ភាសាខ្មែរ
| ភាសាខ្មែរ |
|
|---|---|
| ប្រទេសនិយាយ | ប្រទេសកម្ពុជា, វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, បារាំង, កាណាដា, អូស្រ្តាលី |
| តំបន់ | អាស៊ីអាគ្នេយ៍ |
| ចំនួនអ្នកនិយាយ | ១៥,៧ ~ ២១ លាននាក់ |
| លំដាប់លេខ | |
| ក្រុមភាសា | ក្រុមភាសាអូស្រ្តូអាស៊ី មន-ខ្មែរ មន-ខ្មែរខាងកើត ភាសាខ្មែរ |
| មុខងារជាផ្លូវការ | |
| ភាសាផ្លូវការនៅ | |
| គ្រប់គ្រងដោយ | |
| កូដភាសា | |
| ISO 639-1 | km |
| ISO 639-2 | khm |
| ISO/DIS 639-3 | khm (ខ្មែរកណ្តាល) kxm (ខ្មែរខាងជើង) |
| SIL | KMR |
ភាសាខ្មែរ ឬខេមរភាសា គឺជាភាសារបស់ ប្រជារាស្ត្រខ្មែរ ។ ភាសាសំស្ក្រឹត និងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ។ភាសាខ្មែរមានអក្សរក្រមវែងជាងគេនៅលើផែនដី។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី ២០០០ឆ្នាំមុនមកម៉្លេះ។ ភាសាខ្មែរមានអនុភាពលើភាសាថៃ និងភាសាឡាវ។ភាសាពីរនេះបានខ្ចីពាក្យច្រើនណាស់ពីភាសាខ្មែរដែលនាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា។ ភាសានោះគឺជារបស់ក្រុមភាសាថៃក្រាដៃនិងភាសាខ្មែរនៅក្រុមភាសាមនខ្មែរជាមួយភាសាមន និងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត។
មាតិកា |
អក្សរឬអក្ខរៈ [កែប្រែ]
ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញប្រទេសវៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ៦១១។
អក្សរ តាមពាក្យសំស្ក្រឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។ អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
- ព្យញ្ជនៈ មាន ៣៣ តួ ។
- ស្រៈពេញតួ ១២ តួ ។
- ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។ តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
=== ព្យញ្ជនៈ ===
| ក | ខ | គ | ឃ | ង |
| ច | ឆ | ជ | ឈ | ញ |
| ដ | ឋ | ឌ | ឍ | ណ |
| ត | ថ | ទ | ធ | ន |
| ប | ផ | ព | ភ | ម |
| យ | រ | ល | វ | ស |
| ហ | ឡ | អ |
ជើងរបស់ព្យញ្ជនៈ [កែប្រែ]
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន"សក់"ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ (Consonnes souscrites) ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
| ក្ក | ខ្ខ | គ្គ | ឃ្ឃ | ង្ង |
| ច្ច | ឆ្ឆ | ជ្ជ | ឈ្ឈ | ញ្ញ |
| ដ្ដ | ឋ្ឋ | ឌ្ឌ | ឍ្ឍ | ណ្ណ |
| ត្ត | ថ្ថ | ទ្ទ | ធ្ធ | ន្ន |
| ប្ប | ផ្ផ | ព្ព | ភ្ភ | ម្ម |
| យ្យ | រ្រ | ល្ល | វ្វ | ស្ស |
| ហ្ហ | ឡ | អ្អ |
ស្រៈនិស្ស័យ [កែប្រែ]
ស្រៈនិស្ស័យគឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។ ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧។
| អា | អិ | អី | អឹ | អឺ | អុ | អូ | អួ |
| អើ | អឿ | អៀ | អេ | អែ | អៃ | អោ | |
| អៅ | អុំ | អំ | អាំ | អះ | អិះ | អុះ | |
| អេះ | អោះ |
ស្រៈពេញតួ [កែប្រែ]
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
| អា | ឥ | ឦ | ឧ | ឧុ | ឪ | ឫ |
| ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឩិ៏ |
មុខងាររបស់ព្យញ្ជនៈ [កែប្រែ]
- ជាព្យញ្ជនៈដើម
- កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ ជាព្យញ្ជនៈដើម
- ជាព្យញ្ជនៈសង្កត់
- កាត់ ខាន គាស់ ឃើញ, ត ន ស ញ ជាព្យញ្ជនៈសង្កត់
ស្រៈសម្លេងស្មើគ្នា [កែប្រែ]
អៃ=អ័យ អេយ្យ
- កៃ ដៃ ចៃ ហៃ ខៃ
- គៃ លៃ មៃ រៃ វៃ ទៃ
- ច័យ វិស័យ សម័យ អាយុខ័យ
- ន័យ ជ័យ វ័យ ហទ័យ
- អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាធិបតេយ្យ =ធម្មាធិបតៃយ៍
អាំ=អម្ម អ័ម
- កាំ ចាំ ដាំ
- មាំ គាំ លាំ រាំ
- កម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
- ធម្ម គម្ម
លេខ [កែប្រែ]
| ០ | ១ | ២ | ៣ | ៤ | ៥ |
| ៦ | ៧ | ៨ | ៩ |
បន្ថែម [កែប្រែ]
| ញ៉ | អ់ | អ៊ |
ចំណោទលេខ [កែប្រែ]
- បូក (+)
- ដក

- ស្មើ (=)
- គុណ (x)
- ចែក (/) ឬ ( ៖ )
- ធំជាង (>)
- តូចជាង(<)
- ធំជាងឬស្មើ

- តូចជាងឬស្មើ

- ភាគរយ (%)
- កណ្ដក់សញ្ញា (.)
- ទសភាគ (,)
ពាក្យបរទេស [កែប្រែ]
នៅក្នុងភាសាខ្មែរមានពាក្យខ្លះក្លាយមកពីភាសាដូចទៅ៖
ភាសាបារាំង [កែប្រែ]
ពាក្យមកពីភាសាបារាំង
ភាសាអង់គ្លេស [កែប្រែ]
ពាក្យមកពីភាសាអង់គ្លេស
- ម៉ាស៊ីន ដែលក្លាយមកពី machine។
- កុំព្យូទ័រ ដែលក្លាយមកពី computer។
- មីទិង ក្លាយមកពីmeeting។


