ម៉ិចស៊ិក

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី មិកស៊ិក)
សហរដ្ឋម៉ិចស៊ិក
Flag of Mexico.svg Coat of arms of Mexico.svg
ទង់​ជាតិ​ម៉ិចស៊ិក ព្រះឆាយាល័ក្ខម៉ិចស៊ិក
Mexico (orthographic projection).svg
រាជធានី ទីក្រុងម៉ិចស៊ិក
ភ្លេង​ជាតិម៉ិចស៊ិក​
Himno Nacional Mexicano
អ៊ីមណូ ណាស្យុណាល ម៉េហ៊ីកាណូ
ភាសាជាតិ ភាសាអេស្ប៉ាញ (មិនតាមផ្លូវការ) និង ៦៨ភាសាអន្ដោគ្រាម
រដ្ឋាភិបាល​ សាធារណះរដ្ឋ
សហព័ន្ធប្រជាធិបតេយ្យ
អាស្រ័យរដ្ឋធម្មនុញ្ញ
ប្រធានាធិបតី

អនុប្រធានាធិបតី
Enrique Peña Nieto
អេនរីកេ ប៉េញ៉ា នីយ៉េតូ
(រដ្ឋធម្មនុញបានហាមតំណែងនេះ)
ក្រសួងមហាផ្ទៃ Miguel Ángel Osorio Chong
មីហ្គ៉េល អាងហេល អុសុរីយ៉ូ ឆុង
តុលាការជាន់ខ្ពស់ Juan Silva Meza
ហ៊័ន ស៊ីលបា ម៉េសា
អង្គនីតិបញ្ញត្តិ
  - វិមានជាន់ខ្ពស់
  - វិមានជាន់ទាប
សមាជ
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ឯករាជ្យ
  - បានប្រតិវេទ
  - បានទទួល
ពីអេស្ប៉ាញ
ឆ្នាំ១៨១០ ខែកញ្ញា ថ្ងៃទី១៦
ឆ្នាំ១៨២១ ខែកញ្ញា ថ្ងៃទី២៧
ផ្ទៃដី​
ផ្ទៃទឹក(%)
១,៩៧២,៥៥០គម
២.៥
ចំនួន​ប្រជាជន​
  - ដង់ស៊ីតេ/គម²
២០០៥
១១១,២១១,៧៨៩នាក់
(សន្និដ្ឋាន ២០០៩ (ស.វ១១))
 ៥៥ នាក់/គម² ១០៣,២៦៣,៣៨៨
ផសស (យ.អ.ទ.)
  - សរុប
  - ក្នុងម្នាក់ៗ
២០១១ ប៉ាន់ប្រមាណ
$១,៦៦១ សែនកោដិ
$១៤.៦០៩
ផសស (ធម្មតា)
  - សរុប
  - ក្នុងម្នាក់ៗ
២០១១ ប៉ាន់ប្រមាណ
$១,១៥៤ សែនកោដិ
$១០.១៥៣
ជីនី (២០០៨) ៤៨,៣ (ខ្ពស់)
ល.អ.ម. (២០១១) ០,៧៧០ (ខ្ពស់) (ទី៥៧)
រូបបិយប័ណ្ណ ប៉េសូ (MXN)
ល្វែង​ម៉ោង​
រដូវក្ដៅ
UTC -៨ដល់-៦
UTC -៧ដល់-៥
ការបើកបរ ស្ដាំ
កូដទូរស័ព្ទប្រទេស +៥២
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.Mx
Commons-logo.svg

ម៉ិចស៊ិក(ភាសាណាវ៉ាថ្ល៍ ៖Mēxihco [ម៉េហ្ស៊េះកូ] ‹‹ក្នុងផ្ចិតនៃព្រះខែ››, ភាសាអេស្ប៉ាញ ៖México [ម៉េហ៊្ហីកូ], ភាសាអង់គ្លេស ៖Mexico [ម៉ិចស៊ីកូ]) ជាភាសាផ្លូវការ៖ សហរដ្ឋ​ម៉ិចស៊ិក (ភាសា​អេស្ប៉ាញ ៖Estados Unidos Mexicanos, ភាសា​អង់គ្លេស ៖ United Mexican States, ភាសាណាវ៉ាថ្ល៍ ៖Mēxihcatl Tlacetilīlli Tlahtohcāyōtl [ម៉េហ្ស៊េះកាត់ថ្ល៍ ថ្ល័សិទិលីល្លិ ថ្លះតុះកាយ៉ូថ្ល៍]) គឺជា​សាធារណរដ្ឋ​សហព័ន្ធ​មួយ​នៅ​អាមេរិក​ខាងជើង មាន​ព្រំប្រទល់ ខាងជើង​ជាប់​សហរដ្ឋអាមេរិក ខាងត្បូង​និង​ខាងលិច​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងត្បូង​ឆៀង​ខាងកើត​ជាប់​ប្រទេស​ហ្គាតេម៉ាឡា ប៊ែលីហ្ស និង​សមុទ្រ​ការ៉ាបៀន ហើយ​ខាងកើត​ជាប់​ឈូងសមុទ្រ​ម៉ិចស៊ិក​។ ម៉ិចស៊ិក មាន​ផ្ទៃដី​ជិត ២ លាន​គីឡូម៉ែត្រ​ក្រឡា ជា​ប្រទេស​ធំ​ជាងគេ​ទី​៥ នៅ​ទ្វីប​អាមេរិក និង​ប្រទេស​ឯករាជ្យ​ធំជាង​ទី​១៤ លើ​ពិភពលោក​។ ជាមួយ​ចំនួន​ប្រជាជន​ប្រមាណ ១០៩ លាន​នាក់ ធ្វើ​ម៉ិកស៊ិច ក្លាយ​ជា​ប្រទេស​ទី​១១ ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​។ ម៉ិចស៊ិក គឺជា​សហព័ន្ធ​មួយ មាន ៣១ រដ្ឋ និង​មណ្ឌល​សហព័ន្ធ(Distrito Federal)​មួយ ដែល​ជា​ទីក្រុង​រដ្ឋធានី​។

មុន​សម័យ​កូឡុំបៀន មេសូអាមេរិក វប្បធម៌​ចំណាស់​ជាច្រើន បាន​ប្រែក្លាយ​ទៅ​ជា​អារ្យធម៌​ទំនើប ដូចជា ៖ អូលមិក (Olmec), តូលតិក (Toltec) និង​តេអូទីវ៉ាកាន (Teōtīhuacān), ម៉ាយ៉ា (Maya), អាហ្សតិក (Aztec) មុន​ពេល​មាន​ទំនាក់ទំនង​ដំបូង​ជាមួយ​ពួក​អឺរ៉ុប​។ នៅ​ឆ្នាំ ១៥២១ ពួក​អេស្ប៉ាញ បាន​បង្កើត​អេស្ប៉ាញ​ថ្មី (Nueva España) ដែល​នឹង​ក្លាយ​ជា​ម៉ិចស៊ិក អាណានិគម​ដែល​បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៨២១​។ អំលុង​ពេល​ក្រោយ​ឯករាជ្យ ប្រទេសបាន​រង​នូវ​អស្ថិរភាព​សេដ្ឋកិច្ច បង្កើតការ​បែងចែក​ទឹកដី និង​សង្គ្រាមស៊ីវិល រួមបញ្ចូល​ទាំង​អន្តរាគមន៍​ពី​បរទេស ចក្រភព​ពីរ និង​របប​ផ្ដាច់ការ​ក្នុង​ស្រុក​ពីរ​ដ៏​យូរ​អង្វែង​។ ក្រោយ​បដិវត្ត​ម៉ិចស៊ិក​ឆ្នាំ ១៩១០ បាន​ឈាន​ទៅ​ដល់​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​នូវ​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩១៧ ដែល​ជា​ការ​ត្រួសត្រាយផ្លូវ សម្រាប់​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​បច្ចុប្បន្ន​។ ការ​បោះឆ្នោត ដែល​បាន​ធ្វើឡើង​នៅ ខែ កក្កដា ឆ្នាំ ២០០០ ត្រូវ​គេ​កត់សម្គាល់​ថា​ជា​លើក​ទី​១​ហើយ ដែល​គណបក្សសកម្មភាពជាតី (ប៉ាន/PAN; Partido Acción Nacional) ​ប្រឆាំង បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី លើ​គណបក្ស​បដិវត្តស្ថាប័ន (ព្រី/PRI; Partido Revolucionario Institucional) ដែលមានអំណាចលើប្រទេសម៉ិចស៊ិកតាងពីឆ្នាំ ១៩២៩ ។

សូមមើលផងដែរ[កែប្រែ]