ណាប៉ូលេអុងបូណាប៉ារត៍

ពីវិគីភីឌា
ណាប៉ូលេអុង
អធិរាជនៃបារាំង
រជ្ជកាលដំបូង១៨ ឧសាភា ១៨០៤ – ៦ មេសា ១៨១៤
រាជាភិសេក២ ធ្នូ ១៨០៤
ព្រះវិហារនូត្រេ-ដាម
អង្គក្រោយល្វីទី១៨ (ជាព្រះមហាក្សត្របារាំង)
រជ្ជកាលទីពីរ២០ មីនា ១៨១៥ – ២២ មិថុនា ១៨១៥
អង្គក្រោយណាប៉ូលេអុងទី២ (វិវាទ)
ព្រះមហាក្សត្រអ៊ីតាលី
រជ្ជកាល១៧ មីនា ១៨០៥ – ១១ មេសា ១៨១៤
រាជាភិសេក២៦ ឧសភា ១៨០៥
ព្រះវិហារមីឡាន
អង្គក្រោយវិចទ័រ អេម៉ានុយអែលទី២
កុងស៊ុលទីមួយនៃបារាំង
ក្នុងការិយាល័យ១២ ធ្នូ ១៧៩៩ – ១៨ ឧសភា ១៨០៤
សហកុងស៊ុលហ្សង់-ហ្សាក-រ៉េជីស ដឺ កំបេសេរ៉េ
ឆាល-ហ្វ្រង់ស្វ័រ ឡឺប្រន
កុងស៊ុលបណ្ដោះអាសន្ននៃបារាំង
ក្នុងការិយាល័យ១០ វិច្ឆិកា ១៧៩៩ – ១២ ធ្នូ ១៧៩៩៩
សហកុងស៊ុលអេម៉ានុយអែល ចូសែហ្វ ស៊ីយ៉េស
រ៉ូជឺរ ឌូកុស
ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលី
ក្នុងការិយាល័យ២៦ មករា ១៨០២ – ១៧ មីនា ១៨០៥
អនុប្រធានាធិបតីហ្វ្រានសេស្កូ មែលហ្ស៊ី ដេរីល
អាណាព្យាបាលនៃសហព័ន្ធរ៉ាំង
ក្នុងការិយាល័យ១២ កក្កដា ១៨០៦ – ៤ វិច្ឆិកា ១៨១៣
ប្រាំង-ព្រីម៉ាតកាល វ៉ន ដាល់ប៊ឺក, អ៊ូជេន ដឺ ប៊ូហារនៃ
ប្រសូតណាប៉ូលេអុង បូណាប៉ារត៍
(Napoleone Buonaparte)[១]
១៥ សីហា ១៧៦៩
អាចាស៊ីយ៉ូ, កុសស៊ីកា, ព្រះរាជាណាចក្របារាំង
សុគត៥ ឧសភា ១៨២១ (ជន្មាយុ ៥១)
ឡងវូដ, ចក្រភពអង់គ្លេស
ព្រះសុសាន១៥ ធ្នូ ១៨៤០
រាជពន្ធភាពចូសេហ្វីន ដឺ ប៊ូហារនៃ (រ.ក. ៩ មីនា ១៧៩៦, ល. ១០ មករា ១៨១០)
ម៉ារីល្វីនៃអូទ្រីស (អ.ភិ. ១១ មីនា ១៨១០)
ព្រះរាជឱរស-ធីតា
ព្រះនាម
ណាប៉ូលេអុង បូណាប៉ារត៍ (Napoléon Bonaparte)
នាមរាជវង្ស
ណាប៉ូលេអុងទី១ (Napoleon I)
វង្សបូណាប៉ារត៍
បិតាការឡូ បូណាប៉ារត៍
មាតាលេទីស៊ីយ៉ា រ៉ាម៉ូលីណូ
សាសនាកាតូលិក
ព្រះហត្ថលេខា

ណាប៉ូលេអុង (នាមពេញ ណាប៉ូលេអុង បូណាប៉ារត៍, ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១) និងមានព្រះរាជនាមថា ណាប៉ូលេអុងទី១ គឺជាមេដឹកនាំនយោបាយ និងយោធាបារាំងម្នាក់ ដែល​លេចឈ្មោះឡើងនៅ​​អំឡុង​បដិវត្តន៍​បារាំង និង​បាន​ដឹកនាំ​យុទ្ធនាការ​សំខាន់ៗ​ជាច្រើន​ក្នុង​អំឡុង​សង្គ្រាម​បដិវត្តន៍។ គាត់បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋបារាំងដោយកាន់តំណែងជាកុងស៊ុលទីមួយពីឆ្នាំ១៧៩៩ ដល់ឆ្នាំ១៨០៤ ហើយក្រោយមកបានឡើងកាន់អំណាចជាអធិរាជនៃបារាំងពីឆ្នាំ១៨០៤ ដល់ឆ្នាំ១៨១៤ និងម្តងទៀតក្នុងឆ្នាំ១៨១៥។ កេរដំណែលនយោបាយ និងវប្បធម៌របស់ណាប៉ូលេអុងបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្នគាត់មានឈ្មោះជាមេដឹកនាំដ៏ល្បីល្បាញ និងចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។[២][៣]

ណាប៉ូលេអុងបានចាប់កំណើតក្នុងគ្រួសារអភិជនអ៊ីតាលីតូចមួយនៅលើកោះកុសស៊ីកា ដែលកាលនោះបារាំងទើបតែបានកាត់ដែនកោះមួយនោះជាកម្មសិទ្ធិរបស់ខ្លួនថ្មីៗ។ គាត់បានគាំទ្របដិវត្តន៍បារាំងក្នុងឆ្នាំ១៧៨៩ ហើយខណៈពេលដែលកំពុងបម្រើការក្នុងជួរកងទ័ពបារាំង ណាប៉ូលេអុងបានព្យាយាមផ្សព្វផ្សាយឧត្តមគតិពីបារាំងទៅកាន់ប្រជាពលរដ្ឋនៅស្រុកកំណើតរបស់ខ្លួន។ ឋានៈកងទ័ពរបស់គាត់បានកើនឡើងយ៉ាងរហ័សក្រោយពីគាត់បានជួយអាជ្ញាធរបដិវត្តន៍យកឈ្នះលើក្រុមបះបោរនៅក្នុងឆ្នាំ១៧៩៥។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានចាប់ផ្តើមយុទ្ធនាការយោធាប្រឆាំងនឹងអូទ្រីស និងអ៊ីតាលី ដោយបានទទួលជ័យជម្នះក្នុងគ្រប់សមរភូមិ ហើយក៏បានក្លាយជាវីរបុរសជាតិនៃបារាំង។ ក្នុងឆ្នាំ១៧៩៨ គាត់បានដឹកនាំបេសកកម្មយោធាមួយទៅកាន់ប្រទេសអេហ្ស៊ីប ដែលនេះជាប្រភពនៃការប្រឡូកចូលវិស័យនយោបាយរបស់ណាប៉ូលេអុង។ ទីបំផុត ណាប៉ូលេអុងបានដឹកនាំរដ្ឋប្រហារនៅខែវិច្ឆិកា ឆ្នាំ១៧៩៩ ហើយបានក្លាយជាកុងស៊ុលទីមួយនៃសាធារណរដ្ឋ។

ជីវិតអាពាហ៍ពិពាហ៍ និង ភាពព្រឺព្រួចនៅក្នុងសង្រ្គាម[កែប្រែ]

ភរិយារបស់ណាប៉ូលេអុង: នាងចូសេហ្វីន ដឺ ប៊ូហារនៃ

ក្នុងឆ្នាំ១៧៩៦ ណាប៉ូលេអុងមានអាយុ២៦ឆ្នាំ បានរៀបការជាមួយស្រ្តីត្រកូលអភិជនដ៍ស្រស់ស្អាតម្នាក់ នាងហ្សូសេហ្វីន ដឺ បូណាណេ ដែលជាស្រ្តីមេម៉ាយចាស់ជាងគាត់៦ឆ្នាំហើយថែមទាំងមានកូនស្រីម្នាក់អាយុ ១២ ឆ្នាំ និងកូនប្រុសម្នាក់អាយុ ១៤ ឆ្នាំ ស្រាប់ទៅហើយ។ ពីរថ្ងៃបន្ទាប់ពីពិធីមង្គលការគាត់បានចេញទៅសមរភូមិដោយត្រូវបាន គេតែងតាំងជាមេបញ្ជាការកងទព័នៅតាមព្រំដែនប្រទេសអ៊ីតាលី ដោយយល់ឃើញថាកងទព័របស់គាត់មានអាវុធ្ធមិនសូវទំនើបហ្វឹកហាត់មិនបានល្អ និងមានស្បៀងមិនគ្រប់គ្រាន់ គាត់បានសន្យាចំ- ពោះពួកគេទាំងនោះថា នឹងផ្ដល់រង្វន់យ៉ាងច្រើនសន្ធឹកសន្ធប់ បើសិនជាពួកគេទទួលបានជយ័ជំនេះនៅក្នុងការប្រយុទ្ធ ។ដូចដែលគាត់ បានពោលថា" ក្នុងនាមជាទាហាននាក់មានសំលៀកបំពាក់ និង ស្បៀងអាហារបរិភោគគ្រប់់គ្រាន់ ។ ខេត្តមានៗ និងទីក្រុងធំនិងស្ថិត ក្នុងអំនាចរបស់អ្នក ហើយនៅទីនោះអ្នកនឹងទទួលបានកិត្តិយស ភាពរុងរឿងនិងទ្រព្យសម្បត្តិ....។ តើអ្នកចង់បានដែររឺទេ? "


កងទព័របស់គាតនៅអ៊ីតាលី បានដណ្ដើមបានជយ័ជំនេះមួយហើយមួយទៀត ។ ក្រោយមកដោយប្រឆាំងនិងបទបញ្ជាចេញពីទីក្រុង ប៉ារីស ណាប៉ូលេអុងវាយបកប្រឆាំងផ្ទាល់និងសត្រូវដ៍ខ្លាំងបំផុតរបស់បារាំងគឺ ប្រទេសអូទ្រីស ។ នៅក្នុងដំណើររុលទៅមុខលឿនដូច ផ្លេកបន្ទោរ គាត់បានឆ្លងកាត់ជួរភ្នំអាល់ (Alps) ហើយរុលចូលក្នុងទីក្រុងវីយ៉ែន របស់អូទ្រីសចំងាយ៩៦គីឡូម៉ែត្រ ។ ពួកអូទ្រីសដែល ប្រឈមមុខនិងការពិត ដែលស្ទើតែបរាជយ័ក្នុងសមរភូមិ បានស្នើសុំអោយមានកិច្ចព្រមព្រៀងឈប់បាញ់ ។ នៅក្នុង សន្ធិសញ្ញា Campo Formio ដែលតែងតាំងឡើងដោយណាប៉ូលេអុង ពួកគេបានយល់ព្រមប្រគល់ទឹកដីប៉ែលហ្ស៊ីក រ៉ាញលែនដ៍និងកោះមួយចំនួននៅឯ ឆ្នេរសមុទ្រក្រិច អោយមកស្ថិតក្រោមការត្រួតត្រារបស់បារាំង ។ ណាប៉ូលេអុងបានបញ្ជូនទ្រព្យសម្បត្តិ និងលុយដែលរឹបអូសបានមក ពីសង្រ្គាមទៅកាន់ទីក្រុងប៉ារីស។


ទន្ទឹមនិងពេលនោះគាត់ក៍បានបង្កើតរដ្ផាភិបាលអ៊ីតាលីខាងជើងដោយអនុវត្តិគំនិតសេរីភាពបដិវត្តន៍បារាំង ។ តែអំឡុងពេលមួយរាត្រី សោះគាត់មានឈ្មោះបោះសំលេងពេញទ្វីបអឺរ៉ុប និងសូម្បីតែនៅអាមេរិកក៍ល្បីឈ្មោះ ណាប៉ូលេអុងដែរ ។ មានតែប្រទេសអង់គ្លេស ប៉ុណ្ណោះដែលនៅតែប្រឆាំងជំទាស់និងអំនាចបារាំងនៅទ្វីបនេះ ។ ដំបូងណាប៉ូលេអុងគិតចង់ឈ្លានពានដៃសមុទ្រ Channel របស់អង់ គ្លេស់ ប៉ុន្តែពិនិត្យដោយផ្ទាល់ទៅលើតំបន់ឆ្នេរសមុទ្រ Channel នោះគាត់ក៍បោះបង់គំនិតព្រោះយល់ឃើញថា កងនាវាអង់គ្លេស់មានកំលាំងខ្លាំងណាស់មិនអាចឈ្លានពានបានឡើយ។ ផ្ទុយទៅ វិញគាត់បានបើកយុទ្ធនាការមួយនៅប្រទេសអេហ្ស៊ីបនៅទីនោះគាត់អាចបង្កើតមូលដ្ផានគ្រឹះសំរាប់អំនាចបារាំងនៅសមុទ្រមេធីទែរ៉ាណេ ។ហើយទន្ទឹមពេលជាមួយគ្នានេះបានកាត់ផ្តាច់ផ្លូវដ៍សំខាន់របស់របស់អង់គ្លេស់ទៅកាន់ប្រទេសឥណ្ឌា ។ នៅទិឃារដូវនៅឆ្នាំ១៧៩៨ គាត់បានឈ្លានពានប្រទេសអេហ្ស៊ីប ​។

មេដឹកនាំបារាំងមួយចំនួនដែលនៅក្នុងនោះក៍មាន តាល់ឡឺរ៉ង់ដ៍ ផងដែរបានលួចសប្បាយក្នុងចិត្តដោយបានឃើញណាប៉ូលេអុងដ៍មានប្រជាប្រិយភាព និងមហិច្ចតាខ្ពស់ចេញឆ្ងាយពីប៉ារីស

ព្រោះពួកគេខ្លាចណាប៉ូលេអុងដណ្ដើមអំនាច ​។ ភ្លាមនោះគាត់ក៍បានដណ្ដើមកាន់កាប់កោះ ម៉ាល់ត៍ ​នៅសមុទ្រមេឌីទែរ៉ាណេ ។ ក្រោយមកគាត់ដណ្តើមបានអាឡិចហ្សង់ឌ្រី ដែលជាទីក្រុងចាស់របស់ប្រទេសអេហ្ស៊ីប ។ ទីបញ្ចប់នៅក្នុងសមរភូមិពីរ៉ាមីត គាត់បានវាយរុញច្រាណអ្នកការពារក្រុងឡឺគ័រ អោយត្រឡប់ទៅកាន់ វាលខ្សាច់ហើយក៍បានដណ្ដើមកាន់កាប់ទាំងស្រុងភាគខាងជើងនៃប្រទេសអេហ្ស៊ីប ។ នៅពេលដែលការប្រយុទ្ធគ្នាបានបញ្ចប់ គាត់បានរួសរាន់សង់លាលានិងមន្ទីពេទ្យ សំរាប់ប្រជាជនអេហ្ស៊ីប

និងដាក់ផែនការកសាងព្រែកជីក ស៊ុយអេដ៍ធំដែលភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅកាន់សមុទ្រក្រហម និងមហាសមុទ្រឥណ្ឌាដ៍ធំល្វឹងល្វើយ ព្រមទាំងមហាសារគរ ប៉ាស៊ីហ្វិច ។ តែទោះជាយ៉ាងណាក្ដីការបរាជយ័ដ៍ធំមួយតាមមកពីក្រោយស្រមោលយុទ្ធនាការលើទឹកដីអេហ្ស៊ីបរបស់ណាប៉ូលេអុង ​។កងនាវាអង់គ្លេស់ដែលដឹកនាំដោយ ឧត្ដមសេនីយ៍ឯក អូរ៉ាត្យូ ណែលសុន បានវាយកំទិចកងទព័ជើងទឹកបារាំងដែលឈរជើងនៅ អាប៊ូកៀរបៃ ជិតមាត់ទន្លេរនីល ។ ដោយគ្មាននាវាដើម្បើជួយសង្រ្គោះកងទព័របស់ណាប៉ូលេអុង

ទោះជាមានឧត្តភាពជាងកងទព័អង់គ្លេស់ ក៍មិនអាចគេចខ្លួនចេញពីអេហ្ស៊ីប រឺក៍ទទួលកំលាំងជំនួយបានឡើយ ។ ណាប៉ូលេអុងបានចាប់ធ្វើការវាយប្រហារលើប្រទេសស៊ីរីទៀតដោយសង្ឃឹមបើកច្រកទៅទិសខាងជើង តែត្រូវអង់គ្លេស់រារាំង ។ ក្នុងពេលដែលណាប៉ូលេអុងជួបការលំបាកបែបនេះប្រទេសទួរគី

រួមជាមួយអង់គ្លេស់ រុស្ស៊ី និង អូទ្រីស បង្កើតសម្ពន្ធ័មិត្ត ប្រឆាំងការឈ្លានពានរបស់បារាំង ។អ៊ីតាលីក៍បានងាកចេញពីការគ្រប់គ្រង របស់បារាំងដែរ ។ ណាប៉ូលេអុងក៍បានស្ថិតនៅក្នុងស្ថានភាពឯកកោដ៍ធ្ងន់ធ្ងរមួយ ។ គាត់ក៍បានសំរេចចិត្តធ្វើការងារជាបន្ទាន់មួយ ។ ដោយទុកចោលកងទព័របស់គាត់នៅក្នុងប្រទេសអេហ្ស៊ីប ណាប៉ូលេអុងបានលួចរត់មកកាន់ទីក្រុងប៉ារីស ដោយកិច្ចខ្លួនរួចទាំងប្រផិតប្រផើយពីការតាមចាប់របស់នាវាអង់គ្លេស់ពីរគ្រឿង ។

ឯកសារយោង[កែប្រែ]

  1. "| Fac-similé de l'acte de baptême de Napoléon, rédigé en italien. | Images d'Art".
  2. Roberts 2014, Introduction
  3. Charles Messenger, រៀ. (2001). Reader's Guide to Military History. Routledge. pp. 391–427. ល.ស.ប.អ. 978-1-135-95970-8. https://books.google.com/books?id=VT7fAQAAQBAJ&pg=PA391.