វត្តលង្កា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី វត្តលង្ការ)
វត្តលង្ការ (Wat Langka) ជាវត្តដែលមានដើមកំនើតចំណាស់មួយក្នុងចំនោមវត្តចាស់ចំនួន៥ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៤២២មកម្ល៉េះ។ ការកសាងដំដូងជាទីបដិសរណដ្ឋាន(ជាទីសំរាប់ជ្រកកោន) សំរាប់ជាកន្លែងតំកល់គម្ពីព្រះត្រៃបិតក និងជាកន្លែងជួបជុំនៃព្រះសង្ឍខ្មែរនិងព្រះសង្ឍស្រីលង្កា។ ដើម្បីជាការរំលឹកនៃពិធីជួបជុំនេះ គេក៏បានហៅវត្តនេះថាជាវត្តលង្កា។ វត្តលង្ការមានទីតាំងស្ថិតនៅទិសនិរតីនៃវិមានឯករាជ្យ វិថីព្រះសីហនុ និងផ្លូវលេខ៥១។