វង់ភ្លេងគន្ទាំមីង

ពីវិគីភីឌា

វង់ភ្លេងគន្ទាំមីងជាវង់ភ្លេងមួយប្រភេទ ដែលគេប្រគំនៅក្នុងពិធីបុណ្យសព។ វង់ភ្លេងនេះ ជាវង់ភ្លេងបុរាណដែលប្រជាជនខ្មែរមួយចំនួនមិនសូវស្គាល់ទេ។ ឧបករណ៍ភ្លេងមានចំនួន ៣មានដូចជា គងមួយ ស្រឡៃមួយ ស្គរធំមួយ ដែលប្រគំដោយមនុស្សតែបីនាក់ ហើយបែរខ្នងដាក់គ្នាពេលប្រគំ [១]។ វង់ភ្លេងនេះមានឧបករណ៍ដូចជា ស្រឡៃ គងពាទ្យ គងញីឈ្មោល។ វង់ភ្លេងនេះអ្នកស្រុកសៀមរាប ហៅថាវង់ភ្លេងត្រៃល័ក្ខ ដែលតាមតំណាងឱ្យត្រៃល័ក្ខដូចជា អនិច្ចាំ ទុក្ខំ អន្តា។ ចំណែកការប្រគំបែរខ្នងដាក់គ្នាតំណាងឱ្យការបែកបាក់គ្នានៅពេលស្លាប់ទៅ[២]

ឯកសារយោង[កែប្រែ]

  1. លោកតាឃែន ប្រជាជននៅភូមិខ្នាចាស់
  2. ឯកសារជាវីដេអូ របស់សិល្បៈខ្មែរអមតៈ តាមយូធូប