Jump to content

ជំនឿការអុជធូប

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ការអុជធូប)

ជំនឿការអុជធូប

Incense in India
ការផ្ដើមអុចធូប ប្រហែល ស.វទី២
រជ្ជកាល ​ ក្សត្រីយ៍​សោម៉ា (ព្រះម៉ែនាគ)
សម័យកាល ​ អាណាចក្រនគរភ្នំ

(Funan Kingdom)

លទ្ធិជំនឿ ជំនឿលើបារមី
តាមលំអាន គម្ពីរវេទ
សាសនាប្រតិបត្តិ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា

ជំនឿការអុជធូប (អង់គ្លេស: Belief in Incense Burning ) គឺជាគ្រឿងផ្សែងក្រអូបត្រូវបានគេជឿថាបង្កើតបរិយាកាសវេទមន្តដែលសមរម្យសម្រាប់ការអញ្ជើញ ហៅ ឬ ពាំនាំពាក្យពេចន៍ទៅកាន់បារមី នៃអាទិទេព និងវិញ្ញាណដែលតែងតែមានវត្តមាននៅជុំវិញអាសនៈ​នៃការបួងសួងនេះ កិច្ចពិធីនៃការអុជធូប ត្រូវបានគេជឿថា បញ្ចេញថាមពលដ៏ច្រើន ដែលផ្ទុកនៅក្នុងធម្មជាតិ ដើម្បីឱ្យវាអាចប្រើប្រាស់ សម្រាប់គោលបំណងវេទមន្ត នៃការបញ្ជូនសារទៅឱ្យចំពោះនរណាម្នាក់ មិនថាជា ទេវតា អរ័ក្សអ្នកតា ដួងវិញ្ញាណ នៃពួកខ្មោចព្រាយបិសាចឡើយ ។[]

អត្ថន័យ​នៃការអុជធូប

[កែប្រែ]

The meaning of burning incense

អត្ថន័យ​នៃការអុជធូប គឺជាការផ្សារភ្ជាប់ ធាតុក្នុងខ្លួន ទៅនិងញាណទាំង៥ នៃរាង្គកាយរបស់មនុស្ស តាមរយៈ​ក្បួនហោរ៉ា (ភាសាចិន: ហុងស៊ុយ​) (អង់គ្លេស: Feng shui) ដែលទស្សន៍ទាយដឹងអំពីថាមពលរបស់មនុស្ស ដើម្បីប្រើវាធ្វើទំនាក់ទំនងទៅនិង អ្វីមួយដែលជាបរិស្ថាននៅជុំវិញខ្លួនរបស់ពួគគេ ។ ដូចនេះ​ការអុជធូប ដែលមិនត្រឹមត្រូវតាមក្បួនតម្រា មិនសមប្រកប ទៅនិងការប្រើប្រាស ត្រូវបានចាត់ទុកថា ជាការអុជធូបដែលមិនផ្សារភ្ចាប់ទៅនិង មជ្ឈដ្ឋានធម្មជាតិនៃញាណ ការអុជធូប​នៅក្នុងជំនឿខ្មែរបុរាណ តែងតែប្រើប្រាសនូវការអុជធូបជាចំនួនសេស ដែលគិតចាប់ពី​ចំនួន (១,៣,៥,៧,៩,១១,២១) ចំនួន​អុជ​ធូបទាំងនេះ មានន័យដូចតទៅ៖[]

  • ចំនួន ១សសៃធូប តំណាងឱ្យដួងវិញាណ ដែលវិលវល់នៅជុំវិញមជ្ឈដ្ឋានរបស់យើង ការអុជប្រកាសប្រាប់ទៅកាន់ដួងវិញាណ ដែលនូវវិលវល់រកទីមិនឃើញ ។​

ឧទាហរណ៍​: ការអុជសែនដង្វាយទៅកាន់ព្រលឹងខ្មោច ការអុជសែនបញ្ជៀសពែដើម្បីរំដោះគ្រោះថ្នាក់ផ្សេងៗ ។

  • ចំនួន ៣សសៃធូប តំណាងឱ្យឋានទាំង៣ ឋានលើ (Heaven), ឋានកណ្ដាល (Middle Earth), ឋាននរក (Hell) ការផ្សារភ្ជាប់ឋានទាំងបី ទៅនិងសាច់ញាតិប្រាំពីរសណ្ដាន ឪពុកម្ដាយ និង ជីដូនជីតា ដែលកំណត់យក ផើងដោតធូបចំនួន ៤ ស្មើនិង ១២សសៃ តំណាងខែទាំង១២ ដែលជាទំនាក់ទំនងនៃវិញាណសាច់ញាតិ អុជចំពោះសាច់ញាតិដែលស្គាល់គ្នា ។
  • ចំនួន ៥សសៃធូប តំណាងឱ្យការផ្សារភ្ជាប់ញាណទាំង៥ របស់មនុស្ស ទៅនិងមជ្ឈដ្ឋាននៃញាណអាថ៌កំបាំងដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ដូចជា ទេវតាថ្នាក់ទាប ជំនាងផ្ទះ ព្រះភូមិ ម្រេញ​គង្វាល អរ័ក្សអ្នកតា ជាដើម ល-។​

នូវក្នុងលទ្ធិថេរវាទ នៃពុទ្ធសាសនាត្រូវបានតំណាងឱ្យព្រះពុទ្ធទាំង ៥ ព្រះអង្គផងដែរ ។​

  • ចំនួន ៧សសៃធូប តំណាងឱ្យការផ្សារភ្ជាប់ញាណទាំង៦ របស់មនុស្ស​ ទៅបូកនិងញាណទស្សន៍បារមី១ទៀត បានជាញាណនៃការដឹងមុន ដឹងនូវព្រឹត្តិការណ៍មិនល្អអ្វីមួយដែលនិងអាចកើតឡើងចំពោះពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ ។ ឧទាហរណ៍​: ឪពុកម្ដាយស្លាប់ហើយ រួចបានធ្វើអាសនៈលើកគាត់ជាគ្រូ ត្រូវអុជ ៧សសៃធូប តំណាងឱ្យគុណឪពុក គុណម្ដាយ ដែលអញ្ជើញ​ពួកគាត់មកជាកិច្ចការពារចំពោះកូនចៅ ទាំង៧ថ្ងៃ ។​
  • ចំនួន ៩សសៃធូប តំំណាងឱ្យការឧទ្ទិសចំពោះទស្សន៍បារមី ដែលមានអាសនៈបាយសីថ្នាក់៩ ដែលជាបារមីខ្លាំងពូកែ អាចប្រមើរមើលឃើញ នៅកាលពេលវេលាខាងមុខ បានឆ្ងាយដូចទៅនិងដួងផ្កាយទាំង៩ដួង នៅក្នុងប្រព័ន្ធព្រះអាទិត្យ ។​

ឧទាហរណ៍​: ការអុជធូប​ចំពោះតែទេវៈ អទិទេព ដែលមានបារមីខ្លាំងពូកែ លើកអាសនៈជាថ្នាក់៩ ថ្នាក់កម្រិត ធំ មានទំនាក់ទំនងញាណទៅនិងការស្នងរូបនៃបុគ្គល ។

  • ចំនួន ១១សសៃធូប តំណាងឱ្យការផ្សារភ្ជាប់ញាណ (ព្រលឹង) តូចធំទាំង១០ របស់មនុស្សទៅបូកនិង ព្រលឹងវិញាណខាងក្រៅ១ មិនថា ជាវិញាណទេវតា អរ័ក្សអ្នកតា ឬ ជាវិញាណខ្មោចព្រាយបិសាចជាដើម ដែលត្រូវបានអុជអន្ទងហៅដើម្បីមកស្ថិតក្នុងខ្លួនរបស់ពួកគេ ។
  • ចំនួន ២១សសៃធូប តំណាងឱ្យការឧទ្ទិសសំបូងរូងទៅកាន់ច្រកទ្វាទេវតា ទាំង២១ច្រក ឱ្យទទួលបានជាក់ច្បាស់អំពីការបន់ស្រន់អ្វីមួយ ឬ កិច្ចប្ដឹងប្ដល់អ្វីមួយដែលមិនសុខចិត្ត និងសុំឱ្យពពួកបារមី ឬ ទេវតាជួយ ។​

ក្រៅពីការរៀបរាប់ខាងលើនេះរាល់ជនទាំងឡាយណាដែលអុជធូបផ្ទុយពីអត្ថន័យនៃការតំណាលនេះមិនត្រូវបានចាត់ចូលជាជំនឿនៃការអុជធូបបន់ស្រន់តាមបែបខ្មែរនោះទេ ។​

ឯកសារយោង

[កែប្រែ]
  1. Heinrich-Böll-Stiftung (2005) 7th Socio-Cultural Research Congress on Cambodia, 15-17 November 2004, Publisher: Royal University of Phnom Penh (RUPP) Original from University of California, Berkeley. p.1035
  2. Franklin E. Huffman, Im Proum (1988) Cambodian Literary Reader and Glossary, Publisher: SEAP Publications p.494 ISBN: 0877275238