ឌិត ប្រន

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឌីដ ប្រាណ)
អ្នកកាសែត ឌិត ប្រន(ខ្មែរ)
អ្នកកាសែតឌិត ប្រន
ព័ត៌មាន​មួយ​ចំនួន
កំណើត ២៧​ កញ្ញា ១៩៤២

ខេត្តសៀមរាប ប្រទេសកម្ពុជា

មរណៈភាព ៣០ មិនា ២០០៨

​ញូជើស៊ី

និវេសដ្ឋាន វ៉ូតប្រីឌ, ញូជើស៊ី
និយោជិក ញ៉ូយ៉កថែម
បង្ហាញពី វាលពិឃាដ
និយោជិក ញ៉ូយ៉កថែម
ដៃគូ ស៊ីដនី ស្កាបើក

ឌិត ប្រន (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​១៩៤២-ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០៨​) ដែល​ជា​អ្នក​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ដ៏​ល្បី​ល្បាញ​ម្នាក់​ ​ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ជន​ភៀស​ខ្លួន​ ​និង​ជា​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​​ការ​សម្លាប់​រង្គាល។ ​លោក​ជា​ប្រធានបទ​​នៃ​​រឿង​(វាល​ពិឃាត)ដែល​បាន​ទទួល​ ​ពាន​រង្វាន់​ Academy Award ​ប្រចាំ​ឆ្នាំ​​១៩៨៤។ លោកត្រូវ​បាន​បង្ហាញ​ក្នុង​ខ្សែ​ភាព​យន្ត​នេះ តាម​រយៈ​​តួ​សម្តែង​ លោក​ ង៉ោ ហាំង សំណាង Haing Ngo ( ១៩៤០-១៩៩៦) ដែល​ទើប​ចូលសំដែង​ភាព​យន្ត​ជាលើក​ដំបូង និង ទទួល​បាន​ ពាន​រង្វាន់​តួ​រង​សំដែង​បាន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ។

ខ្សែ​ជីវិត​ដំបូង[កែប្រែ]

លោក ឌិត ប្រន បាន​កើត​នៅ​ខេត្ត​សៀមរាម ប្រទេស​កម្ពុជា នៅ​ក្បែរ​ប្រាសាទ​អង្គវត្ត​។ ឪពុក​របស់​លោក​ជា​មន្ត្រី​ការងារ​សាធារណៈ​។​ លោកឌិតប្រនបាន​សិក្សា​ភាសា​បារាំង​នៅ​ឯ​សាលា​ តែបាន​រៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួន​ឯង​។ ទាហាន​អាមេរិក​បាន​ជួល​លោក​អោយ​ធ្វើ​ជា​អ្នក​បក​ប្រែភាសា​អោយ​ពួក​គេ​ ប៉ុន្តែ​បន្ទាប់​ពី​ចំណង​មិត្តភាពរ​បស់​លោក​ជា​មួយ​នឹង​សហរដ្ឋអាមេរិច​កាន់​តែ​មាន​ភាព​ជិត​ស្និត​នោះ ​លោក​ប្រន​ បាន​ដើរ​តួ​សំដែង​ធ្វើ​ជា​កម្មករ​នាវា​ជា​មួយ​ខ្សែ​ភាពយន្ត​អង់គ្លេស បន្ទាប់​មក​​ក៏​បាន​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​ក្នុង​សណ្ឋាគារ​ ។

សម័យ​បដិវត្តន៍[កែប្រែ]

ក្នុង​ឆ្នាំ ១៩៧៥ លោក​ប្រន​ហើយ​នឹង​លោក ស៊ីដនី សែនបឺហ្គ (Sydney Schanberg) ដែល​ជា​អ្នក​រាយការណ៍​របស់​កាសែត​ញូយ៉ក​ថែម បាន​តាម​ដាន​ស្ថានការណ៍​នៃ​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្លាក់​ចុះ​របស់​រដ្ឋធានី​ភ្នំពេញ​ចូល​ក្នុង​របប​កុំមុយនីស​ខ្មែរក្រហម​។​ លោក​ ស៊ីដនី សែនបឺហ្គ (Sydney Schanberg)​និង​អ្នក​រាយការណ៍​បរទេស​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាតិ់​អោយ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ លើក​លែង​តែ​លោក​ឌិតប្រនម្នាក់ ​។​ ដោយ​សារ​តែ​ការ​សង្កត់​សង្កិន​ផ្នែក​ចំណេះ​ដឹង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ​លោកក៏ត្រូវ​បិទបាំង​ការ​ពិត​នៃ​ចំណេះដឹង​របស់​លោក និងការដែលបាន​ស្គាល់​គ្នាជាមួយជន​ជាតិ​អាមេរិកាំង​ ​ដោយភូតអង្គការខ្មែរក្រហម ថា​ជា​អ្នក​បើក​បរ​តាក់ស៊ី​។ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​បាន​បង្ខំ​អោយ​ធ្វើ​ការ​ក្នុង​ជំរុំ​ទាសករ លោក​ប្រន​បាន​ស៊ូ​ទ្រាំរស់នៅ​អត់​ឃ្លាន​ រង​ការ​ធ្វើ​ទារុណកម្ម​អស់​រយៈ​ពេល​ជិត ៤​ឆ្នាំ​មុន​ពេល​ដែល​ទាហាន​វៀតណាម​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង​ ខែ​ធ្នូ​ ឆ្នាំ​១៩៧៨​។ លោក​ប្រន​បាន​ដាក់​ឈ្មោះ​សម័យ​នោះ​ថា ​(វាល​ពិឃាដ​ "Killing Fields" ​សំដៅ​ទៅ​លើ​គំនរ​សាក​សព​ ​និងឆ្អឹង​ជា​ច្រើន​របស់​ជន​រង​គ្រោះ​ខ្មែរទាំងឡាយ​ ​ដែល​លោកបានដើរ​ឆ្លង​គេចរ​វាង​ចំងាយ​ ៤០ ម៉ាយ(40miles)​។​ បង​ប្អូន​ប្រុស​បី​ ​និង​ស្រី​មួយ​នាក់​របស់​លោក​ប្រន​ត្រូវ​បាន​គេសម្លាប់​ក្នុង​ប្រទេស​កម្ពុជា ​។ ​លោក​ប្រន ​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ខេត្ត​សៀមរាប​​ ហើយបានទទួលដំណឹង​ថា​សមាជិក​គ្រួសារ​របស់​លោក​ ជាង​៥០នាក់​បាន​ស្លាប់បាត់បង់ជីវិត​។ ជន​ជាតិ​វៀតណាម ​បាន​លើកលោកអោយ​ធ្វើ​ជា​មេ​ភូមិ​ ​ប៉ុន្តែ​លោកបាន​បដិសេធ​និង​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ​នៅ​ថ្ងៃ​ទី​៣​ ខែ​តុលា​ ឆ្នាំ​១៩៧៩ បន្តាប់​ពី​ការ​ភ័យ​ខ្លាច​ពួក​គេ​ដឹង​ពី​ចំណង​មិត្តភាព​របស់​លោក​ជា​មួយ​នឹង​អាមេរិក។

ចាប់​ពី​ឆ្នាំ​១៩៨០​ ​លោក​ប្រន​ ​បាន​ធ្វើ​ការ​ជា​អ្នក​សារព័ត៌មាន​ផ្នែក​ខាង​ថតរូប​ជា​មួយ​កាសែតញូយ៉ក​ថែម ​ក្នុង​សហរដ្ឋអាមេរិក។

ជីវិតផ្ទាល់ខ្លួន[កែប្រែ]

នៅក្នុងឆ្នាំ ១៩៨៦ លោកបានចូលសញ្ជាតិអាមេរិកជាមួយប្រពន្ធឈ្មោះ សែ មឿន ​(Ser Moeun Dith) ដែលបានលែងលះគ្នា គ្រាបន្ទាប់មកទៀត។ បន្ទាប់មក លោកបានរៀបការជាមួយគិម ដឺផល(Kim DePaul) ប៉ុន្តែក៏បានលែងលះគ្នាសាជាថ្មីទៀត។ លោកធ្លាប់បានឃោសនាបញ្ចុះបញ្ចូល អោយគេស្គាល់ពីជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរ ជាពិសេសអ្នកស្រាវជ្រាវ និងជាប្រធាននៃគំរោង(The Dith Pran Holocaust Awareness Project)។ លោកក៏ជាអ្នកដែលទទូលនូវមេដាយកិត្តិយស Ellis Island ឆ្នាំ១៩៩៨ និងពានរង្វាន់ដ៏ថ្លៃថ្លាខ្ពង់ខ្ពស់នៃមជ្ឍមមណ្ឌលអន្តរជាតិ(The International Center)។

មរណៈភាព[កែប្រែ]

លោក ប្រន បានស្លាប់នៅ ថ្ងៃអាទិត្យ ទី៣០ ខែមីនា​ ឆ្នាំ២០០៨ នៅក្រុងញូប្រនស្វីគ, រដ្ឋញូជើស្ស៊ី, នៅអាយុ៦៥ឆ្នាំ ដោយសាររោគមហារីកលំពែង។

ឯកសារយោង[កែប្រែ]

ភ្ជាប់សម្ព័ន្ធខាងក្រៅ[កែប្រែ]

Wikiquote-logo.svg