Jump to content

ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ

ពីវិគីភីឌា

ព្រះបាទសម្តេចព្រះសិរីសុវត្ថិ [អានថា៖ សិ-រ៉ី-សុ-វ៉ាត់] ឬ ស្រីសុវត្ថិស៊ីសុវត្ថិ (ស្ដេចទ្រង់ប្រសូតនាថ្ងៃទី០៧ ខែកញ្ញា គ.ស.១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧) ក្នុងព្រះជន្ម៨៨ វស្សា នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​ ព្រះករុណាព្រះបរមរាជានុកោដ្ឋហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃព្រះបាទអង្គឌួង ដែល​ជា​បឋម​ក្សត្រិយ៍​នៃ​ព្រះរាជអាណាចក្រ​កម្ពុជា​ឯករាជ្យ ក្រោយ​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​សៀម និង​ប្រទេស​អណ្ណាម ។

ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ
ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ
ព្រះមហាក្សត្រកម្ពុជា
កម្ពុជាក្រោមអាណានិគមបារាំង
រជ្ជកាល២៤ មេសា​ ១៩០៤ – ០៩ សីហា ១៩២៧
រាជាភិសេក២៤ មេសា​ ១៩០៤
អង្គមុននរោត្ដម
អង្គក្រោយស៊ីសុវត្ថិ មុនីវង្ស
ប្រសូត(1840-09-07)7 កញ្ញា 1840
បាត់ដំបង កម្ពុជា
សុគត9 សីហា 1927(1927-08-09) (អាយុ 86 ឆ្នាំ)
ព្រះបរមរាជវាំង រាជធានីភ្នំពេញ
រាជបច្ឆាញាតិបុត្រ២៦អង្គ
ព្រះនាម
ព្រះបាទ​សម្តេច​ព្រះស៊ីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី
វង្សវង្សព្រះអង្គឌួង
បិតាអង្គឌួង​
មាតាសម្តេចព្រះបិយោ ព្រះបរមអច្ឆរាអក្សរ ពៅ
សាសនាពុទ្ធសាសនាថេរវាទ

ទោះបីដែនដីប្រទេសកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៌ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ផ្នែកសិក្សាធិការព្រះអង្គបានកសាងវិទ្យាល័យព្រះសុីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរព និងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួល មកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមាន បាត់ដំបង សៀមរាប មង្គលបុរី និង ស្រីសោភ័ណ (សុីសុផុន) ពីពួកសៀមបន្ទាប់ពីការត្រួតត្រាខេត្តខ្មែររបស់ពួកគេអស់ជាច្រើនឆ្នាំមក។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ បន្ទាប់ពីព្រះរោគមហារីកបានយាយីព្រះរាជសុខភាពរបស់ព្រះអង្គអស់រយៈពេលប្រមាណជាង២ឆ្នាំ ព្រះអង្គបានយាងចូលព្រះទីវង្គតនាព្រះបរមរាជវាំង ក្នុងព្រះជន្ម ៨៧ ព្រះវស្សា និងបានទទួលព្រះបរមបច្ឆាមរណនាមជា « ព្រះរាជានុកោដ្ឋ »៕

ព្រះ​​រាជ​​ជីវប្រវត្តិ​

[កែប្រែ]

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ ០៧​ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧ ជា​ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ពី​ គ.ស. ១៩០៤ រហូត​ដល់​វេលា​ដែល​ព្រះអង្គ​សោយ​ព្រះ​ទិវង្គត​នៅ​គ.ស ១៩២៧ ។ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ ​ព្រះរាជាសម្តេចព្រះ​ហរិរក្ស​រាមាសុរិយ​មហា​ឥស្វរអធិបតី ព្រះអង្គឌួង និង​ព្រះអនុជ​នៃ​ព្រះបាទនរោត្តម ព្រះរៀម​នៃ​ព្រះ​​អង្គ​ម្ចាស់ ស៊ីវត្ថា ។

វេលា​នៃ​ព្រះអង្គ​ព្រះរាជសម្ភព គឺ​​កម្ពុជាស្ថិត​នៃ​ការ​គ្រប់គ្រង​ពី​សំណាក់​ពួក​សៀម និង​យួននៅឡើយ ។ ព្រះរាជវង្សានុវង្ស​ច្រើន​គង់​នៅ​តំបន់​សៀម​កាន់កាប់​ជាង​គង់​នៅ​តំបន់​ដែល​​យួន​កាន់កាប់ ។ ព្រះអង្គ​បាន​សិក្សា​នៅ​រាជធានីបាងកកដូច​ព្រះរៀម​របស់ព្រះអង្គ គឺព្រះបាទនរោត្តម​ដែរ ។ ព្រះអង្គ​មិន​បាន​ព្រះរាជមាតុភូមិនិវត្តន៍​រហូត​ដល់គ.ស. ១៨៦០ អំឡុង​ព្រះបិតា​ គឺ​ ព្រះអង្គឌួង ដែល​កំពុង​គ្រង​រាជ្យសម្បត្តិ បាន​សោយព្រះទិវង្គត ។

ព្រះអង្គ​បាន​យាង​ប្រកប​ដោយ​ភាពប្រញាប់ប្រញាល់​មក​រាជធានីឧត្តុង្គ​ ​ដើម្បី​បង្ការ​មិន​អោយ​ព្រះអនុជ​ដែល​មាន​ព្រះមាតា​ទីទៃ​ គឺ​ព្រះអង្គ​ម្ចាស់ស៊ីវត្ថា ​ក្នុង​ការ​ទទួល​បាន​នូវ​រាជសម្បត្តិ ។ ព្រះអង្គ​បាន​ទទួល​ជោគជ័យ និង​ព្រះរៀម​ដែល​មាន​ព្រះមាតា​ទីទៃ​ដែរ​នោះ​ គឺ​ព្រះបាទនរោត្តម ​បាន​ឡើង​សោយរាជ្យ ​។ បើ​ទោះ​បី​ជា​ព្រះបាទ​នរោត្តម​ស្តេច​មាន​ព្រះហ្ឫទ័យត្អូញត្អែរ បដិវត្តន៍​បាន​ផ្ទុះឡើង​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ពេល​ដែលបារាំងដែល​កំពុង​ស្វែង​រក​ការ​ដាក់​ការគ្រប់គ្រង​នៅ​អាស៊ីភាគអាគ្នេយ៍​ស្រាប់​ បារាំងសែស​បាន​បង្ខំ​ឲ្យ​ព្រះបាទនរោត្តម​ សម្រេច​ព្រះទ័យ​យកព្រម​ចំពោះ​ភាព​ជាអាណាព្យាបាល​របស់​បារាំងសែសមក​លើ​កម្ពុជា ។ បន្ទាប់​មក​បារាំង​មាន​បញ្ចប់​ការ​គ្រប់គ្រង​ពី​សំណាក់​សៀម​និង​យួន ហើយ​បាន​ចាត់​ឲ្យ​កម្ពុជា​នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ស្វ័យភាព​ឡើងវិញ ។

ដំណើរទស្សនកិច្ចរបស់ព្រះស៊ីសុវត្ថិទៅប្រទេសបារាំងឆ្នាំ១៩១១

ព្រះស៊ីសុវត្ថិបានព្រះពិរោធ ហើយទ្រង់បាននិរទេសព្រះអង្គឯងទៅសៃហ្គន (ព្រៃ​នគរ) នៅ​ស្រុក​យួននៅឆ្នាំ ១៨៦៤ អតីតអធិរាជមុននៃកម្ពុជា ក្នុងការបង្ហាញការរឹងទទឹង ។ ពួក​បារាំង ក៏មានការគ្រប់គ្រងលើព្រៃ​នគរដែរ បាន​ស្វែង​រក​ព្រះ​ស៊ីសុវត្ថិ ដែល​គង់​នៅ​ទី​នោះ​ក្រោម ការគាំពារ របស់​បារាំងសែស​ ថា ជីវិត​របស់​ព្រះ​អង្គ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ដោយ​ពួក​បះ​បោរ​នៅ​កម្ពុជា ។ តាម​ពិត​​ទៅ ពួក​បារាំងសែស​​បាន​ប្រើ​ព្រះ​ស៊ីសុវត្ថិ ជាឧបករណ៍ ដើម្បីគំរាមកំហែងព្រះបាទ​នរោត្តម ថា បើ​ព្រះ​អង្គ​ពុំ​អនុន័ត​តាម​គំនែ​ទម្រង់​គោល​នយោបាយ​របស់​បារាំងសែស ពួក​គេ​នឹង​ទម្លាក់​ព្រះ​បាទ​នរោត្តម​ពី​រាជបល្ល័ង្ក និង​ថ្វាយ​ព្រះ​រាជសម្បត្តិ​ទៅ​ព្រះ​ស៊ីសុវត្ថិ​វិញ ។

អនុស្សាវរីយ៍នៅវត្តភ្នំដែលបង្ហាញពីការទទួលខេត្តពីសៀមវិញនៅឆ្នាំ១៩០៧ក្នុងរាជ្យរបស់ព្រះបាទស៊ីសុវត្ថិ

នៅ​ គ.ស. ១៨៦៧ ជា​ពេល​ដែល​មាន​ការ​បះ​បោរ​ទូទាំង​ប្រទេស​កម្ពុជា ប្រឆាំង​នឹង​អំណាច​បារាំងសែស ព្រះ​បាទ នរោត្តម សូម​ឲ្យ​ព្រះ​ស៊ីសុវត្ថិ យាង​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​បង្ក្រាប​ការ​បះ​បោរ ។ ព្រះ​កែវហ្វ៊ា ស៊ីសុវត្ថិ យាង​ចេញ​ពី​ស្រុក​យួន​មក​កាន់​រាជធានី​ឧដុង្គ ហើយ​ព្រះ​អង្គ​ជួយ​បង្ក្រាប​ការ​ឧទ្ទាម ។ នៅ គ.ស. ១៨៨៤ ពួក​បារាំងសែស​បាន​កាន់​កាប់​គ្រប់​ដែន​ទាំង​អស់​នៅ​ប្រទេស​យួន ប្រទេស​លាវ (ឡាវ) និង​ប្រទេស​កម្ពុជា ហើយ​ពួក​បារាំងសែស ក៏​បាន​ឈ្នះ​សង្គ្រាម​លើ​ស្យាមប្រទេស ក្នុង គ.ស. ១៨៩៣ ជា​សម័យ​កាល ដែល​ប្រទេស​កម្ពុជា​មាន​សភាព​ប្រៀប​ដូច​ដែន​អាណានិគម​របស់​បារាំង ហើយ​គេ​បាន​ផ្លាស់​ទី​តាំង​រាជធានី​ខ្មែរ​ពី​ឧដុង្គ​មក​ភ្នំ​ពេញ ។ សម្តេច​កែវហ្វ៊ា សីសុវត្ថិ ក៏​បាន​យាង​តាម​ពួក​អ្នក​វាំង មក​ភ្នំ​ពេញ ហើយ​ព្រះ​អង្គ​ទ្រង់​គាំ​ទ្រ​ទាំង​ស្រុង​ នូវ​របប​អាណានិគមនិយម​របស់​ពួក​បារាំងសែស ។ ដូច្នេះ​ហើយ បាន​ជា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម ត្រូវ​បង្ខំ​ព្រះ​រាជ​ហឫទ័យ​ឲ្យ​តាំង​សម្តេច​កែវហ្វ៊ា ស៊ីសុវត្ថិ ជា​អនាគត​ស្តេច​ស្នង​រាជ្យ ។

រូបភាពការបូជាព្រះបាទស៊ីសុវត្ថិនៅរាជធានីភ្នំពេញឆ្នាំ១៩២៧

នៅ​ក្នុង គ.ស. ១៩០៤ ក្រោយពេល​ព្រះបាទនរោត្តម​សោយព្រះទិវង្គត​ សម្តេច​កែវហ្វ៊ាស៊ីសុវត្ថិ ​បាន​គ្រង​រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា រាជសម្បត្តិ​នេះ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ព្រះរាជបុត្រា​ព្រះបាទនរោត្តម គឺ​ព្រះអង្គម្ចាស់ យុគន្ធរ ​ដែល​មិន​សូវ​ចុះ​សម្រុង​នឹង​បារាំងសែស ។ អំឡុង​នៃ​រជ្ជកាល​ព្រះអង្គ ស្តេច​ទ្រង់​បន្ត​ព្រះរាជកិច្ច​តាម​គំរូ​លំអាន​នៃព្រះបាទនរោត្តម ជា​ទី​ដែល​ព្រះ​អង្គត្រូវ​បាន​​ផ្គាប់ផ្គន់​​ដោយ​ទំនាក់ទំនង​ពិសេស​នៃ​ពួក​បារាំង​ តាម​រយៈ​ការ​សាងសង់​នៃ​ព្រះរាជដំណាក់​ថ្មី អំណោយ​នូវ​នាវា​ដែល​ដើរ​ដោយ​ចំហាយ​ទឹក និង​ការផ្គត់ផ្គង់​អាភៀន​​ដ៏​សំបើម​ក្នុង​មួយ​ឆ្នាំ ​ៗ[] នៅ​ក្នុង​គ.ស. ១៩២៧ ព្រះអង្គ​បាន​ដាក់ព្រះជន្មវស្សា​យាង​សោយព្រះទិវង្គត​នៅ​រាជធានីភ្នំពេញ និង​មាន​ព្រះបរមបច្ឆាមរណនាម​​ថា "ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ​ព្រះរាជានុកោដ្ឋ" ។ រាជសម្បត្តិ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ព្រះរាជបុត្រា​និង​ជា​ព្រះ​រាជទាយាទ​របស់​​ព្រះអង្គ ​គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ។

ការ​សិក្សា

[កែប្រែ]

ព្រះអង្គ​បាន​សិក្សា​នៅ​រាជធានីបាងកក ។

ព្រះរាជ​គោរម្យ៍ងារ

[កែប្រែ]
  • នៅគ្រាព្រះជន្ម ១៨ វស្សា ទ្រង់បានទទួលព្រះសុវណ្ណប័ដជា សម្ដេចព្រះហរិរាជតណៃក្រៃកែវហ្វា ។
  • នៅគ្រាព្រះជន្ម ២៤ វស្សា ទ្រង់ឧបសម្ប័ទ​ជា​ព្រះ​ភិក្ខុ​នៅ​ឯ​វត្ត​បវរនិវេស ក្រុងបាងកក ចំនួន ១ វស្សា ។
  • នៅគ្រាព្រះជន្ម ៣៦ វស្សា បានទទួលការតែងតាំងជា សម្ដេចព្រះមហាឧបរាជបរមបពិត្រ ក្រុងកម្ពុជា ។
  • នៅគ្រាព្រះជន្ម ៦៥ វស្សា (២៤ មីនា ១៩០៤) គ្រង​សិរី​រាជសម្បត្តិជា​ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី បន្តពីព្រះជេដ្ឋា ព្រះបាទ នរោត្ដម ។

ព្រះរាជាភិសេក

[កែប្រែ]
ព្រះបាទស៊ីសុវត្ថិអំឡុងពេលឡើងសោយរាជ្យ

នៅ​ថ្ងៃ​ទី ២៤ មេសា គ.ស. ១៩០៤ ជា​ថ្ងៃ​នៃ​ការ​សោយព្រះទិវង្គត​នៃ​ព្រះបាទ​នរោត្តម ក្រុមប្រឹក្សា​រាជសម្បត្តិ​​បាន​ជួបប្រជុំ​ ដោយ​មាន​សមាសភាព​មន្រ្តី​​និង​វរជន​ជា​ច្រើន​នៃ​ប្រទេស ដើម្បី​ជ្រើសតាំង​ព្រះមហាក្សត្រ​ថ្មី ។ ក្រុមប្រឹក្សា​រាជសម្បត្តិ​ បាន​សម្រច​ជ្រើស​តាំង ​"​សម្តេច​ឧបរាជព្រះស៊ីសុវត្ថិ"​ ជា​ព្រះមហាក្សត្រ​ថ្មី ​សោយរាជ្យ​បន្ត​ពី​ព្រះជេដ្ឋា​ព្រះអង្គ ។ ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​ដោយ​មាន​ព្រះបរមនាម "ព្រះបាទ​សម្តេច​ព្រះស៊ីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី" ។

ព្រះរាជសន្តិវង្ស

[កែប្រែ]

ព្រះមហេសី និងព្រះស្នំ

[កែប្រែ]

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ​ ចមចក្រពង្ស ព្រះអង្គមានព្រះមហេសី និងព្រះស្នំ ចំនួនសរុប ២០អង្គ រូប មានដូចជា៖

មើលបន្ថែម៖ រាយព្រះនាមព្រះមហេសី និងព្រះស្នំនៃ ព្រះបាទសម្តេចព្រះស៊ីសុវតិ្ថ ​ចមចក្រពង្ស

រាយព្រះនាមព្រះរាជឱរស និងព្រះរាជធីតា

[កែប្រែ]

ព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស

[កែប្រែ]

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស ព្រះអង្គព្រះរាជឱរសចំនួន ២០ ព្រះអង្គ និង ព្រះរាជធីតា ១៥ ព្រះអង្គ សរុប ២៥ ព្រះអង្គមានដូចជា៖
មើលបន្ថែម៖ រាយព្រះនាមព្រះរាជឱរសនិងព្រះរាជធីតានៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ចមចក្រពង្ស

គ្រឿង​ឥស្សរិយយស

[កែប្រែ]
  • មេដាយព្រះកិត្តិយស (ឡេហ្ស៊ីយ៉ុង​ដូណ្ណើរ) នៃប្រទេសបារាំងសែស គ.ស. ១៩០៦ ។
  • គ្រឿងឥស្សរិយយសស្ដេចការ៉ូល​ទី ៣ នៃប្រទេសអេស្ប៉ាញ​ គ.ស. ១៩១២ ។
  • គ្រឿងឥស្សរិយយសនាគរាជនៃប្រទេសអណ្ណាម គ.ស. ១៩១២ ។
  • គ្រឿងឥស្សរិយយសវាសានៃប្រទេសស៊ុយអែត គ.ស. ១៩១២ ។
  • គ្រឿងឥស្សរិយយសដំរីស និងគ្រឿងឥស្សរិយយសមហាមកុដនៃ​ព្រះ​រាជ​អាណាចក្រស្យាម គ.ស. ១៩០០ ។
  • គ្រឿងឥស្សរិយយសឥណ្ឌូចិនថ្នាក់មាស គ.ស. ១៩០០ ។
  • គ្រឿងឥស្សរិយយសដំរីមួយ​លាន និងដំរីស នៃព្រះរាជអាណាចក្រលាវ គ.ស. ១៩០៩ ។

ព័ត៌មាន​ទាក់ទង

[កែប្រែ]
  1. Norman G. Owen, The Emergence of Modern Southeast Asia, p. 363