ខេមបូឌា ដេលី
ខេមបូឌា ដេលី (អង់គ្លេស៖ The Cambodia Daily) គឺជាសារព័ត៌មានឯករាជ្យមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលកាលនោះមានផ្សាយតែជាភាសាអង់គ្លេសប៉ុណ្ណោះ។ ដោយសម្លឹងមើលឃើញឱកាសក្នុងការជួយប្រទេសប្រជាធិបតេយ្យដ៏វ័យក្មេងនេះ ស្ថាបនិកសារព័ត៌មាន ខេមបូឌា ដេលី គឺជាអ្នកកាសែតជើងចាស់មួយរូប គឺលោក ប៊ើណាត គ្រីស័រ ដែលធ្វើសេចក្ដីរាយការណ៍អំពីប្រទេសកម្ពុជាឲ្យសារព័ត៌មាន ញូវស៍វីក (Newsweek) នៅកំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ បានរៀបចំបង្កើតសារព័ត៌មាននេះឡើងតែម្ដង។
គោលបំណង
[កែប្រែ]ខេមបូឌា ដេលី គឺជាកាសែតសំខាន់ជាងគេនៅប្រទេសកម្ពុជាជាភាសាអង់គ្លេស វាបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ដោយលោក ប៊ើណាត គ្រីស័រ ជាជនជាតិអាមេរិចបានទំនាក់ទំនងចុះកិច្ចសន្យាជាមួយអ្នកកាសែតពីរនាក់ គឺ បាតុន ប៊ីកស៍ និង រ៉ូប៊ីន ម៉ាកដូវ៉ែល ធ្វើជាអ្នកបោះពុម្ពផ្សាយដំបូង ។
សារព័ត៌មាន ខេមបូឌា ដេលី មានគោលបំណងចម្បងៗដូចជា៖
- ផ្ដល់មូលដ្ឋានគ្រឹះសារព័ត៌មានសេរីនៅក្នុងប្រទេសកម្ពុជា
- ផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មានជំនាន់ថ្មីអាចទទួលបានបទពិសោធន៍
ព័ត៌មានអព្យាក្រឹត្យ
[កែប្រែ]អ្វីដែលជាចំណុចសំខាន់នៅក្នុងសារព័ត៌មាន គឺការផ្សាយព័ត៌មានពិត ឥតលម្អៀង ដែលមានសារសំខាន់បំផុតសម្រាប់អ្នកទស្សនា។ ដូច្នេះហើយសារព័ត៌មាន ខេមបូឌា ដេលី បានព្យាយាមរាយការណ៍អំពីព័ត៌មានអព្យាក្រឹត្យទាំងនេះ មិនថានៅក្នុងប្រទេស និងអន្តរជាតិ ដែលជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍគំនិតអ្នកអាន និងប្រទេសកម្ពុជាឲ្យមានភាពប្រសើរឡើង។
ការផ្សាយ
[កែប្រែ]គេយកព័ត៌មានអន្តរជាតិរបស់អង្គការអន្តរជាតិដូចជា រ៉ូតធើរ៍ ញូយ៉កថាម វ៉ានស៊ីនតុនប៉ុស៍ ។ល។ សំរាប់ព័ត៌មាននៅក្នុងប្រទេសកម្ពុជា គេមានអ្នកកាសែតខ្មែរ និងបរទេស ដែលយកព័ត៌មានជាតិ។ នៅពេលបច្ចុប្បន្ននេះ ខេមបូឌា ដេលី ធ្វើការផ្សព្វផ្សាយជាពីរភាសាគឺ ខ្មែរ និង អង់គ្លេស។ សារព័ត៌មាននេះធ្វើការចេញផ្សាយប្រចាំថ្ងៃប្រមាណ ៥០០០ច្បាប់ និងមានអត្ថបទប្រចាំសប្ដាហ៍សម្រាប់អ្នកអាននៅបរទេស ដែលអត្ថបទប្រចាំសប្ដាហ៍នេះមានអត្ថបទព័ត៌មានសរុបអំពីប្រទេសកម្ពុជាពីកាសែតប្រចាំថ្ងៃចេញមុនមួយសប្ដាហ៍។
រូបភាពខ្លះៗ
[កែប្រែ]គេហទំព័រ
[កែប្រែ]- The Cambodia Daily (ជាភាសាអង់គ្លេស)
- ខេមបូឌា ដេលី Archived 2014-01-19 at the វេយប៊ែខ ម៉ាស៊ីន. (ជាភាសាខ្មែរ)
- 10th Anniversary Special Edition (ជាភាសាអង់គ្លេស)