Jump to content

ព្រះនិព្វាន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី និព្វាន)

ពន្យល់​ពាក្យ និព្វាន

[កែប្រែ]

អត្ថានុរូប​នៃ​ពាក្យ​ថា និព្វាន (និប-ពាន)​ តាម​វចនានុក្រម​ខ្មែរ គឺ ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត និង ភាសា​បាលី ដែល​ក្លាយ​ចេញ​មក​ពី​ពាក្យ​សំស្ក្រឹត​​ថា និស៑ “ចេញ, ចេញ​ផុត, ចេញ​ផុត​ស្រឡះ; អស់, ឥត” + វាន “ជា​ឈ្មោះ​តណ្ហា​ដែល​ចាក់​ស្រេះ, ទាក់​ឆ្វាក់, រួបរឹត​ក្នុង​សន្តាន​ចិត្ត​សត្វ”, និស៑ > និរ៑ + វាន > វាណ = និរ៌ាណ; ពាក្យ​បាលី និ + វាន, ដោយ​អនុលោម​តាម សំស្ក្រឹត គឺ​ឲ្យ​មាន​សំឡេង​ធ្ងន់​ដូច សំស្ក្រឹត ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន មាន​អត្ថន័យ​ដូច​ សំស្ក្រឹត ដែរ គឺ​ជា​ឈ្មោះ​ធម្មជាត ​ឬ​ចិត្ត​ដែល​ចេញ​ផុត​​ស្រឡះ​ចាក វានៈ គឺ​ឥត​មាន​តណ្ហា​ដែល​ចាក់​ស្រេះ​ទាក់​ឆ្វាក់​រួបរឹត, ដោយ​បរិយាយ​ថា អស់​មាន​កម្ម​ដដែល​ៗ ត​ទៅ​ទៀត​ហើយ សំដៅ​ចំពោះ ខន្ធ​និព្វាន របស់​ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត​ខីណាស្រព, ប៉ុន្តែ​ពាក្យ និព្វាន ឬ និវ៌ាណ នេះ​មាន​មគ្គ ៤, ផល ៤ ជា​សមុទ័យ ​ឬ​ជា​ប្រភព​ឲ្យ​កើត​បាន​ជា កិលេស​និព្វាន ឬ ក្លេសនិវ៌ាណ ក៏​ពុំ​ទាន់​ចេញ​ផុត​ស្រឡះ​ចាក​កម្ម​ដដែល​ៗ នៅ​ឡើយ លុះ​ដល់​បញ្ចក្ខន្ធ​រលត់​ហើយ ទើប​មាន​ឈ្មោះ​ថា ខន្ធ​និព្វាន ឬ ស្កន្ធនិវ៌ាណ អស់​មាន​កម្ម​ដដែល​ៗ​ត​ទៅ​ទៀត នៅ​មាន​សុទ្ធ​តែ បរម​សុខ ហៅ​ថា ឯកន្ត​បរម​សុខ តែ​មួយ​យ៉ាង​ប៉ុណ្ណោះ​ឯង : និព្វាន​ជា​បរមត្ថ​ធម៌ មាន​អត្ថន័យ​សុខុម​ល្អិត​ហួស​វិស័យ​នៃ​សាធារណ​សត្វ​បុថុជ្ជន បើ​លុះ​តែ​បុថុជ្ជន​អ្នក​ធុញ​ទ្រាន់​នឿយ​ណាយ​រសាយ​ចិត្ត ឃ្លាត​ចាក​បុនប្បុនក្កម្ម គឺ​កម្ម​ដដែល​ៗ ទើប​យល់​ឃើញ​ព្រឹល​ៗ ថា​មាន​និព្វាន​ពិត​មែន ... ។

គោលដៅ​ចុង​ក្រោយ​របស់​ព្រាហ្មណបរិស័ទ (អ្នក​កាន់​សាសនា​ ហ៊ីនឌូ)

[កែប្រែ]

គោលដៅ​ចុង​ក្រោយ​របស់​ពុទ្ធបរិស័ទ

[កែប្រែ]

គោលដៅ​ចុង​ក្រោយ​របស់​បរិស័ទ​នៃ​សាសនា​ យូដា

[កែប្រែ]

គោលដៅ​ចុង​ក្រោយ​របស់​គ្រិស្តបរិស័ទ (គ្រិស្ទាន)

[កែប្រែ]

គោលដៅ​ចុង​ក្រោយ​របស់​​ឥស្លាមបរិស័ទ

[កែប្រែ]

បញ្ហានិព្វាន

[កែប្រែ]
តើនិព្វានគឺជាអ្វីទៅ?
មានអស់លោកមួយចំនួនយល់ឃើញថា និព្វានគឺមានរូប មានរាង មានខ័ន្ធទាំង៥គឺ រូបក្ខ័ន្ធ វេទនាខ័ន្ធ សញ្ញាខ័ន្ធ និងវិញ្ញាណក្ខ័ន្ធនៅឡើយ។ ខ្លះទៀតយល់ថា និព្វានគឺជាភពមួយដទៃទៀតនៅក្រៅពីកាមភព រូបភព និងអរូបភពដែលយើងហៅថាសង្សារវដ្តនោះ។ នៅមានអ្នកប្រព្រឹត្តបដិបត្តិធម៌ខ្លះទៀតបានមានមតិថា និព្វានគឺជាភពមួយដែលមានតែសេចក្តីសុខមិនមានទុក្ខ តែនៅមានបញ្ចក្ខ័ន្ធនៅឡើយដែរ។ នៅមានមតិ និងយោបល់ច្រើនដទៃទៀតមានន័យផ្សេងៗគ្នាទាក់ទងនឹង ព្រះនិព្វាន។ ចុះលោកអ្នកអានវិញយល់ថាព្រះនិព្វានដូចម្តេចដែរ?

និព្វានក្នុងអភិធម្មត្ថសង្គហ

[កែប្រែ]
និព្វានគុណ ឬគុណរបស់ព្រះនិព្វានក្នុងគម្ពីរអភធម្មត្ថសង្គហៈ បានពណ៌នាជាដើមថា អជាតំ និព្វានមិនកើតទៀត អជរា និព្វានមិនចេះចាស់ទ្រុឌទ្រោមគ្រាំគ្រា អព្យាធឹ និព្វានចេះឈឺ ឬមិនមានរោគ (ជម្ងឺ) អមតំ និព្វានមិនមានសេចក្តីស្លាប់ (អម្រឹត្យ) អសង្ខតំ មិនមានបច្ច័យតាក់តែង សន្តិបទំ មានតែសេចក្តីស្ងប់ ឯកន្តំ មានតែសេចក្តីសុខតែម្យ៉ាង។ល។ រីឯព្រះនិព្វានក្នុងបដិច្ចសមុប្បាទបានអធិប្បាយថា ព្រះនិព្វានព្រោះការរលត់ទៅនៃអវិជ្ជា។ សង្ខារទាំងឡាយរលត់ទៅព្រោះការរលត់ទៅរបស់អវិជ្ជា។ល។ សេចក្តីគ្រាំគ្រា សេចក្តីឈឺចាប់គ្រប់បែបយ៉ាង ទុក្ខ សោក ខ្សឹកខ្សួលទាំងឡាយ ដោយសរុបបានដល់ទុក្ខវេទនាដែលកើតឡើងតាមផ្លូវកាយ ទោមនស្សវេទនាដែលកើតតាមផ្លូវចិត្តហ្នឹងឯង។

និព្វានប្បភេទ

[កែប្រែ]
មាននិព្វានពីរយ៉ាងទៀតគឺ សឧបាទិសេសនិព្វាន សេចក្តីរលត់កិលេសតណ្ហាអស់ដោយឧច្ឆេទប្បហាន (កាត់ផ្តាច់អស់ទាំងឫសគល់មិនមានសល់)១ អនុបាទិសេសនិព្វាន រលត់អស់ទាំងកិលេសតណ្ហា អស់ទាំងបញ្ចក្ខ័ន្ធ១។ ឈ្មោះថាបរិនិព្វាន ព្រោះការរលត់ទៅនៃនិព្វានទាំងពីរនេះឯង ហេតុដូច្នេះមិនមានការអធិប្បាយដទៃឲ្យផ្សេងពីនេះឡើយ។ មាននិព្វានបីយ៉ាងទៀតគឺ អនិមិត្តំ មិនមាននិមិត្ត (គន្លង ដាម ស្នាម លក្ខណៈ) អប្បណិហិតំ ។ សុញ្ញតំ សូន្យមិនមានអ្វីសេះសល់មានន័យថាមិនមានកិលេស និងតណ្ហាសេះសល់។ សូមអស់លោកសាកល្បង់គិតពិចារណាបន្តិចថា តើនិព្វាននុ៎ះ ដូចម្តេចហ្ន៎? យ៉ាងម៉េចបានជាក្នុងព្រះពុទ្ធសាសនានិយាយតែព្រះនិព្វានថាជាសេចក្តីសុខកំពូល ហើយហ៊ានអះអាងថាមិនមានសេចក្តីណាដទៃក្រៅពីនិព្វានទៀតផង។ (យថាវាទី តថាការី) មានសេចក្តីថា ពោលយ៉ាងណា ត្រូវតែធ្វើយ៉ាងនោះ គឺយ៉ាងពោលហ្នឹងឯង។ សូមជម្រាបអស់លោកថា មានពុទ្ធសាសនិកភាគច្រើនដែលនិយាយស្ទាត់មាត់ថា និព្វានៗ ដូច្នេះ តែពួកគាត់នឹងបានយល់ថា និព្វានមានសេចក្តីថាយ៉ាងណាទេ ឬយល់ដែរ តែមិនមែនជាព្រះនិព្វានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្តែង ឬចេះនិព្វានដែលជាមិច្ឆាទិដ្ឋិ (យល់ខុសពីព្រះពុទ្ធតម្រាស់)។

និព្វានក្នុងធម្មចក្កប្បវត្តនសូត្រ

[កែប្រែ]
ធម្មចក្កប្បវត្តនសូត្រ ឬបឋមទេសនានៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គបានលើកយកអរិយសច្ច៤យ៉ាងមកសម្តែងដល់ពួកតាបសបញ្ចវគ្គិយ៍មានកោណ្ឌញ្ញៈ ភទ្ទិយៈ វប្បៈ មហានាម និងអស្សជិ ឲ្យបានយល់ពីដំណើរនៃវាលវដ្តសង្សារនេះ ថាជាទុក្ខ (ទុក្ខសច្ច) សារហេតុនៃទុក្ខគឺតណ្ហា (ទុក្ខសមុទយសច្ច) ទីរលត់ទុក្ខគឺនិព្វាន (ទុក្ខនិរោធសច្ច) និងមគ្គសច្ចជាវិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនី បដិបទា)។ យើងបានឃើញពាក្យថានិព្វានគឺទុក្ខនិរោធ(ទីរលត់ទុក្ខហ្នឹងឯង) មានអ្នកប្រាជ្ញមួយចំនួនបានមានប្រសាសន៍ថានិព្វានគឺ ការដែលគ្មានបញ្ហាក្នុងជីវិតបច្ចុប្បន្ន មិនថាការអស់ទៅនៃបញ្ហាក្នុងសង្គមគ្រួសារ ឬក្នុងសង្គមជាតិទាំងមូល។ បញ្ហានោះមានច្រើនអនេក ពុំអាចគណនាបាន តែយើងសង្កត់ធ្ងន់ចំពោះបញ្ហាណាដែលយើងបានជួបប្រទះ ឬកំពុងតែមាន ដូចជាករណីទំនាស់ក្នុងសង្គមគ្រួសារដែលគេចាត់ទុកថាជាបញ្ហាធំបំផុតសម្រាប់សង្គមគ្រួសារក្រីក្រជាពិសេសនៅតាមជនបទចំកាត់មាត់ញក ភាគច្រើនពួកគាត់ពុំសូវបានយល់ដឹងពីអ្វីដែលហៅថាសេចក្តីសុខដ៏ពិតប្រាកដនៃជីវិតគូរស្រករនោះទេ ហេតុដូច្នេះក្នុងនាមយើងជាពុទ្ធសាសនិក គប្បីងាកមកគិតដល់បញ្ហានិងវិធីកែបញ្ហាទាំងនោះឲ្យជីវិតខ្លួនឯងនិងអ្នកដែលយើងស្រឡាញ់គឺគ្រួសារយើង ជាតិយើង មនុស្សជាតិយើងម្តង ព្រោះកន្លងមកហាក់ដូចជាមិនមានអ្នកឲ្យតម្លៃរឿងសេចក្តីសុខនៃជីវិតប៉ុន្មានសោះ តែក៏នៅមានជនមួយក្រុមគិតដល់រឿង ប្រាក់ និងសេចក្តីសុខ តើលុយអាចទិញសេចក្តីសុខបានឬទេ? ដូច្នេះជាដើម។

និព្វានគឺការអស់បញ្ហា

[កែប្រែ]

ដំណោះស្រាយនៃបញ្ហាគឺផ្លូវទៅនិព្វាន

[កែប្រែ]

(នៅមានត)