Jump to content

នពតល ប៉័ទមៈ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នពតុល ប៉័ទមៈ)

នពតល ប៉័ទមៈ (ថៃ៖ นายนพดล ปัทมะ) (អាន​ថា ណុផៈដុន ប៉ាត់ថៈម៉ៈ តាម​ប្រព័ន្ធ​សម្លេង​សៀម) កើត​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​១៩៦១ ក្នុង​ស្រុក​សីតា ខេត្ត​នគរ​រាជសីមា ប្រទេស​ថៃ

ប្រវត្តិ​

[កែប្រែ]

លោក នពតល ប៉័ទមៈ ​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ​ ២០០៨ នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រីស្ម័គ្រ សុន្ទរវេជ។ លោក​គឺ​ជា​សមាជិក​គណបក្ស​អំណាច​ប្រជាជន​របស់​លោក​ស្ម័គ្រ និង​ជា​អតីត​ទីប្រឹក្សា​ច្បាប់​របស់​លោក​ទក្សិណ ជិនវ័ត្រ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​ពួក​យោធា កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០០៦។ នៅ​ថ្ងៃ​ទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០០៨ លោក​ក៏​បាន​លាលែង​ចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

ការ​សិក្សា

[កែប្រែ]

នីតិសាស្ត្រ​បណ្ឌិត ពី​មហាវិទ្យាល័យ​ធម្មសាស្ត្រ (កាល​ពី ​គ.ស.​១៩៨២) ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ​១ និង​ទទួល​បាន​អាហារូបករណ៍​ហ្វូលប្រាយ និង​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។ និង​ទទួល​បាន​អាហារូបករណ៍​ពី​មូលនិធិ​អានន្ទមហិតុល (កាល​ពី​ឆ្នាំ​ ១៩៨៨ បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​អកហ្វរដ៍ ប្រទេស​អង់គ្លេស និង​សាកលវិទ្យាល័យ​ឡុងដុង ដោយ​មូលនិធី​អានន្ទមហិតុល (ឆ្នាំ​ ១៩៩០)។ ហើយ​នៅ​ឆ្នាំ​ ១៩៩១ ដោយ​មូលនិធិ​អានន្ទមហិតុល លោក​បាន​​ផ្នែក​នេតិបណ្ឌិត​ភាសាអង់គ្លេស​នៅ​លិនខុនស៍​អ៊ិន្ន Lincoln’s lnn។

ប្រវត្តិ​ការងារ

[កែប្រែ]
  • សមាជិក​តំណាង​រាស្ត្រ ក្រុង​ទេពមហានគរ បក្ស​ប្រជាធិប័ត្យ (១៩៩១-១៩៩៦)
  • លេខាធិការ​បក្ស​ប្រឆាំង​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ (១៩៩៥-១៩៩៦)
  • លេខាធិការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស (១៩៩៩-២០០១)
  • ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងវិទ្យាសាស្ត្រ​បច្ចេកទេស និង​បរិស្ថាន (១៩៩៩-២០០១)
  • គ.ស.​ ២០០៥ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​តំណាង​រាស្ត្រ​ក្រុង​បាងកក មណ្ឌល​ ១៧ (ឡាត​ប្រាវ) បក្ស​ប្រជាធិប័ត្យ បាន​សំឡេង ​១៧៨២៣ ស្ថិត​ក្នុង​លំដាប់​លេខ ​២ ដោយ​មិន​បាន​ទទួល​ការ​ជ្រើស​រើស
  • គណៈកម្មការ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន (២០០៦)
  • រដ្ឋមន្ត្រី​ក្រសួង​ការបរទេស (៦​ កុម្ភៈ ២០០៨-១០ កក្កដា ២០០៨)

ការ​លា​លែង​ពី​តំណែង

[កែប្រែ]

លោក នពតល ប៉័ទមៈ ត្រូវ​បាន​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដោយ​សារ​ពួក​ប្រឆាំង​នៅ​ប្រទេស​ថៃ​ទាក់ទង​នឹង​ករណី​ប្រាសាទ​ព្រះវិហារ



នពតុល ប៉័ទមៈ
នពតុល ប៉័ទមៈ
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ នពតុល ប៉័ទមៈ
កំណើត ២៣ មេសា ១៩៦១
ឋានៈ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ
អំណាច ៦​ កុម្ភៈ ២០០៨-១០ កក្កដា ២០០៨ (លា​ចេញ​ពី​តំណែង)
បន្ត​ពី និត្យ ពិបូលសង្គ្រាម
បន្ត​ដោយ តេជ បុននាគ
សាសនា ព្រះ​ពុទ្ធ
គណបក្ស គណបក្ស​អំណាច​ប្រជាជន