ឆ្នាំ ២០២០
សហស្សវត្សរ៍ | សហវត្សរ៍ទី ៣ |
សតវត្ស | សតវត្សទី ២១ |
ទសវត្សរ៍ | ឆ្នាំ ២០២០ |
ឆ្នាំ | ២០១៧ • ២០១៨ • ២០១៩ • គ.ស. ២០២០ • ២០២១ • ២០២២ • ២០២៣ |
គ.ស. ២០២០ ត្រូវនឹង ព.ស. ២៥៦៤ ជាឆ្នាំបង្គ្រប់ចាប់ផ្តើមនៅថ្ងៃពុធនៅក្នុងប្រតិទិនគ្រីកូរី និងជាឆ្នាំទី ២០២០ នៃសកលសករាជ និងគ្រិស្តសករាជ។
- ឆ្នាំជូត ទោសក ចុល្លសករាជ ១៣៨២ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
- ឆ្នាំទី ២ របស់ទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២១ របស់សតវត្សទី ២១ និងឆ្នាំទី ២០ របស់សហវត្សរ៍ទី ៣
- ឆ្នាំនៃគិលានុបដ្ឋាយិកា និងគ្រូពេទ្យឆ្មប ប្រកាសដោយអង្គការសុខភាពពិភពលោក[១] ឆ្នាំអន្តរជាតិនៃសុខភាពរុក្ខជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ[២] និងឆ្នាំអន្តរជាតិនៃសំឡេង ប្រកាសដោយគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិ[៣]
- សរុបមាន ៣៦៦ ថ្ងៃ
នៅក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលត្រូវទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺរាតត្បាតសកល ដែលនាំឱ្យសេដ្ឋកិច្ចសង្គមពិភពលោកជួបនូវវិបត្តិជាច្រើនដូចជា ការលុបចោល ឬការពន្យារព្រឹត្តិការណ៍ធំៗ ការបិទខ្ទប់ជាសាធារណៈ និងតំហយសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីមហាឱនភាពនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។[៤] Geospatial World បានចុះផ្សាយថា ឆ្នាំ ២០២០ គឺជា "ឆ្នាំដ៏អាក្រក់បំផុត ពិសេសគឺទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ" ដោយសារតែក្នុងឆ្នាំនេះ គេសង្កេតឃើញមានគ្រោះមហន្តរាយអាកាសធាតុធំៗនៅជុំវិញភពផែនដីដូចជា ភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសអូស្ត្រាលី និងភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចធំៗដែលបោកបក់វាយប្រហារទ្វីបអាមេរិកខាងជើង។[៥] ក្រៅពីនេះ របាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា គ្មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) អន្តរជាតិសម្រាប់ឆ្នាំ២០២០ ណាមួយត្រូវបានសម្រេចនោះឡើយ។[៦]
មេដឹកនាំកម្ពុជា[កែប្រែ]
- ព្រះមហាក្សត្រ: ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (១៤ តុលា គ.ស. ២០០៤ – បច្ចុប្បន្ន)
- នាយករដ្ឋមន្ត្រី: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៣០ វិច្ឆិកា គ.ស. ១៩៩៨ – បច្ចុប្បន្ន)
ព្រឹត្តិការណ៍សំខាន់ៗ[កែប្រែ]
មករា[កែប្រែ]
- ១ មករា
- ប្រទេសក្រូអាត បានចាប់ផ្តើមអាណត្តិជាប្រធាននៃសហភាពអឺរ៉ុប។[៧]
- គ្រោះទឹកជំនន់មួយបានលេចឡើងនៅទីក្រុងចាកាតា នៃប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សចំនួន ៦៦ នាក់។[៨]
- ២ មករា – កងទ័ពអាកាស និងកងទ័ពជើងទឹកអូស្ត្រាលី ត្រូវបានបញ្ជូនចុះទៅកាន់រដ្ឋញូវសោតថ៏វ៉ែលស៍ និងវិចតូរីយ៉ា ដើម្បីជួយជម្លៀសប្រជាជនអូស្ត្រាលីចេញពីតំបន់ឆេះព្រៃ។[៩]
- ៣ មករា – ដ្រូនឃាតកម្មរបស់សហរដ្ឋអាមេរិកបានធ្វើសកម្មភាពវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ ដោយក្នុងនោះរួមមានបុគ្គលតម្រុយពីរនាក់គឺឧត្តមសេនីយ៍អ៊ីរ៉ង់ លោកកាស៊ឹម សូលីម៉ានី និងមេដឹកនាំយោធាកំពូលអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់-មូហានឌីស។[១០]
- ៥ មករា
- សង្គ្រាមផ្ទៃក្នុងលីប៊ីលើកទី២៖ ប្រធានាធិបតីតួកគី លោករ៉េសិប តាយីប អ៊ែរដូហ្កាន បានប្រកាសបញ្ជូនកងទ័ពតួកគីទៅកាន់ប្រទេសលីប៊ី ក្នុងនាមរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ។[១១]
- ការបោះឆ្នោតប្រធានាធិបតីក្រូអាតឆ្នាំ២០១៩–២០៖ ការបោះឆ្នោតជុំទីពីរត្រូវបានធ្វើឡើង ហើយលោកហ្សូរ៉ាន មីឡាណូវិចនៃគណបក្សសង្គមប្រជាធិបតេយ្យក្រូអាត បានផ្តួលប្រធានាធិបតីកាន់អំណាច លោកកូលីនដា ក្រាបា-គីតារ៉ូវិច។[១២]
- ៨ មករា
- អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅកាន់មូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនពីរកន្លែងដែលមានវត្តមានទាហានអាមេរិក ដោយបានបង្ករបួសដល់មនុស្សជាង ១០០ នាក់។[១៣]
- យន្តហោះអ៊ុយក្រែនអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេហេរ៉ង់អ៊ីម៉ាម ខូម៉ីនី ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ១៧៦ នាក់។[១៤]
- ៩ មករា – ក្រុមរដ្ឋឥស្លាមនៅតំបន់សាហារ៉ាបានធ្វើការវាយប្រហារលើមូលដ្ឋានយោធានីហ្សេរីយ៉ានៅឈីណាគោត្រា ដោយបានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ៨៩ នាក់។[១៥]
- ១០ មករា – ហៃថាម ប៊ិន តារីគបានឡើងសោយរាជ្យជាព្រះចៅស៊ុលតង់នៃរដ្ឋអូម៉ង់ ស្នងបន្តពីព្រះចៅកាប៊ូស ប៊ីន សាអ៊ីដ។[១៦]
- ១១ មករា – ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិត្រូវបានធ្វើឡើងនៅប្រទេសតៃវ៉ាន់។ ប្រធានាធិបតីកាន់អំណាចគឺលោកស្រីត្សៃ អ៊ីងវិនបានជាប់ឆ្នោតបន្តមួយអាណត្តិទៀត ខណៈគណបក្សរបស់លោកស្រីគឺគណបក្សប្រជាធិបតេយ្យចម្រើននិយមបានដណ្ដើមអាសនៈចំនួន ៦៧ ក្នុងចំណោមអាសនៈសរុប ១១៣ នៅក្នុងអង្គនីតិប្បញ្ញត្តិយាន។[១៧][១៨]
- ១២ មករា – ភ្នំភ្លើងតាអាល់នៅប្រទេសហ្វីលីពីន បានបំផ្ទុះបែកកម្អែលភ្លើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៧។[១៩]
- ១៦ មករា – រឿងជំនុំជម្រះដកតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានចាប់ផ្តើមនៅក្នុងស្ថាប័នព្រឹទ្ធសភាអាមេរិក។ តែលោកត្រូវបានរួចពីទោសចោទប្រកាន់នៅថ្ងៃទី៥ ខែកុម្ភៈ។[២០]
- ១៨ មករា – សង្គ្រាមស៊ីវិលយេម៉ែន៖ ទាហានយេម៉ែនចំនួន ១១១ នាក់ និងជនស៊ីវិល ៥ នាក់ទៀតត្រូវបានបាត់បង់ជីវិតបន្ទាប់ពីរងការវាយប្រហារដោយដ្រូនពិឃាដ និងមីស៊ីលនៅក្នុងជំរុំយោធាមួយក្បែរទីក្រុងម៉ារីប។[២១]
- ២០ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ អាជ្ញាធរចិនបានចេញបញ្ជាក់ជាសាធារណៈនូវការចម្លងពីមនុស្សទៅមនុស្សដោយកូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២។[២២]
- ២២ មករា – សភាអេលេនិកបានជ្រើសតាំងលោកស្រីកាតេរីណា សាគែលឡារ៉ូពូលូជាប្រធានាធិបតីនៃប្រទេសក្រិក។[២៣]
- ២៣ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ ទីក្រុងអ៊ូហាននៃប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចិនបិទខ្ទប់ដោយផ្អាករាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងជើងហោះហើរអន្តរក្រុង។[២៤]
- ២៦ មករា
- ការបោះឆ្នោតសភាប៉េរូឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៣០ រូប។[២៥]
- កីឡាករបាល់បោះដ៏ល្បីម្នាក់ឈ្មោះ ខូប៊ី ប្រាយអាន បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុងកាឡាបាសាស រដ្ឋកាលីហ្វ័រញ៉ា។[២៦]
- ២៩ មករា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក–ម៉ិកស៊ិក–កាណាដា ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងថ្មីជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។[២៧]
- ៣០ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ថាជាស្ថានភាពអាសន្នសុខភាពសាធារណៈដែលត្រូវការយកចិត្តទុកដាក់ជាអន្តរជាតិ។[២៨]
- ៣១ មករា – ចក្រភពអង់គ្លេស និងជីប្រាល់តាបានប្រកាសដកខ្លួនជាផ្លូវការចេញពីសហភាពអឺរ៉ុប ដោយចាប់ផ្តើមអន្តរកាលរយៈពេល ១១ ខែ។[២៩]
កុម្ភៈ[កែប្រែ]
- ៦ កុម្ភៈ – រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងមីឡានទៅក្រុងសាលែរណូ បានផ្ដាច់ចេញពីផ្លូវដែកនៅក្រុងលីវរ៉ាហ្គា តំបន់លុមបាឌី ប្រទេសអ៊ីតាលី និងបណ្ដាលឱ្យមនុស្សចំនួន ២ នាក់បានស្លាប់ និងរបួស ៣១ នាក់ទៀត។[៣០]
- ៨ កុម្ភៈ – ការបោះឆ្នោតសកលអៀរឡង់ឆ្នាំ២០២០ បានធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៦០ រូបនៃដែល ដែលត្រូវជាសភាជាន់ទាបនៃអ៊ុយរាជឆ្តា។[៣១]
- ១១ កុម្ភៈ – ជំងឺរាតត្បាតកូវីដ ១៩៖ អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យជំងឺនេះថា កូវីដ-១៩។[៣២]
- ២៤ កុម្ភៈ – រដ្ឋាភិបាលចម្រុះប៉ាកាតានហារ៉ាប៉ាននៃប្រទេសម៉ាឡេស៊ីដួលរលំ ហើយត្រូវបានជំនួសដោយសម្ព័ន្ធភាពជាតិ។ លោកមូហ៊ីឌីន យ៉ាស្ស៊ីនបានក្លាយជានាយករដ្ឋមន្ត្រីទីប្រាំបីនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១ ខែមីនា។[៣៣]
- ២៧ កុម្ភៈ – ការជាប់គាំងទីផ្សារភាគហ៊ុនឆ្នាំ២០២០ ដែលបង្កឡើងដោយភាពភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យសន្ទស្សន៍ Dow Jones Industrial Average (DJIA) ធ្លាក់ចុះដោយ ១,១៩០.៩៥ ពិន្ទុ ឬ ៤.៤% មកនៅត្រឹម ២៥,៧៦៦.៦៤ ដោយនេះត្រូវជាចំណុះចុះដ៏ទាបបំផុតសម្រាប់រយៈពេលមួយថ្ងៃនៅពេលនោះ។ មិនតែប៉ុណ្ណោះ សន្ទស្សន៍មួយនេះបានបន្តធ្លាក់ចុះជាច្រើនថ្ងៃជាបន្តបន្ទាប់ទៀត។[៣៤]
- ២៨ កុម្ភៈ – សង្គ្រាមស៊ីវិលស៊ីរី៖ អង្គការណាតូបានសម្តែងពីសាមគ្គីភាពជាមួយប្រទេសតួកគី បន្ទាប់ពីទាហានតួកគីចំនួន ៣៤ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសពីកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។[៣៥]
- ២៩ កុម្ភៈ – កិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌមួយត្រូវបានចុះរវាងសហរដ្ឋអាមេរិក និងតាលីបង់ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកទ័ពជាបណ្តើរៗចេញពីប្រទេសអាហ្វហ្កានីស្ថានចាប់ពីថ្ងៃទី១០ ខែមីនា តទៅ។[៣៦]
មីនា[កែប្រែ]
ថ្ងៃកំណើត និងថ្ងៃមរណភាព[កែប្រែ]
ឯកសារយោង[កែប្រែ]
- ↑ "2020 - Year of the Nurse and the Midwife". www.who.int (in អង់គ្លេស). Retrieved 2020-01-15.
- ↑ "International Year of Plant Health 2020". Food and Agriculture Organization of the United Nations (in អង់គ្លេស). Retrieved 2020-01-18.
- ↑ "2020 - International Year of Sound" (in អង់គ្លេស). International Commission for Acoustics. Retrieved 2020-02-15.
- ↑ IMFBlog (April 14, 2020). "The Great Lockdown: Worst Economic Downturn Since the Great Depression". IMF Blog. Archived from the original on April 14, 2020. Retrieved April 5, 2024.
- ↑ Datta, Anusuya (October 11, 2020). "Here's why 2020 is the worst year so far in terms of Climate Change". Geospatial World. Archived from the original on January 16, 2021. Retrieved April 5, 2024.
- ↑ "2020 Report: Progress towards the Sustainable Development Goals | Knowledge for policy". Archived from the original on March 8, 2021. Retrieved April 5, 2024.
- ↑ The EESC's Activities During the Croatian Presidency: January–July 2020. EESC. 2019. ល.ស.ប.អ. 978-92-830-4581-6. https://books.google.com/books?id=QMXPzQEACAAJ.
- ↑ "66 people now killed by flooding in Jakarta, and more rain appears to be on the way". January 6, 2020. https://edition.cnn.com/2020/01/06/asia/jakarta-floods-intl-hnk/index.html.
- ↑ "Military moves in to help mass evacuation from Australian bushfires". CBC News. https://www.cbc.ca/news/world/australia-wildfires-jan1-1.5412274.
- ↑ O'Connor, Tom; Laporta, James (January 2, 2020). "Iraq Militia Officials, Iran's QUDS Force Head Killed in U.S. Drone Strike". Newsweek. https://www.newsweek.com/iraq-militia-official-killed-us-iran-tensions-1480181.
- ↑ "Turkish troops deploy to Libya to prop up embattled government". The Guardian. January 5, 2020. https://www.theguardian.com/world/2020/jan/05/turkish-troops-deploy-to-libya-to-prop-up-embattled-government.
- ↑ "Croatia elects centre-left challenger Zoran Milanovic as president". BBC News. January 6, 2020. https://www.bbc.com/news/world-europe-51006754.
- ↑ "Pentagon denies trying to underplay injuries from Iran attack". Reuters. January 17, 2020. http://news.trust.org/item/20200117170342-xr08c.
- ↑ "Boeing 737 plane crashes in Iran". CNN. January 8, 2020. https://edition.cnn.com/middleeast/live-news/iran-plane-crash-live-intl-hnk/index.html.
- ↑ "Islamic State claims responsibility for Niger army base attack". Reuters. January 14, 2020. https://www.reuters.com/article/us-niger-security/islamic-state-claims-responsibility-for-niger-army-base-attack-idUSKBN1ZD1ZZ.
- ↑ "Oman's new ruler Haitham bin Tariq takes oath: newspapers". Reuters. January 11, 2020. https://www.reuters.com/article/us-oman-sultan-successor-media/omans-new-ruler-haitham-bin-tariq-takes-oath-newspapers-idUSKCN1ZA078.
- ↑ "Taiwan election: Tsai Ing-Wen wins landslide in rebuke to China". The Guardian. January 11, 2020. Archived from the original on February 3, 2022. Retrieved April 6, 2024.
- ↑ "Taiwan opposition candidate admits defeat in presidential election". Reuters. January 11, 2020. https://www.reuters.com/article/us-taiwan-election-opposition-idUSKBN1ZA0HJ.
- ↑ "PHIVOLCS warns of 'hazardous explosive eruption' of Taal Volcano soon". CNN Philippines. January 12, 2020. Archived from the original on January 18, 2022. Retrieved April 6, 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Ewing, Philip (February 5, 2020). "'Not Guilty': Trump Acquitted On 2 Articles Of Impeachment As Historic Trial Closes". NPR. Archived from the original on April 6, 2024.
- ↑ "Yemen war: Death toll in attack on military base rises to 111". BBC News. January 20, 2020. https://www.bbc.com/news/world-middle-east-51166943.
- ↑ McMullen, Jane (January 25, 2021). "Covid-19: Five days that shaped the outbreak". BBC News. BBC. Archived from the original on January 26, 2021. Retrieved April 6, 2024.
- ↑ "Progressive judge to become Greece's first female president". The Guardian. January 16, 2020. Archived from the original on January 16, 2020. Retrieved April 6, 2024.
- ↑ "(ជាភាសាចិន) 直击武汉天河机场:"封城"前有96架航班飞往全国". Archived from the original on March 4, 2020. Retrieved April 6, 2024.
- ↑ "Peru election: Crushing blow for president's opponents Popular Force". BBC News. https://www.bbc.com/news/world-latin-america-51208274.
- ↑ Harvey, Austin (2023-09-23). "Inside The Sudden Death Of Kobe Bryant — And The Helicopter Crash That Caused It". All That's Interesting. Archived from the original on November 5, 2023. Retrieved 2024-04-06.
- ↑ "Trump signs US Mexico Canada Agreement". BBC News. Jan 29, 2020. Archived from the original on January 30, 2020. Retrieved April 6, 2024.
- ↑ "Coronavirus declared global health emergency". BBC. January 30, 2020. Archived from the original on January 30, 2020. Retrieved April 6, 2024.
- ↑ "European Parliament approves Brexit agreement". BBC News. January 29, 2020. https://www.bbc.co.uk/news/uk-politics-51287430.
- ↑ "Off to the Side: The 2020 Livraga (Italy) Train Derailment". June 4, 2023. Archived from the original on November 5, 2023. Retrieved April 7, 2024.
- ↑ "Irish election produces an earthquake as Sinn Fein tops poll". AP NEWS. April 20, 2021. Archived from the original on March 21, 2022. Retrieved April 7, 2024.
- ↑ "Coronavirus disease named Covid-19". BBC. February 11, 2020. Archived from the original on February 11, 2020. Retrieved April 7, 2024.
- ↑ "Pakatan Harapan govt collapses". The Star. Archived from the original on October 20, 2020. Retrieved April 7, 2024.
- ↑ "Dow plunges 1,100 points as the coronavirus sends the market tumbling into correction territory". CNBC. February 27, 2020. Archived from the original on February 26, 2020. Retrieved April 9, 2024.
- ↑ "NATO expresses strong solidarity with Turkey at special meeting of the North Atlantic Council". Archived from the original on February 28, 2020. Retrieved April 9, 2024.
- ↑ "US, Taliban truce takes effect, setting stage for peace deal". The Denver Channel. February 21, 2020. Archived from the original on February 22, 2020. Retrieved April 9, 2024.