Jump to content

ចន្ទ្រវម៌្ម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ចន្ទ្រវម៌្មទី២)
ចន្ទ្រវម៌្ម
ស្វាមិន
រជ្ជកាលប្រហែលសតវត្សទី៧
ស្វាមី/មហេសីបុត្រីនៃព្រះយុវរាជ
បុត្រព្រះបាទជយវម៌្មទី១
វង្សកម្វុ
សន្តតិវង្សសូរ្យវង្ស

ស្វាមិនចន្ទ្រវម៌្ម (គ.ស ប្រ.សតវត្សទី៧) រជ្ជកាល (គ.ស ប្រ.សតវត្សទី៧) ជយវម៌្មទី១ បានពិភាក្សាថាគឺជាអ្នកស្នងរាជ្យបន្តពីព្រះបានភវវម៌្មទី២ ជាធម្មតាត្រូវបានគេចាត់ទុកដោយយល់ច្រឡំថាជាបុត្ររបស់ព្រះបានភវវម៌្មទី២។ លោកហ្សាក់បច្ចុប្បន្នស្នើថាផ្អែកលើ K. ១១៤២ ជយវម៌្មទី១ជាបុត្រនៃបុត្រីរបស់កូនទីបីនៃព្រះបានឦសានវម៌្មទី១ គឺព្រះយុវរាជ និងអ្នកគ្រប់គ្រងតូចមួយដែលមាននាមថាចន្ទ្រវម៌្ម។ វានាំអោយជយវម៌្មទី១ក្លាយជាបុត្រានៃក្មួយស្រីរបស់ព្រះបានភវវម៌្មទី២ និងត្រូវជាចៅទួតនៃព្រះបានឦឝានវម៌្មទី១។ លោកហ្សាក់បានឈានមកដល់សេចក្ដីសន្និដ្ឋាននេះដោយសារការប្រៀបធៀបពង្សាវលី ក្នុង K. ១១៤២ ទៅនឹងឈ្មោះដែលបានផ្ដល់អោយក្នុងសិលាចារឹកពីរដែលគេស្គាល់ស្រាប់មកពីភាគខាងត្បូងកម្ពុជា (K. ៤៨៣ និង K.២១) ដោយគេបានកំណត់ថាព្រះបានភវវម៌្ម[ទី២] ដោយមានការជំទាស់ថាក្សត្រនេះប្រហែលត្រូវបានជំនួសដោយក្សត្រដែលមិនត្រូវបានវែកញែកពីមុន ដែលមិនមែនភវវម៌្មទី២ និងដោយហេតុនោះហើយគឺព្រះបាទភវវម៌្ម[ទី៣] ប្រាកដជាម្ចាស់នៃសិលាចារឹក K.១១៤២​ នេះដែរ។

ឯកសារយោង

[កែប្រែ]

The Dvaravati Wheels of the Law and the Indianization of South East Asia ធម្មចក្រទ្វារវតី និង ឥណ្ឌូបនីយកម្មអាស៊ីអាគ្នេយ៍