កីឡដ្ឋានជាតិមរតកតេជោ

ពីវិគីភីឌា
កីឡដ្ឋានជាតិមរតកតេជោ
ទីតាំងខណ្ឌជ្រោយចង្វារ, ភ្នំពេញ, កម្ពុជា
កូអរដោនេភូមិសាស្ត្រ11°40′58.4″N 104°52′34.6″E / 11.682889°N 104.876278°E / 11.682889; 104.876278
ពិធី​បើក​ការដ្ឋាន​មេសា ២០១៧
ពិធីសម្ភោធសីហា ២០២១
ម្ចាស់រាជរដ្ឋាភិបាលកម្ពុជា
តម្លៃសំណង់៦​.៧២០ ពាន់លានរៀល
ស្ថាបត្យករស្មៅ
ចំនួនកៅអី៦​ មឹន
គេហទំព័រmtn-stadium.com.kh
អ្នកជួល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។ ។ វា​ជា​កន្លែង​សំខាន់​នៃ ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ។

សំណង់[កែប្រែ]

រាជរដ្ឋាភិបាលកម្ពុជា​បាន​សាងសង់​អគារ​កីឡា​ជាតិ​មរតក​តេជោ ដែល​រួម​មាន​ពហុកីឡដ្ឋាន​សំខាន់​ ​សម្រាប់​ ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២៣ ។ ការ​សាង​សង់​ពហុកីឡាដ្ឋាន​បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ [១] ពិធី​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៧​។[២] រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ១.១ ពាន់លានយន់ចិន (ប្រហែល ១៦០ លានដុល្លារ) សម្រាប់ការសាងសង់កីឡដ្ឋានដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ [៣] វិស្វករ​ចិន​ប្រមាណ​៣៤០​នាក់ និង​កម្មករ​និង​អ្នកបច្ចេកទេស​កម្ពុជា​២៤០​នាក់​បាន​ចូលរួម​ក្នុង​ការសាងសង់​នេះ​។ នៅខែមករាឆ្នាំ ២០១៩ ការដំឡើងកៅអីត្រូវបានបញ្ចប់។ [២]​នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានមានពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា[៤]

ស្ថាបត្យកម្ម និងការរចនា[កែប្រែ]

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។[៥] មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែ ដោយសារ​តែ​កន្លង​មក​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ ពហុកីឡាដ្ឋានជាតិមរតកតេជោជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា។ [១] កីឡដ្ឋាន​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់​។[៦]

ឯកសារយោង[កែប្រែ]

  1. ១,០ ១,១ Vorajee, Ismail (11 July 2019). "Cash allocated for sporting development, SEA Games in scope". Khmer Times. https://www.khmertimeskh.com/50622892/cash-allocated-for-sporting-development-sea-games-in-scope/. 
  2. ២,០ ២,១ Vorajee, Ismail (14 March 2019). "Federation shares stadium progress". Khmer Times. https://www.khmertimeskh.com/586361/federation-shares-stadium-progress/. 
  3. "Cambodian PM marks milestone in construction of China-aided stadium". Xinhua. 29 July 2019. http://www.xinhuanet.com/english/2019-07/29/c_138267372.htm. 
  4. ក្រសួងសាធារណការ និងដឹកជញ្ជូន (១៨ ធ្នូ ២០២១). "[UYFC-PWT - សកម្មភាពក្រុមការងារ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន ចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡាជាតិមរតកតេជោ និងការប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ SEA GAME – ASEAN PARA GAMES ឆ្នាំ២០២៣ នាពេលខាងមុខ"]. ព័ត៌មាន. https://www.mpwt.gov.kh/kh/press/20703. 
  5. សាក់, វ៉ាន់ (១៨ ធ្នូ ២០២១). "នេះ​មូលហេតុ​វិមាន​កីឡដ្ឋាន​មរតក​តេជោ ​មាន​រាង​ជា​សំពៅ". Sabay. https://news.sabay.com.kh/article/1311059#utm_campaign=onpage. 
  6. "PM inaugurates Morodok Techo Stadium". Khmer Times. 18 December 2021. https://www.khmertimeskh.com/50990715/pm-inaugurates-morodok-techo-stadium/.