អាយអូអេស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រព័ន្ធប្រតិបត្តការ iOS)

ប្រព័ន្ធប្រតិបត្តិការ iOS (អតីតឈ្មោះ iPhone OS) គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ដែលត្រូវបានបង្កើត និងអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Apple។ វាគឺជាប្រព័ន្ធប្រតិបត្តិការដែលបច្ចុប្បន្នដំណើរការលើឧបករណ៍ចល័តជាច្រើនរបស់ Apple រួមមាន iPhone iPod Touch និង iPad មុនការបញ្ចេញ iPadOS នៅឆ្នាំ ២០១៩។ វាគឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដែលមានប្រជាប្រិយភាពបំផុតលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីប្រព័ន្ធប្រតិបត្តិការ Android ។