Jump to content

តុលាការ

ពីវិគីភីឌា

ការកាត់ក្តីនៅសម័យអង្គរ

[កែប្រែ]

រឿងប្រជារាស្រ្តកើតក្តីក្កាំគ្នា ពិតមែនតែជារឿងតូចតាច ប៉ុន្តែជាការណ៍មួយគួរឱ្យចង់ដឹងលឺដែរ។ រឿងក្តីក្តាំរបស់ប្រជារាស្រ្ត សុទ្ធតែឡើងគាល់ដល់ស្តេចឱ្យជំរះក្តី។ ដើមឡើយស្តេចឥតមានវាយតប់ដោតរំពាត់ធំ ឬតូចឡើយមានតែពិន័យជាមាសប៉ុណ្ណោះ។ បើអ្នកនោះមានះមិនព្រមធ្វើតាម ឬមានទោសធ្ងន់នោះ គេត្រូវចាប់ចង់យកទៅប្រហារជីវិតដែរ គ្រាន់តែនាំយកទៅខ្លោងទ្វារខាងលិច ហើយឱ្យជីករណ្តៅកាប់អ្នកទោសនោះ និងយកដី ឬថ្មក្របកាប់ពីលើប៉ុណ្ណោះ។ ទោសស្រាលបន្ទាប់មកកាត់ម្រាមដៃ មានខ្លះត្រូវបានគេកាត់ច្រមុះចោលក៏មានដែរ។ រឿងសាហាយស្មន់ និងលេងល្បែងឥតមានហាមឃាត់ទេ។ បើប្តីរបស់សាហាយស្រីនោះដឹងគេយកឈើពីរយកទៅគាប់ជើងរបស់ប្រុសសាហាយនោះឱ្យឈឺស្ទើស្លាប់។ បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន។ ឯអ្នកផ្តើមគំនិតបោកប្រាស់គេត្រូវមានទោសដែរ។ បើមានមនុស្សស្លាប់ទ្វារកំពែង គេយកខ្សែរចងអូសទៅទីវាលក្រៅក្រុងហើយសម័យនោះគ្មានការពិនិត្យសាកសពអ្វីទេ។ បើគេចាប់បានចោរ គេក៏អាចចាប់យកទៅឃុំឃាំងយកទៅសួរចម្លើយដែរ តែមានការគួរឱ្យអស់សំណើច គឹថាបើជននោះជាជនសង្ស័យថាជាចោរ ហើយជននោះមិនព្រមសារភាពគេនឹងយកខ្ទះមកដាំខ្លាញ់ឱ្យក្តៅមែនទែន ហើយគេឱ្យជននោះលូកដៃទៅក្នុងខ្ទះខ្លាញ់កំពុងពុះនោះឯង។ បើជននោះជាចោរមែនគឺត្រូវរលាករលួយដៃ បើមិនមែនជាចោរមែនឥតមានរលាកឡើយ។ ម៉្យាងទៀតបើគ្រួសារពីរមានក្តីក្តាំគ្នា ហើយរកកាត់ត្តីរកអ្នកណាត្រង់ ឬវៀចមិនកើតគេធ្វើដូច្នោះ នៅពីមុខព្រះបរមរាជវាំងមានប្រាសាទថ្មតូច១២ខ្នង ហើយគេបញ្ជាកូនក្តីឱ្យចូលទៅអង្គុយនៅក្នុងប្រាសាទនោះមួយម្នាក់ គេអង្គុយតាំងពី មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ និងបួនថ្ងៃទៅ បើអ្នកណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្ថុតាងជាមិនខានគឺបើមិនចេញមករមាស់ទេ ក៏ក្អួតក្តៅផ្តាសាយដែរ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ។ ការវិន្ឆ័យបែបនេះហៅថា គុកសួគ៌។ រឿងដូច្នោះបានមកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែស័កសិទ្ធិណាស់ ទើបគេអាចធ្វើបែបនេះទៅកើត[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅកំណត់របស់ជីវ តាក្វាន់ អំពីប្រពៃណីអ្នកស្រុកចេនឡា លោកលីធាម តេង ឆ្នាំ១៩៧៣ ទំព័រទី២០ ដល់២១