វត្តបុទម
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
វត្តបុទម ត្រូវបានកសាងឡើងដោយព្រះបាទពញ្ញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ក្នុងទីក្រុងភ្នំពេញដែលមានដើមកំនើតតាំងសម័យបុរាណ។ វាក៏ត្រូវបានគេស្គាល់ថាជាវត្តបទមផ្កាឈូកផងដែរ ពីព្រោះកាលពីដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក។ ឈ្មោះនាពេលបច្ចុប្បន្ននេះត្រូវហៅតាំងពីឆ្នាំ១៨៦៥មកម្ល៉េះ។ ចំពោះសំនង់នាពេលបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៣៧[១]។ នៅក្នុងបរិវេនវត្តមានចេតីយ៍ជាច្រើន ដែលក្នុងក៏មានព្រះអធិធាតុព្រះមហាក្សត្រផងដែរ។
រូបចំលាក់បដិមាករដ៏ធំពណ៌លឿង និងពណ៌បែតងនៅខ្លោងទ្វារវត្តនេះ តំណាងអោយនាគរាជ ដែលជាសត្វពស់ក្នុងរឿងព្រេងបុរាណរស់នៅក្រោមដី(subterranean kingdom) និងមានយុទ្ធសិល្ប៍អាចប្រែក្រលាជាមនុស្សលោកបាន។
វត្តបុទមមានទីតាំងស្ថិតនៅទិសពាយព្យត្រង់ផ្លូវប្រសព្វនៃវិថីសុធារស់ និងមហាវិថីព្រះសីហនុ។
[កែប្រែ] ឯកសារយោង
- ↑ គេហទំព័រក្រសួងទេសចរណ៍អំពីវត្តបុទម (ភាសាអង់គ្លេស)
[កែប្រែ] តំនភា្ជប់
|
|
|---|
| វត្តលង្ការ ព្រះសក្យមុនីចេតីយ៍ វត្តចន្រ្កានតាព្រហ្ម វត្តមហាមន្រ្តី វត្តភិទូរង្សី វត្តព្រះពុទ្ធមានបុណ្យ វត្តសារាវន្ត វត្តស្វាយពពែ វត្តទួលទំពូង វត្តព្រះកែវមរកត វត្តបុទម វត្តកោះ វត្តថាន់ វត្តនុមន្នី វត្តភ្នំ វត្តប្រាយុវង្ស វត្តសំពៅមាស វត្តស្រះចក វត្តស្វាយដង្គំ វត្តឧណ្ណាលោម |
| វត្តអារាមក្នុងទីក្រុងភ្នំពេញ មានចំនួន១៩ |