ឥណ្ឌូនេស៊ី

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Indonesia)
សាធារណរដ្ឋឥណ្ឌូនេស៊ី
Republik Indonesia
Flag of Indonesia.svg National emblem of Indonesia Garuda Pancasila.svg
ទង់ជាតិ វរលញ្ជករ
បាវចនា៖ "Bhinneka Tunggal Ika"(ភាសាជ្វាបុរាណ)
ឯកភាពក្នុងភាពចំរុះ
ភ្លេងនិងចំរៀងជាតិ៖ "Indonesia Raya"
បទ ឥណ្ឌូនេស៊ីរ៉ាយ៉ា
LocationIndonesia.svg
រដ្ឋធានី ចាការតា
ភាសា​ផ្លូវ​ការ​ ភាសាឥណ្ឌូនេស៊ី
របបដឹកនាំ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី
រដ្ឋាភិបាល
-ប្រធានាធិបតី
-នាយករដ្ឋមន្ត្រី

ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ
ជូស៊ូហ្វ កាល្លា
ឯករាជ្យភាព
-ពីហុល្លង់

១៧ សីហា ១៩៤៥
ផ្ទៃប្រទេស
-សរុប
-ផ្ទៃទឹក

១ ៩១៩ ៤៤០គ.ម(លំដាប់ទី១៦)
៤,៨៥%
ចំនួនប្រជាជន
-ស្ថិតិឆ្នាំ២០០៧
-ជំរឿនឆ្នាំ២០០០
-ដង់ស៊ីតេ

២៣៤ ៦៩៣ ៩៩៧(លំដាប់ទ៤)
២០៦ ២៦៤ ៥៩៥
១៣៤/គ.ម(លំដាប់ទី៨៤)
រូបិយប័ណ្ណ រូព្យាស (IDR)
ល្វែង​ម៉ោង​ UTC +៧ ទៅ +៩
កូដទូរស័ព្ទប្រទេស +៦២
TLD អ៊ីនធឺណិត
(TLD:Top Level Domain)
.id

សាធារណរដ្ឋឥណ្ឌូនេស៊ីជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍។ វាជាប្រទេសកំរងកោះធំជាងគេក្នុងពិភពលោក ដោយមានកោះសរុបទាំងអស់ ១៧ ៥០៨ កោះ។ ឥណ្ឌូនេស៊ីមានប្រជាជនជាង២៣៤លាននាក់, ច្រើនជាងគេលំដាប់ទី៤ និងជាប្រជាជាតិមានមូស្លីមច្រើន។ ទោះជាបែបនោះក្តី ឥណ្ឌូនេស៊ីមិនបានប្រកាសខ្លួនជារដ្ឋឥស្លាមទេ។ ឥណ្ឌូនេស៊ីជាសាធារណរដ្ឋ មានសភានិងប្រធានាធិបតីដែលបានពីការបោះឆ្នោតសកល។ រដ្ឋធានីស្ថិតនៅទីក្រុងចាការតា។ ឥណ្ឌូនេស៊ីមានព្រំដែនជាប់ប្រទេសប៉ាពូញូហ្គីនៀ ទីម័រខាងកើត និងម៉ាឡេស៊ី

កំរងកោះឥណ្ឌូនេស៊ីជាតំបន់ពាណិជ្ជកម្មដ៏សំខាន់តាំងពីសតវត្សរ៍ទី៧ គឺនៅពេលដែលរាជាណាចក្រស្រីវិជ័យ ចងទំនាក់ទំនងធ្វើជំនួញជាមួយប្រទេសចិន។ នៅដើមគ្រឹស្ដសករាជ ឥទ្ឋិពលពីឥណ្ឌាបានបង្កើតរាជាណាចក្រកកាន់ព្រហ្មញ្ញសាសនានិងព្រះពុទ្ឋសាសនា តូចៗជាច្រើននៅក្នុងតំបន់នេះ។ នៅសតវត្សរ៍ក្រោយមកទៀត​អ្នកជំនួញមូស្លីមបាននាំយកសាសនាឥស្លាមមកទីនេះ ហើយពួកអឺរ៉ុបបានមកហែកហួរ​ប្រជែងគ្នាកាន់តាប់តំបន់នេះនៅយុគនៃរបកគំហើញ។ ឥណ្ឌូនេស៊ីស្ថិតនៅក្រោមអាណានិគមហុល្លង់ អស់ពេលជាង៣សតវត្សរ៍កន្លះ និងបានទទួលឯករាជ្យក្រោយសង្គ្រាមលោកលើកទី២។ ប្រវត្តិសាស្ត្រឥណ្ឌូនេស៊ីប្រែជាមានភាពចលាចល ដោយមានគ្រោះធម្មជាតិ បន្ទុះភ្នំភ្លើង ការទាមទារបំបែករដ្ឋ ដំនើរការលិទ្ឋិប្រជាធិបតេយ្យ និងយុគនៃសំនុះកំនើនសេដ្ឋកិច្ច។

ដោយឥណ្ឌូនេស៊ីមានកោះច្រើន ដាច់ៗពីគ្នា ជនជាតិឥណ្ឌូនេស៊ីមានច្រើនក្រុម ច្រើនអំបូរនិយាយភាសាដើមនិងមានសាសនាខុសគ្នា។ ជនជាតិជ្វាជាក្រុមធំជាងគេនិងមានឥទ្ឋិពលជាងគេក្នុងវិស័យដឹកនាំប្រទេស។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះព្យាយាមកំនត់នូវអត្តសញ្ញាណរួមគ្នាមួយដូចជា ភាសាជាតិតែមួយ និង ប្រវត្តិសាស្ត្រតស៊ូរើបំរះពីពួកអាណានិគមតែមួយ។ ឥណ្ឌូនេស៊ីជារដ្ឋឯកភាព។ បាវចនាជាតិឥណ្ឌូនេស៊ីគឺ «Bhinneka tunggal ika» ដែលមានន័យថា «ឯកភាពក្នុងភាពចំរុះ» ដែលបញ្ជាក់ពីភាពចំរុះជាតិសាសន៍តែស្ថិតនៅក្នុងប្រទេសតែមួយ។ ប៉ុន្តែភាពតានតឹងនៃការទាមទារបំបែករដ្ឋនានា បាននាំទៅដល់ការប្រឈមមុខដោយកំលាំង និងធ្វើអោយនយោបាយនិងសេដ្ឋកិច្ចឥណ្ឌូនេស៊ីគ្មានស្ថេរភាព។

មាតិកា

អំពីឈ្មោះ[កែប្រែ]

«ឥណ្ឌូនេស៊ី» ជាបន្សំពាក្យឡាតាំងនិងក្រិចដែលមានន័យថា «កោះឥណ្ឌា»។ ឈ្មោះនេះត្រូវគេជឿជាក់ថាបានប្រើតាំងពីសតវត្សរ៍ទី១៨ សំដៅលើកំរងកោះដែលនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌា។

ភូមិវិទ្យានិងអាកាសធាតុ[កែប្រែ]

ឥណ្ឌូនេស៊ីមានកោះទាំងធំទាំងតូចចំនួន ១៧ ៥០៨កោះ ដែលនៅក្នុងនោះមានតែ ប្រហែល៦០០០កោះប៉ុណ្ណោះដែលមានមនុស្សរស់នៅ។ ឥណ្ឌូនេស៊ីស្ថិតនៅចំពីលើខ្សែអេក្វាទ័រ។ កោះដែលធំជាងគេទាំង៥មាន កោះជ្វា កោះស៊ូម៉ាត្រា កោះកាលីនម៉ាន់តាន់(កោះបរនេអូប៉ែកប៉ែកឥណ្ឌូនេស៊ី) កោះញូហ្គីនៀ(រួមគ្នាជាមួយប្រទេសប៉ាពូញូហ្គីនៀ) និង កោះស៊ូឡាវេស៊ី។ រដ្ឋធានីស្ថិតនៅទីក្រុងចាការតានៅលើកោះជ្វា។

ឥណ្ឌូនេស៊ីមានផ្ទៃដីសរុប ១ ៩១៩ ៤៤០ គ.ម២ ធំលំដាប់ទី១៦នៅលើពិភពលោក។ ដង់ស៊ីតេប្រជាជនមធ្យមគឺ ១៣៤នាក់/គ.ម២។ កោះជ្វាជាកោះដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក និងមានដង់ស៊ីតេ ៩៤០នាក់/គ.ម២។ ភ្នំខ្ពស់ជាងគេឈ្មោះ ភ្នំពុនចាក់ចាយ៉ា (Puncak Jaya)។ បឹងទឹកសាបដែលធំជាងគេស្ថិតនៅកោះស៊ូម៉ាត្រា គឺបឹងតូបា ដែលមានផ្ទៃ ១ ១៤៥គ.ម២។

ឥណ្ឌូនេស៊ីស្ថិតនៅទីប្រសព្វនៃផ្លាកតិកតូនិក៣គឺ ផ្លាកប៉ាស៊ីហ្វិក ផ្លាកអឺរ៉ាស៊ី និងផ្លាកអូស្ត្រាលី។ ហេតុនេះឥណ្ឌូនេស៊ីសំបូរភ្នំភ្លើង (មានយ៉ាងហោចណាស់១៥០ភ្នំភ្លើងរស់) ឥណ្ឌូនេស៊ីជួបរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់។ ជាក់ស្ដែងដូចជាមហន្តរាយស៊ូណាមីឆ្នាំ២០០៤ មហន្តរាយរញ្ជួយដីនៅយុហ្គយ៉ាការតាឆ្នាំ២០០៦ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ គេជឿថាផេះផង់ពីបន្ទុះភ្នំភ្លើងបានផ្ដល់នូវជីវជាតិដល់ដីកសិកម្មដែលទ្រទ្រង់ជីវភាពប្រជាជននៅទីនេះតាំងពីសម័យបុព្វកាល។

ដោយស្ថិតនៅតំបន់អេក្វាទ័រ ឥណ្ឌូនេស៊ីមានអាកាសធាតុត្រូពិច ទទួលឥទ្ឋិពលខ្យល់មូសុង និងមានរដូវប្រាំងនិងរដូវវស្សាដាច់ដោយឡែក។ កំពស់ទឹកភ្លៀងជាមធ្យមនៅតំបន់ទំនាបគឺ ១ ៧៨០ ទៅ ៣ ១៧៥មម និង ៦ ១០០មមនៅតំបន់ភ្នំ។ សំនើមជាមធ្យម ៨០%។


សេដ្ឋកិច្ច[កែប្រែ]

វិស័យសេវ៉ាកម្មផ្ដល់ចំនូលជូនរដ្ឋច្រើនជាងគេ(៤៥,៣%) បន្ទប់មកគឺវិស័យឧស្សាហកម្ម (៤០,៧%) និងវិស័យកសិកម្ម (១៤,០%)។ ទោះជាយ៉ាងនេះក៏ដោយ វិស័យកសិកម្មបានប្រើប្រាស់កំលាំងពលកម្មច្រើនជាងផ្នែកផ្សេងទៀត (៤៤,៣%) ខណៈវិស័យសេវ៉ាកម្មមានតែ (៣៦,៩%) និងវិស័យឧស្សាហកម្ម (១៨,៨%)។ ឧស្សាហកម្មសំខាន់ៗមាន ប្រេងកាតនិងឧស្ម័ន្មធម្មជាតិ តំបាញ កាត់ដេរសំលៀកបំពាក់ និង រ៉ែ។ ផលិតផលកសិកម្មសំខាន់ៗមាន ប្រេងដូង អង្ករ តែ កាហ្វេ គ្រឿងទេស និង កៅស៊ូ

ទីផ្សារនាំចេញធំជាងគេរបស់ឥណ្ឌូនេស៊ី(ឆ្នាំ២០០៥) គឺ ជប៉ុន(២២,៣%) សហរដ្ឋអាមេរិក(១៣,៩%) ចិន(៩,១%) និង សិង្ហបុរី(៨,៩%)។ ឥណ្ឌូនេស៊ីនាំចូលទំនិញពី ជប៉ុន(១៨.០%) ចិន(១៦.១%) និងសិង្ហបុរី(១២,៨%)។ នៅឆ្នាំ២០០៥ ឥណ្ឌូនេស៊ីធ្វើជំនួញបានចំនេញ ដោយទឹកប្រាក់បានពីការនាំចេញសរុបមាន ៨៣៦៤០លានUSD ទល់នឹងទឹកប្រាក់ចំនាយសំរាប់ការនាំចូល ៦២០២០លានUSD។ ឥណ្ឌូនេស៊ីសំបូរធនធានធម្មជាតិដូចជា ប្រេងកាតឆៅ ឧស្ម័នធម្មជាតិ សំនប៉ាហាំង ទង់ដែង និងមាស។ ផលិតផលនាំចេញសំខាន់ៗមាន ម៉ាស៊ីន គ្រឿងបន្លាស់ ផលិតផលគីមី ប្រេងឥន្ឋនៈ និងម្ហូបអាហារ។


Album[កែប្រែ]

សូមមើលផងដែរ[កែប្រែ]