ភូមិសាស្ត្រកម្ពុជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភូមិសាស្រ្ដនៃប្រទេសកម្ពុជា)

កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាងត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់នឹងឈូងសមុទ្រប្រទេសថៃ ហើយនៅចំពាក់កណា្ដលរវាងប្រទេសវៀតណាម ថៃ និងប្រទេសឡាវ។ មានភូមិសាស្រ្ដស្របគ្នាប្រមាណ 11°N 104°E ហើយមានផ្ទៃដី 2222,572 km ក្នុងចំនោមផ្ទៃដីទាំងនោះនៅ ព្រំដែនវៀតណាម (1,2282222 km) ព្រំដែនថៃ(8034 km)

ផែនទីភូមិសាស្ត្រកម្ពុជា

ប្រទេសកម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេនៅភាគខាងត្បូងនៃឈូងសមុទ្រចិន។ វាស្ថិតនៅតំបន់ត្រូពិច ហើយវាឆៀងខាងត្បូងចំនួន១០ដឺក្រេ នៅតំបន់អេក្វាទ័រ។ ព្រមទាំងមានផ្ទៃដីធំ ហើយប្រទេសនេះហ៊ុំព័ទ្ធនៅទិសខាងលិចដោយប្រទេសថៃ នឹងប្រទេសឡាវ និងនៅទិសខាងកើតឆៀងខាងត្បូងដោយប្រទេសវៀតណាម ហើយនៅទិសខាលិចភ្ជាប់ដោយឈូងសមុត្រថៃ ហើយនិងប្រទេសថៃ។ តំបន់ភាគច្រើននៃប្រទេសនេះមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលនៃប្រទេសនេះមាន ទន្លេសាប់និងទន្លេមេគង្គ នៅភូមិភាគខាងជើង និងខាងត្បូងជាទន្លេទី១២ដែលជាទន្លេធំជាងគេនៅក្នុងពិភពលោក។ ចំនែកអាកាសធាតុគឺមានខ្យល់មូសុង ជាក់ស្ដែងវាមានទទឹក ហើយនៅរដូវប្រាំង រដូវទាំងពីរគឺមានរយៈពេលប្រវែងគ្នា។ ក្នុងអាកាសធាតុទាំងពីរនេះមាសំណើមខ្ពស់ទូទៅពេញមួយឆ្នាំ។ព្រៃឈើអាចគ្របដណ្ដប់បាន២ទៅ៣ប្រទេស ប៉ុន្ដែវាធ្វើអោយខូចខាតបន្ដិចបន្ដួច ក្នុងចំនោមតំបន់ដែលបានដុត (របៀបដែគេហៅនេះគឺ ការអាយ រិះរក អំពីកសិកម្ម) ហើយដោយសារទេ ហើយត្រូវនិស្សយាយថា. ប្រទេសកម្ពុជាធ្លាក់នៅក្នុងការស្វែងរកដំបន់ភូមិសាស្រ្ដ។ ភូមិភាគដែលធំជាងគេនៅក្នុងប្រទេសនេះគឺមានចំនួន ៧៥ភាគរយ។ មានចាប់ផ្ដើមពីទន្លេសាប រួមនិងទន្លេមេគង្គដែលជាដីទំនាប ។ នៅទិសខាងត្បូងឆៀងខាងកើតនេះមានអាងទឹកដ៏ធំគឺជាអាងទឹកទី៤ ឈ្មោះថាមេគង្គ ហើយវាបែរទៅប្រទេសវៀតណាម ខាងជើងជាសមុទ្រចិន។ អាងទឹកនេះ មានរាងត្រីកោណ កំណកទឹក ថែមទាំងមានជួរភ្នំនៅទិសខាងត្បូងឆៀងខាងលិច ដោយជាប់ដោយជួរភ្នំក្រវាញ និងជួរភ្នំ សត្វដំរី និងនៅទិសខាងជើងហ៊ុំព័ទ្ធទៅដោយភ្នំដាងរីក ។ នៅទិសខាងជើងឆៀងខាងកើតជាតំបន់ដែលមានដីខ្ពស់ៗ ដីទួល ហើយទិសខាងកើតរួមបញ្ជូលទៅក្នុង ចំចំនុចកណ្ដាលដែលជាដំបន់មានដីខ្ពស់ ដីទួលនៃ វៀតណាមខាងត្បូង។ ទន្លេសាបអាងទឹកមេគង្គគឺស្ថិតនៅភូមិភាគទំនាបដែលកើតឡើងច្រើនរាបច្បាស់ជាមួយកំពស់ដែលមិនមែន១០០ម៉ែត។ កំពស់បានកើនឡើង ដីបានក្លាយជារមូរចូលគ្នាជាច្រើន ហើយកាត់។ ភ្នំកាដាម៉ុម ក្នុងទិសខាងត្បូងឆៀងខាងលិច ជាធម្មតាភាគបូព៌ានៃប្រទេសក្នុងការចាត់ការទិសខាងជើងឆៀងខាងលិច និងទិសខាងត្បូងឆៀងខាង


ព្រះរាជាណាចក្រ​ភ្នំ ឬ នគរ​ភ្នំ (សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៦ នៃ​គ.ស.)(https://www.rfa.org/khmer/news/history/History-Part-1-Geography-01212014231202.html)

១. ផែនទី​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា

ក្នុង​រយៈ​កាល​នៃ​សម័យ​រុងរឿង ព្រះរាជាណាចក្រ​កម្ពុជា បាន​លាត​សន្ធឹង​ពី​សមុទ្រ​ចិន ដល់​ទន្លេ​មេណាម។ កាល​ណោះ ដែន​ដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម រួម​និង​ខេត្ត​ទាំង​ឡាយ​នៅ​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ហើយ​ស្ទើរ​តែ​ទាំងអស់​នៃ​ដែន​ដី​នៃ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ គឺ​ជា​អតីត​ដែន​ដី​របស់​ខ្មែរ​ទាំងអស់ ហើយ​ក្នុង​រយៈ​កាល​ដ៏​យូរ​លង់​មក​ហើយ​នោះ មាន​ពេល​ខ្លះ​ខ្មែរ​ក៏​បាន​កាន់​កាប់​ជ្រោយ​ម៉ាឡេស៊ី និង​ប្រទេស​ភូមា ផង​ដែរ។

តាំង​ពី​ច្រើន​សតវត្ស​មក​ហើយ ពិសេស​ពី​សតវត្ស​ទី​១៣ រហូត​ដល់​សតវត្ស​ទី​១៨ និង​ទី​១៩ នៃ​គ្រិស្ដសករាជ ទឹក​ដី​ប្រទេស​កម្ពុជា កាន់​តែ​រួញ​តូច​ទៅៗ បន្តិច​ម្តងៗ ដោយសារ​សត្រូវ​ទាំង​ឆ្វេង​ទាំង​ស្តាំ គឺ​ថៃ និង​វៀតណាម ដែល​មាន​បំណង​យក​ទន្លេ​មេគង្គ​ជា​ព្រំដែន​រួម​របស់​គេ។

ដោយ​មាន​អន្តរាគមន៍​របស់​ប្រទេស​បារាំង តាម​ការ​ស្នើសុំ​របស់​ព្រះរាជា​ខ្មែរ ប្រទេស​ជិត​ខាង​របស់​កម្ពុជា បាន​ព្រម​ចុះ​សន្ធិសញ្ញា​ព្រមព្រៀង​បី​ជា​សំខាន់ គឺ​សន្ធិសញ្ញា​ឆ្នាំ​១៨៦៣ សន្ធិសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ដែល​ជួយ​អោយ​ប្រទេស​ខ្មែរ​នៅ​គង់វង្ស​ស្ថិតស្ថេរ ដោយ​រក្សា​បាន​នូវ​វត្តមាន​នយោបាយ​របស់​ខ្លួន ហើយ​អាច​កាន់​កាប់​ទឹក​ដី​ខ្លះ​របស់​ខ្លួន​ដែល​នៅ​សល់ ហើយ​ដែល​ខ្មែរ​ធ្លាប់​កាន់​កាប់​តាំង​ពី​សតវត្ស​ទី​១៨ មក។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​បាន​ត្រូវ​កាត់​ផ្តាច់ ឬ​បំបែក​អោយ​ទៅ​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​បរទេស​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន។

ស្ថិត​នៅ​ចំ​កណ្ដាល​ប្រទេស​អាស៊ី​នៃ​ខ្យល់​រដូវ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្រុក​ខ្មែរ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១៨២.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​មាន​ព្រំប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​វៀតណាម និង​ឈូង​សមុទ្រ​សៀម។

លក្ខណៈ​ភូមិសាស្ត្រ​របស់​ស្រុក​ខ្មែរ អាច​ចែក​ជា​ពីរ​តំបន់​ដាច់​ពី​គ្នា គឺ​តំបន់​ភ្នំ ខ្ពង់រាប ស្ថិត​នៅ​ភាគ​ខាង​ជើង ភាគ​ឦសាន និង​ភាគ​និរតី​នៃ​ប្រទេស។ ចំណែក​ខាង​តំបន់​វាល​ទំនាប​វិញ គឺ​ស្ថិត​តាម​បាត​ខ្ទះ ភាគ​កណ្ដាល តំបន់​បឹងបួ វាល​ទំនាប​ទន្លេ​មេគង្គ និង​តំបន់​មាត់​សមុទ្រ។ មួយ​ភាគ​ធំ​នៃ​ផ្ទៃ​ប្រទេស ត្រូវ​គ្រប​ដណ្ដប់​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ ព្រៃ​ឈើ ហើយ​តំបន់​ដី​ខ្ពស់ គឺ​ខ្ពង់រាប​ហាក់​មាន​លក្ខណៈ​ជា​ខ្សែ​ក្រវាត់​ធម្មជាតិ ដែល​ហ៊ុមព័ទ្ធ​វាល​ទំនាប​របស់​ប្រទេស​ខ្មែរ​ទាំង​មូល។

នៅ​ភាគ​និរតី​នៃ​ប្រទេស មាន​ភ្នំ​ធំ ហើយ​ខ្ពស់​ចោត ដូច​ជា​ជួរ​ភ្នំ​ក្រវាញ ជាដើម ដែល​លាត​សន្ធឹង​ដល់​មាត់​សមុទ្រ ហើយ​មាន​កម្ពស់​ពី ១.០០០​ម៉ែត្រ រហូត​ដល់ ១.៧៤៤​ម៉ែត្រ នៅ​ភ្នំ​សង្កុស។ នៅ​ភាគ​ខាង​ជើង មាន​ជួរ​ភ្នំ​ដងរែក ដែល​ខណ្ឌ​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ហើយ​ជួរ​ភ្នំ​នេះ​ជាប់​ទៅ​នឹង​ភ្នំ​ដែក ដែល​ជា​ភ្នំ​សម្បូរ​ដោយ​រ៉ែ​លោហធាតុ ដែល​បុព្វបុរស​ដូនតា​ខ្មែរ​ធ្លាប់​ដឹក​យក​មក​ប្រើប្រាស់ ហើយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក គឺ​ស្ទឹង​មួយ​ដែល​អាច​ប្រើប្រាស់​បាន​រយៈពេល ៨​ខែ​ក្នុង​មួយ​ឆ្នាំ។ ស្ទឹង​នេះ​ហូរ​ចាក់​ចូល​មក​ក្នុង​បឹង​ទន្លេសាប ដោយ​ឆ្លង​តំបន់​ភ្នំ​គូលែន ជា​តំបន់​មួយ​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ធ្លាប់​បាន​រៀប​ចំ​កសាង​ជា​រាជធានី​មួយ​រយៈ នៅ​ដើម​សតវត្សរ៍​ទី​៩ នៃ​គ្រិស្ដសករាជ​ផង។

នៅ​ភូមិ​ភាគ​ឦសាន​នៃ​ប្រទេស គឺ​នៅ​ក្នុង​ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ដែល​សម្បូរ​ដោយ​ខ្ពង់រាប​ដែល​មាន​ធាតុ​កសិណ​សិលា ថ្ម​ក្រានីត និង​ថ្ម​បបុះ ដែល​មាន​ដើម​កំណើត​មក​ពី​កម្អែល​ភ្នំ​ភ្លើង​ក្នុង​សម័យ​អតីត​កាល​ដ៏​យូរ ហើយ​កន្លែង​ខ្លះ​មាន​កម្ពស់​រហូត​ដល់ ១.០០០​ម៉ែត្រ ពិសេស គឺ​តំបន់​ដែល​មាន​ព្រំដែន​ប្រសព្វ​គ្នា​រវាង​ប្រទេស​ទាំង​បី គឺ​កម្ពុជា ឡាវ និង​វៀតណាម។ ហើយ​ទន្លេ​សំខាន់ៗ​បី​ដែល​ហូរ​ពី​ខ្ពង់រាប​ខាង​លើ​នេះ ឆ្ពោះ​ទៅ​ទិស​ខាង​លិច គឺ​ហូរ​ភ្ជាប់​ទៅ​នឹង​ទន្លេ​ទាំង​បី​នោះ គឺ​ទន្លេ​សេកុង សេសាន និង​ទន្លេ​ស្រែពក។

ភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​បាត​ខ្ទះ ដែល​សម្បូរ​ទៅ​ដោយ​ដី​ល្បប់​មាន​ជីជាតិ ហើយ​និង​មាន​ភ្នំ​ខ្លះ​ដែរ តែ​ស្ថិត​នៅ​ដាច់ៗ​ពី​គ្នា គឺ​ជា​តំបន់​ដែល​ដី​សម្បូរ​ទៅ​ដោយ​ជីជាតិ​ជាង​គេ​បំផុត​នៅ​ក្នុង​ជ្រោយ​ឥណ្ឌូ​ចិន នេះ។ នេះ​ជា​ហេតុ​ទាក់ទាញ​ប្រជាពលរដ្ឋ​អោយ​មក​រស់​នៅ​កុះករ​ក្នុង​តំបន់​នោះ ពិសេស គឺ​ប្រជាពលរដ្ឋ​ដែល​រស់​រាន ហើយ​ទាញ​យក​ផល​ពី​មុខ​របរ​កសិកម្ម ទាញ​ផល​ប្រយោជន៍​ពី​វាល​ទំនាប​មាន​ជីជាតិ ផល​ប្រយោជន៍​ពី បឹង ស្ទឹង ទន្លេ ទាំង​ឡាយ​នៃ​ភូមិ​ភាគ​នោះ។

បឹង​ទន្លេសាប គឺ​ជា​បឹង​មួយ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​រដូវ​វស្សា បឹង​នេះ​មាន​បណ្តោយ​រហូត​ដល់​ទៅ ១៦០​គីឡូម៉ែត្រ និង​ទទឹង ៣៦​គីឡូម៉ែត្រ។ នៅ​រដូវ​ប្រាំង ខែ​មីនា-មេសា បឹង​នេះ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ ៣.០០០​គីឡូម៉ែត្រ​ក្រឡា។ គេ​អាច​ចែក​បឹង​នេះ​ជា​ពីរ​ផ្នែក គឺ​បឹង​ធំ ស្ថិត​នៅ​ភាគ​ខាង​លិច បឹង​តូច វាល​ភក់ តំបន់​ក​ដប ស្ថិត​នៅ​ភាគ​ខាង​កើត។ នៅ​ពេល​ទឹក​ទន្លេ​មេគង្គ​ឡើង​ខ្ពស់ ទឹក​បឹង​ទន្លេសាប​នេះ មាន​ជម្រៅ​រហូត​ដល់​ជាង ១០​ម៉ែត្រ ហើយ​បែក​វាល​លិច​គ្រប​ដណ្ដប់​លើ​ព្រៃ​មាត់​បឹង​ទាំងអស់​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ។

ទន្លេ​មេគង្គ​ដែល​មាន​ប្រភព​ចេញ​មក​ពី​តំបន់​ទីបេ ជា​ទន្លេ​ធំ​តែ​មួយ​គត់​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា ពី​ព្រំដែន​ខាង​ជើង​ទៅ​ព្រំដែន​ខាង​ត្បូង ត្រង់​ល្បាក់ខោន គឺ​ត្រង់​ព្រំប្រទល់​ដែន​រវាង​ប្រទេស​ឡាវ និង​កម្ពុជា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ហូរ​មក​ជួប​នឹង​របាំង​ថ្ម​ខ្ពស់ ដូច​ជា​ទំនប់​ចោត​ត្រេង ដែល​ធ្វើ​អោយ​ទន្លេ​មេគង្គ​ត្រង់​ល្បាក់ខោន​នេះ ក្លាយ​ជា​អាង​ទឹក​ដ៏​ធំ​សម្បើម ដែល​មាន​ជម្រៅ​រហូត​ដល់​ជាង ២០​ម៉ែត្រ ហើយ​ហូរ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ក្រោម ដែល​កប៉ាល់​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​នោះ​បាន​ឡើយ។

ក្រៅ​ពី​តួ​ទន្លេ​មេគង្គ ក៏​មាន​ដៃ​ទន្លេ​ជាច្រើន ខ្លះ​មាន​ទទឹង​រហូត​ទៅ​ដល់​ជាង ២​គីឡូម៉ែត្រ ហូរ​ប្រសព្វ​គ្នា​ចាក់​ទៅ​ត្រង់​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ ដែល​មាន​ទំហំ​ប្រមាណ ៦០០​គីឡូម៉ែត្រ ពិសេស គឺ​ត្រង់​ដែន​ដី​ដែល​បារាំង ហៅ​ថា កូសាំងស៊ីន ហើយ​ធ្វើ​អោយ​តំបន់​នេះ​ក្លាយ​ជា​តំបន់​មាន​ជីជាតិ​បំផុត​របស់​ជនជាតិ​ខ្មែរ។ បច្ចុប្បន្ន​នេះ ដែន​ដី​កូសាំងស៊ីន គឺ​ដែន​ដី​កម្ពុជា​ក្រោម ដ៏​មាន​ជីជាតិ​របស់​ខ្មែរ ក្លាយ​ទៅ​ជា​របស់​វៀតណាម ទៅ​ហើយ។ ចំណែក​វាល​ទំនាប​ទន្លេ​មេគង្គ​វិញ គឺ​ជា​តំបន់​ដែល​លាត​សន្ធឹង​ពី​ខេត្ត​ក្រចេះ រហូត​ទៅ​ដល់​មាត់​សមុទ្រ​ផ្នែក​ខាង​ត្បូង។ នៅ​ភ្នំពេញ ដែល​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​អំឡុង​សតវត្ស​ទី​១៥ នៃ​គ្រិស្ដសករាជ​នោះ ទន្លេ​មេគង្គ​ត្រូវ​បែក​ចេញ​ជា​ទន្លេ​បួន ដែល​គេ​និយម​ហៅ​ថា​ចតុមុខ។ នៅ​ត្រង់​ចតុមុខ​នេះ ទន្លេ​មេគង្គ​ត្រូវ​ភ្ជាប់​ទៅ​នឹង​ទន្លេសាប ដែល​បែក​ទៅ​ទិស​ខាង​ជើង​ទន្លេ​ធំ និង​ទន្លេ​បាសាក់ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ។

នៅ​រដូវ​ប្រាំង ខែ​ផល្គុណ ចែត្រ គឺ​ខែ​មីនា មេសា ទឹក​ទន្លេ​មេគង្គ​ត្រូវ​នឹង​ថ្កល់ ហើយ​ជោរ​នាច​ទៅ​តាម​ពេល​វេលា។ រហូត​ដល់​ខែ​វស្សា រដូវ​ភ្លៀង​ធ្លាក់ ចាប់​ផ្ដើម​ឡើង​នៅ​ខែ​កក្កដា ទឹក​ទន្លេ​មេគង្គ​ត្រូវ​ឡើង​ផ្ទៃ​ទន្លេ​មេគង្គ​ក៏​រីក​ធំ​ម្តង​បន្តិចៗ។ ឯ​ទន្លេ​ធំ និង​ទន្លេ​បាសាក់​វិញ ទឹក​ក៏​កាន់​តែ​បន្ថែម​ល្បឿន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហូរ​ត្របាញ់​ចាក់​ទៅ​ក្នុង​សមុទ្រ។ ចំណែក​ខាង​បឹង​ទន្លេសាប​វិញ ពេល​នោះ​បាន​ក្លាយ​ជា​អាង​ស្តុក​ទឹក​យ៉ាង​ធំ រហូត​លិច​អស់​តំបន់​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ទី​នោះ អស់​រយៈពេល ៥​ខែ​ក្នុង​មួយ​ឆ្នាំ គឺ​មាន​រយៈ​កាល​ស្មើ​នឹង​ទឹក​ទន្លេ​មេគង្គ​ឡើង​ដូច្នោះ​ដែរ។

នៅ​រដូវ​សម្រក ពិសេស គឺ​ពេល​ដែល​ទឹក​ទន្លេសាប​ចាប់​ផ្ដើម​ហូរ​វិល​ត្រឡប់​ចេញ​មក​វិញ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី រួម​ទាំង​ជនជាតិ​ខ្មែរ​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​ផង តែង​តែ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ​ប្រពៃណី​មួយ គឺ​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះខែ ដើម្បី​សាទរ​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មាន​នៅ​លើ​ពិភពលោក​យើង​នេះ៕

ប្រទេសកម្ពុជា

[[ចំណាត់ថ្នាក់លេខ១ក្រុម:ភូមិសាស្ត្រកម្ពុជា]បើសិនជាទួនសុច បានធ្វើជានាយករដ្ឋមន្រ្តីនៃ/ប្រទេសកម្ពុជា ខ្ញុំនិង យកទឹកដីដែលបាត់បង់មកវិញបានទាំងស្រុង ១០០% ]