺ ការនិយាយរិះគន់ទៅអោយមុនស្សទាំងអស់ក្នុងន័យកែលំអ។ នេះគឺជាវិធីសាស្រ្តរបស់សូក្រាត។ សូក្រាតបានអភិវឌ្ឍ នូវវិធីសាស្រ្តបង្រៀន។ វិធីសាស្រ្តរបស់គាត់គឺគ្រូត្រូវតែសួរទៅកូនសិស្ស អំពីអ្វី ដែលយើងកំពុងរៀន ហើយដូចនេះគឺធ្វើអោយមានការសន្ទនាក្នុងការសិក្សា។ ឧទាហរណ៍ សូក្រាត សួរកូនសិស្សថា៖«ព្រះចន្ទ័ គឺជាអ្វី?» អ៊ីចឹង កូនសិស្សឆ្លើយថា (ឧទាហរណ៍) ព្រះចន្ទគឺជាភ្លើងនៅពេលយប់ ហើយលោកគ្រូ នឹងចាប់ផ្តើមពន្យល់ទៅកូនសិស្ស អំពីសំនួរនោះ។
សូក្រាត ផ្លាតូ និង អារីស្តូត បានធ្វើអោយទស្សនវិជ្ជានៅបស្ចឹមប្រទេសមានអនុភាពខ្លាំង សំរាប់អភិវឌ្ឍន៍នូវអភិសមាចារ និងតក្កវិជ្ជា។