ខ្មែរ (ជនជាតិ)

ដោយវិគីភីឌា
ខ្មែរ
Guimet IMG 6009 Jayavarman7.JPG King Norodom.jpg 27523 117616998271166 8494 n.jpg
Sochua.png Virak Dara.jpg Rossereysothea.jpg Hun Sen.jpg
ប្រជាជនសរុប
១៤ ៣០៥ ១៨៣ នាក់ (ប៉ាន់ប្រ.២០១១)​ [១]
តំបន់ដែលមានប្រជាជនគួរឱ្យកត់សំគាល់
 កម្ពុជា ១៤,២ លាននាក់[២]
 ថៃ ៤,៣ លាននាក់
 វៀតណាម ១,៣ លាននាក់
ទំព័រគំរូ:ទិន្នន័យប្រទេស ស.រ.អា. ២៤១០២៥នាក់[៣]
 បារាំង ៦៨០០០នាក់
 អូស្ត្រាលី ២៥៧១០នាក់[៤]
 កាណាដា ២៥០០០នាក់
 ម៉ាឡេស៊ី ១១៣៨១នាក់
 កូរ៉េខាងត្បូង ១០០០០នាក់
 នូវែលសេឡង់ ៦៩១៨នាក់[៥]
 តៃវ៉ាន់ ៥២១៩នាក់[៦]
 ឡាវ ៥២០០នាក់
 បែលហ៊្សិក ៣៥០០នាក់
 អាល្លឺម៉ង់ ៣០០០នាក់
 ជប៉ុន ៣៣១នាក់[៧]
 Russia ១១០នាក់[៨]
ភាសា

ខ្មែរ គ្រាមភាសាខ្មែរខាងជើង បារាំង

សាសនា

Dharma Wheel.svg ពុទ្ធសាសនាថេរវាទ

ក្រុមជនជាតិទាក់ទង

មន វ៉ា និងក្រុមខ្មែរ-មនផ្សេងៗទៀត

ពួកខ្មែរ (អ.ស.អ: kʰmaːe)គឺជាក្រុមជនជាតិដ៏ច្រើនលើសលប់នៅកម្ពុជា ដោយគណនាប្រហែល៩០%ក្នុងចំណោមប្រជាជន១៤,៨ លាននាក់[២]ក្នុងប្រទេសនេះ។ ពួកគេនិយាយភាសាខ្មែរ ដែលជាចំណែកនៃអំបូរភាសាខ្មែរ-មនធំជាងគេដែលបានរកឃើញពាសពេញអាស៊ីអាគ្នេយ៍។ ភាគច្រើននៃខ្មែរគឺជាអ្នកកាន់ពុទ្ធសាសនាបែបខ្មែរ កំណែជំនឿរួមដ៏ច្រើនដែលច្របាច់បញ្ចូលគ្នាធាតុជាច្រើននៃពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា វិញ្ញាណនិយម និង ការបូជាព្រលឹងដូនតា[៩] ប្រជាជនគួរឱ្យកត់សំគាល់នៃពួកខ្មែរតាំងលំនៅក្នុងតំបន់កៀកកិតថៃ (ខ្មែរខាងជើង) និងតំបន់ដីសណ្ដមេគង្គក្នុងវៀតណាមជិតខាង (ខ្មែរក្រោម)។

មាតិកា

និរុត្តិសាស្ត្រ [កែប្រែ]

តាមលោកG .Coedès ពាក្យ ខ្មែរ ប្រហែលជាកើតពីការផ្សំឈ្មោះរវាង កម្ពុ និងមេរា តាមរយៈរឿងព្រេងមួយចារក្នុងសិលាចារឹកប្រាសាទបក្សីចាំក្រុង (ស.វ.ទី១០) បាននិយាយថាស្ដេចខ្មែរមានដើមកំណើតពីឥសី កម្ពុស្វយម្ភុវៈ និងនាងទេពអក្សរ មេរា ដែលព្រះឥសូរបានប្រទានអោយជាមហេសី។ បើយើងអានព្រមៀលពាក្យ កម្ពុ មេរា នេះបន្តិចម្ដងៗក៏នឹងបានទៅជាពាក្យខ្មែរដូច កម្ពុ+មេរា>កម្ពុ+មេរ>កម្ព+មេរ>ក័ម+មេរ>ក មេរ>ក្មេរ-ខ្មែរ

លោកឈឹម-ក្រសេម ឈ្មោះជាតិខ្មែរហៅត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ ដូច្នេះតែតាមសំឡេងនិយាយជាធម្មតាថា កុមេរុ៍ ទំនងដូចឈ្មោះភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយចេញទៅទៀត ប្រាកដនៅសិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំឡេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា​ ខ្មែរ។ បើតាមលោកពាក្យខ្មែរ បានក្លាយពីពាក្យ កុមេរុដែលជាឈ្មោះសំគាល់ជនជាតិខ្មែរ និងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសឥណ្ឌាម៉្លេះ។ កុមេរុ>ក្មេរ>ខ្មែរ

ទស្សនៈលោកពៅ-ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ក្រុងភ្នំពេញ យោងតាមវចនានុក្រមជួនណាត ទ្រង់សរសេរថាទំនងជាមកពីពាក្យខេមរៈ តែពាក្យនេះឃើញមានសរសេរក្នុងសិលាចារឹក ក្មេរ ហើយម្យ៉ាងទៀតពាក្យខេមរៈ មកពី ខិ+មៈ+រៈ ប្រែជា ក្សេមល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ។ ដោយលោកយោងតាមសាស្ត្រាស្លឹករឹតពីបុរាណកាលនិយមចារ ប្រកបដូចជា ត្មា = តាម-ថ្មែទាំ្ង = ថែមទាំង ផ្មើ = ផើម ។ល។ ដោយហេតុនេះ ខេមរ>ខ្មេរ>ខ្មែរ (ស្រៈអែកើតមក ពីការនិយមរបស់ខ្មែរក្នុងការអានស្រៈ េ -បាលី-សំស្ក្រឹត)។

លោកសាស្ត្រាចារ្យកេង-វ៉ាន់សាក់ លោកយល់ថាពាក្យខ្មែរមកពី ពាក្យមេ ដោយហេតុថាបុព្វបទ ក គឺជាបុព្វបទដែលធ្វើអោយពាក្យមួយកាន់តែខ្លាំងឡើងចម្រើនឡើង ឧទាហរណ៍៖ កាយ>កកាយ មានន័យថា កាយរឿយៗញាប់ៗ, កូរ>កកូរ មានន័យថាកូររឿយៗ។ ដូច្នេះ មេ>ក្មេ>ខ្មេរ>ខ្មែរ មានន័យថាអ្នកគោរពមេខ្លាំងក្រៃលែងជាងអ្នកណាទាំងអស់។

ប្រវត្តិ [កែប្រែ]

ផ្សារខ្មែរដែលឆ្លាក់លើបាយ័ន

ការធ្វើអន្តោប្រវេសន៍ទៅកាន់តំបន់ដីគោកនៃអាស៊ីអាគ្នេយ៍ពីភាគខាងជើងបានបន្តយ៉ាងល្អក្នុងសម័យ​នៃប្រវត្តិសាស្ត្រ។[ត្រូវការអំណះអំណាង] ពួកអ្នកប្រាជ្ញភាគច្រើនមានជំនឿថាពួកគេបានមកនៅយ៉ាងហោចណាស់៣០០០ឆ្នាំកន្លងទៅដែរ លឿនជាងពួកតៃដែលឥឡូវរស់នៅភាគច្រើននូវអ្វីដែលដើមឡើយជាទឹកដីទក្សិណអាស៊ី។ ហេតុផល ដែលពួកគេបានធ្វើអន្តោប្រវេសន៍ទៅកាន់អាស៊ីអាគ្នេយ៍គឺត្រូវបានជជែកតទល់ជាទូទៅ ប៉ុន្តែពួកអ្នកប្រាជ្ញមួយចំនួនមានជំនឿថាខ្មែរ-មនត្រូវបានរុញច្រានចុះមកក្រោមដោយការលុកលុយពីអំបូរពួកចិន-ទីបេពីភាគខាងជើងតាមភស្តុតាងដោយវាក្យសព្ទទក្សិណអាស៊ីជាភាសាចិន រឺ ដោយគោលបំណងកសិកម្មជាភស្តុតាងតាមផ្លូវអន្តោប្រវេសន៍របស់ពួកគេតាមបណ្ដោយទន្លេសំខាន់ៗជាច្រើន។ ពួកខ្មែរគឺជាញាតិសន្តាននឹងពួកមនដែលបានតាំងលំនៅឆ្ងាយទៅៗទៅភាគខាងលិច។

បន្ទាប់ពីការបង្កើតឡើងនៅអាស៊ីអាគ្នេយ៍ ប្រវត្តិនៃប្រជាជនខ្មែរស្របនឹងប្រវត្តិសាស្ត្រខ្មែរ។ ក៏ដូចជាមនុស្សដើមដំបូងៗផ្សេងនៃអាស៊ីអាគ្នេយ៍ដូចជា ព្យូ មន ចាម ម៉ាឡេ ជ្វា ពួកខ្មែរត្រូវបានរងឥទ្ធិពលដោយពួកឈ្មួញ និងអ្នកប្រាជ្ញឥណ្ឌានិងស្រីលង្កា ដែលទទួលយកសាសនា វិទ្យាសាស្ត្រ និងទំនៀមទម្លាប់ពួកគេ និងខ្ចីពីភាសាពួកគេ។ ខ្មែរក៏បានទទួលយកគំនិតសិវនិយម ទេវរាជ និងមហាប្រាសាទជាភ្នំពិសិដ្ឋជានិមិត្តរូប។ ទោះបីជាពួករាជាណាចក្រខ្មែរដែលបានចម្រើន និងសាបរលាបនិងបានអាប់រស្មីនៅទីបំផុត ចំណូលចិត្តរបស់ខ្មែរចំពោះការកសាងប្រាសាទនានាពីថ្មទូទាំងព្រះរាជាណាចក្រនានារបស់ខ្លួនបានបន្សល់នូវ​បូជនីយដ្ឋាននានានៅមានសេសសល់ដល់សព្វថ្ងៃនេះ។

ស្ត្រីខ្មែរវណ្ណៈខ្ពស់ៗនៅទសវត្សឆ្នាំ១៨០០។

ជ័យវរ្ម័នទី២ (៨០២-៨៣០) បានធ្វើឱ្យអំណាចខ្មែររស់រានឡើងវិញនិងបានសាងនូវមូលដ្ឋានគ្រឹះសម្រាប់ចក្រភពអង្គរ ដោយការស្ថាបនារាជធានីបី ឥន្ទ្របុរៈ ហរិហរាល័យ និងមហេន្ទ្របវ៌តសំណល់បុរាណវត្ថុជាច្រើនក្នុងនោះដែលបង្ហាញច្រើនអំពីសម័យកាលរបស់ទ្រង់។ បន្ទាប់ពីការឈ្នះសង្គ្រាមរដ្ឋប្បវេណីដ៏យូរយារមួយ សូរ្យវរ្ម័នទី១ (បានសោយរាជ្យ១០០២-១០៥០) បានបង្វែរកម្លាំងរបស់ទ្រង់ឆ្ពោះទៅខាងកើតនិងបានដាក់រាជាណាចក្រមនទ្វារវតីក្រោមអំណាច។ ជាលទ្ធផល ព្រះអង្គបានគ្រប់គ្រងលើប៉ែកដ៏ធំជាងគេនៃថៃនិងលាវសម័យបច្ចុប្បន្ន ដូចគ្នាដែរពាក់កណ្ដាលភាគខាងជើងនៃទៀបកោះម៉ាឡេ។ សម័យនោះ កំឡុងដែលអង្គរវត្តត្រូវបានសាងសង់ឡើង ត្រូវបានចាត់ទុកថាជាចំណុចកំពូលនៃអារ្យធម៌ខ្មែរ។ ព្រះរាជាណាចក្រខ្មែរបានក្លាយជាចក្រភពខ្មែរ និងមហាប្រាសាទអង្គរ បានចាត់ទុកថាជាទ្រព្យសម្បត្តិខាងបុរាណវត្ថុដែលសម្បូរបែបជាមួយចម្លាក់លៀនថ្មដែលលំអិតបង្ហាញទិដ្ឋភាព​វប្បធម៌ជាច្រើន រួមមានឧបករណ៍តន្ត្រីខ្លះៗ សេសសល់ជាបូជនីយដ្ឋានចំពោះវប្បធម៌ខ្មែរ។ បន្ទាប់ពីមរណភាពសូរ្យវរ្ម័នទី២ (១១១៣-១១៥០) កម្ពុជាបានឆ្លងចូលទៅជាចលាចលរហូតដល់ជ័យវរ្ម័នទី៧ (១១៨១-១២១៨) បានបញ្ជាឱ្យមានការសាងសង់ទីក្រុងថ្មីមួយ។ ព្រះអង្គគឺជាពុទ្ធសាសនិក និងចំពោះសម័យកាលមួយ ដែលព្រះពុទ្ធសាសនាបានក្លាយជាសាសនាលប់លើនៅកម្ពុជា។ ជាសាសនារដ្ឋមួយ យ៉ាងណាក៏ដោយ វាត្រូវបានសម្របឱ្យសមនឹងលទ្ធិទេវរាជ ជាមួយពុទ្ធរាជការជំនួសអតីតសិវរាជ រឺ វិស្ណុរាជ។

អង្គរវត្តនៅទសវត្សឆ្នាំ១៩០០

ការងើបឡើងព្រះរាជាណាចក្រតៃសុខោទ័យ (១២៣៨) និងអយុធ្យា (១៣៥០) បានហុចលទ្ធផលជាសង្គ្រាមស្ទើរតែមិនឈប់ឈរជាមួយពួកខ្មែរ និងបានដឹកនាំឱ្យមានវិនាសកម្មអង្គរនៅឆ្នាំ១៤៣១។ ពួកគេត្រូវបាននិយាយថាបានទទួលពួកអ្នកទោស៩០០០០នាក់ ភាគច្រើននៃអ្នកទាំងនោះដូចជាពួកអ្នករបាំ និងតន្ត្រីករ។[១០] សម័យនោះបន្តមកដល់ឆ្នាំ១៤៣២ រួមជាមួយប្រជាជនខ្មែរអស់ទ្រព្យសម្បត្តិ ក្បួនច្បាប់របស់ខ្លួន និងពួកអ្នកកាន់វប្បធម៌មនុស្ស គឺជាមួយនៃការធ្លាក់ចុះយ៉ាងរហ័ស។ នៅឆ្នាំ១៤៣៤ ព្រះបាទពញាយ៉ាតបានធ្វើឱ្យភ្នំពេញក្លាយជារាជធានីរបស់ទ្រង់ និងអង្គរត្រូវបានបោះបង់ចោលនៅក្នុងព្រៃ។ ដោយសារការឈ្លានពានរបស់សៀមនិងយួន កម្ពុជាក៏បានអំពាវនាវទៅកាន់បារាំងដើម្បីឱ្យមានការការពារនៅឆ្នាំ១៩៨៣និងបានប្រែក្លាយខ្លួនជាអាណាព្យាបាល​មួយរបស់បារាំងនៅឆ្នាំ១៨៦៤។ កំឡុងទសវត្សឆ្នាំ១៨៨០ ត្រសងគ្នានឹងវៀតណាមខាងត្បូងនិងលាវ កម្ពុជាត្រូវបានទាញបញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនដែលគ្រប់គ្រងដោយបារាំង។ អស់រយៈពេលជិតមួយសតវត្ស ពួកបារាំងបានទាញប្រយោជន៍ខាងពាណិជ្ជកម្មពីកម្ពុជា និងបានទាមទារអំណាចលើនយោបាយ សេដ្ឋសាស្ត្រ និងជីវភាពសង្គម។

ទីតាំងជាទូទៅនៃក្រុមជនជាតិខ្លះនៅឆ្នាំ១៩៧២

កំឡុងពាក់កណ្ដាលទីពីរនៃសតវត្សទីម្ភៃ ស្ថានភាពនយោបាយនៅកម្ពុជាបានប្រែជាច្របូកច្របល់។ ព្រះបាទនរោត្តម-សីហនុ (ក្រោយមក សម្ដេច បន្ទាប់មកទៀតជាស្ដេច) បានប្រកាសឯករាជ្យកម្ពុជានៅឆ្នាំ១៩៤៩ (បានទទួលពេញលេញនៅឆ្នាំ១៩៥៣) និងបានដឹកនាំប្រទេសនេះរហូតដល់ថ្ងៃ ១៨មីនា ១៩៧០ នៅពេលនោះព្រះអង្គត្រូវបានទម្លាក់ដោយឧត្តមសេនីយ៍លន់-ណុល ដែលគាត់បានបង្កើតសាធារណរដ្ឋខ្មែរ។ ថ្ងៃ ១៧មេសា ១៩៧៥ ខ្មែរក្រហមប្រល័យពូជសាសន៍បានដឹកនាំដោយសាឡុត-ស ដែលគេស្គាល់ជាងគេដោយឈ្មោះក្លែងក្លាយ ប៉ុល-ពត បានមកយកអំណាចនិងបានបំផ្លិចបំផ្លាញប្រជាជនខ្មែរជាក់ស្ដែង សុខភាព សីលធម៌ ការអប់រំ បរិស្ថានរូប និងវប្បធម៌របស់ពួកគេ។ *ថ្ងៃ ៧មករា កងកម្លាំងវៀតណាមបានបណ្ដេញខ្មែរក្រហមចេញ។ ក្រោយពីដប់ឆ្នាំផ្លាយនៃការកសាងឡើងវិញយឺតៗដោយឈឺចាប់ជាមួយនិងការជួយខាងក្រៅស្ដួចស្ដើងតែប៉ុណ្ណោះ សហប្រជាជាតិបានធ្វើអន្តរាគមន៍ដែលហុចជាលទ្ធផលក្នុងកិច្ចព្រមព្រៀងសន្តិភាពប៉ារីសនៅថ្ងៃ ២៣តុលា ១៩៩២ និបានបង្កើតលក្ខណៈជាច្រើនដល់ការបោះឆ្នោតសកលនៅខែ ឧសភា ១៩៩៣ ដែលដឹកនាំដល់ការបង្កើតរដ្ឋាភិបាលថ្មីនិងការស្ដារឡើងវិញសម្ដេចសីហនុឱ្យមានអំណាចដើម្បីក្លាយជា​ព្រះមហាក្សត្រនៅឆ្នាំ១៩៩៣។ មិនតែប៉ុណ្ណោះទេ ខ្មែរក្រហមបានបន្តគ្រប់គ្រងប៉ែកខាងលិចនិងខាងជើងកម្ពុជារហូតដល់ចុងទសវត្សឆ្នាំ១៩៩០នៅពេលពួកគេបានចុះចូល​ទៅនឹង​កងកម្លាំងរបស់រដ្ឋាភិបាលក្នុងការដោះដូរចំពោះការលើកលែងទោស រឺ ការសម្រួលវិញចំពោះទីតំណែងមួយចំនួននៅក្នុងរដ្ឋាភិបាលកម្ពុជា និងសន្តិសុខខាងក្រៅរាជធានីដែលនៅមានបញ្ហា។

ភូមិសាស្ត្រ និង ប្រជាសាស្ត្រ [កែប្រែ]

ភាគច្រើននៃពួកខ្មែររបស់ពិភពលោករស់នៅកម្ពុជា ប្រជាជនក្នុងនោះគឺខ្មែរ៨០%។ ក៏មានប្រជាជនខ្មែរដើមកំណើតគួរឱ្យកត់សំគាល់នៅថៃនិងវៀតណាមដែរ។ មានខ្មែរជាងមួយលាននាក់ ភាគច្រើននៅខេត្តសុរិន្ទ (សូរ៉េន) បុរីរម្យ (បូរីរ៉ាំ) និងសិរីសាកេត រឺ ស្រីសាកេត (ស៊ីសាកេត) នៅថៃ។ ការប៉ាន់ស្មានចំពោះចំនួនខ្មែរនៅវៀតណាម (ស្គាល់ថាខ្មែរក្រោម) ផ្សេងគ្នាពី១,១ លាននាក់បានផ្ដល់ដោយទិន្នន័យរដ្ឋាភិបាលដល់ទៅប្រាំពីរលាននាក់ដែលបានឧបត្ថម្ភគាំទ្រ​ដោយសហព័ន្ធខ្មែរក្រោម។[១១]

ដោយសារតែសង្គ្រាមរដ្ឋប្បវេណីកម្ពុជា រាប់ពាន់នាក់នៃខ្មែរឥឡូវមានលំនៅជាអចិន្ត្រៃយ៍នៅសហរដ្ឋ កាណាដា អូស្ត្រាលី និងបារាំងដូចគ្នា។

វប្បធម៌ និង សង្គម [កែប្រែ]

ពួកអ្នករបាំខ្មែរនៅអង្គរវត្ត។

វប្បធម៌នៃជនជាតិខ្មែរគឺដូចគ្នាសាកសមតាមរយៈលក្ខខណ្ឌភូមិសាស្ត្ររបស់ខ្លួន។ គ្រាមភាសាតាមតំបន់ជាច្រើនគង់វង្សនៅ ប៉ុន្តែអាចស្ដាប់គ្នាបានទៅវិញទៅមក។ បទដ្ឋាននេះត្រូវពឹងផ្អែកលើការនិយាយនៅភ្នំពេញ ដែលដោយសារតែស្ថានភាពទីក្រុងជាទីរួមជាតិ ដែលត្រូវបានរងឥទ្ធិពលមិនសូវច្រើនដោយឥទ្ធិពលបារាំងនិងវៀតណាមថ្មីៗនេះ។ យ៉ាងណាមិញ ភាពផ្សេងគ្នានៃភាសាខ្មែរដែលនិយាយនៅបាត់ដំបងគឺជាតំណាងនៃការនិយាយបន្ថែមទៀតភាគច្រើននៃប្រជាជន។ គ្រាមភាសាផ្សេងទៀតគឺជាគ្រាមភាសាខ្មែរភាគខាងជើង ហៅថា ខ្មែរសុរិន្ទដោយពួកខ្មែរ បាននិយាយដោយខ្មែរនៅថៃ និងខ្មែរក្រោមបាននិយាយដោយខ្មែរដើមកំណើតនៅតំបន់ដីសណ្ដមេគង្គនៅវៀតណាមដែលនៅក្បែរកម្ពុជា។ គ្រាមភាសាដែលគេបានសិក្សាតិចតួចជាខ្មែរខាងលិច រឺ ខ្មែរក្រវាញ ត្រូវបាននិយាយដោយប្រជាជននៅដាច់ឆ្ងាយមួយចំនួនតូចនៅជួរភ្នំក្រវាញដែលលាតសន្ធឹងចាប់ពីកម្ពុជាដល់ថៃ។ ទោះបីបានសិក្សាតិចតួច វាក៏មានតែមួយគត់នៅរក្សាទុកប្រព័ន្ធច្បាស់លាស់មួយនៃកម្ពស់សំឡេងដែលមានទាំងអស់ ប៉ុន្តែបានបាត់នៅក្នុងគ្រាមភាសាដទៃទៀតក្នុងខ្មែរទំនើប។

ស្ត្រីខ្មែរបានតុបតែងខ្លួនកំឡុង​ចូលឆ្នាំថ្មីរបស់ខ្មែរ

ពួកខ្មែរមានជំនឿក្នុងព្រហ្មញ្ញសាសនា ដែលត្រូវបានយកមកពីហិណ្ឌូសាសនា និងពុទ្ធសាសនា។ ខ្មែរទំនើបបញ្ជាក់អត្តសញ្ញាណជនជាតិរបស់ខ្លួនយ៉ាងខ្លាំងជាមួយជំនឿនិងការបដិបត្តិរបស់ខ្លួនដែលផ្សំនឹងសន្ធាន្ត​នៃពុទ្ធសាសនាថេរវាទដែលមានធាតុផ្សំនៃការបូជាព្រលឹងបុព្វបុរសអ្នកស្រុក វិញ្ញាណនិយម និងគ្រូសិល្ប៍និយមរឺស្មឹងនិយម[៩] ភាគច្រើននៃពួកខ្មែររស់នៅនៅភូមិនានាតាមជនបទជាអ្នកស្រែ រឺ អ្នកនេសាទនិងជីវិតវិលវល់ក្បែរវត្តអារាម និងពិធីពុទ្ធសាសនានានាពេញមួយឆ្នាំ។ យ៉ាងណាមិញ បើសិនជាមានខ្មែរម្នាក់ឈឺ ពួកគេនឹងទៅជួបគ្រូខ្មែរជារឿយៗ (ស្មឹង/អ្នកព្យាបាល) ដែលជាអ្នក ពួកគេជឿថាអាចពិនិត្យព្យាបាលដោយព្រលឹងជាច្រើន (អ្នកតា អ្នកដូន) បានធើឱ្យមានជំងឺ និងបង្ហាញផ្លូវដើម្បីផ្គាប់ចិត្តព្រលឹងដែលអាក់អន់ចិត្ត ដោយហេតុនោះក៏ជាសះស្បើយពីជំងឺ។[១២] គ្រូខ្មែរក៏បានរៀននៅក្នុងមុខវិជ្ជាថ្នាំ និងជាញឹកញាប់បានស្វះស្វែងរករៀបចំថ្នាំសង្កូវផ្សេងៗនិងឱសថទឹក រឺ រកសាក់មន្តអាគម ទាំងអស់នឹងដើម្បីផ្ដល់នូវរបស់មួយជាមួយវីរកម្មពិសេសនិងរារាំងព្រលឹងបិសាច រឺក៏ សំណាងអាក្រក់ជាទូទៅ។[១២] ជំនឿខ្មែរក៏ពឹងផ្អែកយ៉ាងខ្លាំងលើហោរាសាស្ត្រ ជាការបន្សល់ទុកនៃហិណ្ឌូសាសនា។ អ្នកប្រាប់ពីជោគវាសនាបានហៅថាហោរ រឺ គ្រូទាយជាភាសាខ្មែរ ត្រូវបានគេប្រឹក្សាជារឿយៗមុនពេលព្រឹត្តិការណ៍សំខាន់ ដូចជាការជ្រើសរើសប្ដីប្រពន្ធ ការចាប់ផ្ដើមនូវដំណើរសំខាន់ រឺ ការរកស៊ី កំណត់ថ្ងៃសម្រាប់រៀបការ និងកំណត់ទីតាំងសមរម្យដើម្បីការកសាងសំណង់ថ្មី។

ពួកស្រីស្នំនៃព្រះបាទស៊ីសុវត្ថិ

ពេញមួយឆ្នាំ ខ្មែរប្រារព្ធពិធីបុណ្យជាច្រើន ភាគច្រើនសាសនា រឺ ព្រលឹង ភាគខ្លះក្នុងនោះក៏ត្រូវបានសង្កេតផងដែរ ថាជាថ្ងៃឈប់សម្រាកសាធារណៈ។ ពីរដែលសំខាន់បំផុតគឺចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ (ថ្ងៃបុព្វបុរស)។ ប្រតិទិនពុទ្ធសាសនាខ្មែរត្រូវបានគេបែងចែកជា១២ខែជាមួយឆ្នាំថ្មីតាមបែបប្រពៃណីដែលចាប់ផ្ដើមនៅថ្ងៃទីមួយ​នៃខែចែត្រ ដែលត្រូវនឹងព្រះចន្ទថ្មីទីមួយនៃថ្ងៃ១៣មេសាក្នុងប្រតិទិនលោកខាងលិច។ យ៉ាងណាមិញ ការប្រារព្ធធ្វើនាសម័យទំនើបនេះត្រូវបានធ្វើបមាណីយកម្មឱ្យត្រូវជាមួយថ្ងៃ១៣មេសា។

វប្បធម៌ខ្មែរបានជះឥទ្ធិពលដល់វប្បធម៌ថៃនិងលាវនិងត្រឡប់មកវិញ។ ពាក្យកម្ចីខ្មែរជាច្រើនត្រូវបានគេរកឃើញក្នុងភាសាសៀម និងលាវ និងពាក្យកម្ចីសៀមនិងលាវជាច្រើនក៏ត្រូវបានគេរកឃើញក្នុងភាសាខ្មែរដែរ។ អក្ខរក្រមថៃត្រូវបានយកមកពីអក្ខរក្រមខ្មែរ ដែលជាលំដាប់ ត្រូវបានដកចេញពីអក្សរបល្លវៈនៅឥណ្ឌាខាងត្បូង។

សូមមើលផងដែរ [កែប្រែ]

ឯកសារយោង [កែប្រែ]

  1. បិនចាមិន-វ៉ខខឺរ ចក្រភពអង្គរ: ប្រវត្តិសាស្ត្រកម្ពុជា ស៊ិហ្គណេតប៉្រិស ខាល់ឃូត្តា ១៩៩៥។

កំណត់ [កែប្រែ]

  1. World Bank. Population Estimates and Projections Section, Population, total. Retrieved 01 Oct 2012.
  2. ២,០ ២,១ CIA FactBook. Accessed July 14, 2008.
  3. "ការស្ទាបស្ទង់សហគមន៍អាមេរិក២០០៥: សំណុំឯកសារប្រជាជនដែលបានជ្រើសរើសនៅសហរដ្ឋ"ការិយាល័យជំរឿនសហរដ្ឋhttp://factfinder.census.gov/servlet/IPTable?_bm=y&-geo_id=01000US&-qr_name=ACS_2005_EST_G00_S0201&-qr_name=ACS_2005_EST_G00_S0201PR&-qr_name=ACS_2005_EST_G00_S0201T&-qr_name=ACS_2005_EST_G00_S0201TPR&-ds_name=ACS_2005_EST_G00_&-reg=ACS_2005_EST_G00_S0201:034;ACS_2005_EST_G00_S0201PR:034;ACS_2005_EST_G00_S0201T:034;ACS_2005_EST_G00_S0201TPR:034&-_lang=en&-redoLog=false&-format= 
  4. "ការស្ទាបស្ទង់ព័ត៌មានសហគមន៍រដ្ឋាភិបាលអូស្ត្រាលី២០០៦"នាយកដ្ឋានអន្តោប្រវេសន៍ និងពលរដ្ឋភាពhttp://docs.google.com/viewer?a=v&q=cache:xXPtflxLMFwJ:www.immi.gov.au/media/publications/statistics/comm-summ/_pdf/cambodia.pdf+cambodian+population+australia&hl=en&gl=us&pid=bl&srcid=ADGEESgR4nhdf1Tg-YPiJHlANgLgLfDp4oPsj3ZeUrG6ZhDiIwDlKMOfldmvFjxMxFSUdAg9rOPz2kxp1hvuTH0UNtCg7hlgmrrc1SIdVIZgRqecz07qxpR05QbgIQSEQNCxb2u-f2jt&sig=AHIEtbQqIjFEPV1Ig1X5rLqM2ns0ccoEYg 
  5. "ជំរឿន២០០៦: ខ្មែរ- ការពិតនិងតួលេខ"សមោធានវិជ្ជាតេអារ៉ានូវែលសេឡង់http://www.teara.govt.nz/en/cambodians/3 
  6. "កម្ពុជាបញ្ឈប់អាពាហ៍ពិពាហ៍ជាបណ្ដោះអាសន្នរវាងបុរសកូរ៉េខាងត្បូង ស្ត្រីកម្ពុជា"។ Japantoday.comhttp://www.japantoday.com/category/world/view/cambodia-halts-marriages-between-s-korean-men-cambodian-women។ បានយកមក ២៩មេសា ២០១១ 
  7. ឈ្មោះ។ "គ្មានខ្មែរត្រូវបានគេរាយការណ៍ថាបាត់ខ្លួនក្នុងការញ្ជួយរបស់ជប៉ុនទេ"។ Cambodia1.wordpress.comhttp://cambodia1.wordpress.com/2011/03/15/no-cambodian-has-been-reported-missing-in-japanese-quake/។ បានយកមក ២៩មេសា ២០១១ 
  8. ជូលី-ម៉ាស៊ិស (៤មីនា ២០១០)។ "ហេតុអ្វីខ្មែរនិយាយរុស្ស៊ី"។ CSMonitor.comhttp://www.csmonitor.com/World/Global-News/2010/0304/ហេតុអ្វីខ្មែរនិយាយរុស្ស៊ី។ បានយកមក ២៤កក្កដា ២០១១ 
  9. ៩,០ ៩,១ Faith Traditions in Cambodia; pg. 8; accessed August 21, 2006
  10. Thailand 1969:151, Blanchard 1958:27
  11. [១][តំណភ្ជាប់ងាប់]
  12. ១២,០ ១២,១ [២][តំណភ្ជាប់ងាប់]

តំណភ្ជាប់ក្រៅ [កែប្រែ]