Jump to content

ជំងឺអ៊ីបូឡា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ជម្ងឺអេបូឡា)

ជំងឺអ៊ីបូឡា (អង់គ្លេស: Ebola virus disease) ជាជំងឺមួយប្រភេទដែលកើតមានលើមនុស្ស និងសត្វពានរមួយចំនួន បង្កឡើងដោយវីរុសអ៊ីបូឡា។ ជំងឺនេះតែងកើតមាននៅទ្វីបអាហ្វ្រិកប៉ែកខាងលិច និងប៉ែកកណ្តាល ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។[]

ជំងឺអ៊ីបូឡា
Ebola virus disease
Classification and external resources
គិលានុបដ្ឋាកពីរនាក់កំពុងឈរនៅជិត គិលានុបដ្ឋាកម្នាក់ទៀតឈ្មោះ ម៉ីង៉ងអិនសៀ, ដែលមានជំងឺអ៊ីបូលាក្នុងឆ្នាំ ឆ្នាំ ១៩៧៦ មានការផ្ទុះឡើងនៅហ្សេរៀ. អិនសៀ បានស្លាប់នៅពីរបីថ្ងៃក្រោយ.
ICD-10A98.4
ICD-9065.8
DiseasesDB18043
MedlinePlus001339
eMedicinemed/626
MeSHD019142

ចំណុចសម្គាល់

[កែប្រែ]
  • ជំងឺវីរុសអ៊ីបូឡា (EVD) កាលពីមុនត្រូវបានគេស្គាល់ថាជា ជម្ងឺក្ដៅខ្លួនមួយដែលធ្វើអោយបាត់បង់ឈាមខ្លាំង។ វាមានសភាពធ្ងន់ធ្ងរ និងជាញឹកញាប់គឺ សម្លាប់ជីវិតមនុស្ស។
  • EVD ចាប់ផ្ដើមមានអត្រាស្លាប់ឈានដល់ ៩០%។
  • EVD ចាប់ផ្ដើមកើតឡើងដំបូងនៅភូមិដាច់ស្រយាលមួយចំនួននៅតំបន់អាហ្វ្រិកកណ្ដាល និង ខាងលិច នៅក្បែរតំបន់ព្រៃត្រូពិច។
  • វីរុសត្រូវបានបញ្ជូនទៅមនុស្សពីសត្វព្រៃ និងរីករាលដាលទៅមនុស្សជាភាគធំតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
  • សត្វប្រចៀវ ក្នុងពូជអម្បូរ Pteropodidae ត្រូវបានចាត់ទុកថាជាមូលហេតុបង្កឲ្យមានវីរុសអ៊ីបូឡា។
  • អ្នកជំងឺដែលឈឺធ្ងន់ធ្ងរត្រូវការការថែទាំយ៉ាងខ្លាំង។ គ្មានវ៉ាក់សាំង ឬការព្យាបាលជាផ្លូវការណាដែលមានសុពលភាពសម្រាប់ការព្យាបាលទេ។

ការចម្លង

[កែប្រែ]

អ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម , វត្ថុរាវ, សារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបានកត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។

ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថានដែលឆ្លងជាមួយសារធាតុរាវទាំងនោះ។

ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់ ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី ៧ សបា្ដហ៍ ក្រោយជាសះស្បើយ។

រោគសញ្ញា

[កែប្រែ]

អ្នកជំងឺចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីបានឆ្លងមេរោគអស់រយៈពេលចន្លោះពី២ថ្ងៃ ទៅ២១ថ្ងៃ។[] រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជំងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេងទៀត ដែលមានដូចជាអស់កម្លាំងខ្លាំង ក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ។[] អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ។ ក្នុងករណីខ្លះ អ្នកជំងឺមានស្បែកឡើងជាំ ហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អួតឈាម ក្អកចេញឈាម រឺបន្ទោរបង់ចេញឈាម។ ជាធម្មតា ការហូរឈាមបញ្ជាក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។

មនុស្សអាចចម្លងជំងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុងខ្លួនរបស់គេផ្ទុកវីរុស។ វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេចឡើងនូវជំងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។

វ៉ាក់សាំង និងការព្យាបាល

[កែប្រែ]

គ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។ វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។ អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។

ការការពារ និងគ្រប់គ្រង

[កែប្រែ]

សត្វស្រុក

[កែប្រែ]

ត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក ស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរត្រូវបានពិសោធន៍ភ្លាមៗ

  • ការកប់សាកសពសត្វត្រូវធ្វើដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីកាត់បន្ថយការប្រថុយប្រថាននៃការឆ្លងពីសត្វទៅមនុស្ស។
  • ឃុំឃាំងការធ្វើដំណើររបស់សត្វពីកសិដ្ឋានដែលឆ្លងជម្ងឺទៅតំបន់ផ្សេងទៀត។

មនុស្ស

[កែប្រែ]

ក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិនទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា ជាវិធីតែមួយគត់ដើម្បីកាត់បន្ថយការឆ្លងទៅមនុស្ស។

ឯកសារយោង

[កែប្រែ]

[]

តំណខាងក្រៅ

[កែប្រែ]