អ៊ីតាលី

ពីវិគីភីឌា
សាធារណរដ្ឋអ៊ីតាលី
Repubblica Italiana (ភាសាអ៊ីតាលី)
ភ្លេងជាតិ
Il Canto degli Italiani
"ចម្រៀងនៃប្រជាជនអ៊ីតាលី"
ទីតាំងប្រទេសអ៊ីតាលី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអ៊ីតាលី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
រ៉ូម
41°54′N 12°29′E / 41.900°N 12.483°E / 41.900; 12.483
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាអ៊ីតាលី
សញ្ជាតិ (២០២១)[១]
សាសនា
(ឆ្នាំ ២០២០)[២]
រដ្ឋាភិបាលសាធារណរដ្ឋអាស្រ័យសភាឯកភូត
ស៊ែរជីអូ ម៉ាតារ៉េឡា
ហ្សកចា ម៉េឡូនី
អ៊ីញ៉ាហ្ស៊ីអូ ឡារុស្សា
ឡូរេនហ្សូ ហ្វុងតាណា
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភានៃសាធារណរដ្ឋ
សភាតំណាងរាស្ត្រ
និម្មិតកម្ម
១៧ មីនា ១៨៦១
២ មិថុនា ១៩៤៦
១ មករា ១៩៤៨
សហស្ថាបនិកនៃ ស.ស.អ. (បច្ចុប្បន្នហៅ សហភាពអឺរ៉ុប)
១ មករា ១៩៥៨
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣០១,៣៤០ គ.ម   (ទី៧១)
- ផ្ទៃទឹក (%)
១.២៤ (២០១៥)[៣]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral decrease ៥៨,៨៥៣,៤៨២[៤] (ទី២៥)
- ជំរឿន (ឆ្នាំ ២០១១)
Neutral increase ៥៩,៤៣៣,៧៤៤[៥]
២០១.៣ នាក់/គ.ម   (ទី៧១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៣.១៩៥ ទ្រីលានដុល្លារ[៦] (ទី១២)
- ក្នុងម្នាក់
increase ៥៤,២១៦ ដុល្លារ[៦] (ទី៣២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២.១៦៩ ទ្រីលានដុល្លារ[៦] (ទី៨)
- ក្នុងម្នាក់
increase ៣៦,៨១២ ដុល្លារ[៦] (ទី២៦)
ជីនី (២០២០)positive decrease ៣២.៥[៧]
មធ្យម
HDI (២០២១)increase ០.៨៩៥[៨]
ខ្ពស់ណាស់ · ទី៣០
រូបិយវត្ថុអឺរ៉ូ () (EUR)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ (dd/mm/yyyy)
ឆ្នាំ/ខែ/ថ្ងៃ (yyyy-mm-dd) (គ.ស)[៩]
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៣៩
ដែនកម្រិតខ្ពស់.it

ប្រទេសអ៊ីតាលី (ភាសាអ៊ីតាលី​៖ Italia) ដោយមាន​ឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋអ៊ីតាលី (ភាសាអ៊ីតាលី​៖ Repubblica Italiana) គឺជា​ប្រទេស​មួយ​ស្ថិតនៅ​តំបន់អឺរ៉ុបខាងត្បូង ភាគខាងជើងនៃសមុទ្រមេឌីទែរ៉ាណេ។ ប្រទេសនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣០១,២៣០ គម និងមានព្រំដែនគោកជាមួយប្រទេសបារាំង ស្វីស អូទ្រីស ស្លូវេនី ក៏ដូចជារដ្ឋតូចៗជាច្រើនមាន វ៉ាទីកង់ និងសានម៉ារីណូ​។ ជាមួយនឹងប្រជាជនជាង ៦០ លាននាក់ អ៊ីតាលីគឺជារដ្ឋសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទីបីនៃសហភាពអឺរ៉ុប។ ទីក្រុងរ៉ូមគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។

អ៊ីតាលី គឺជា​ទីកន្លែង​កំណើត​នៃ​វប្បធម៌​អឺរ៉ុប​ជាច្រើន ដូចជា អឺទ្រូសកាន (Etruscans) និង រ៉ូម៉ាំង (Romans) និង ក្រោយមក​វា​គឺជា​ទីកន្លែង​កំណើត​នៃ​សាកលវិទ្យាល័យ និង​ចលនា​នៃ​ការកកើត​សាឡើងវិញ ដែល​ចាប់ផ្ដើម​ចេញពី​តំបន់​ទុសកានី (Tuscany) ហើយ​សាយភាយ​ទៅ​ពាសពេញ​ទ្វីបអឺរ៉ុប​។ រដ្ឋធានីរ៉ូម​របស់​អ៊ីតាលី គឺជា​មជ្ឈមណ្ឌល​នៃ​អរិយធម៌​លោកខាងលិច​អស់​ជាច្រើន​សតវត្ស​មកហើយ​។ អ៊ីតាលី បាន​អនុវត្ត​នយោបាយ​អាណានិគមនិយម​ចាប់ពី​ពាក់កណ្ដាល​សតវត្សទី១៩ រហូតដល់​ពាក់កណ្ដាល​សតវត្សទី២០​។

សព្វថ្ងៃនេះ អ៊ីតាលី​គឺជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ជា​ប្រទេសអភិវឌ្ឍន៍ ជាមួយ​អត្រា​គុណភាព​ជីវិត​ខ្ពស់​ជាងគេ​ទី៨ លើ​ពិភពលោក​។ អ៊ីតាលី បាន​ចូល​ជា​សមាជិក "សហភាពអឺរ៉ុប" និង អង្គការ​សន្ធិសញ្ញា​អាត្លង់ទិកខាងជើង (ណាតូ)​។ លើសពីនេះ អ៊ីតាលី​ក៏​ជា​សមាជិក​នៃ ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង៨ (G8) ដោយ​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី៧ លើ​ពិភពលោក, អង្គការ​សហប្រតិបត្តិការ​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច (OECD), អង្គការពាណិជ្ជកម្មពិភពលោក (WTO), ក្រុមប្រឹក្សាអឺរ៉ុប (Council of Europe), សហភាពអឺរ៉ុបខាងលិច (Western European Union), Central European Initiative, និង ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សិនហ្គេន (Shengen) ។ អ៊ីតាលី បាន​ចំណាយ​ទៅលើ​វិស័យ​ការពារជាតិ​ច្រើនជាងគេ​ទី៧​លើ​លោក និង​ជា​រដ្ឋ​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ​តាមរយៈ​អង្គការណាតូ​។ នៅ​ថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០០៧ អ៊ីតាលី​បាន​ក្លាយជា​សមាជិក​មិនអចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​រយៈពេល​ពីរ​ឆ្នាំ​។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. "Indicatori demografici, anno 2020" (PDF). Retrieved 27 September 2023.
  2. "Special Eurobarometer 516". សហភាពអឺរ៉ុបគណៈកម្មការអឺរ៉ុប. September 2021. Retrieved 14 មេសា 2022 – via European Data Portal (see Volume C: Country/socio-demographics: IT: Question D90.2.).
  3. "Surface water and surface water change". OECD. Retrieved 15 មេសា 2022.
  4. "ISTAT - Demography, Statistics, Demographic Balance, Resident Population". demo.istat.it. Retrieved 27 September 2023.
  5. "(ភាសាអ៊ីតាលី) La popolazione legale del 15° Censimento della popolazione". www.istat.it. 19 December 2012. Retrieved 15 មេសា 2022.
  6. ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2022". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. October 2022. Retrieved 27 September 2023.
  7. "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 15 មេសា 2022.
  8. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Retrieved 27 September 2023.
  9. គេប្រើទម្រង់ ឆ្នាំ-ខែ-ថ្ងៃ នៅពេលខ្លះប៉ុណ្ណោះ ភាគច្រើនសម្រាប់បរិបទគណនា។ សូមមើល កំណត់ត្រាកាលបរិច្ឆេទ និងពេលវេលានៅអ៊ីតាលី