ការពិភាក្សារបស់អ្នកប្រើប្រាស់:Trang~kmwiki

Page contents not supported in other languages.
ពីវិគីភីឌា

Your account will be renamed[កែប្រែ]

ម៉ោង០៣:០៤ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥ (UTC)

ម៉ោង០៩:១៩ ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៥ (UTC)

កំណើតឆព្វណ្ណរង្សី[កែប្រែ]

១.ជាតិយើងអ្នកកាន់សាសនា ត្រូវដឹងច្បាស់ថាព្រះដ៏មានព្រះភាគ ព្រះពុទ្ធជិនស្រីទ្រង់មានឆព្វណ្ណរង្សី គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ ២.ផ្សាយចេញពីព្រះកាយទ្រង់ រុងរឿងឫទ្ធិរុងប្រសើរបវរ ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ ៣.កំណើតនៃព្រះរស្មី កើតដោយបារមីនៃព្រះភគវា ធ្វើទានឥតមានរុញរា កាលដែលនៅជាព្រះពោធិសត្វ ។ ៤. រស្មីពណ៌ខៀវនោះណា កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។ ៥.រស្មីពណ៌លឿងនោះណា កាលដែលទ្រង់អារសាច់ផែធ្វើមាស បិទពុទ្ធរូបភ្លឺឱភាស ព្រះឥន្ទជាងមាស ទ្រងវៃបណ្ឌិត ។ ៦.រស្មីក្រហមនោះណា កាលដែលមាតាពស់ខាំស្លាប់ពិត បុទុមស៊ូប្តូរជីវិត កាត់បេះដូងបិទធ្វើថ្នាំមាតា ។ ៧.រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា ឲ្យទានដំរីសសោភា ដែលព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ ។ ៨.រស្មីពណ៌ដូចជើងហង្ស កាលមាតាទ្រង់យក្សចាប់យកបាន វិជ្ជាធរ អារសាច់ខ្លួនប្រាណ យក្សសាមាន្យស៊ូប្តូរជីវិត ។ ៩.រស្មីភ្លឺផ្លេកពណ្ណរាយ កាលជាទន្សាយឈ្មោះសោមបណ្ឌិត ឲ្យទានសាច់ឈាមជីវិត ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។ ១០.រស្មីខៀវលឿងក្រហម ហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ ត្រូវជាប្រាំមួយប្រការ ក្មេងចាស់កុមារចូរចាំទុកអើយ ។

និពន្ធដោយសម្តេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត អ្នកដាក់ក្នុងវីគីភីឌាដោយ ស.ស.ច.