អង់រីកូ ពែរស៊ីកូ

ពីវិគីភីឌា

អង់រីកូ ពែរស៊ីកូ (Enrico Persico) (៩ សីហា ១៩០០-១៧ មិថុនា ១៩៦៩) ជាអ្នករូបវិទ្យាអ៊ីតាលីល្បីម្នាក់ ដែលបានផ្សព្វផ្សាយពីមេកានិចកង់ទិចនៅអ៊ីតាលី។ លោកជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យទូរីន

ពែរស៊ីកូចាប់កំនើតនៅទីក្រុងរ៉ូមនៅថ្ងៃទី៩ សីហា ១៩០០។ នៅពេលលោករៀននៅមហាវិទ្យាល័យ លោកបានស្គាល់គ្នា​​និងធ្វើជាមិត្តភក្តិជាមួយ​អង់រីកូ ហ្វែរមី។ លោកបញ្ចប់ការសិក្សានៅឆ្នាំ១៩២១ និងចូលបង្រៀននៅសាកលវិទ្យាល័យរ៉ូមនៅឆ្នាំ១៩២៦។ លោកនិងហ្វែរមី បានរួមគ្នាសរសេរពីរលកមេកានិច។ ក្រោយមកលោកប្ដូរទៅហ្វ្លូរ៉ង់ ដែលនៅទីនោះគាត់បង្រៀនពីរលកមេកានិច។ នៅចុងឆ្នាំ១៩៣០ គាត់ត្រូវបានអញ្ជើញទៅទូរីន។ លោកតែងរក្សាទំនាក់ទំនងជាមួនហ្វែរមីជានិច្ច ពីទូរីន។ លោកជាសាក្សីនៃរបកគំឃើញការពន្យឺតណឺត្រុង និងលទ្ឋផលជាលាយល័ក្ខអក្សរនៃអំនានកុងទ័រដែលហ្វែរមីប្រើសំរាប់វាស់​សកម្មភាពរបស់ណឺត្រុង​ក្នុងភាគល្អិតរបស់ប្រាក់ ដោយមាននិងមិនមានវត្តមានប៉ារ៉ាហ្វីន។ នៅឆ្នាំ១៩៤៩ ដោយធុញថប់នឹងបរិយាកាសក្រោយសង្គ្រម លោកបានសំរេចទៅនៅកាណាដា។ នៅឆ្នាំ១៩៥០ លោកត្រលប់មកទីក្រុងរ៉ូមវិញ។ លោកបានបន្តចំនាប់អារម្មណ៍​លើផ្នែកអុបតូអេឡិចត្រូនិច ដែលលោកបានបណ្តុះបណ្ដាលតាំងពីនៅកាណាដា។ នៅឆ្នាំ១៩៥៣ លោកបានដឹកនាំការសិក្សាទ្រឹស្ដីដែលទ្រទ្រង់ដល់​ការស្ថាបនា សាំងក្រូត្រុង 1.1 GeV។ គាត់ក៏បានអភិវឌ្ឈទ្រឹស្ដីបទទូទៅនៃ​ការបាញ់បញ្ចូលភាគល្អិតនៅក្នុងឧបករណ៍បង្កើនល្បឿន។


សៀវភៅសរសេរដោយពែរស៊ីកូ[កែប្រែ]

  • Gli atomi e la loro energia (១៩៥៩) (អាតូមនិងច្បាប់ថាមពល)
  • Principles of particle accelerators (១៩៦៨) (គោលការណ៍នៃឧបករណ៍បង្កើនល្បឿនភាគល្អិត)