ទូច ស៊ុននិច

ពីវិគីភីឌា

ទូច ស៊ុននិច

ឈ្មោះ ទូច ស៊ុននិច
រហ័ស្សនាម រាជនីសំឡេងមាស
កើត ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨០
ទីកំណើត រាជធានីភ្នំពេញ ប្រទេសកម្ពុជា
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​បទប្រជាប្រិយ៍ បទប្រពៃណី បទភ្លេងការ បទបុរាណ បទសម័យ បទរាំវង់ បទសារ៉ាវ៉ាន់ បទឡាំលាវ និងបទមនោសញ្ចេតនា
ឆ្នាំសកម្ម ១៩៩៤-បច្ចុប្បន្ន
អជីព តារាចម្រៀង និងជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរ
ផលិតកម្ម រស្មីហង្សមាស ផលិតកម្មបក្សីចាំក្រុង ផលិតកម្មព្រះវិហារ ផលិតកម្មឆ្លងដែន ផលិតកម្មសាន់ដេ ផលិតកម្មឈូករ័ត្ន ។ល។
គណនីបណ្ដាញសង្គមរបស់នាង
Facebook ទូច ស៊ុននិច
FB Page Touch Sunnix
YouTube Touch Sunnix

នាងកញ្ញា ទូច ស៊ុននិច (អង់គ្លេស: Touch Sunnix) ជាតារាចម្រៀងដែលមានសំឡេងពីរោះលំដាប់ជួរមុខ និងមានប្រជាប្រិយភាពបំផុតនៅក្នុងសង្គមសិល្បៈខ្មែរ ។ មិនត្រឹមតែមានសម្លេងផ្អែមពីរោះរណ្ដំចិត្តអ្នកស្ដាប់តែម្យ៉ាងទេ ទូច ស៊ុននិច ក៏ជាតារាមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិដែរ។ នាងកញ្ញាត្រូវបានគេមើលឃើញថា ជាតារាខ្មែរមួយរូបដែលតែងតែប្រកាន់ប្រពៃណីខ្ជាប់ខ្ជួន​ក្នុងការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ព្រោះ​គេ​កម្រ​ឃើញ​នាង​ស្លៀក​ពាក់​បែប​សិចស៊ី​ណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញាបានប្រឡូកចូលក្នុងវិស័យសិល្បៈចម្រៀងតាំងពីនាងមានអាយុ ១៣ ឆ្នាំ បន្ទាប់ពីនាងបានប្រឡងជាប់លេខ ១ ផ្នែកចម្រៀងសម័យទូទាំងប្រទេសនៅក្នុងឆ្នាំ ១៩៩៣។ នាងកញ្ញា ទូច ស៊ុននិច ជាតារាចម្រៀងដែលមានទេពកោសល្យផ្នែកប្រើប្រាស់សម្លេងបានស្ទើរតែគ្រប់ចង្វាក់ដូចជា៖ ចង្វាក់ប្រពៃណី បុរាណ ប្រជាប្រិយ និងសម័យជាដើម។ កញ្ញាទទួលបានការស្រឡាញ់ និងកោតសរសើរពីសំណាក់ប្រជារាស្រ្ដខ្មែរដែលស្រឡាញ់វិស័យសិល្បៈចម្រៀងស្ទើរតែគ្រប់វ័យទាំងអស់។ ប្រជានជនខ្មែរដែលស្រឡាញ់សិល្បៈផ្នែកចម្រៀងតែងតែពោលសរសើរថា៖ នាងជាតារាចម្រៀងដែលមានសម្លេងផ្អែមពីរោះសណ្ដំចិត្តប្រជាជនខ្មែរ។ ក្រៅតែពីអាជីពជាអ្នកចម្រៀងដ៏ល្បីល្បាញ នាងកញ្ញា ទូច ស៊ុននិច ក៏ជាបញ្ញវន្តដែលទទួលបានការសិក្សារៀនសូត្រជ្រៅជ្រះ រហូតបានបញ្ជប់ការសិក្សានៅសាលកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកអក្សរសាស្រ្ដខ្មែរ និងបានប្រឡងជាប់សាស្រា្ដចារ្យអក្សរសាស្រ្ដខ្មែរផងដែរ។[១] ជាអកុសល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ កញ្ញាត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារលើរូបនាង។ បច្ចុប្បន្ននេះនាងកញ្ញា ទូច ស៊ុននិច កំពុងរស់នៅក្នុងទីក្រុងសាក្រាមេនតូ (Sacramento) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក (USA)។

ជីវប្រវត្តិ[កែប្រែ]

នាងទូច ស៊ុននិចកើតនៅថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ​ ១៩៨០ នៅក្នុងរដ្ឋធានីភ្នំពេញ ដោយមានឪពុកឈ្មោះ សៀង ទូច ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងម្ដាយឈ្មោះកឹម ស៊ីនួន ជាគ្រូពេទ្យបម្រើការដូចឪពុកនាងដែរ។ នៅក្នុងវ័យកុមារភាព កុមារី ទូច ស៊ុននិច បានចូលរៀងនៅក្នុងសាលាបឋមសិក្សាវត្តកោះនារាជធានីភ្នំពេញ។ នៅក្នុងវ័យកុមារនោះ នាងត្រូវបានគេមើលឃើញថា ជាកុមារីមួយរូបដែលទេពកោសល្យខ្ពស់ខាងវិស័យសិល្បៈ ជាពិសេលគឺសិល្បៈផ្នែកចម្រៀងតែម្ដង។ បន្ថែមពីទេពកោសល្យដែលមានពីកំណើតស្រាប់ហើយនោះ នាងកញ្ញា ទូច ស៊ុននិច បានទទួលការបណ្ដុះបណ្ដាលពីអ្នកគ្រូ គង់​ ណារី ដែលជាគ្រូបង្រៀនផ្នែកសិល្បៈដ៏ល្បីល្បាញប្រចាំសាលា និងប្រចាំរាជធានីនាសម័យនោះ។[២]

ការចូលក្នុងវិស័យសិល្បៈ[កែប្រែ]

ដោយទេពកោសល្យសម្លេងដ៏លេចធ្លោរបស់នាង បានធ្វើឲ្យនាងក្លាយជាអ្នកចម្រៀងវ័យក្មេងមួយរូប ដែលបានបង្ហាញវត្តមានលើកញ្ជក់ទូរទស្សន៍ និងតាមរលកសម្លេងវិទ្យុជាតិជារឿយៗ។ ចម្រើនវ័យវឌ្ឍនាការ នាងក៏បានបន្តវិស័យសិល្បៈចម្រៀងនេះ រហូតដល់នាងបានប្រឡងចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ ថ្នាក់ជាតិនាឆ្នាំ ១៩៩៣។ តាំងពីពេលនោះមក នាងកញ្ញា ទូច ស៊ុននិច ត្រូវបានផលិតកម្មចម្រៀងល្បីជាច្រើងដូចជាផលិតកម្មរស្មីហង្សមាស ផលិតកម្មស្ទឹងសង្កែ ផលិតកម្មបក្សីចាំក្រុង ផលិតកម្មឆ្លងដែន ផលិតកម្មអង្គរវត្ត ផលិតកម្មសាន់ដេ ផលិតកម្មព្រះវិហារ ផលិតកម្មសាយណ្ហរ៉ា ផលិតកម្មឈូករ័ត្ន ផលិតកម្មកុលាបក្រហម និងផលិតកម្មចម្រៀងជាច្រើនទៀត បានហៅនាងឲ្យច្រៀងចម្រៀងរបស់គេជាបន្តបន្ទាប់។[៣]


ពីឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០០៣ នាងកញ្ញាទូច ស៊ុននិចបានច្រៀងចម្រៀងរាប់រយបទ និងគ្រប់ចង្វាក់ គ្រប់ប្រភេទបទចម្រៀងដូចជា៖​ បទមហោរី បទប្រពៃណី បទភ្លេងការ បទមនោសញ្ជេតនាស្នេហា បទប្រជាប្រិយ៍​ ជាពិសេសគឺបទចម្រៀងស្នេហាជាតិ[៤] គេតែងតែឃើញវត្តមាននាងកញ្ញា ទូច ស៊ុននិច តាមក្របទស្សនាវដ្ដីធំៗ និងតាមកញ្ញក់ទូរទស្សន៍រឿយៗ ក្នុងទម្រងសម្លៀកបំពាក់សមរម្យបំផុតក្នុងនាមជានារីខ្មែរ។ នាងកញ្ញា ទូច ស៊ុននិច បានចេញទៅសម្ដែងនៅបរទេសជាច្រើនលើកច្រើនសារមានដូចជា៖​ ប្រទេសបារាំង ប្រទេសកាណាដា និងសហរដ្ឋអាមេរិកជាដើម។[៥]

បទចម្រៀងដែលទទួលបានការពេញនិយមខ្លាំង[កែប្រែ]

ចាប់តាំងពីនាងកញ្ញា ទូច ស៊ុននិច បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមក នាងត្រូវម្ចាស់ផលិតកម្មធំៗ កវីនិពន្ធល្បីៗមានដូចជា៖​ លោកគង់ ប៊ុនឈឿន លោកសង អក្ខរា លោក ហ្វៃ សំអាង លោក ឯល ប៊ុណ្ណា និងកវីនិពន្ធល្បីជាច្រើនរូបទៀតបាននិពន្ធបទចម្រៀងថ្មីៗ ជាច្រើនរយបទឲ្យនាងច្រៀង។ ដោយសារតែស្រឡាញ់សម្លេងដ៏ពីរោះរណ្ដំរបស់នាង ម្ចាស់ផលិតកម្ម និងកវីនិពន្ធខ្មែរទាំងនោះក៏បានសំណូមពរឲ្យនាងកញ្ញាច្រៀងស្នាដៃនិពន្ធរបស់ពួកគេសារឡើងវិញដែរ។ បទចម្រៀងដែលកញ្ញាច្រៀងហើយទទួលបានល្បីល្បាញខ្លាំងនោះរួមមាន៖​

ការស្រឡាញ់ការសិក្សា[កែប្រែ]

នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដីប្រជាប្រិយ លេខ ៤ ចុះថ្ងៃទី ១ ដល់ ១៥ ខែមករា ឆ្នាំ១៩៩៥ នាងកញ្ញា ទូច ស៊ុននិច បានលើកឡើងថា​៖​ «ទោះបីជាខ្ញុំបានក្លាយជាអ្នកចម្រៀងល្បីក៏ដោយ ខ្ញុំក៏មិនបោះបង់ការសិក្សាចោលដែរ នៅពេលដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ ខ្ញុំមានបំណងចូលរៀននៅមហាវិទ្យាល័យច្បាប់ទៀត ព្រោះខ្ញុំចង់ក្លាយជាអ្នកច្បាប់ទៅអនាគត រីឯចម្រៀង ខ្ញុំនឹងយកវាធ្វើជាមុខរបរទីពីរវិញ» ។ ក្នុងខណៈពេលដែលនាងកំពុងតែមានឈ្មោះល្បីល្បាញខ្លាំងផ្នែកវិស័យសិល្បៈចម្រៀង នាងក៏នៅបន្តការសិក្សារហូតទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរ។ ហើយនាងក៏ប្រឡងចូលទៅក្នុងសាលាគរុកោសល្យ និងត្រៀមចេញបង្រៀនទៀតផង។[៦]

ការបាញ់ប្រហារឆ្នាំ ២០០៣[កែប្រែ]

កាល​ពី​ថ្ងៃទី​២១ តុលា ឆ្នាំ​២០០៣ អ្នក​នាង​ និង​ម្ដាយ​ត្រូវបាន​ខ្មាន់​កាំភ្លើង​បួន​នាក់​បាញ់​ប្រហារ។ ម្ដាយ​អ្នក​នាង​ស្លាប់​នៅ​នឹង​កន្លែង។ ឯអ្នក​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ជា​សំណាង​ក្នុង​គ្រោះ អ្នក​នាង​នៅ​មាន​ជីវិត​រស់​រាន​ដល់​សព្វថ្ងៃ។[៧] មូលហេតុ​ពីក្រោយ​ការ​បាញ់​ប្រហារ​នេះ​​មិន​ច្បាស់​លាស់​ទេ។ មាន​អ្នក​លើក​ឡើង​ថា​ជា​បញ្ហា​ស្នេហា និង​អ្នកខ្លះទៀត​លើក​ឡើង​ថា​ជាបញ្ហា​នយោបាយ។ ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​នេះ លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តុលាការ​កំពុង​តែ​ដំណើរការ​នៅ​ឡើយ ៖ «ករណី​នេះ​គេ​កំពុង​តែ​ដំណើរការ…បាន​ន័យ​ថា គេ​កំពុង​ធ្វើ​ការ​អង្កេត​បន្ត ហើយ​ករណី​រាប់​ឆ្នាំ​ដូច​កញ្ញា ទូច ស៊ុននិច ហ្នឹង​ហាក់​បី​ដូច​ជា​នៅ​ងងឹត​ឈឹង​មិន​ទាន់​មើល​ឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​តាម​រក​ជន​ដៃ​ដល់​ដែល​បាន​ប៉ុនប៉ង​ផ្ដាច់​អាយុ​ជីវិត​កញ្ញា ទូច សូនិច ហ្នឹង​ទេ រហូត​ដល់​ថ្ងៃ​នេះ​មិន​ទាន់​មាន​ទេ»។

ចំណែក​ឪពុក​នាង ទូច ស៊ុននិច ក៏​បាន​អះអាង​ដែរ​ថា កន្លង​មក លោក​ធ្លាប់​បាន​ឮ​ប្រពន្ធ​លោក ហេង ពៅ ប្រាប់​លោក​ថា ប្តី​របស់​គាត់​ដឹង​អ្នក​សម្លាប់ ទូច ស៊ុននិច ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​នារី​វ័យ​ក្មេង​មួយ​ចំនួន​រង​ការ​បាញ់​ប្រហារ ឬ​ធ្វើ​ឃាត​ពី​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់ ដោយ​ចោទ​ថា​បាន​លួច​ស្នេហា​ជា​មួយ​ប្ដី​គេ។

លោក​ក៏​បន្ថែម​ថា៖ «ហើយ​សម្លាប់​នោះ​រឿង​ស្អី? អ៊ីចឹង​បាន​ថា ក្នុង​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ចង់​ជម្រាប​ដល់​បង​ប្អូន​ទាំង​អស់​កុំ​ឲ្យ​យល់​ច្រឡំ​ថា ទូច ស៊ុននិច យក​ប្ដី​គេ​ឲ្យ​សោះ អា​ហ្នឹង​មួយ គឺ​ថា ទូច ស៊ុននិច អត់​មាន​អត្ត​ចរិត​របៀប​ទៅ​យក​ប្ដី​គេ ហើយ​ប្រពន្ធ​គេ​មក​សម្លាប់​ទេ មាន​តែ​គេ​យក​នាង​តែ​នាង​មិន​ព្រម មិន​លក់​កិត្តិយស​បាទ ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង នៅ​ស្រុក​ខ្មែរ​បើ​សិន​មាន​ស្រី​ម្នាក់​មាន​អ្នក​ធំ​ទៅ​យក អ្នក​ធំ​ហ្នឹង​យក​មិន​បាន អ្នក​ធំ​ហ្នឹង​ទៅ​សម្លាប់​នាង​ហ្នឹង តែ​បើ​អ្នក​ធំ​ហ្នឹង​យក​នាង​ហ្នឹង​បាន ប្រពន្ធ​អ្នក​ធំ​ហ្នឹង​ទៅ​សម្លាប់​នាង​ហ្នឹង​ទៀត នេះ​ជា​បញ្ហា។ តើ​សម្ដេច​តេជា លោក​ទ្រង់​ជ្រាប​ទេ​រឿង​ហ្នឹង? តើ​រដ្ឋាភិបាល​ខ្មែរ​លោក​ជ្រាប​ទេ? អ៊ីចឹង​នារី​ដែល​គេ​មាន​បំណង​ចង់​យក​នោះ មិន​យក​គេ ក៏​ងាប់ យក​គេ​ក៏​ងាប់ តើ​អយុត្តិធម៌​ទេ​រឿង​ហ្នឹង»។

ទាក់​ទង​នឹង​ការ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នេះ លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ថែម​ថា​ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​ឆន្ទៈ​ចង់​រក​នោះ វា​មិន​ពិបាក​ទេ​បើ​ទោះបី​ជា​នៅ​កន្លែង​ណា​ក៏​រក​ឃើញ​ដែរ ៖ «យើង​ឃើញ​ថា ស្ថាប័ន​តុលាការ​ក៏​ដូច​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែរ ព្រោះ​ថា​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​មាន​សមត្ថកិច្ច​នោះ គឺ​មិន​បាន​បង្ហាញ​អំពី​សញ្ញាណ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​សមត្ថភាព​របស់​ខ្លួន ដែល​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក​យុត្តិធម៌ គឺ​ពិបាក​រក​យុត្តិធម៌​ណាស់ ក្នុង​ស្រុក​ខ្មែរ​នោះ... ហើយ​ពាក់ព័ន្ធ​ជា​មួយ​កញ្ញា ទូច ស៊ុននិច នេះ យើង​គិត​ថា មិន​អាន​នឹង​រក​ឃើញ​ទេ បើ​សិន​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​គាត់​មាន​ឆន្ទៈ​រក ដើម្បី​ឲ្យ​ឃាតក​នោះ​មក​កាត់​ទោស គឺ​ងាយ​ស្រួល​ទេ ទោះ​ដល់​ក្រហែង​ណា​ក៏​ចាប់​បាន​មក​វិញ​ដែរ។ ដូច​ជា​លោក ហេង ពៅ ជា​ដើម នៅ​ពេល​ដែល​គេ​ដឹង​ថា គាត់​បាន​ប្រព្រឹត្ត ហើយ​រាជ​រដ្ឋាភិបាល​តម្រូវ​ការ​ចាំបាច់​នោះ ធ្វើ​អី​ក៏​បាន​ដែរ អាច​ចាប់​នាំ​ខ្លួន​លោក ហេង ពៅ មក​ផ្ដន្ទា​ទោស​ចាំបាច់​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង»។

កញ្ញា ទូច ស៊ុននិច ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បាន​លួច​បាញ់​កាល​ពី​ថ្ងៃ​ទី ​២១ ខែ តុលា ឆ្នាំ ​២០០៣ ខណៈ​ដែល​នាង​កំពុង​ដើរ​ចេញ​ពី​ហាង​ទំនិញ​មួយ​ជា​មួយ​ម្ដាយ​នាង។ ម្ដាយនាង​ត្រូវ​បានជនដៃដល់បានសម្លាប់នៅ​នឹង​កន្លែង​កើត​ហេតុនោះ។

ការត្រឡប់មកបំពេរអារម្មណ៍ប្រជារាស្រ្ដខ្មែរវិញ[កែប្រែ]

ដោយឡែកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្រជារាស្រ្ដខ្មែរដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម YouTube មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងក្រោយតារាចម្រៀងលំដាប់ជួរមុខរូបនេះ ដែលអវត្តមានពីវិស័យសិល្បចម្រៀងអស់ជាច្រើនឆ្នាំហើយនោះ បានទម្លាក់បទចម្រៀងថតថ្មីមួយបទដែលមានចំណងជើងថា «ពាក្យមិនពិត» ដែលជាសំនៀងដើម អ្នកស្រី ប៉ែន រ៉ន ចូលទៅក្នុងឆាណែល YouTube របស់នាងផ្ទាល់។ នាងកញ្ញានៅតែមានទឹកដមសំនៀងពីរោះដដែល ទោះបីមិនដូចពីមុនទាំងស្រុងក្ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​[៨]

ជាមួយគ្នានោះដែរ នាងកញ្ញា ទូច ស៊ុននិច ក៏បានសរសេររៀបរាប់ដោយបង្ហាញក្តីនឹករលឹកទៅកាន់បងប្អូនខ្មែរដែលគាំទ្ររូបនាងថា៖ «សូមបងប្អូនចូលរួមស្ដាប់កម្សាន្តជាមួយបទចម្រៀងថតថ្មីដំបូងរបស់នាងខ្ញុំឆ្នាំ ២០២០ នេះ បន្ទាប់ពីនាងខ្ញុំបានអាក់ខានថតអស់រយៈពេលជិត ១៧ឆ្នាំ។ មិនពីរោះទេបងប្អូន តែនេះគឺជាការបង្ហាញពីទឹកចិត្តរបស់នាងខ្ញុំ ដែលតែងតែមានការនឹករលឹកទៅដល់បងប្អូនខ្មែរ យើងទាំងអស់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឆ្លើយតបទៅនឹងការនឹករលឹករបស់បងប្អូនមកដល់ខ្ញុំ និងទឹកចិត្តរបស់បងប្អូន ដែលតែងតែស្រលាញ់ចូលចិត្ត និងគាំទ្រសំនៀងចំរៀងនាងខ្ញុំរហូតមក ហើយចង់ស្ដាប់បទថ្មីៗរបស់ខ្ញុំ។ ឥឡូវនេះនាងខ្ញុំសូមជូនបទថតថ្មី (ដែលបទនេះ ខ្ញុំមិនដែលថតពីមុនមកទេ) ទៅដល់បងប្អូនជាការសណ្ដាប់ និងបញ្ជាក់ថា នាងខ្ញុំមានការនឹករលឹក និងស្រលាញ់បងប្អូនអ្នកគាំទ្រគ្រប់ៗគ្នាណា៎»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​[៩]

ការអំពាវនាវរកពន្លឺយុត្តិធម៌[កែប្រែ]

នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ កញ្ញា ទូច ស៊ុននិច បានសរសេរសារបង្ហោះនៅក្នុងទំព័រគណនីហ្វេសប៊ុកផ្ទាល់របស់នាងដែលមានឈ្មោះ Touch Sunnix ដើម្បីស្នើរសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ជូនរូបនាង និងគ្រួសាររបស់នាងថា៖​ «២១ តុលា ២០០៣ មកដល់ ថ្ងៃនេះ ២១ តុលា ២០២២ គឺ១៩ឆ្នាំកន្លងមកហើយដែលខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំចងចាំមិនភ្លេចឡើយនូវឧក្រិដ្ឋកម្មបាញ់ប្រហារដ៏សាហាវព្រៃផ្សៃ អយុត្តិធម៌មកលើអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំដែលបណ្ដាលអោយអ្នកម្ដាយនាងខ្ញុំទទួលមរណៈភាពយ៉ាងអាណោចអាធ័មមជាទីបំផុត ហើយរូបនាងខ្ញុំត្រូវរស់ក្នុងភាពពិការដល់សព្វថ្ងៃនេះ។ តាំងពីពេលនោះមកនាងខ្ញុំលោកឳពុកនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំមិនទាន់ឃើញមានក្រសួងពាក់ព័ន្ធនិងទទួលខុសត្រូវណាមួយវែកមុខរកពួកឃាតករនិងពួកក្រុមមេឃាតករឈាមថោកនរកអវិចីអស់ទាំងនោះឃើញ ហើយផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ! តើឯណាទៅយុត្តិធម៌សំរាប់មនុស្សបរិសុទ្ធស្លូតត្រង់ដូចជាអ្នកម្ដាយនាងខ្ញុំ រូបនាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំនោះ? សូមសម្ដេចហ៊ុនសែនជួយរកយុត្តិធម៌ វែកមុខរកពួកក្រុមឃាតករដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ អោយអ្នកម្ដាយនាងខ្ញុំនិងរូបនាងខ្ញុំព្រមទាំងក្រុមគ្រួសារនាងខ្ញុំបានទទួលយុត្តិធម៌ពិតផង»។[១០]

បញ្ជីចម្រៀងដែលច្រៀងដោយនាងកញ្ញា ទូច ស៊ុននិច[កែប្រែ]

ខាងក្រោមនេះគឺជាបញ្ជីបទចម្រៀងដែលបានច្រៀងដោយកញ្ញា ទូច ស៊ុននិច តាមលំដាប់អក្សរខ្មែរ។ សូមចូលរួមជួយដាក់បញ្ចូលបន្ថែមចំណងជើងបទចម្រៀងដែលនាងបានច្រៀងនៅក្នុងបញ្ជីខាងក្រោមនេះ៖

ចម្រៀងដែលផ្ដើមដោយអក្សរ | ក |[កែប្រែ]

  • កញ្ឆែតបោះទង (ទូច ស៊ុននិច + គង់ ឌីណា)
  • កណ្ដាលសាគរ
  • កន្ទេល​មាស​
  • កម្រង​ផ្កា​ថ្កុល​
  • កន្លងដែនឆ្ងាយ
  • ក្រមុំចាស់
  • ក្រមុំព្រួលៗ (ទូច ស៊ុននិច + គង់ ឌីណា)
  • ក្រសាហូតដាវ
  • កាត់​ត្រេីយ​
  • កាន់សីលប្រាំ ចាំសីលប្រាំបី
  • ក្ដាមស្រែ
  • ក្រេបហើយសូមលា
  • ក្រោមមេឃពណ៌ខៀវ
  • ក្លិនខ្លួនកេសី
  • ក្លិនផ្កាក្រពុំ
  • ក្លិនជាប់នាសា
  • ទឹកមាននិស្ស័យ
  • កូនខុសហើយម៉ែ
  • កូនស្រីអ្នកនេសាទ
  • កូឡា​បមាស​បង​
  • កូឡាបសហួរហ៊ីន​
  • ក្បូនស្នេហ៍ក្បូនជីវិត
  • កេង​កង​បាត់​កូន​
  • ក្លែប​ក្លិន​ចន្ធូ​
  • ក្អែកហើរកាត់ស្ទឹង
  • កោត​ចិត្ត​ខ្លាំង​ណាស់​
  • កំពង់លួងដួងចិត្ត
  • កំពង់សោមដែលខ្ញុំនឹក
  • កំលោះចាស់ប៉ះអ្នកម៉េម៉ាយ (ទូច ស៊ុននិច + គង់ ឌីណា)
  • កុំប្រកែកអីអូន
  • កុំស្ដាយចិត្តស្មោះ
  • កុំ​ស្ម័គ្រ​អូន​អី​

ចម្រៀងដែលផ្ដើមដោយអក្សរ | ខ |[កែប្រែ]

  • ខក​ចិត្ត​
  • ខ្នងភ្នំសំពៅ
  • ខ្យល់កំពូលភ្នំ
  • ខ្យល់មិនយល់ចិត្តខ្ញុំ
  • ខ្សឹប ខ្សឹប ខ្សឹប
  • ខានជួបគ្នាយូរ
  • ខ្លាច​ប៉ះ​ប្ដី​គេ​
  • ខ្លោចចិត្ត
  • ខ្នើយកម្ម
  • ខ្នើយប៉ាក់
  • ខែរងារហើយម៉ែ
  • ខ្ញុំ​នៅ​ក្មេង​នៅ​ចង់​សប្បាយ​
  • ខ្ញុំ​យំ​សម្រាប់​ថ្ងៃ​នេះ​
  • ខ្ញុំ​សែន​ស្រឡាញ់​

ចម្រៀងដែលផ្ដើមដោយអក្សរ | គ |[កែប្រែ]

  • គន់មើលទៅមេឃ
  • គ្មានទេពាក្យពិត
  • គូរខ្ញុំនៅឯណា?

ចម្រៀងដែលផ្ដើមដោយអក្សរ | ឃ |[កែប្រែ]

  • ឃ្មុំឡើងក្បាលទឹក

ចម្រៀងដែលផ្ដើមដោយអក្សរ | ច |[កែប្រែ]

  • ចិត្តស្មោះដែលរុះរោយ​
  • ចង់​តែ​នៅ​ក្រមុំ​
  • ចង់បានកន្សែងពណ៍ក្រហម​
  • ច័ន្ទ​អេីយ​ច័ន្ទ​
  • ចម្ការសំរោង​
  • ចម្រៀងទាវឯក
  • ចម្រៀងលក់ផ្កា
  • ចម្រៀងស្នេហ៍យើង
  • ចម្រៀង​អវសាន្ត​
  • ចាបដេីរ​ដី
  • ចាស់កំហូច
  • ចាស់ឡើងព្រឺលឡើង
  • ចាហួយនិងសំខ្យា (ទូច ស៊ុននិច + គង់ ឌីណា)
  • ចិត្តមួយដូចខែ
  • ចិត្តប្រឹងស្រឡាញ់ចាញ់ចិត្តស្អប់
  • ចិត្តស្មោះដែលរុះរោយ
  • ចិត្តអូនប្លែកណាស់ (ទូច ស៊ុននិច + គង់ ឌីណា)
  • ចិត្ត​អេីយ​កុំ​នឹក​
  • ចិត្តឥតល្អៀង
  • ​ ចុត​ហ្មាយ​មច្ចុរាជ​
  • ​ ចូកគ្រឹម​
  • ចោលអូនម្ដេចបាន
  • ចេះ​តែ​ស្រម៉ៃ
  • ចំបក់​រោយ​
  • ចំបុីសិរីសោភ័ណ​
  • ចាំចប់ការសិក្សា
  • ចាំនៅតែចាំ
  • ចាំមើលតែផ្លូវ

ចម្រៀងដែលផ្ដើមដោយអក្សរ | ឆ |[កែប្រែ]

  • ឆ្នាំងចាស់បាយឆ្ងាញ់
  • ឆ្នាំមុន
  • ឆ្នាំអូន ១៦

ចម្រៀងដែលផ្ដើមដោយអក្សរ | ជ |[កែប្រែ]

  • ជាតិប្រុសកំហូច
  • ជាតិជាបុប្ផា
  • ជាតិជាសត្វឃ្មុំ
  • ជាតិជាស្ត្រី
  • ជិះទូកតាមមាត់ទន្លេ
  • ជីវិត​កំព្រា​
  • ជីវិតអ្នកក្រ
  • ជូនអូនទៅស្រុក
  • ជ្រោះអូយ៉ាដាវ
  • ជំងឺស្នេហា
  • ជំនោរ​ដេីម​ខែ​
  • ជំនោរត្រជាក់​
  • ជឿ​ចិត្ត​អូន​ចុះ​
  • ជេីង​ភ្នំសំពៅ​

ចម្រៀងដែលផ្ដើមដោយអក្សរ | ឈ |[កែប្រែ]

  • ឈប់ជឿហើយចា៎
  • ឈប់សាងបាបកម្ម
  • ឈប់ស្ដាយហើយ
  • ឈប់ស្រឡាញ់អូនទៅ
  • ឈរចាំអ្នកណា?

ចម្រៀងដែលផ្ដើមដោយអក្សរ | ដ |[កែប្រែ]

  • ដង​ជ្រោះ​ទឹក​ភ្នែក​
  • ដងស្ទឹងស្នេហា
  • ដល់​វេលា​ត្រូវ​សារភាព​
  • ដឹងទេថាអូនរងចាំ
  • ដួង​ចម្ប៉ា​
  • ដៃសមុទ្រត្រពាំងរូង
  • ដោះលែងអូនទៅ

ចម្រៀងដែលផ្ដើមដោយអក្សរ | ឋ|ថ |[កែប្រែ]

  • ​ ឋាន​សួគ៌​ឋាន​ស្នេហ៍​
  • ថ្នម​អេីយ​ថ្នម​
  • ថ្ពល់បរិសុទ្ធ
  • ថ្ងៃនេះអូនឈឺចិត្ត
  • ថ្ងៃណាក៏សៅគ្រី
  • ថ្ងៃ​ជា​វេលា​ល្អ​
  • ថ្ងៃព្រាត់យប់ជួប
  • ថ្ងៃត្រង់គ្រលួច
  • ថ្ងៃនេះខ្ញុំចង់ញុំាស្រា
  • ថ្ងៃលិចអូនស្រណោះ
  • ថៅកែហឺហារ

ចម្រៀងដែលផ្ដើមដោយអក្សរ | ឌ |[កែប្រែ]

  • ឌឹបៗ អូយៗ

ចម្រៀងដែលផ្ដើមដោយអក្សរ | ណ |[កែប្រែ]

  • ណាំណាវ

ចម្រៀងដែលផ្ដើមដោយអក្សរ | ត |[កែប្រែ]

  • ត្រពាំងសាបកូឡាបរោយ
  • តុកកែយំយប់
  • ​ តាំង​យូស្នេហ៍

ចម្រៀងដែលផ្ដើមដោយអក្សរ | ទ |[កែប្រែ]

  • ទន្ទឹងចាំថ្លៃ
  • ទាសីអភ័ព្វ
  • ទាវចូលម្លប់
  • ទុកស្រីប្ដីកាន់លុយ
  • ទិដ្ឋភាព​បុណ្យ​អុំទូក​
  • ទឹកធំ​
  • ​ទឹក​មាន​និស្ស័យ​
  • ទឹកភ្នែកដានី
  • ទឹកភ្នែកអ្នកណា
  • ទឹកហូរឆ្ងាយ
  • ទឹកហូរមិនហត់
  • ទៅណាទៅផងពិសី
  • ទំនាក់ទំនង​ស្នេហ៍
  • ទំនួញផ្កាអង្គារបុស្ស
  • ទំនួញទ្រខ្មែរ
  • ទំនួញរ៉ៃវត្តភ្នំ
  • ទំនួញស្នេហ៍ទុំទាវ
  • ទំនួញស្រីម្នាក់

ចម្រៀងដែលផ្ដើមដោយអក្សរ | ធ |[កែប្រែ]

  • ធម្មជាតិស្ងៀមស្ងាត
  • ធាតុ​មាស​ធាតុ​ភ្លើង​
  • ធ្លាក់​ខ្លួន​ព្រោះ​ល្បែង

ចម្រៀងដែលផ្ដើមដោយអក្សរ | ន |[កែប្រែ]

  • នរក​លោកិយ៍
  • នាគ​ព័ន្ធ​
  • នាងចាំអ្នកណា?
  • នារីជាជួរ
  • នារីផ្កាយព្រឹក (ច្រៀងដោយទូច ស៊ុននិច និពន្ធដោយ ឯកឧត្តម ហ៊ុន ហេង ថតដោយ ផលិតកម្មរស្មីហង្សមាស)
  • នាវាលាផែ
  • នឹកក្លិននឹកខ្លួន
  • នឹក​ខ្លាំង​ណាស់​
  • នឹកឃើញរឿងដើម​
  • នឹកណាស់បងអើយ
  • នឹកភូមភ្នំធំ
  • នេះឬជីវិត (ច្រៀងប្ដូរយកប្រាក់)

ចម្រៀងដែលផ្ដើមដោយអក្សរ | ប |[កែប្រែ]

  • បងខឹងស្រីមួយណា?
  • បងគង់ដឹងខ្លួន
  • បង​អើយ​វិល​វិញ​
  • បងចាប់ឈូងបាន
  • បងស្នេហ៍ស្រី
  • បណ្ដាំ​ព្រះ​ពុទ្ធ​
  • បណ្ដាំស្ទឹងខៀវ
  • បណ្ដាំប្រុសស្នេហ៍
  • បណ្ដាំ​នាង​កែវ​សុមន្ទា
  • បណ្ដែត​ក្បូន​លេង​
  • បញ្ចប់ត្រឹមនេះចុះ
  • បបូរមាត់ផ្អែម
  • បងបោះឈូងទៅ
  • ប្ដីខ្ញុំឪគេ
  • បាចផ្កា​ម្រះ​ព្រៅ​
  • បាត់​ដំណឹង​សូន្យ​
  • បាន​ល្បី​ភ្លេច​ស្រី​កម្សត់​
  • បុប្ផាបាភ្នំ​
  • បុប្ផារោយសម្រាស់
  • ប៉ុន្មានខែទៀតទើបបងរៀបការ
  • បូតសណ្ដែក
  • បូរីជូឡុង
  • បេីជា​គូរ​
  • បោះ​អង្គញ់​
  • ប្រលោមស្នេហ៍
  • ប្រុសកំសាក
  • ប្រុសដែលក្បត់ចិត្ត
  • ប្រុសចិត្តខ្មៅ
  • ប្រុសចិត្តផ្លែល្វា
  • ប្រុស​ចិត្ត​ពពក​
  • ប្រុស​អី​សង្ហា​ម្ល៉េះ​
  • បើពិតស្ម័គ្រខ្ញុំ
  • បើស្រឡាញ់
  • បើស្រឡាញ់កុំទុកយូរ
  • បេះដូងជាប់ខ្សាច់
  • បោចផ្កាម្រះព្រៅ
  • បំពេរទិព្វសូដាច័ន្ទ

ចម្រៀងដែលផ្ដើមដោយអក្សរ | ផ |[កែប្រែ]

  • ផាត់ជាយ
  • ផាត់ជាយក្លាយ
  • ផ្កាក្រង
  • ផ្កាបើកស្រទាប
  • ផ្គរបរប៉ៃលិន
  • ផ្កាដុះលើថ្ម
  • ផ្កា​ព្រៃ​រុះរោយ​
  • ផ្កាមាក្លឿ​
  • ផ្កាយព្រឹក​
  • ផ្ការីកលើមេឃ
  • ផ្កា​ស្រ​ពោន
  • ផ្កាស្នេហ៍
  • ផ្គរលាន់​ផ្ដាំ​ស្នេហ៍​
  • ផ្គរលាន់ឯត្បួង
  • ផ្ញើកងចងដៃ (កងមាសកងពេជ្រ)
  • ផ្ញើរកងជូនបងវិញ
  • ផ្ញើសារតាមសត្វ

ចម្រៀងដែលផ្ដើមដោយអក្សរ | ព |[កែប្រែ]

  • ពន្លក​ស្នេហ៍​ជ័យ​អន​
  • ពុកម៉ែកុំព្រួយ
  • ពេលអូនឃ្លាតទៅ
  • ពេលមេឃស្រទុំ
  • ព្រងេីយ​យូរ​ម្ល៉េះ​
  • ព្រមស្ម័គ្រ​
  • ព្យាណូបាក់ខ្ទង់
  • ព្រាត់គ្នានៅជ្រោះពេជ្រចិន្តា
  • ព្រាត់មួួយជីវិត
  • ព្រះថោង
  • ព្រំដែនស្នេហ៍

ចម្រៀងដែលផ្ដើមដោយអក្សរ | ភ |[កែប្រែ]

  • ភក្ដីពាក្យពិតបងទុកឯណា (ផលិតកម្មរស្មីហង្សមាស ស៊ីឌី វ៉ុល ០៥១)
  • ភ័យអ្វីម៉្លេះទេ
  • ភិសវង់ឆ្នាំថ្មី
  • ​ ភ្លឺ​ឡើង​បាត់​ស្នេហ៍​
  • ភូមាចាប់ចាប់កង្កែប

ចម្រៀងដែលផ្ដើមដោយអក្សរ | ម |[កែប្រែ]

  • មន្ត​ស្នេហ៍​កែវ​ភ្នែក​
  • មន្ត​ស្នេហ៍​រនាត​
  • ​ មន្តស្នេហ៍សម្លេង
  • ​ ម្លប់ដើមត្របែក
  • មរតកស្នេហ៍
  • មាឌធំសក់ក្រញាញ់
  • ម្ដាយនិងកូន
  • មិនដឹងជាបងឬរូបខ្ញុំ
  • មិនឈ្នះចិត្តក្បត់
  • មិន​ភ្លេច​បណ្ដាំ​
  • មីនីសំពត់ខើច
  • ម្ហូបពិសេស
  • មួយម៉ឺនស្រណោះ
  • មេឃ​ខ្ពស់​ដី​ទាប​
  • មេម៉ាយក្ដៅស្រួយ
  • ម៉ោង ៤ ទាបភ្លឺ
  • ម្លប់​ដូង​ទី​ដប់​
  • ម្សិលមិញ

ចម្រៀងដែលផ្ដើមដោយអក្សរ | យ |[កែប្រែ]

  • យក​ខាង​ណា​ក៏​ឈឺ​ចាប់​
  • យប់នេះអូនមកទេ? (ទូច ស៊ុននិច+ គង់ ឌីណា)​
  • ​ យប់​យន់​ទន់​សូរិយេ​
  • ​ យុវជនរាំលេង​
  • យេីង​នាំគ្នា​រាំ​សារ៉ាវ៉ាន់​
  • យំព្រោះស្ដាយបង
  • យំស្ដាយដីកម្ពុជាក្រោម
  • យំអស់ទឹកភ្នែក

ចម្រៀងដែលផ្ដើមដោយអក្សរ | រ |[កែប្រែ]

  • រស​ស្នេហ៍​ឧត្ដម​
  • រស់កំដររូប
  • រាត្រីទីមួយ
  • រាត្រី​នឹក​បង​
  • រាត្រី​សេកុង​
  • រាំងវង់អន្លង់រមៀត
  • រាំចប់អរគុណ

ចម្រៀងដែលផ្ដើមដោយអក្សរ | ល |[កែប្រែ]

  • ល្ងង់ម៉្លេះណ៎?
  • លលកស​
  • លលក​ខ្មោច​យំ​
  • ល្មមឈប់ហើយលោកប្ដី​
  • លាផ្កា​ត្របែក​ព្រៃ​
  • លាបងថ្ងៃស្អែក​
  • លាបាត់ដំបង
  • លាស្នេហ៍ឬស្សា
  • លាហើយ​បាក់​ខែង​
  • លាហើយស្នេហា
  • លុយទិញស្នេហា
  • លួងលោមចៅស្រទោបចេក
  • លួចស្នេហ៍ដួងច័ន្ទ
  • លួចស្នេហ៍អ្នកចម្រៀង
  • លេងចាប់កូនខ្លែង

ចម្រៀងដែលផ្ដើមដោយអក្សរ | វ |[កែប្រែ]

  • វាលស្រែវាលស្រូវ
  • វាលសោះខ្យល់
  • វាសនាបុប្ផាកៀងឃ្លាំង
  • វីយូឡុងស្នេហា
  • វិលវិញណាបង
  • វិលវិញណាប្រុសថ្លៃ

ចម្រៀងដែលផ្ដើមដោយអក្សរ | ស |[កែប្រែ]

  • សក់សហើយប៉ា
  • សកូឡាប​ស្រី​
  • សក្រវាទិ៍ចាំ​ស្នេហ៍​
  • ស្ម័គ្រ​បង​ដែរ​ឬ​អូន​ស្រី​
  • សមុទ្រទឹកភ្នែក
  • សរសើរចិត្តបង
  • សងស្នេហ៍បង​ជាតិ​ក្រោយ​
  • សង្គមពឹងលើប្រុស
  • សង្ឃឹមថ្ងៃមួយ
  • សន្សេីម​ដួង​ចិត្ត​
  • សន្សើមជើងធ្នំ​
  • សន្សំ​ចិត្ត​ស្មោះ​
  • សល់តែក្ដីស្រណោះ
  • សល់តែបណ្ដាំ
  • ស្រ​ណោះ
  • ស្រ​ណោះ​ក្លិន​ម្អម​
  • ស្រ​ណោះ​ខាន់​ស្លា​
  • ស្រ​ណោះម្លប់ដូង
  • ស្រម៉ៃកាលវ័យកុមា
  • ស្រឡាញ់ទើបស្កាត់រក (ទូច ស៊ុននិច+ គង់ ឌីណា)
  • ស្រឡាញ់ប្ដីគេ
  • ស្រ​ឡាញ់​សក់​ក្រង​
  • ស្រីតូចទ្រមែ
  • ស្រ​អែម​ស្រី​ស្រស់​
  • សាមេឡៃ
  • សាយ័ន្ត​ព្រាត់​ស្នេហ៍​
  • សារិកា​កែវកេីច​
  • សារិកាកំសត់
  • ស្រាថ្នាំកែរោគ
  • ស្គាល់រស់ជាតិស្នេហ៍
  • ស្គាល់រស់ស្នេហ៍
  • ស្ដាយក្លិន
  • ស្ដាយភាពក្រមុំ
  • ស្ពាន​កំពង់​ហ្លួង​
  • សិលាចាំប្ដី
  • សឹកពីកាលណា?
  • ស្ទឹង​សម្ងាត់​
  • ស្ទឹង​ស្លាគូ
  • ស្ទឹងសែនប៉ារីស
  • សុវណ្ណ​តែនអន​
  • សូមបងរៀបការចុះ
  • សូមឲ្យពិតដូចវាចា
  • ស្រូវ​យេីង​ទុំ​ហើយ​
  • ស្ដេច​យាង​
  • ស្នេហ៍ក្រោមម្លប់ជ្រៃ
  • ស្នេហ៍ដូចស្រមោល
  • ស្នេហ៍​លេីពសុធា
  • ស្នេហា​ទុំ​ជោ​
  • ស្នេហាជាថ្នាំពុល​
  • ស្នេហាមានន័យដូចម្ដេចទៅ?
  • ​ស្នេហា​ព្រះ​លក្ខសិនវង្ស​
  • ស្នេហាស្រីម៉ៅ
  • ស្អែកមួយពាន់ដង
  • ស្អែកអូនលាបងហើយ
  • សំដីប្រែប្រួល
  • ​សំណាបយោងដី
  • សំបុត្រក្រោមខ្នើយ
  • សំពៅ​ថយ​
  • សំរែកនាងនាគ
  • សុំកាន់មុនការ (ទូច ស៊ុននិច + គង់ ឌីណា)
  • សុំកើតជាចៃ (ទូច ស៊ុននិច + គង់ ឌីណា)
  • សុំយក​ទាំង​ពីរ​
  • សុំស្នេហ៍តាមផ្លូវ
  • សុំហែកខោខ្លី

ចម្រៀងដែលផ្ដើមដោយអក្សរ | ហ |[កែប្រែ]

  • ហួសពេលហើយបង
  • ហួសហើយបង
  • ហែរនាគទៅបួស
  • Happy Birthday to you

ចម្រៀងដែលផ្ដើមដោយអក្សរ | ឡ |[កែប្រែ]

  • ឡាប៊ុមបៃយេ (ទូច ស៊ុននិច + សួង ស៊ីថា)

ចម្រៀងដែលផ្ដើមដោយស្រៈ | អ|អា|ឥ|ឦ|ឧ|ឩ|ឪ|ឯ |[កែប្រែ]

  • អក្ខរាឆ្លើយឆ្លង
  • អក្ខរេតមយូរ៉ា
  • អ្នកទោសស្នេហា
  • អដ្ឋសុវណ្ណចន្ទកេសរ
  • អស្ចារ្យណាស់សង្សារខ្ញុំ
  • អ្នកណាធ្វើឲ្យបងយំ?
  • ​ អ្នក​ទោស​ស្នេហា
  • អនិច្ចា​ខែ​ងងឹត​
  • អនុស្សាវរីយ៍ស្ទឹងមានជ័យ​
  • ​ អវសាន្ត​គូស្នេហ៍​ភក្ដី​
  • អាកាសដែនសមុទ្រខ្មែរ
  • អាគកខ្នាយមួយ
  • អាថ៌កំបាំងដួងចិត្ត
  • អាចារ្យស្រិប
  • អាពាហ៍ពិពាហ៍បំភាន់អាជ្ញា
  • អាធ្រាតហើយ
  • អារ៉ាប់ពីយ៉ា (រាំវង់) ទូច ស៊ុននិច & ឡោ សារិត
  • អីក៏មុខក្រាស់ម៉្លេះ?
  • អូនគេងឬនៅ ?
  • អូនទើបតែដឹង
  • អូន​មិន​ក្បត់​សន្យា​
  • អូននឹកបងណាស់
  • អូនឆ្អែតហើយស្នេហ៍
  • អូនរងារដល់ឆ្អឹងខ្នង
  • អូនរាំនាំមុខ
  • អូនសូមផ្ងើរខ្លួនលើទូកបងហើយ
  • អូនសូមរស់ក្បែរបង
  • ​ អូន​អេីយ​ស្ដាប់​ផ្គរ​
  • ​ ឧត្ដម​ភរិយា​
  • ​ ឧត្តរមានជ័យ
  • ​ ឱ! កំពីងពួយអើយ (សារ៉ាវ៉ាន់)
  • ​ ឱ!​ ស្វាយមួយមែក
  • ​ ឯណា​ព្រហ្មចារី​

ឯកសារយោង[កែប្រែ]

  1. Vodkhmer News. (2019, January 21). "អ្នកគ្រូ គង់ ណារី ទទួលមរណភាព​ទាំងមិនបានសម្រេចបំណង​​តូចមួយ." Retrieved from https://www.vodkhmer.news/2019/01/21/kong-nary-pass-away-without-reach-her-plan/

  2. Cambodia Daily. (2003, October 22). "Popular Singer Shot in Face, Mother Killed." Retrieved from https://english.cambodiadaily.com/news/popular-singer-shot-in-face-mother-killed-43467/
  3. VOA. (2007, May 10). "Song After the Shooting: Touch Sunnich's American Life." Retrieved from https://www.voacambodia.com/a/a-40-2007-05-10-voa4-90147617/1359327.html
  4. Khmer Global. (និស្ស័យ). "ខកខានអស់ជិត ១៧ឆ្នាំ ទីបំផុតកញ្ញាទូច ស៊ុននិច បានច្រៀងសំឡេងថ្មី ជូនអ្នកគាំទ្រហើយ." Retrieved from http://khmer-global.com/archives/19415 Archived 2023-05-20 at the វេយប៊ែខ ម៉ាស៊ីន.
  5. YouTube. (ក្រុមព្រះសុរិយា). "ប្រវត្តិអ្នកនាង ទូច ស៊ុននិច ដែលមហាជនចង់ដឹង" Retrieved from https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s

  6. YouTube. (Touch Sunnix). "បទ ពាក្យមិនពិត ច្រៀងដោយ កញ្ញាទូចស៊ុននិច/Touch Sunnix/ ថតថ្មី ០៨៸២៧៸២០២០" Retrieved from https://www.youtube.com/watch?v=dzjfwXlrmvY&t=11s

  7. Facebook. (Touch Sunnix). "ការអំពាវនារកយុត្តិធម៌" Retrieved from https://www.facebook.com/photo.php?fbid=674250794064616&set=pb.100044391039262.-2207520000.&type=3

  8. YouTube. (ply38). "សូមប្រិយមិត្តស្ដាប់ការបកស្រាយរបស់បងស្រី ទូច ស៊ុននិច/Touch Sunnix/Touch Sreynich (May 26, 2020)" Retrieved from https://www.youtube.com/watch?v=jGeUMG0-swA


លេខយោង[កែប្រែ]

  1. https://www.youtube.com/watch?v=jGeUMG0-swA
  2. https://www.vodkhmer.news/2019/01/21/kong-nary-pass-away-without-reach-her-plan/
  3. https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
  4. https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
  5. https://www.youtube.com/watch?v=Qkv3PZN-2Fk&t=621s
  6. https://www.youtube.com/watch?v=Qkv3PZN-2Fk
  7. សាំង សុឥន្ទរិទ្ធ និង ខេវិន ដ័រយ៉ល. "Popular Singer Shot in Face, Mother Killed" ខេមបូឌាដេលី. ២២ តុលា ២០០៣. https://www.cambodiadaily.com/archives/popular-singer-shot-in-face-mother-killed-43467/ Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.. ចូល​មើល​ ៨ មីនា ២០១៥។
  8. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2023-05-20. Retrieved 2023-05-20.
  9. https://www.youtube.com/watch?v=dzjfwXlrmvY&t=11s
  10. https://www.facebook.com/photo.php?fbid=674250794064616&set=pb.100044391039262.-2207520000.&type=3

មើលផងដែរ[កែប្រែ]

||រស់ សេរីសុទ្ធា|| ប៉ែន រ៉ន|| សុិន ស៊ីសាមុត|| ពិសិដ្ឋ ពីលីកា|| ពៅ​ បញ្ញាពេជ្រ[តំណភ្ជាប់ខូច]|| គង់ ណារី||